
Sign up to save your podcasts
Or


លោក Christopher Anderson ត្រូវបានគេស្គាល់ជាបេក្ខភាពឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា។ ថ្លែងនៅចំពោះមុខសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី១៦ កក្កដា លោក Christopher Anderson បានអះអាងពីការងារអាទិភាពមួយចំនួនដែលលោកត្រូវធ្វើមុនគេនៅពេលចូលកាន់តំណែង។ ការងារអាទិភាពដែលលោកបានរៀបរាប់រួមមាន កម្ចាត់បទល្មើសឆបោកអនឡាញ ស្តារលំហសេរីភាពបញ្ចេញមតិ និងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក និងកម្ពុជា។ អ្នកជំនាញមើលឃើញថា នេះជាសញ្ញាណវិវត្តន៍ដ៏វិជ្ជមានមួយនៃទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា។ តែការស្តារលំហសេរីភាពបញ្ចេញមតិ និងបញ្ហានយោបាយត្រូវបានអ្នកជំនាញមើលឃើញជាចំណុចរស៊ើបនៅក្នុងគោលជំហររវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន។
ប្រមុខការទូតថៃបានលើកឡើងនៅទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ការជ្រើសយកយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រត្រួតស៊ីគ្នារបស់កម្ពុជាមានន័យថា កម្ពុជាបិទផ្លូវចរចាលើបញ្ហាព្រំដែនជាមួយថៃ រួមទាំងព្រំដែនគោកដែរ។ ការលើកឡើងដូចនេះរបស់ប្រមុខការទូតថៃត្រូវបានក្រសួងការបទេសកម្ពុជាចេញមុខទាត់ចោលភ្លាមៗ។ អ្វីទៅជាចេតនារបស់ថៃដែលមិនព្រមចូលតុចរចាដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា?
ជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាបានប្រកាសក្នុងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ពីការផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៥០០លានយ៉េន ឬស្មើនឹង ៣លានដុល្លារឲ្យក្រសួងការពារជាតិកម្ពុជា។ កម្មវិធីជំនួយនេះមានការផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោក និងនាវាល្បាតដល់កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ការផ្តល់ជំនួយឲ្យវិស័យយោធាកម្ពុជាពីសំណាក់ជប៉ុនពេលនេះជាផ្នែកមួយនៃគោលនយោបាយសន្តិសុខរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈឺ និងថា កម្ពុជាគួរតែសហការជាមួយជប៉ុនដើម្បីពង្រឹងវិស័យកងទ័ពផងដែរ។ ទន្ទឹមគ្នានេះ អ្នកជំនាញក៏ចង់ឃើញកម្ពុជាធ្វើពិពិធកម្មការទូតជាមួយបណ្តាប្រទេសក្នុងលោកដោយតម្លាភាព អព្យាក្រឹតភាព និងតុល្យភាពដើម្បីធ្វើឲ្យវិស័យការពារជាតិកាន់តែរឹងមាំ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុធិន ឆានវិរៈគូន សុទ្ធតែបានបង្ហាញវត្តមានក្នុងសន្និសីទបញ្ញាសិប្បនិម្មិត(AI)ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅចិនក្នុងសប្តាហ៍នេះ។ អ្វីជាការកត់សំគាល់ មេដឹកនាំទាំងពីរពុំមានជំនួបទ្វេភាគីនៅក្រៅសន្និសីទក្នុងទីក្រុងសៀងហៃនេះទេ។ តែប្រមុខរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ សុទ្ធតែមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយប្រមុខដឹកនាំចិន លោក ស៊ី ជីនពីង។ តើជំនួបដោយឡែកៗរវាងមេដឹកនាំ កម្ពុជា ចិន និងថៃ អាចជាចំណុចវិជ្ជមានចំពោះជម្លោះព្រំដែនខ្មែរ-ថៃឬទេ?
នៅក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ដែលសុទ្ធសឹងជាក្រុមហ៊ុនសំខាន់ និងមានសក្តានុពល។ ក្នុងចំណោមក្រុមហ៊ុនទាំង ៩ មានខ្លះដែលកំពុងវិនិយោគនៅកម្ពុជាបានអះអាងពីការពង្រីកទុនវិនិយោគបន្ថែម ខណៈក្រុមហ៊ុនខ្លះទៀតបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយក្សរបស់ចិនទាំងនេះមិនបង្ហាញត្រឹមចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែពួកគេនឹងបោះទុនវិនិយោគជាក់ស្តែងនៅកម្ពុជាតែម្តង។ ដូច្នេះសួរថា តើប្រទេស និងប្រជាជនអាចទទួលបានផលអ្វីខ្លះពីការបោះទុនវិនិយោគរបស់ក្រុមហ៊ុនធំៗចិននៅកម្ពុជា?
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកំពុងមានវត្តមានក្នុងប្រទេសចិនដើម្បីចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន ម៉ាណែតក៏នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរ។ នៅប្រទេសថៃ នាយករដ្ឋមន្រ្តី លោក អានុធិន ឆានវីរៈគូន ក៏ចូលរួមសន្និសីទបញ្ញាសប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងមានជំនួបជាមួយលោក ស៊ី ជីនពីងដែរ។ អ្នកតាមដានកិច្ចការអន្តរជាតិកត់សម្គាល់ថា កិច្ចប្រជុំនៅចិនពេលនេះអាចជាវេទិកាដែលមេដឹកនាំកម្ពុជា និងថៃឆ្លៀតជួបជជែកគ្នាពីបញ្ហាព្រំដែន។ ចំណែកអ្នកជំនាញយល់ថា ចិនអាចនឹងព្យាយាមជួយសម្របសម្រួលដើម្បីរៀបចំជំនួបរវាងមេដឹកនាំកម្ពុជា និងថៃ។
ក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋាភិបាលនឹងបើកគណនីធនាគារជូនកងទ័ពទាំងអស់ឲ្យរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ខាងមុខ និងថាបច្ចុប្បន្ន ក្រសួងកំពុងត្រៀមបញ្ជីឈ្មោះនៅគ្រប់បណ្តាអង្គភាពទាំង ១០៩ សម្រាប់បញ្ចូលក្នុងប្រព័ន្ធ។ បើតាមមន្ត្រីក្រសួងការពារជាតិ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ចំនួនយោធិនដែលបើកប្រាក់ខែតាមប្រព័ន្ធធនាគារបានកើនដល់ជិត ៦ ៣០០នាក់។ អ្នកវិភាគសង្គមសាទរចំពោះការបើកប្រាក់ខែឱ្យកងទ័ពតាមប្រព័ន្ធធនាគារ តែក៏បានស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យតម្លាភាព និងសុក្រិតភាពនៃបញ្ជីឈ្មោះរបស់កងទ័ពដើម្បីជៀសវាងអំពើពុករលួយ។
សភាប្រើភាសាបារាំង (APF) បានអំពាវនាវនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឱ្យមានការគោរពម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបង្កឱ្យមានកំណើនតានតឹងកាន់តែធ្ងន់ធ្ងរនៅតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នានេះ APF ក៏នៅតែចង់ឃើញកម្ពុជា និងថៃមានទំនាក់ទំនងល្អប្រសើរឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីទៅវិញ ទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមច្បាប់អន្តរជាតិ។ តែអ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការអំពាវនាវរបស់ APF គ្មានអំណាចបង្ខំផ្នែកច្បាប់ទេ តែមានឥទ្ធិពលផ្នែកនយោបាយ និងការទូត។ តើការអំពាវនាវរបស់សភាប្រើភាសាបារាំង APF អាចមានឥទ្ធិពលកម្រិតណានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ?
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព័ត៌មានក្លែងក្លាយបានកើតឡើងជាង ២ពាន់ករណី ពោលកើន ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញសង្គម និងផ្នែកសារព័ត៌មាននានា បានកត់សំគាល់ថា កំណើនព័ត៌មានក្លែងក្លាយ ដោយសារតែការថយចុះនៃព័ត៌មានវិជ្ជាជីវៈ។ ម្យ៉ាងទៀត កំណើននៃព័ត៌មានក្លែងក្លាយ ក៏ដោយសារតែការបញ្ចេញព័ត៌មានពិតនៅមានភាពយឺតយ៉ាវ និងមានការរឹតត្បិត៕
ថ្មីៗនេះ ម្ចាស់សិប្បកម្មផលិតសាប៊ូម្នាក់បានលាតត្រដាងពីភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ដូចជាថា ខ្លួនត្រូវឆ្លងកាត់ក្រសួងចំនួន៩ និងនាយកដ្ឋានចំនួន ១៤ ទម្រាំអាចបើកដំណើរការសិប្បកម្មផលិតសាប៊ូបាន។ ម្ចាស់សិប្បកម្មបានលើកឡើងថា សុពលភាពនៃលិខិតបទដ្ឋានគតិយុត្តិខ្លះតម្រូវឱ្យបង់ប្រាក់ ជារៀងរាល់ ១ខែ ៣ខែ កន្លះឆ្នាំ ១ឆ្នាំ រហូតដល់ ១០ឆ្នាំ។ ជុំវិញករណីនេះ អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលដោះស្រាយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាលសម្រាប់អ្នករកស៊ី និងវិនិយោគិន ដើម្បីជៀសវាងការប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners