បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • អ្នកឧកញ៉ា ហ៊ុន ឡាក់៖ មានម៉ាស៊ីនធ្វើតេស្តស្តង់ដារអាចជួយសន្សំពេលវេលា និងចំណាយថ្លៃដើមតិច

    កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារ ដោយបំពាក់ឧបករណ៍ដែលមានសមត្ថភាពខ្ពស់អាចរកឃើញសំណល់ថ្នាំកសិកម្ម និងប្រកបដោយភាពជាក់លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជានាយកក្រុមហ៊ុន Tropicam បានថ្លែងថា វត្តមានឧបករណ៍ធ្វើតេស្តដ៏ទំនើបរកសារធាតុគីមីពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រតិបត្តិករនាំចេញផលិតផលអាហារកម្ពុជា៕

    17 min
  • លោក មឿន តុលា៖ Job Scam Detector អាចជួយអ្នករកការងារធ្វើកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ

    កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់បានដាក់ឲ្យដំណើរការនូវកម្មវិធីប្រព័ន្ធត្រួតពិនិត្យការងារឆបោកនៅលើបណ្តាញសង្គមតេឡេក្រាមរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យការងារឆបោក ឬហៅជាភាសាអង់គ្លេស Job Scam Detector អាចវាយតម្លៃហានិភ័យការងារនៅកម្ពុជា ពិសេសជួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃកុំឲ្យធ្លាក់ក្នុងការងារឆបោកអនឡាញ។ តែលោក មឿន តុលា មិនភ្លេចបញ្ជាក់ថា Job Scam Detector មានតួនាទីត្រឹមជាអ្នកផ្តល់ព័ត៌មានប៉ុណ្ណោះ ពោលមិនអាចជាអ្នកសម្រេចចិត្តជំនួសពលរដ្ឋ ឬពលករដែលកំពុងស្វែងរកការងារធ្វើបានឡើយ។

    13 min
  • លោក ឡុង សំណាង៖ តម្លៃមាសឆ្នាំ២០២៦អាចប្រែប្រួលខ្លាំងដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់

    ក្រោយពីបានឡើងថ្លៃកប់ពពក ១តម្លឹងជិត ៧ ០០០ដុល្លារកាលពីចុងខែមករា ឆ្នាំ២០២៦ មក មាសបានធ្លាក់ថ្លៃបន្តិចវិញនាដើមខែកុម្ភៈ ឆ្នាំ២០២៦នេះដោយមានតម្លៃប្រមាណ ៦ ០០០ដុល្លារក្នុង ១តម្លឹង។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែកុម្ភៈ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានទទួលស្គាល់ថា ហាងឆេងមាសនាដើមឆ្នាំ២០២៦ នេះ មានការប្រែប្រួលខ្លាំងជាងពេលណាៗទាំងអស់។ តែសម្រាប់លោក ឡុង សំណាង ទោះបីជាមាសបានធ្លាក់ថ្លៃបន្តិចវិញក៏ដោយក៏មាសនៅតែជាទ្រព្យដែលសុវត្ថិភាពបំផុត ហើយតម្លៃរបស់វានឹងកើនឡើងនាពេលអនាគត។

    15 min
  • លោក ប៉ាន់ខែម ប៊ុនថន៖ អាជីវករក្រុងប៉ោយប៉ែតនៅតែដក់អារម្មណ៍ពីការបំពានរបស់ថៃ

     

    នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររដ្ឋាភិបាលប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយក្រុមពាណិជ្ជករ និងក្រុមអាជីវករក្រុងប៉ោយប៉ែត។ កម្មវត្ថុ គឺដើម្បីពិភាក្សាជុំវិញគម្រោងផែនការអភិវឌ្ឍក្រុងប៉ោយប៉ែត។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ ខែកុម្ភៈនេះ លោក ប៉ាន់ខែម ប៊ុនថន បានប្រាប់ឲ្យដឹងថា ស្ថានភាពរស់នៅ និងការរកស៊ីនៅក្រុងប៉ោយប៉ែតបានវិលត្រលប់មកភាពប្រក្រតីឡើងវិញហើយ។ តែលោកមិនភ្លេចបន្ថែមថា ពលរដ្ឋ និងអាជីវករនៅតែដក់ក្នុងអារម្មណ៍ចំពោះការបំពានរបស់ភាគីថៃមកលើតំបន់សេដ្ឋកិច្ចចម្រុះជាតិសាសន៍មួយនេះ។

    13 min
  • ឧកញ៉ា សន សៀប៖ការបំបែកសម្បុកអនឡាញ និងចាប់ខ្លួន ចេន ហ្ស៊ី ប្រៀបដូចសម្អាតកករចេញពីពាង

    នៅក្នុងខែមករា ដើមឆ្នាំ២០២៦ នេះ ការបង្ក្រាបសម្បុកឆបោក​អនឡាញ និងការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៦នេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមើលឃើញថា ការបង្ក្រាបបទល្មើសឆបោកអនឡាញ និងការចាប់ខ្លួនមេបណ្តាញឧក្រិដ្ឋជន ចេន ហ្ស៊ី បញ្ជូនទៅចិន គឺជាសញ្ញាដ៏វិជ្ជមានសម្រាប់វិស័យអចលនទ្រព្យកម្ពុជា។ លោក សន សៀប ប្រៀបប្រដូចការចាប់ខ្លួន ចេន ហ្ស៊ី និងការបំបែកសម្បុកឆបោកអនឡាញទៅនឹងការសម្អាតកករនៅក្នុងពាង៕

    14 min
  • លោក ហង្ស ពុទ្ធា៖ គ.ជ​.ប ត្រៀមផែនការ «ខ» ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ

    កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសយកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានថ្លែងថា គ.ជ.ប បានត្រៀមខ្លួនអនុវត្តការងារតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី តែក៏បានត្រៀមផែនការ «ខ» មួយទៀត ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ក្នុងន័យនេះ បញ្ហាជាយថាហេតុ ដែលអាចបណ្តាលមកពីការអូសបន្លាយនៃជម្លោះព្រំដែនកម្ពុជា-ថៃ៕

    11 min
  • លោក ម៉ៃ ទិត្យថារ៉ា៖ អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរអានសៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ»

    សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» នឹងសម្ពោធជា​ទម្រង់​ភាសាខ្មែរ​ ​នៅថ្ងៃអាទិត្យទី១៨មករាខាងមុខ។ សរសេរដោយលោក Gordon Conochie​ ដែលជា​ជនជាតិអូស្ត្រាលី សៀវភៅ «ភ្នំមួយមិនអាចមានខ្លាពីរ» ឬ​ «A Tiger Rules the Mountain»  បានរំលេចពីទិដ្ឋភាពនយោបាយនៅស្រុកខ្មែរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ រាប់ចាប់តាំងពីឆ្នាំ២០១៣។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នាថ្ងៃព្រហស្បតិ៍ទី១៥ ខែមករានេះ លោក ម៉ៃ ទិត្យថារ៉ា ដែលបានចូលរួម​ប្រែសម្រួលសៀវភៅ ​«ភ្នំមួយមិនអាចមានខ្លាពីរ» ​ជាភាសាខ្មែរ​ឲ្យដឹងថា សៀវភៅនេះ​បានបង្ហាញពី​​តថភាពនយោបាយស្រុកខ្មែរ នៅពេលបក្សប្រឆាំងមួយមានសំឡេងគាំទ្រប្រកៀកប្រកិតទៅនឹងបក្សកាន់អំណាច។ ចំពោះ​​លោក ម៉ៃ ទិត្យថារ៉ា អ្នកនយោបាយខ្មែរគ្រប់និន្នាការគួរតែអានសៀវភៅ«ភ្នំមួយមិនអាចមានខ្លាពីរ»។

    11 min
  • លោក លី ធុជ៖ គ្មានពលរដ្ឋណាម្នាក់រងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះរបស់ថៃក្រោយសង្គ្រាមលើកទី២

    សង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេល ២១ថ្ងៃកាលពីខែធ្នូ ឆ្នាំ២០២៥ បានបន្សល់ទុកគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនក្នុងទឹកដីកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានថ្លែងថា អាជ្ញាធរមីន រួមនឹងស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមជំរំជនភៀសសឹក ការដាក់សញ្ញាសម្គាល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការវាយតម្លៃលើទីតាំងគ្រាប់មិនទាន់ផ្ទុះ។ លោក លី ធុជ សន្និដ្ឋានថា ការផ្សព្វផ្សាយរបស់អាជ្ញាធរពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះមានប្រសិទ្ធភាព និងថា គ្មានពលរដ្ឋណាម្នាក់បានរងគ្រោះនៅឡើយទេ៕

    14 min
  • លោក ចន ណារិទ្ធ៖ ការងារបន្ទាន់គឺការវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធដែលថៃបានបាញ់បំផ្លាញ

    រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារការវាយប្រហាររបស់កងទ័ពថៃនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមការងារនេះ មានសមាសភាពចម្រុះចំនួន ២៥រូប ក្នុងនោះក៏មានអភិបាលខេត្តជាប់ព្រំដែនទាំង៧ ជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រុមការងារនេះ គឺវាយតម្លៃពីផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធឯកជន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបម្រើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ៕

    13 min
  • លោក គឹម រតនា៖ ថៃបានប្រែក្លាយសង្គ្រាមព្រំដែនទៅជាសង្គ្រាមឈ្លានពានកម្ពុជា

    អស់រយៈពេលជាង ២សប្តាហ៍ហើយ ដែលថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ​ការវាយប្រហារនេះបង្កឲ្យកងទ័ព និងជនស៊ីវិលបាត់បង់ជីវិត​ និងរងរបួស ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមនឹងជំរុញឲ្យមានជនភៀសសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា (Caritas Cambodia) បានថ្លែងថា អង្គការរបស់លោក កំពុងផ្តល់ជំនួយបន្ទាន់ដល់ជនភៀសសឹកនៅតាមបណ្តាខេត្តចំនួន៧ រួមមានស្បៀង ជំរកបណ្តោះអាសន្ន សម្ភារៈប្រើប្រាស់ ទឹកស្អាត ​និងផ្តល់ការសិក្សាបណ្តោះអាសន្នដល់កុមារផងដែរ។​ នាយកអង្គការមនុស្សធម៌កាតូលិកមួយនេះ បានហៅព្រឹត្តិការណ៍ផ្ទុះអាវុធនេះថា ជាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

    10 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners