ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជាចាំបាច់ជូនដំណឹងពីការពង្រឹងការការពារអធិបតេយ្យភាពជាតិដែរ ឬយ៉ាងណា?

    ក្នុងនាមជារដ្ឋមានអធិបតេយ្យភាព កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងប្រាប់ប្រទេសណាមួយ។ នេះគឺជាការលើកឡើងរបស់ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិដើម្បី​ឆ្លើយតបចំពោះការព្រួយបារម្ភរបស់ភាគីថៃ បន្ទាប់ពីកម្ពុជាទទួលរថក្រោះពី​ចិន។ តើកម្ពុជាត្រូវចាំបាច់ជូនដំណឹងប្រាប់ប្រទេសដទៃអំពីការពង្រឹងការការពារជាតិរបស់ខ្លួន ឬយ៉ាងណា?

    13 min
  • តើការបបួល​បក្ស​ប្រឆាំង​ដាក់គោលនយោបាយ​ដោះស្រាយបញ្ហាព្រំដែនរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងបែបណា?

    ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១០មិថុនានេះ បានបបួលគណបក្សប្រឆាំង រៀបចំគោលនយោបាយបក្សស្តីពីការដោះ​​ស្រាយជម្លោះ​ព្រំដែនជាមួយថៃ ដើម្បីត្រៀមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ។ ​ជាគោលនយោបាយ​​សម្រាប់​ការឃោសនា​​​​​បោះឆ្នោត​ដែលកន្លងមក​​​លោក ហ៊ុន សែនថា គណបក្សប្រឆាំង​ចង់បានការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​​ តាមរយៈ​ការធ្វើសង្គ្រាម​​។ តែ​​​សម្រាប់​គណបក្សប្រជាជនកម្ពុជាវិញ ការដោះស្រាយ​​​ជម្លោះ​ដោយសន្តិវិធីនៅតែជា​គោលការណ៍សំខាន់​​​​។ គណ​បក្សក្រៅរដ្ឋាភិបាលមួយចំនួន​​យល់ថា លោក ហ៊ុន សែន មិនអាចតម្រូវឱ្យគណ​បក្សណាមួយរៀបចំគោលនយោបាយដោះស្រាយបញ្ហាព្រំដែនស្របតាមគំនិតរបស់ខ្លួនបានឡើយ។ អ្វីដែលពួកគេចង់ឃើញនោះគឺ រដ្ឋាភិបាលកម្ពុជាមិនត្រូវលាក់បាំងភាពអវិជ្ជមានស្តីពី​បញ្ហាព្រំដែននោះទេ​​។

    13 min
  • ហេតុអ្វីចំណូលពន្ធគយកើនឡើងខណៈដែលព្រំដែនគោកកម្ពុជាថៃកំពុងបន្តបិទ?

    ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការថ្នាក់ក្រោមជាតិក្នុងខេត្តកណ្តាលកាលពីថ្ងៃ៦ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានដាក់ការសង្ស័យដោយចោទជាសំណួរថា តើព្រំដែនកម្ពុជា-ថៃធ្លាប់ជាកន្លែងរកស៊ីគេចពន្ធ ឬយ៉ាងណា?។ ការចោទដូចនេះដោយសារតែចំណូលពន្ធគយរបស់កម្ពុជាបានកើនឡើង បន្ទាប់ពីព្រំដែនជាមួយថៃត្រូវបានបិទ។ អ្នកតាមដានសង្គមនានាចោទជាសំណួរដូចគ្នានេះ និងថែមបានអះអាងច្បាស់ៗថា ការរកស៊ីគេចពន្ធនៅតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងបានកើតមានឡើងយូរណាស់មកហើយ។ ក្នុងករណីនេះ អ្នកជំនាញជំរុញឲ្យបើកការស៊ើបអង្កេតទៅលើមន្ត្រីពាក់ព័ន្ធនៅតាមព្រំដែនកម្ពុជា និងប្រទេសជិតខាង៕

    11 min
  • តើសមហេតុផលឬទេដែលសមត្ថកិច្ចហាមសិស្សសាលាមិនឲ្យចែករំលែករឿងនយោបាយ?

    ថ្មីៗនេះ មានការចែករំលែកវីដេអូឃ្លីបមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីក្រុមសមត្ថកិច្ចនគរបាលចុះទៅហាមឃាត់សិស្សសាលាមិនឱ្យចែករំលែក ឬនិយាយពីរឿងនយោបាយនៅតាមបណ្តាញសង្គម ក្រោមហេតុផលថា បញ្ហានយោបាយ ត្រូវទុកឲ្យថ្នាក់ដឹកនាំជាអ្នកដោះស្រាយ។ ចំពោះករណីនេះ អ្នកនយោបាយមួយចំនួន លើកឡើងថា ប្រសិនបើវីដេអូនេះជាការពិត នោះវាជាការបង្ហាញពីការរំលោភសិទ្ធិពលរដ្ឋក្នុងការចូលរួម ឬខ្វល់ខ្វាយពីរឿងនយោបាយនៅកម្ពុជា។

    11 min
  • តើគួរមានវិធានការបែបណាចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមដែលគ្មានសីលធម៌?

    នៅកម្ពុជា អ្នកជំនាញបានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ក្រោយពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហាក់បាត់បង់សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយបានស្រែកជេរបញ្ចោរ និយាយហែកហួរគ្នា និងសើចចំអកទៅលើបុគ្គលណាម្នាក់ ក្នុងចេតនា ដើម្បីសប្បាយ និងចង់បានមុខល្បីឈ្មោះ។ អ្នកតាមដានការអភិវឌ្ឍសង្គមបានព្រមានពីហានិភ័យ ប្រសិនបើគ្មានចំណាត់ការណាមួយសមស្របដើម្បីលុបបំបាត់បាតុភាពទាំងនោះ នៅលើបណ្តាញសង្គម។ ប៉ុន្តែទន្ទឹមនេះ ពួកគេបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងបណ្តុះបណ្តាលផ្នែកអក្ខរកម្ម នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីជាចំណេះដឹងចំពោះប្រជាពលរដ្ឋ។ តើការប្រើប្រាស់បណ្តាញសង្គម ដោយគ្មានសីលធម៌ក្នុងខ្លួន នឹងបង្កហានិភ័យយ៉ាងណាខ្លះដល់សង្គម និងថា អ្វីទៅជាវិធានការទប់ស្កាត់នៅចំពោះមុខ?

    16 min
  • តើការពង្រឹងការផ្សព្វផ្សាយមាតិកាស្តីពីសុខភាពអាចលើកកម្ពស់សុខភាពសាធារណៈបានដែរ ឬទេ?

    នៅថ្ងៃទី២ មិថុនា គណៈគ្រូពេទ្យកម្ពុជាបានហាមមិនឲ្យគ្រូពេទ្យ និងអ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួនដើម្បីទាញយកប្រយោជន៍ពាណិជ្ជកម្មទេ។ តែគណៈគ្រូពេទ្យកម្ពុជាមិនបានហាមចំពោះការផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាពដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ និងវិជ្ជាជីវៈសុខាភិបាល។ អ្នកជំនាញផ្នែកសុខភាព និងវេជ្ជបណ្ឌិតមួយចំនួនមើលឃើញពីបំណងល្អរបស់គណៈគ្រូពេទ្យកម្ពុជា តែពួកគេចង់ឲ្យមានចែករំលែកចំណេះដឹងពីអ្នកជំនាញសុខភាពដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ និងសង្គមជាជាងផ្សព្វផ្សាយផលិតផលដែលប៉ះពាល់ដល់សុខភាពសាធារណៈ។

    16 min
  • តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប?

    នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា មានយុវជនប្រមាណ ១០ ០០០នាក់ ដែលភាគច្រើនជាកូនថ្នាក់ដឹកនាំបានចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ បើតាមលោក ទៀ សីហា បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ យុវជនទាំងនោះនឹងត្រូវជាប់ឈ្មោះជាយោធាបម្រុង ហើយនឹងត្រូវកោះហៅឡើងវិញក្នុងករណីប្រទេសជាតិមានអាសន្នណាមួយ។ អ្នកតាមដានសង្គមនានាមើលឃើញថា ការបំពេញកាតព្វកិច្ចយោធាជារឿងចាំបាច់សម្រាប់ពលរដ្ឋខ្មែរ តែវិសមភាពក្នុងការបញ្ជូនទាហានទៅកាន់សមរភូមិក្នុងពេលប្រទេសមានសង្គ្រាមនៅតែចោទជាសំណួរ។

    14 min
  • ការឃាត់ខ្លួនមន្ត្រីដែលលួចសម្ភារៈនៅកាស៊ីណូព្រែកចាកឆ្លុះបញ្ចាំងអ្វីខ្លះពីវិន័យសមត្ថកិច្ច?

    ស្នងការនគបាលខេត្តកំពត បានបញ្ជាក់នៅថ្ងៃទី៣០​ខែឧសភាថា ត្រូវតែអនុវត្តច្បាប់ដោយស្មើភាពគ្នា និងមានតម្លាភាពចំពោះសមត្ថកិច្ចដែលបានធ្វើខុស។ ការបញ្ជាក់បែបនេះ គឺបន្ទាប់ពីមន្ត្រីនគរបាល និង​មន្ត្រីកងរាជអាវុធហត្ថសរុប ៣២នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ការចូលលួចសម្ភារៈក្នុងទីតាំងបិតសៀលនៅកាស៊ីណូព្រែកចាក ក្នុងខេត្តកំពត ជាប់ព្រំដែនវៀតណាម កាលពីពេលថ្មីៗនេះ។ បើតាម​ស្នងការនគរបាលខេត្តកំពត មន្ត្រីដែលបានប្រព្រឹត្តកំហុសទាំងនោះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ។ តើករណីនេះ បានឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តតួនាទីរបស់មន្ត្រីសមត្ថកិច្ចមួយចំនួននៅកម្ពុជា?

    9 min
  • កម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ហេតុអ្វីបានជាពិបាកក្នុងការលក់ចេញ?

    នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជបណ្ឌិតសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឲ្យផលិតផលជាតិមានស្ថិរភាព»។ ក្នុងវេទិកានេះ អ្នកជំនាញបានលើកឡើងថា កម្ពុជាមានលទ្ធភាព ក្នុងការផលិតកសិផលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែបញ្ហានៅត្រង់ថា ចំពោះផលិតផលខ្លះ គេពិបាកនឹងលក់ចេញ ដ្បិតថា ផលិតផលទាំងនោះនៅមិនទាន់មានស្តង់ដារ តាមការចង់បានរបស់អ្នកបញ្ជាទិញ។ ហេតុអ្វីកម្ពុជាមានលទ្ធភាពផលិតកសិផលលើសតម្រូវការ ប៉ុន្តែ ពិបាកក្នុងការលក់ចេញ?

    9 min
  • ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?

    នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានប្រកាសនៅពេលថ្មីៗនេះថា ទីក្រុងបាងកកនឹងឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជាដែលជាមាត្រដ្ឋានផែនទីបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃដូចនេះធ្វើឡើង បន្ទាប់ពីលោកបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសបារាំងដែលលោកបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ អ្នកជំនាញផ្នែកច្បាប់នៅកម្ពុជាមួយចំនួនយល់ថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃបែបនេះជាការបិទផ្លូវចរចាព្រំដែនទាំងស្រុងជាមួយកម្ពុជា និងអាចត្រៀមប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកទី៣ ចូលទឹកដីកម្ពុជា។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃប្រកាសឈប់ទទួលស្គាល់មាត្រដ្ឋានផែនទី ១/២០០០០០ ជាមួយកម្ពុជា?

    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners