
Sign up to save your podcasts
Or


ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលលោក និងកញ្ញា កឹម មនោវិទ្យា អាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ អ្នកតាមដាននយោបាយស្រុកខ្មែរ បានបង្ហាញការចាប់អារម្មណ៍ចំពោះជំនួបដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូនស្រីច្បងរបស់លោក កឹម សុខា។ ពួកគេយល់ថា នេះជាសញ្ញានៃរបត់នយោបាយថ្មីរបស់អ្នកនយោបាយជំនាន់ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
ថ្មីៗនេះ វីដេអូចម្រៀងរបស់តារាចម្រៀងវៀតណាមម្នាក់កំពុងផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម។ បទចម្រៀងនោះបានបង្ហាញពីរូបភាពពិធីមង្គលការ និងរបាំជូនពរដែលសុទ្ធសឹងតែជាវប្បធម៌ខ្មែរ។ នៅកម្ពុជា បទចម្រៀងរបស់វៀតណាមដែលកំពុងល្បី ត្រូវបានអ្នកលេងបណ្តាញសង្គមបន្តនាំគ្នាចែកចាយយ៉ាងព្រោងព្រាត ដោយពលរដ្ឋខ្លះមើលឃើញថា វៀតណាមចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញ។ តែពលរដ្ឋខ្មែរខ្លះវិញ បារម្ភខ្លាចជាតិសាសន៍ផ្សេងភាន់ច្រឡំវប្បធម៌ខ្មែរ ទៅជាវប្បធម៌វៀតណាម និងបានទាមទារឱ្យក្រសួងវប្បធម៌មានចំណាត់ការលើករណីនេះ។ តើការបញ្ចូលវប្បធម៌ខ្មែរទៅក្នុងបទចម្រៀងរបស់បរទេស ជាចំណែកក្នុងការជួយផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែល្បី ឬធ្វើឱ្យអន្តរជាតិភាន់ច្រឡំវប្បធម៌រវាងជាតិសាសន៍?
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ម្ចាស់ហាងលក់ទូរស័ព្ទដៃតាមអនឡាញយីហោ Mr.8 gaming ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព។ ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តីដែលផ្តើមចេញពីរឿងទិញដូរទូរស័ព្ទ។ នៅលើបណ្តាញសង្គម ស្ត្រីម្ចាស់ហាងបានរងការរិះគន់ថា បានជេរប្រមាថ និងមើលងាយដល់ស្ថាប័នកងទ័ព និងទាហានជួរមុខ។ ការមើលងាយអ្នកការពារព្រំដែន ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ត្រូវបានគេចាត់ទុកថា ជាទង្វើបំផ្លាញទឹកចិត្តអ្នកលះបង់ដើម្បីជាតិ និងជាចំណុចរសើបខ្លាំងផ្នែកសន្តិសុខជាតិ។ តើការអនុវត្តច្បាប់លើស្ត្រីដែលប្រមាថយោធាអាចជាចំណាត់ការជ្រុលហួសហេតុដែរឬទេ?
កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាសាជាថ្មីទៀត បន្ទាប់ពីយោធាថៃបានសាងសង់លេណដ្ឋានថ្មីរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជា នៅច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា និងការប្រកាសភ្ជាប់អគ្គិសនីរបស់ថៃទៅកាន់ប្រាសាទតាក្របី និងភ្នំ៣៣៣ កាលពីថ្ងៃទី៧ខែ សីហា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ការចេញកំណត់ទូតតវ៉ា ជាបន្តបន្ទាប់របស់កម្ពុជានេះ គឺជាយុទ្ធសាស្រ្តប្រតិកម្មអសកម្ម ពោលជាវិធីដែលខ្វះប្រសិទ្ធភាពទប់ស្កាត់ ឬវិធានការឆ្លើយតបជាក់ស្តែង។ តែអ្នកជំនាញមួយចំនួនមើលឃើញថា ការចេញកំណត់ទូតតវ៉ានេះ ពុំមានន័យថា រដ្ឋាភិបាលកម្ពុជាគ្មានជម្រើសនោះឡើយ និងថា នេះគឺជាមធ្យោបាយការទូតស្របច្បាប់ ដែលជួយបញ្ជាក់ជំហររបស់កម្ពុជា ដែលមិនទទួលស្គាល់សកម្មភាពរំលោភឈ្លានពានដោយខុសច្បាប់របស់ថៃមកលើកម្ពុជា។ ក្នុងករណីដែលការតវ៉ាតាមការទូតមិនអាចបញ្ឈប់សកម្មភាពរបស់ថៃ តើកម្ពុជាគួរពិចារណាប្រើយន្តការអន្តរជាតិ ឬផ្លូវច្បាប់អ្វីបន្ថែមទៀតដែរឬទេ?
នៅឆ្នាំ២០២៦នេះមានបេក្ខជនប្រឡងបាក់ឌុបជាង១៥ម៉ឺន១ពាន់នាក់ ពោលគឺកើនឡើងជាងឆ្នាំ២០២៥ដែលមានបេក្ខជន ជាង១៤ម៉ឺន៦ពាន់នាក់។ នៅឆ្នាំ២០២៦នេះ មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ប្រមាណតែ២៨ភាគរយប៉ុណ្ណោះ ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានរហូតដល់ទៅ៧២ភាគរយ។ ទោះបីជាជាប់ ឬធ្លាក់បាក់ឌុប តើយុវជនខ្មែរគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីកសាងអនាគតខ្លួនឯង និងក្លាយជាខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ?
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ តែរដ្ឋាភិបាលទីក្រុងបាងកកមិនបានឆ្លើយតបអ្វីទាំងអស់។ ហេតុអ្វីភាគីថៃសំដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា?
ថ្មីៗនេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់អនុសាសន៍ឱ្យកម្ពុជាធ្វើកំណែទម្រង់គោលនយោបាយទិដ្ឋាការដោយបន្ថែមការលើកលែងទិដ្ឋាការទៅលើប្រទេសរីកចម្រើននៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តការលើកលែងទិដ្ឋាការសាកល្បងរយៈពេល ៤ខែពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ សម្រាប់ពលរដ្ឋចិន។ តែអ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា ការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនហាក់គ្មានប្រសិទ្ធភាព និងចង់ឃើញរដ្ឋាភិបាលសម្លឹងមើលភ្ញៀវទេសចរមកពីតំបន់ផ្សេង ដូចជាអឺរ៉ុប និងប្រទេសផ្សេងដែលមានប្រាក់ចំណូលខ្ពស់។ តើកម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសផ្សេងក្រៅពីចិនដែរ ឬទេ?
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ និងអ្នកខ្លះទៀតបានមើលឃើញពីការសម្រេចបាននូវសមិទ្ធផលមួយនៅមានកម្រិតនៅឡើយ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថែមទៀត។ អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនារយៈពេល៣ឆ្នាំកន្លងទៅ?
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានឯកភាពឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្ររាជធានី ខេត្តចំនួន ៥។ ការសម្រេចរបស់លោក ហ៊ុន ម៉ាណែតដូចនេះធ្វើឡើង ក្រោយមានការស្នើសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខាកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅថ្មីៗនេះ។ អ្នកវិភាគសង្គមសាទរចំពោះការរឹតបន្តឹង និងការដាក់ឲ្យអនុវត្តឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តចំនួន ៥។ តែអ្វីដែលពួកគេចង់បានលើសពីនេះ គឺការរឹតបន្តឹង និងការអនុវត្តនៅទូទាំងប្រទេស និងជាអចិន្ត្រៃយ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ តើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញអាចកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍បានដែរ ឬទេ?
ឧកញ៉ា ជឹម សុខ ដែលជាឈ្មួញនាំសត្វគោទៅវៀតណាមបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងបណ្តឹង លោក ជឹម សុខ បានស្នើឲ្យផ្អាកការងាររបស់ លោក ឈឿន ប៊ុនឆន និងលោក ឡេង ពៅ ដែលជាស្នងការ និងស្នងការរងនគរបាលខេត្តព្រៃវែង ក្រោមហេតុផលថា មេប៉ូលិសខេត្តទាំងពីររូបនេះបានជំរិតទារប្រាក់ ១ម៉ឺនដុល្លារក្នុងមួយខែ ជាថ្នូរនឹងការសម្រួលដល់ការនាំចេញសត្វគោទៅលក់នៅវៀតណាម។ តើរឿងរ៉ាវរវាងអ្នកជំនួញ ជឹម សុខ និងមេប៉ូលិសខេត្តព្រៃវែងឆ្លុះបញ្ចាំងអ្វីខ្លះរបស់អ្នករកស៊ីនៅកម្ពុជា?
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners