
Sign up to save your podcasts
Or


ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជា សម្រាប់ផ្ទេរបន្តទៅឲ្យមនុស្សជំនាន់ក្រោយ។
លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលពិការដៃទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការដៃទាំងពីរ និងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ បានប្រើជំនាញភាសាអង់គ្លេស ដើម្បីបន្តជីវិតទៅមុខ៕
ស្ថិតតាមបណ្តោយផ្លូវបេតុង អឹបជាប់របងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្នុងក្រុងភ្នំពេញ គេឃើញមានកន្លែងកាត់សក់តូចៗតម្រៀបគ្នាហូរហែ។ បើទោះបីជាហាងកាត់សក់ទំនើបៗបានរីកស្គុះស្គាយពេញទីក្រុងក៏ពិតមែន តែរបរកាត់សក់នេះនៅតែពេញនិយមពីពលរដ្ឋមួយចំនួន។ ប៉ុន្តែអ្វីដែលប្លែកនោះ របរកាត់សក់តាមចិញ្ចើមផ្លូវហាក់នេះមិនសូវមានវត្តមានច្រើនទេក្នុងទីក្រុងភ្នំពេញ។
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕
នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា និងទាមទារឱ្យកងទ័ពថៃដកទូកុងតឺន័រពីដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទន្ទឹមគ្នានេះ អាជីវករនៅច្រកថ្មដាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចឱ្យជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីស្តារស្ថានភាពតាមព្រំដែនឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក បេក្ខជនប្រឡងបាក់ឌុបក៏បាននាំយកមកជាមួយទៀនធូប ផ្កាឈូក និងដង្វាយមួយចំនួនសម្រាប់បន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ២០២៦ ខាងមុខ។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំ ២០២៦នេះ មានចំនួនប្រមាណ ១៥ម៉ឺននាក់ ខណៈមណ្ឌលប្រឡងចំនួន ២៤៤ កន្លែងនៅទូទាំងប្រទេស។
នៅក្នុងប្រទេសកម្ពុជា ភាសារបស់ជនជាតិដើមភាគតិចមានទាំងអស់ប្រមាណជាង ២០ភាសាខុសគ្នា។ តែសព្វថ្ងៃនេះ មានភាសាជនជាតិដើមភាគតិចមួយចំនួនកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ។ ជាក់ស្តែង ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងព្រួយបារម្ភពីការបាត់បង់ភាសាដើមរបស់ពួកគេនៅពេលខាងមុខ។ ចាស់ទុំជនជាតិដើមភាគតិចពូនងបានឲ្យដឹងថា មនុស្សជំនាន់ក្រោយហាក់លែងសូវនិយមប្រើប្រាស់ភាសាដើមខ្លួនឯង និងងាកទៅប្រើប្រាស់ភាសាខ្មែរទំនើបវិញ៕
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរស់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តព្រះវិហារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ពលរដ្ឋភៀសសឹកមួយចំនួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានអះអាងថា កូនៗរបស់ពួកគាត់ប្រឈមនឹងការបោះបង់ចោលការសិក្សា ដោយសារតែសាលារៀននៅឆ្ងាយពីកន្លែងស្នាក់នៅ។ តែបញ្ហានេះ ត្រូវអាជ្ញាធរខេត្តបញ្ជាក់ថា ខេត្តមានដំណោះស្រាយរួចហើយ តាមរយៈការរៀបចំអន្តេវាសិកដ្ឋានក្នុងសាលារៀន នៅក្រុងព្រះវិហារសម្រាប់គំាទ្រដល់ការសិក្សារបស់សិស្សានុសិស្ស៕
«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ ក្នុងប្រាសាទនាតំបន់អង្គរ កាលពីសម័យសង្រ្គាម។ សម្រាប់អ្នកចូលរួមទស្សនា ពិព័រណ៍មួយនេះបាននាំពួកគេឲ្យនឹកឃើញតថភាពថ្មីៗ ដែលទាហានថៃ បានបាញ់បំផ្លាញប្រាសាទខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សត្វត្រយ៉ងយក្ស ដែលជាបក្សីតំណាងឲ្យជាតិកម្ពុជា ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងបញ្ជីក្រហម នៃប្រភេទសត្វដែលរងគ្រោះ និងជិតផុតពូជនៅលើពិភពលោក។ ក្រុមអ្នកអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាបានអះអាងថា ការអភិរក្សសត្វត្រយ៉ងយក្ស មិនត្រឹមតែជាការអភិរក្សបក្សីជិតផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាជាការការពារមរតកធម្មជាតិរបស់កម្ពុជាផងដែរ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners