ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃមានបង្កប់អត្ថន័យអ្វីខ្លះសម្រាប់គណបក្សប្រឆាំងនៅកម្ពុជា?

    នៅថ្ងៃពុធទី២៤ មិថុនា គណបក្សក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតដែលមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យជឿនលឿនបានបញ្ជាក់ជំហរភ្លាមៗថា ខ្លួនតែងធ្វើសកម្មភាពនយោបាយស្របទៅតាមរដ្ឋធមនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់ដូចនេះធ្វើឡើង បន្ទាប់ពីក្រសួងមហាផ្ទៃចេញសេចក្តីព្រមានទុកជាមុនថា គណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស និងធ្វើសកម្មភាពតាមការបង្គាប់បញ្ជារបស់រដ្ឋបរទេសអាចប្រឈមនឹងការរំលាយចោល។ ការព្រមានរបស់ក្រសួងមហាផ្ទៃដូចនេះធ្វើឡើង បន្ទាប់ពីកាសែតឥណ្ឌាមួយបានចុះផ្សាយថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ សម្រាប់ធ្វើសកម្មភាពចូលរួមបោះឆ្នោតខាងមុខ។ អ្នកឃ្លាំមើលនយោបាយយល់ថា ប្រតិកម្មរបស់ក្រសួងមហាផ្ទៃដូចនេះហាក់លឿនជ្រុល និងថា ការព្រមានរបស់ក្រសួងមហាផ្ទៃនេះអាចជាសញ្ញាណនៃការប្រើប្រព័ន្ធច្បាប់ដើម្បីឈានទៅរំលាយបក្សប្រឆាំងថែមទៀត។

    10 min
  • តើការដកសិទ្ធិនយោបាយរបស់អ្នកប្រឆាំងខ្លះឆ្លុះបញ្ចាំងបែបណាពីស្ថានភាពនយោបាយនៅមុនការបោះឆ្នោត?

    ក្នុងឆ្នាំ២០២៦ នេះ អ្នកនយោបាយបក្សប្រឆាំងខ្លះត្រូវបានតុលាការសម្រេចដកសិទ្ធិធ្វើនយោបាយអស់មួយជិវិត និងខ្លះទៀតក្នុងរយៈពេលកំណត់មួយ។ ជាក់ស្តែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិត្រូវបានលើកលែងទោស តែគ្មានសិទ្ធិធ្វើនយោបាយ សិទ្ធចូលរួមបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត។ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ តែត្រូវព្យួរទោស និង​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។

    15 min
  • តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវនឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?


    នៅថ្ងៃទី២២ ខែមិថុនា ២០២៦ កម្ពុជា និងឡាវ បានធ្វើពិធីសម្ពោធជាផ្លូវកា​​រដើម្បីបើកច្រកថ្មី ដែលកម្ពុជាអាច​ដឹក​កសិផលរបស់ខ្លួនឆ្លងកាត់តាមប្រទេសឡាវ​ទៅកាន់ទីផ្សារចិន។ តាមអ្នកនាំពាក្យក្រសួងកសិកម្ម ការនាំកសិផលរបស់កម្ពុជា ទៅចិនដោយ​ឆ្លងកាត់ឡាវ ជួយកាត់បន្ថយពេលវេលាបានពាក់កណ្តាល ព្រោះកន្លងមកការដឹកជញ្ជូននេះ ត្រូវចំណាយពេលពី១៥ ទៅ ២០ថ្ងៃ។ កសិផលខ្មែរ ដែលត្រូវដឹក ទៅចិន ដោយឆ្លងកាត់ឡាវ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និង​ទុរេន។ តើការដឹកកសិផលកម្ពុជាទៅកាន់ទីផ្សារចិន តាមច្រកឡាវ នឹងជួយឲ្យកម្ពុជាចំណេញយ៉ាងណា?

    10 min
  • តើការក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬ?

    ថ្មីៗនេះ មានការលេចចេញការក្លែងបន្លំត្រីត្រោត ថា ជាត្រីសាល់ម៉ុន នៅហាងលក់ត្រីសាលម៉ុនដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ។ ការយកត្រីត្រោត មកក្លែងបន្លំថាជាត្រីសាល់ម៉ុន រួចលក់ឲ្យអតិថិជននេះ បានញ៉ាំងឲ្យមានប្រតិកម្ម និងការអាក់អន់ចិត្តពីពលរដ្ឋ ដែលតែងនិយមបរិភោគត្រីសាលម៉ុនពីហាងចរណៃ។ ការក្លែងបន្លំក៏មានផងដែរចំពោះផលិតផលផ្សេងៗទៀតនៅកម្ពុជា។ អ្នកឃ្លាំមើលសង្គម យល់ឃើញថា បញ្ហាក្លែងបន្លំចំណីអាហារបែបនេះ មិនមែនជារឿងតូចតាចនោះទេ តែវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជាការធ្វើអាជីវកម្មដ៏អសីលធម៌។ តើការដែលឈ្មួញហ៊ានក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬយ៉ាងណា?

    13 min
  • តើការបង្ក្រាបបទល្មើសអនឡាញពិតជាប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា?

    អ្នកជំនាញលើកឡើងថា មួយផ្នែកនៃអចលនទ្រព្យនៅកម្ពុជាបានជាប់គាំងសារជាថ្មីដោយសារ​ការចាកចេញរបស់ជនបរទេស ក្រោយកម្ពុជាបើកការ​​បង្ក្រាបបទល្មើសឆបោកអនឡាញយ៉ាងចាស់ដៃ។ តាមអ្នកជំនាញ បន្ទាប់ពីការចាកចេញរបស់ជនបរទេសទាំងនោះ​​ អគារធំៗជាច្រើនបានផ្អាកដំណើរការ ខណៈសំណង់មួយចំនួន​ក៏ត្រូវផ្អាកការសាងសង់។ ទោះជាយ៉ាងណា ពួកគេមើលឃើញថា វិបត្តិនេះកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងថា វាមិនឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យជាទូទៅនោះទេ៕

    9 min
  • តើការចុះពិនិត្យទីតាំងអាជីវកម្មឯកជនពីសំណាក់អាជ្ញាធរគួរធ្វើក្នុងទម្រង់ណាដើម្បីបញ្ជៀសបញ្ហា?

    កាលពីថ្ងៃទី១៨ មិថុនា សភាពាណិជ្ជកម្មកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអគ្គនាយកដ្ឋានគយដើម្បីលើកឡើងពីបញ្ហាប្រឈមរបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះពិនិត្យឃ្លាំង និងការឃាត់ទំនិញខុសច្បាប់ពីសំណាក់អាជ្ញាធរ។ កិច្ចប្រជុំបានកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរធ្វើឡើងខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយ។ ការណ៍នេះបានធ្វើឱ្យមានការផ្អាកផលិតកម្ម និងបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ រួមទាំងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។ អ្នកវិភាគសាទរចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន តែក៏ចង់ឃើញអាជ្ញាធរអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលច្បាប់បានកំណត់ដើម្បីកុំឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អាជីវករ និងវិស័យឯកជន។ តើការចុះពិនិត្យទីតាំងអាជីវកម្មឯកជនពីសំណាក់អាជ្ញាធរគួរធ្វើក្នុងទម្រង់ណាដើម្បីបញ្ជៀសបញ្ហា?

    14 min
  • តើអ្នករាយការណ៍ថ្មីជាជនជាតិអាមេរិកអាចជួយអ្វីបានខ្លះក្នុងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា?

    ថ្មីៗនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រកាសពីការតែងតាំងលោក Tom Andrews អតីតសមាជិកសភាអាមេរិកឲ្យធ្វើជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោក Tom Andrews មានប្រវត្តិការងារជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្សក្នុងបណ្តាប្រទេសជាច្រើន ដូចជាកម្ពុជា ឥណ្ឌូណេស៊ី ភូមា ក្រូអាត ស៊ែប៊ី អ៊ុយក្រែន និងយេម៉ែន។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដាក់ក្តីរំពឹងថា លោក Tom Andrews នឹងមានយុទ្ធសាស្ត្រធ្វើការចុះសម្រុងជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយស្តារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

    15 min
  • តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ?

    គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។ ជាក់ស្តែង ការប្រឡងជំនួស ឬការប្រើសញ្ញាបត្របាក់ឌុបក្លែងក្លាយដើម្បីប្រឡងចូលរៀនពេទ្យជាដើម។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងការក្លែងបន្លំសញ្ញាបត្រ?

    15 min
  • តើកម្ពុជាគួររៀបចំកម្មវិធីម៉ារ៉ាតុងបែបណាដើម្បីទាក់ទាញ និងមានទំនុកចិត្តពីអ្នកចូលរួម?

    នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញលើកទី១៤ ដែលមានអ្នកចូលរួមប្រមាណ ៦០០០នាក់មកពី ៤៣ប្រទេស។ តែអ្នកចូលរួមខ្លះបានបង្ហាញការមិនពេញចិត្តចំពោះការរៀបចំដោយបានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការយឺតយ៉ាវក្នុងការផ្តល់មេដាយ ការគ្រប់គ្រងចរាចរណ៍តាមដងផ្លូវ និងភាពរអាក់រអួលមួយចំនួនទៀត។ អ្នកតាមដានសង្គមខ្លះយល់ថា ការរៀបចំព្រឹត្តិការណ៍ធំៗអាចមានចំណុចខ្វះខាតខ្លះដែលមិនអាចបំពេញចិត្តអ្នកចូលរួមទាំងអស់បានទេ។ តែអ្នកខ្លះទៀតយល់ថា ការទទួលយកមតិយោបល់ និងការរិះគន់ពីអ្នកចូលរួមជាមេរៀនសំខាន់សម្រាប់ធ្វើការកែលម្អសម្រាប់ការរៀបចំលើកក្រោយ។

    11 min
  • តើគេចាំបាច់ត្រូវដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងពេលប្រឡងបាក់ឌុបដែរឬទេ?

    ក្រសួងអប់រំបានប្រកាសពីគោលដៅដាក់មុខវិជ្ជាភាសាបរទេសតួយ៉ាង ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាចាំបាច់នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត។ ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទីព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកជំនាញគាំទ្រគោលនយោបាយនេះ តែពួកគេជំរុញឲ្យក្រសួងអប់រំបំពាក់សម្ភារៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅសម្រេចគោលដៅនាពេលខាងមុខ៕

    9 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners