
Sign up to save your podcasts
Or


បទសម្ភាសរបស់វិទ្យុបារាំងអន្តរជាតិ នាថ្ងៃពុធទី៤ខែវិច្ឆិកាឆ្នាំ២០២៦ នេះ គឺលោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា។ គ្រាប់ស្វាយចន្ទីកម្ពុជា ជាទិន្នផលកសិកម្មដ៏មានប្រជាប្រិយភាព និងត្រូវទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនីខាងមុខ សមាគមស្វាយចន្ទីកម្ពុជាក៏ត្រូវបានអញ្ជើញឲ្យចូលរួម ដើម្បីផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីផងដែរ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា កិច្ចប្រជុំហ្រ្វង់កូហ្វូនី ជាឱកាសមាសសម្រាប់កម្ពុជាបង្ហាញពីគុណភាពគ្រាប់ស្វាយចន្ទីរបស់ខ្មែរ ទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីឲ្យបណ្តាវិនិយោគិនបរទេសចាប់អារម្មណ៍មកបើកក្រុមហ៊ុនវិនិយោគ។
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី៣០ តុលានេះគឺលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ានៅក្នុង Studio របស់វិទ្យុបារាំងអន្តរជាតិក្នុងក្រុងប៉ារីស លោក ឆៃ ស៊ីណារិទ្ធបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញឲ្យអស់ពីប្រទេស និងបន្តការស្រាវជ្រាវ ស៊ើបអង្កេតលើអង្គការ និងក្រុមមនុស្សដែលសង្ស័យជាប់ពាក់ព័ន្ធ។
ឆ្នាំ២០២៦នេះ ជាខួបលើកទី៥០ នៃដំណើរការរបស់អង្គការលំនៅដ្ឋានមនុស្សជាតិ។ នៅកម្ពុជា អង្គការលំនៅដ្ឋានមនុស្សជាតិបានធ្វើកិច្ចការនេះអស់រយៈពេល២៣ឆ្នាំ រួមមានការជួយសាងសង់ និងផ្តល់លំនៅដ្ឋានសុវត្ថិភាព និងសមរម្យដល់ពលរដ្ឋខ្មែរ ពិសេសអ្នកងាយរងគ្រោះ និងមានជីវភាពខ្វះខាត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី២៨ តុលានេះ លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេសនៃអង្គការលំនៅដ្ឋានមនុស្សជាតិមើលឃើញពីភាពល្អប្រសើរនៃគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា។ បើតាមលោក ផល វ៉ាន់ឌី កម្ពុជានឹងអាចដោះស្រាយបញ្ហាលំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋរបស់ខ្លួននាពេលខាងមុខ។
«ខ្ញុំសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាឈ្នះថៃ បានទឹកដីត្រលប់មកវិញ»។ នេះជាការអះអាងរបស់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេស ឆ្លើយតបទៅនឹងការបើកឱកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលហៅលោក អ៊ុំ សំអាន ឲ្យចូលប្រទេសកម្ពុជាវិញ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន បញ្ជាក់ថា លោកនៅមិនទាន់អាចបកស្រាយប្រាប់សាធារណជនថា លោកនឹងវិលចូលកម្ពុជាវិញ ឬយ៉ាងណាទេ ដោយត្រូវចាំការពិភាក្សាជាមួយក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាជាមុនសិន។ បើតាមលោក អ៊ុំ សំអាន ទោះមាន ឬមិនមានវត្តមាននៅកម្ពុជា លោកសុខចិត្តចាញ់លោក ហ៊ុន ម៉ាណែត ឲ្យតែកម្ពុជាបានទឹកដីពីថៃត្រលប់មកវិញ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការមួយដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងមានអនុគណៈកម្មការចំនួន ៧ ដែលមានភារកិច្ចផ្សេងៗគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការរៀបចំពិធីអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្លែងថា មកទល់ពេលនេះ និងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំស្ទើររួចរាល់ទាំងស្រុង និងបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីនឹងបើកឲ្យមហាជនចូលទស្សនាចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលមួយនេះនឹងចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រភូនៃបណ្តាប្រទេសប្រើភាសាបារាំងប្រមាណជា ៩០រដ្ឋជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-CONFIREL GROUP មើលឃើញថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងវិស័យប្រើភាសាបារាំងផ្សេងទៀត៕
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២នាក់ គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញការបញ្ចេញមតិស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កញ្ញា ភឹង សោភាអះអាងថា បទពិសោធន៍ជាប់ក្នុងចម្រឹងដែក ២ឆ្នាំកន្លងទៅមិនអាចបំផ្លាញឆន្ទៈរបស់កញ្ញាក្នុងការបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ និងថា បទពិសោធន៍នេះជាការជំរុញភាពក្លាហានរបស់កញ្ញាឱ្យកាន់តែខ្លាំងជាងមុន។
ថ្មីៗនេះ សមាគមវារីវប្បករនៅកម្ពុជាបានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ចំពោះតម្លៃកង្កែបសាច់នៅកម្ពុជាដែលកំពុងធ្លាក់ពីជាង ៧ ០០០រៀលមកនៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាមចាប់តាំងពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២៦ នេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែកក្ដដា លោក រី វុទ្ធី អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានមាគ៌ាជលសាថ្លែងថា ការធ្លាក់ថ្លៃកង្កែបសាច់នៅកម្ពុជាដោយសារមានការនាំចូលកង្កែបសាច់ពីវៀតណាម។ បើតាមលោក រី វុទ្ធី បើសិនតម្លៃកង្កែបសាច់នៅតែទាបដូចនេះ អ្នកចិញ្ចឹមកង្កែបនៅកម្ពុជាអាចក្ស័យធន និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផង។
ថ្មីៗនេះ អគ្គនាយកដ្ឋាន កបប នៃក្រសួងពាណិជ្ជកម្មបានរកឃើញផលិតផលសាប៊ូស្ពៃក្លែងក្លាយរាប់រយកេសនៅក្នុងឃ្លាំងមួយកន្លែងស្ថិតនៅខណ្ឌបឹងកេងកង ក្រោយម្ចាស់សហគ្រាស LSV Industry ដែលជាអ្នកផលិតសាប៊ូស្ពៃក្នុងស្រុកបានដាក់ពាក្យបណ្តឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នុត សម្ផស្ស ម្ចាស់សហគ្រាស LSV Industry ចាត់ទុកការក្លែងបន្លំផលិតផលថាជាការបំបាក់ទឹកចិត្តលោកស្រី និងធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើការប្រើប្រាស់ទំនិញទាំងនោះ។ ក្នុងន័យនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលជួយគាំពារវិស័យ SME ក្នុងស្រុក តាមរយៈការទប់ស្កាត់ និងទប់ស្កាត់ទំនិញក្លែងក្លាយ។
ខេត្តពោធិ៍សាត់ត្រូវប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីថ្ងៃទី២០ ខែកក្កដារហូតដល់ ថ្ងៃទី១០សីហា។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ដោយទាញសញ្ញាអាសន្នថា បាតុភូតធម្មជាតិមួយនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹកសម្រាប់ដំណាំស្រូវ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃចន្ទ ទី២០ កក្កដានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មានក្រុង ស្រុកមួយចំនួនកំពុងប្រឈមខ្លាំងនឹងបាតុភូតធម្មជាតិ El Nino។ បើតាមលោក ខូយ រីដា អាជ្ញាធរកំពុងបើកទំនប់ទាំងអស់ដែលមានស្រាប់ និងចែកចាយទឹកឲ្យពលរដ្ឋប្រើប្រាស់។ តែបើបាតុភូត El Nino កាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តអាចនឹងបើកទឹកពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់បន្ថែមទៀត។
From the publisher's feed
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

16 Listeners

108 Listeners

0 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

0 Listeners

3 Listeners

1 Listeners

0 Listeners

13 Listeners

5 Listeners

14 Listeners