ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ចំនួន៤ ជាមួយបារាំង?

    ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence Online កាលពីថ្ងៃទី១២ វិច្ឆិកា។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា វិស័យទាំង ៤ខាងលើជាតម្រូវការចាំបាច់របស់កម្ពុជាក្នុងកាលៈទេសៈបច្ចុប្បន្ន ក្នុងនោះ វិស័យការពារជាតិ និងវិស័យថាមពលជាតម្រូវការចម្បង។ 

    12 min
  • តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក?

    កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិយល់ថា បារាំងជាមហាអំណាចមួយ ដែលអាចដើរតួនាទីជាដៃគូទីបីដ៏សំខាន់ ក្នុងការជួយកម្ពុជាពង្រីកទំនាក់ទំនងអន្តរជាតិ និងរក្សាតុល្យភាពក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពលរវាងចិន និងអាមេរិក។ លើសពីនេះ ការពង្រឹងទំនាក់ទំនងជាមួយបារាំងមិនត្រឹមតែផ្តល់ឱកាសឱ្យកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកការទូតថ្មីៗ ទៅកាន់សហគមន៍អន្តរជាតិ និងពង្រីកជម្រើសដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាផងដែរ។

    10 min
  • តើ​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី និង​ទស្សនកិច្ច​ប្រធានាធិបតី​បារាំង​អាច​ផ្តល់​សន្ទុះ​ការ​ប្រើ​ភាសា​បារាំង​នៅ​កម្ពុជា​ដែរ ឬ​ទេ?


     កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹម​គ្នា​នឹង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ក៏​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ដែរ។ អ្នក​តាម​ដានសង្គម​កម្ពុជា​វាយ​តម្លៃ​ថា ព្រឹត្តិការណ៍​ធំ​ទាំង​ពីរ​នេះ​នឹង​ជួយ​បង្កើន​ការ​ប្រើ​ភាសា​បារាំង​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ។ តើ​ព្រឹត្តិការណ៍​ធំ​ទាំង​ពីរ​នេះ​អាច​ផ្តល់​សន្ទុះ​ការ​ប្រើ​ភាសា​បារាំង​នៅ​កម្ពុជា​ដែរ ឬ​ទេ?

    15 min
  • តើ​បញ្ហា​ព្រំដែនខ្មែរ-ថៃ​អាច​នឹង​ត្រូវ​លើក​យក​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ដែរ ឬ​ទេ?

    កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ វិច្ឆិកា​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ពេញសិទ្ធិ មិន​ពេញ​សិទ្ធិ និង​សង្កេតការណ៍​ប្រមាណ ៩០ប្រទេស។ ថៃ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍​ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុងកិច្ចប្រជុំកំពូល​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ទី១០​វិច្ឆិកា​ថា កម្ពុជា​មិន​គួរ​លើក​យក​បញ្ហា​ព្រំដែន​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ឡើយ។ តែ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​ និ​ង​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា​​យល់​ថា​ កម្ពុជា​ចាំ​បាច់​ត្រូវ​​លើក​យក​បញ្ហា​ព្រំដែន​ទៅ​និយាយ​នៅ​​ក្នុង​កិច្ច​ប្រជុំកំពូល​ហ្រ្វង់​កូ​ហ្វូនី ព្រោះ​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការ​ទាមទា​រ​យក​ទឹកដី​របស់​ខ្លួន​មក​វិញ។ តើ​បញ្ហា​ព្រំដែនខ្មែរ-ថៃ​គួរ​ត្រូវ​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ដែរ ឬ​ទេ?

    12 min
  • តើ​កម្ពុជា​គួរពិចារណា​យ៉ាងដូចម្តេច​លើ​សំណើ​សុំដោះលែង​អ្នកទោសមនសិការ មុន​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី?

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ។ សម្រាប់លោក ថម អេនឌ្រូ ដោយសារតែកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍មួយចូលរួមដោយបណ្តាប្រទេសប្រើភាសាបារាំងនោះ កម្ពុជាគួរតែដោះលែងអ្នកទោសមនសិការទាំងអស់នៅមុនកិច្ចប្រជុំនេះ។ តើការអំពាវនាវរបស់លោក ថម អេនឌ្រូ មានឥទ្ធិពលយ៉ាងណាលើរដ្ឋាភិបាលកម្ពុជា?

    10 min
  • តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់​ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    រដ្ឋាភិបាលកម្ពុជាកំពុង​​រៀបចំព្រឹត្តិការណ៍​ហ្រ្វង់កូតិចដែលជា​ពិព័រណ៌នវានុវត្តន៍ អមកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹង​​បច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ​ពិព័រណ៍ហ្រ្វង់កូតិចជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់​សម្រាប់កម្ពុជាក្នុង​​ការឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ និងជាឱកាសសម្រាប់ឱ្យ​កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសនិយាយភាសាបារាំង។ រីឯអ្នកជំនាញសេដ្ឋកិច្ចវិញ​យល់ឃើញថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំពិព័រណ៍ដ៏ធំមួយនេះ​​៕ 

    16 min
  • អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា?

    ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន​ នឹងអាចបង្កើនកិច្ចសហប្រតិបត្តិជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឬសគល់។

    12 min
  • តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា?

    ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ  ដោយគ្រាន់តែបង្ហាញការសោកស្តាយ រួមនឹងសម្ពាធផ្លូវចិត្តស្ទើមិនអាចបន្តអាជីពជាអ្នកដឹកនាំរឿងទៅមុខទៀតបាន។ អ្នកតាមដានបញ្ហាសង្គមយល់ថា ការមិនចាក់ផ្សាយរឿងនេះ អាចមកពីខ្សែភាពយន្តនេះមានភាពរសើបសម្រាប់ភាគីថៃ និងម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជាចង់រក្សាស្ថានការណ៍ឱ្យស្ងប់ស្ងាត់ ជៀសវាងការប្រឈមមុខដាក់គ្នាសារជាថ្មីនៅតាមព្រំដែន។  តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា? 

    13 min
  • តើវិស័យទេសចរណ៍កម្ពុជានឹងអាច​ទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?

    នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើ​ឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែងផ្សព្វផ្សាយផលិតផលទេសចរណ៍របស់ខ្លួនបន្ថែមទៀត រួមទាំងការបង្កើនសមត្ថភាពជំនាញ នៅក្នុងវិស័យនេះផងដែរ៕

    15 min
  • អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ?

    លទ្ធផល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​បង្ហាញ​ថា គណបក្ស​សាធារណៈរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ចាញ់​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋ​បាន​បាត់បង់​សំឡេង ទាំង​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា តែ​លោក ត្រាំ​នឹង​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត​ចប់​អាណត្តិ ពោល​ចំនួន ២ឆ្នាំ​ថែម​ទៀត។ តាម​រយៈ​លទ្ធផល​ដែល​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន​ពេល​នេះ លោក ត្រាំ នឹង​លែង​មាន​អំណាច​ពេញ​ដៃ​ដើម្បី​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ដូច​មុន​បាន​ទៀត​ឡើយ។ អ្នកតាមដាន​នយោបាយ​កម្ពុជា​ភាគច្រើន​មើល​ឃើញ​ពី​ការ​ប្រែប្រួល​ចំពោះ​ទំនាក់ទំនងកម្ពុជា-អាមេរិក ពិសេស​ទំនាក់ទំនង​រវាង​បុគ្គល និងបុគ្គល​មក​ជា​ទំនាក់ទំនង​រវាង​រដ្ឋ និងរដ្ឋ។

    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

16 Listeners

Unravel by ABC Australia

Unravel

806 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners