ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ?

    ថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព និងភាពជឿជាក់លើប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សានឹងរងផលប៉ះពាល់។ នេះជាក្តីបារម្ភរបស់អ្នកតាមដានសង្គមមួយចំនួនដោយអំពាវនាវឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ហានេះ។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងចរន្តឆបោកក្នុងប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សា?។

    15 min
  • តើមន្ត្រីថ្នាក់ក្រោមជាតិគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់លំហូរគ្រឿងញៀននៅតាមភូមិ-ឃុំ?

    បញ្ហាគ្រឿងញៀន និងក្មេងទំនើងជាក្តីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៧ កញ្ញា។ លោក ស សុខា បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដែលបណ្តោយឲ្យបញ្ហាគ្រឿងញៀនកាន់តែសាយភាយនៅតាមភូមិ ស្រុករបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងន័យនេះ រដ្ឋមន្ត្រីបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីថ្នាក់ក្រោមមិនតាមដានបញ្ហាគ្រឿងញៀនឲ្យដូចនឹងការតាមដានសកម្មជនដែលសូម្បីតែសកម្មជនចូលបន្ទប់ទឹកក៏ដឹងដែរ។

    13 min
  • ហេតុអ្វីរដ្ឋាភិបាលប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូ?

    រដ្ឋាភិបាលកម្ពុជាបានប្រកាសផ្អាក «ហ្គេមភ្នាល់អនឡាញ» នៅគ្រប់កាស៊ីណូចាប់ពីខែតុលា ឆ្នាំ២០២៦ ត ទៅ។ បើតាមលោក ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ ការផ្អាកល្បែងស៊ីសងប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ និងចាត់ទុក «ហ្គេមភ្នាល់អនឡាញ» ជាផ្នែកមួយនៃការឆបោកតាមអនឡាញ។ តើការផ្អាក «ហ្គេមភ្នាល់អនឡាញ» ផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

    11 min
  • តើករណីចាប់ឃុំ​ខ្លួនមនុស្ស​​ ១ឆ្នាំដោយសារគ្មានភស្តុតាងឆ្លុះបញ្ចាំងបែបណាពីនីតិវិធី​ច្បាប់នៅកម្ពុជា?

    នៅថ្ងៃសុក្រទី៤កញ្ញា អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចេញមកបញ្ជាក់ជុំវិញករណីបណ្តឹង​​ចាប់ និងឃុំខ្លួនមនុស្សច្រឡំថា ជាការអនុវត្តតាមនីតិវិធីត្រឹមត្រូវគ្រប់ដំណាក់កាល។ ការសម្រេចដោះលែងបុរសឈ្មោះ «ស្លេះ វ៉ើត» ឲ្យរួចផុតពីការឃុំខ្លួន គឺដោយសារតែក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែងវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ «ស្លេះ វ៉ើត» ដែលអះអាងថា ខ្លួនបានរងភាពអយុត្តិធម៌ ដោយត្រូវសមត្ថកិច្ចចាប់ឃុំអស់ជិត ១ឆ្នាំ ក្នុងករណីចាប់ច្រឡំមនុស្ស។

    11 min
  • ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត?

    លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបញ្ហាឆបោកអនឡាញដើម្បីធានាបរិយាកាសវិនិយោគ និងទំនុកចិត្ត។ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ច កត់សម្គាល់ថា ការណ៍ដែលកម្ពុជាព្យាយាមទាក់ទាញវិនិយោគិនចិន ពីព្រោះចិនហ៊ានបោះទុនវិនិយោគធំ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ ។ មួយវិញទៀត កម្ពុជាមិនសូវទាក់ទាញវិនិយោគពីអឺរ៉ុប ព្រោះសមត្ថភាពធនធានរបស់កម្ពុជានៅមានកម្រិត និងគ្មានភាពប្រកួតប្រជែង។

    14 min
  • តើកម្ពុជាចាំបាច់ត្រូវ​តែលើកពីបញ្ហា​ជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី?

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយ​ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជ​ម្លោះខ្មែរ-ថៃនានា បានមើលឃើញពីភាពចាំបាច់ដែលកម្ពុជាត្រូវតែឆ្លៀតលើកឡើងពីជម្លោះព្រំដែនខ្មែរ-ថៃ នៅរាល់វេទិកាហ្វ្រង់កូហ្វូនី និងវេទិកាអន្តរជាតិផ្សេងៗទៀត។

    14 min
  • ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់?

    ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីប៉ូលិសចរាចរណ៍នឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីការផ្អាកអស់មួយរយៈ។ តែនៅមុនការចាប់ផ្តើមនេះ តែ២ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសចរាចរណ៍ ២រូប ត្រូវដកចេញពីតំណែង បន្ទាប់ពីមានការជជែក​ព្រោងព្រាត​នៅលើបណ្តាញ​សង្គម ពីការ​ផាកពិន័យជនបរទេសច្រើនហួសហេតុ ដោយទាមទារទឹកប្រាក់ផាកពិន័យរហូតដល់ ៥០០ដុល្លារ។ អ្នកតាមដានសង្គម កត់សម្គាល់ឃើញថា មន្ត្រីប៉ូលិសចរាចរណ៍មួយចំនួន នៅតែមានឥរិយាបថខិលខូច បំពានច្បាប់ តាមរយៈការកេងចំណេញលើការផាកពិន័យប្រជាពលរដ្ឋ ដែលមានកំហុសចរាចរណ៍។ តើទង្វើបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានបែបណាទៅលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា?

    12 min
  • ហេតុអ្វីអ្នកជំនួញជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្មក្នុងការបំពេញឯកសារពាណិជ្ជកម្ម?

    អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន​ ស្នើឲ្យកាត់បន្ថយនីតិវិធីបំពេញបែបបទរត់ការឯកសារ និងជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្ម (Digitalization) ដើម្បីបង្កើនប្រសិទ្ធភាពការនាំចេញ-នាំចូល។ ការលើកឡើងនេះធ្វើឡើង​ក្នុង​វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំកាលពីថ្ងៃទី២៦ខែសីហា ដោយមានការចូលរួមពីអ្នកជំនួញរាប់សិបនាក់​។ តាមក្រុមអ្នកជំនួញ តម្រូវការឯកសារច្រើន បានធ្វើឲ្យនីតិវិធីកាន់តែស្មុគស្មាញ ការចំណាយប្រាក់ក្រៅផ្លូវការក៏មាន និងខាតបង់ពេលវេលាក្នុងការធ្វើពាណិជ្ជកម្ម។

    10 min
  • តើកម្ពុជាពិតជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ?

    នៅថ្ងៃទី២៧សីហា លោក ឆៃ ស៊ីណារិទ្ធ​ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអះអាងនៅមុខបណ្តាតំណាងអង្គទូតបរទេស ថា ប្រទេសកម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតទៅទៀតហើយ។ ការបញ្ជាក់នេះ ធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពីយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ នាចុងខែកញ្ញាខាងមុខនេះ។ អ្នកតាមដានសង្គម ទទួលស្គាល់ពីចំណាត់ការរបស់រដ្ឋាភិបាលលើយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅទូទាំងប្រទេស។ តែទន្ទឹមនេះ ពួកគេថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ នៅមិនទាន់ត្រូវបោសសម្អាត១០០%ឡើយ ដរាបណាមន្ត្រីគ្រាក់ៗ និងអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ បន្តនៅក្រៅសំណាញ់ច្បាប់។

    15 min
  • តើកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២?

    សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រ​ទី២៨ ខែសីហានេះ បន្ទាប់ពី​ចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិរបស់កម្ពុជានាពេលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យការទូត ទេសចរណ៍ ពោលគឺជួយស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ បន្ទាប់​ជាប់ឈ្មោះមិនល្អនាកន្លងទៅ៕

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners