
Sign up to save your podcasts
Or


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យកម្ពុជាពន្លឿនការធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ ដោយកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពង្រឹងអភិបាលកិច្ច ធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រឹងសន្តិសុខថាមពល និងប្រព័ន្ធទិន្នន័យ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។ IMF ក៏បានប៉ាន់ប្រមាណដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ប្រមាណ ៣% ដោយសារកត្តាមិនប្រាកដប្រជាជាច្រើន រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ការពង្រឹងអភិបាលកិច្ចគឺជាកំណែទម្រង់ដ៏សំខាន់ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងការអនុវត្តនីតិវិធី និងបង្កើនប្រសិទ្ធភាពការងារ ពង្រឹងទំនុកចិត្តរបស់វិនិយោគិន។ តើអនុសាសន៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានសារៈសំខាន់យ៉ាងណាចំពោះការពង្រឹងសេដ្ឋកិច្ចកម្ពុជា?
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែនបណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែបានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេសមិនបណ្តាលឱ្យបាក់ច្រាំងទន្លេទេ។ ផ្ទុយទៅវិញ និងបើតាមមន្ត្រីក្រសួងរ៉ែដដែល ការបូមខ្សាច់ដែលអនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាចជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួននៅតែមើលឃើញផលវិជ្ជមាននៃការបូមខ្សាច់ចេញពីទន្លេ និងខ្លះទៀតថា ការអនុវត្តគម្រោងបូមខ្សាច់ទន្លេខ្លះមានភាពមិនប្រក្រតី។ តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ក្នុងទន្លេ?
នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកទៅលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្រួយ ខណៈកងទ័ពថៃតែងតែព្យាយាមបង្កហេតុឥតឈប់ឈរ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី៣កក្កដា បានសម្រេចដោះលែងលោក ឃឿន សុឡា ហៅ K01 ឲ្យនៅក្រៅឃុំបន្ទាប់ពីបញ្ជូនទៅដាក់ពន្ធនាគារបានមួយថ្ងៃ។ ការដោះលែងលោក ឃឿន សុឡា ឲ្យនៅក្រៅឃុំតែបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ បានបន្សល់ចម្ងល់ពីមហាជនថា ហេតុអ្វីលោក ឃឿន សុឡា អាចនៅក្រៅឃុំ ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនាលើយុវជនមួយរូប។ តើការចាប់ខ្លួនជនបង្កហេតុ រួចដោះលែងឲ្យនៅក្រៅឃុំដូច្នេះ ឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់?
ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីណែនាំថ្មីមួយនៅថ្ងៃទី១ ខែកក្កដា ដោយកំណត់ឱ្យក្រុមហ៊ុន សហគ្រាសផលិតគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អាចលក់បញ្ចុះតម្លៃផលិតផលរបស់ខ្លួនបានដោយមិនឱ្យលើស១៥% នៃតម្លៃលក់ និងអាចបញ្ចុះដល់ ២៥% នៃតម្លៃលក់ ប្រសិនបើផលិតផលនោះជិតផុតសុពលភាព។ ការកំណត់របស់ក្រសួងសេដ្ឋកិច្ចដូចនេះធ្វើឡើង ក្រោយកម្ពុជាសម្រេចបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូររង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប និងរង្វាន់ ក្នុងទម្រង់ជាច្រើនទៀតរបស់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ។ តើការប្តូរពីការផ្តល់រង្វាន់ មកជាការបញ្ចុះតម្លៃលើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមបច្ចុប្បន្ន?
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥មិថុនា បានប្រកាសពីការបន្តផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្រោមមូលហេតុនៃការតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រឈមផ្សេងៗទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ២ឆ្នាំជាប់គ្នាផ្ទួនៗ។ អ្នកតាមដានសង្គមយល់ថា រដ្ឋាភិបាលប្រហែលគិតគូរច្បាស់លាស់ពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៦ ដើម្បីសន្សំសំចៃថវិកាដែលត្រូវចំណាយ។ តើកម្ពុជាពិតជាចាំបាច់ត្រូវផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកជាថ្មីម្តងទៀត?
នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មគឺជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិគឺជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកតាមដានសង្គមនានា បានមើលឃើញប្រហាក់ប្រហែលគ្នា ពីកត្តាសំខាន់ៗមួយចំនួន ដែលធានាដល់និរន្តរភាពមច្ឆជាតិ ជាពិសេសការការពារព្រៃលិចទឹក និងទប់ស្កាត់ការនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជាដើម។ តើកម្ពុជាត្រូវធ្វើយ៉ាងណា ដើម្បីរក្សាការពារមច្ឆជាតិប្រកបដោយនិរន្តរភាព?
ថ្មីៗនេះ ថៃបានអះអាងពីការសាងសង់របងព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តចាន់ថាបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជាដែលសម្រេចបាន ៤៥% ក្នុងដំណាក់ទី១ ឬស្មើប្រវែងសរុប ១,៣គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសបានចេញតវ៉ាភ្លាមៗចំពោះការសាងសង់របងព្រំដែនរបស់ថៃដោយបញ្ជាក់ថា ប្រាសាទខ្នារដែលថៃសង់របងព័ទ្ធយកនោះស្ថិតក្នុងទឹកដីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ថៃកំពុងបន្តប្រើកម្លាំងយោធា និងយុទ្ធសាស្ត្រការទូតមួលបង្គាច់ដើម្បីបង្កើតភាពស្របច្បាប់នៅតំបន់កំពុងមានជម្លោះជាមួយកម្ពុជា។ តែអ្នកខ្លះទៀតហាក់ចង់ស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាដែលកំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រការទូតទន់ភ្លន់ជ្រុលជាមួយនឹងភាពគឃ្លើនរបស់ថៃ។ តើកម្ពុជាគួរធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពគឃ្លើនរបស់ថៃនៅតំបន់មានជម្លោះ?។
រដ្ឋាភិបាលកម្ពុជាបានសម្រេចក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បង្កើតក្រុមការងារមួយដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទពេលរាត្រីនៅកម្ពុជា។ នេះជាគម្រោងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជាបន្ថែម ខណៈធ្លាក់ចុះជិត៥០%ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦។ អ្នកជំនាញទេសចរណ៍បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ តែពួកគេជំរុញឲ្យមានការគិតគូឲ្យបានល្អិតល្អន់បំផុតពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ និងប្រាសាទនៅពេលបើកឲ្យចូលទស្សនាពេលរាត្រី។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៥ មិថុនានៅសា្ថនទូតរុស្សីថា រុស្ស៊ីត្រៀមខ្លួនជានិច្ចដើម្បីជួយពង្រឹងសក្តានុពលវិស័យយោធាកម្ពុជា បើសិនជារដ្ឋាភិបាលកម្ពុជាមានតម្រូវការ។ អ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិគាំទ្រឱ្យមានវត្តមានរុស្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា។ អ្នកជំនាញភូមិសាស្ត្រនយោបាយវិញក៏បានយល់ដូចគ្នា តែមិនភ្លេចដាស់តឿនឱ្យកម្ពុជាប្រុងប្រយ័ត្ន ដោយមិនត្រូវបាត់បង់ឯករាជ្យភាពយុទ្ធសាស្ត្រ និងតុល្យភាពការទូតរបស់ខ្លួនជាមួយមហាអំណាចផ្សេងទៀតទេ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners