ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើគួរមានវិធានការបែបណាចំពោះការផ្សាយផលិតផលដោយផ្តល់រង្វាន់ក្នុងរូបភាពជាការបោកបញ្ឆោត?

    កន្លងមក ក៏ដូចជាថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនបានផ្សព្វផ្សាយពីការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់អតិថិជនរបស់ខ្លួន ជាថ្នូរនឹងការទិញផលិតផលរបស់ក្រុមហ៊ុន។ ប៉ុន្តែពលរដ្ឋមួយចំនួន បានសំដែងការខកចិត្ត​បន្ទាប់ពីពួកគេបានទិញផលិតផលហើយ តែមិនបានត្រូវរង្វាន់ដូចអ្វី ដែលក្រុមហ៊ុនបានប្រកាស។ អ្នកជំនាញ ចាត់ទុកថា ការ​ផ្សព្វផ្សាយបែបនេះ ជាការបោកបញ្ឆោត​អ្នក​ប្រើ​ប្រាស់ ដែល​ខុស​នឹង​ច្បាប់ពាណិជ្ជកម្ម។ តើគួរតែមានវិធានការបែបណាចំពោះការផ្សព្វផ្សាយផលិតផល ដោយផ្តល់រង្វាន់​​ក្នុងរូបភាពជាការបោក​បញ្ឆោត?

    12 min
  • តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

    កម្ពុជា និងថៃព្រមព្រៀងកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តរវាងគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ។ នេះបើតាមខ្លឹមសារនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និសីទសារព័ត៌មានរួមរវាងភាគីកម្ពុជា ហ្វីលីពីន និងថៃនាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ អ្នកតាមកិច្ចការនយោបាយក្នុងតំបន់យល់ថា ការកសាងទំនុកចិត្តរវាងភាគីកម្ពុជា និងថៃទំនងជាត្រូវប្រើពេលរាប់សិបទស្សវត្សរ៍ ព្រោះជម្លោះព្រំដែនលើកនេះបានចាក់ចំស្នាមរបួសប្រវត្តិសាស្ត្រដោយបានបង្កឲ្យមានភាពឈឺចាប់របស់ប្រជាជននៃប្រទេសជិតខាងទាំងពីរ។ តែអ្នកជំនាញភូមិសាស្ត្រនយោបាយនៅតែមើលឃើញច្រកចេញដើម្បីស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ តើកម្ពុជា និងថៃគួរប្រកាន់ជំហរបែបណាដើម្បីអាចស្តារទំនុកចិត្តគ្នាឡើងវិញបាន?

    13 min
  • តើជម្រើសយន្តការផ្សះផ្សាដោយបង្ខំអាចជួយដោះស្រាយបញ្ហាព្រំដែនទឹកកម្ពុជា-ថៃបានដែរ ឬទេ?

    ក្រោយថៃបានប្រកាសលុបចោលអនុស្សារណៈយោគយល់កម្ពុជា-ថៃ លើការកំណត់ព្រំដែនសមុទ្រ (MOU44) ជាឯកតោភាគីមក កម្ពុជាបានសម្តែងការសោកស្តាយជាខ្លាំង។ តែដើម្បីបន្តដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ កម្ពុជាបានប្រកាសជំហរជ្រើសយកការប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាមរយៈមធ្យោបាយផ្សះផ្សាដោយបង្ខំជាមួយភាគីថៃ។ អ្វីជាយន្តការផ្សះផ្សាដោយបង្ខំ និងថា តើកម្ពុជា និងថៃអាចដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយប្រើយន្តការអន្តរជាតិមួយនេះយ៉ាងដូចម្តេច?

    16 min
  • តើវិធានការមិនឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្អែមអាចមានប្រសិទ្ធភាពដែរ ឬទេ?

    រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចបិទទាំងស្រុងការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផលស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ទៅ។ វិធានការនេះមានគោលដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព។ អ្នកវិភាគសង្គមសាទរចំពោះវិធានការនេះ តែក៏បានស្នើឲ្យរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយពីផលប៉ះពាល់ដោយគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងទៅកាន់ប្រជាពលរដ្ឋ ពិសេសហាមក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈផ្អែមឲ្យឈប់ដាក់រង្វាន់លើក្រវិលកំប៉ុង។ តើវិធានការមិនឱ្យដាក់រង្វាន់លើក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈផ្អែមអាចមានប្រសិទ្ធភាពដែរឬទេ?

    12 min
  • តើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ?

    ថ្មីៗនេះ ពលរដ្ឋរស់នៅម្តុំតំបន់ថ្មើរជើងចតុមុខបានត្អូញត្អែរពីការរំខានដោយសារតែការប្រគុំតន្ត្រីខ្នាតធំរបស់ក្រុមហ៊ុនស្រាបៀរនៅរៀងរាល់ចុងសប្តាហ៍។ បើតាមពលរដ្ឋ សំឡេងនៃការប្រគុំតន្ត្រីបានបង្កផលប៉ះពាល់ខ្លាំងដល់ការរស់នៅ ពិសេសសម្រាប់កុមារ មនុស្សចាស់ និងអ្នកជំងឺ។ អ្វីដែលពួកគេចង់បាន គឺបញ្ឈប់ការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខតែម្តង។ នៅទីបំផុត រដ្ឋបាលរាជធានីភ្នំពេញបានទទួលយកសំណូមពរ និងក្តីកង្វល់របស់ពលរដ្ឋដោយលែងអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីខ្នាតធំតាមផ្លូវថ្មើរជើងចតុមុខបន្តទៀត។ ដូច្នេះតើអាជ្ញាធរគួររៀបចំតំបន់ថ្មើរជើងចតុមុខបែបម៉េច ដើម្បីកុំឱ្យបាត់បង់ភាពទាក់ទាញ?

    14 min
  • តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ បើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?

    បញ្ញវន្តថៃខ្លះបានចេញមុខអះអាងថា ប្រសិនបើលុបចោលអនុស្សរណៈនៃការយោគយល់ MOU២០០១(MoU44) ទាក់ទង​ទៅនឹង​តំបន់​សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ​នោះនឹងធ្វើឲ្យថៃជាអ្នកខាតបង់ធ្ងន់ធ្ងរ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលចង់លុបចោលMOUនេះ និងចាត់ទុកការលុបMOUនេះ នឹងប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហានៅតំបន់ខ្ពង់រាបក្នុងបាតសមុទ្រនៃប្រទេសទាំងពីរ។ តើភាគីណាជាអ្នកខាត និងចំណេញពិតប្រាកដ ប្រសិនបើលុប MOU២០០១(MoU44) រវាងកម្ពុជា និងថៃ?

    11 min
  • តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?

    ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ឬ AMRO បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះមកនៅត្រឹម ៤,៣%។ ការទម្លាក់អត្រាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ នេះត្រូវបានAMRO លើកយកហេតុផលមកពន្យល់ថា គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ទនៈដែលប៉ះពាល់ដល់វិស័យជាច្រើន ពិសេសច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់។ តាមពិតទៅ ការព្យាករណ៍របស់ AMRO ក៏មិនសូវខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយចំនួនដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានជំរុញឱ្យរដ្ឋាភិបាលត្រៀមឆ្លើយតបនឹងការវិវត្តនៃស្ថានការណ៍ពិភពលោក និងបន្តដាក់ចេញនូវគោលនយោបាយថ្មីៗបន្ថែមទៀត។ តើរដ្ឋាភិបាលគួរមានវិធានការអ្វីបន្ថែមដើម្បីស្តារកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទពិភពលោកសព្វថ្ងៃ?

    15 min
  • តើការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខា អាចប៉ះពាល់ដល់ការបោះឆ្នោតនាថ្ងៃខាងមុខដែរ ឬទេ?

    នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការទាក់ទងនឹងទោសក្បត់ជាតិរបស់លោក កឹម សុខា។ លើសពីនេះ សាលាឧទ្ធរណ៍បានបន្ថែមទោសមិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះចេញពីប្រទេសរយៈពេល ៥ឆ្នាំ។ អ្នកតាមដាននយោបាយស្រុកខ្មែរយល់ថា ការតម្កល់ទោសក្បត់ជាតិរបស់លោក កឹម សុខានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ។ ផលប៉ះពាល់ដែលសហគមន៍អន្តរជាតិមួយចំនួននឹងអាចចាត់ទុកថា ដំណើរការប្រជាធិបតេយ្យកម្ពុជាកាន់តែដើរថយក្រោយថែមទៀត។

    14 min
  • អ្វីទៅជាស្ថានភាពពិតនៃលំហសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦?

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បានឱ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦ គឺមានស្ថានភាពល្អប្រសើរ និងបង្ហាញពីភាពចាស់ទុំក្នុងវិស័យសារព័ត៌មាន។ នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦» នារសៀលថ្ងៃទី២៩ ខែមេសានេះ លោក នេត ភក្ត្រា បញ្ជាក់ថា ៨១%នៃអ្នកចូលរួមស្ទង់មតិចាត់ទុកសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានការវិវត្តន៍ប្រកបដោយវិជ្ជមាន ខណៈមានតែជិត ២% ប៉ុណ្ណោះដែលចាត់ទុកមិនទាន់ល្អនៅឡើយ។ ចំពោះក្រុមអង្គការសង្គមស៊ីវិលវិញ ពួកគេនៅតែមើលឃើញពីភាពរួមតូចនៃលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ពិសេសការរឹតត្បិត និងការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែនជាមួយថៃ និងក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកអនឡាញ។

    16 min
  • អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា

    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជនត្រូវរក្សាកន្លែងការងារសម្រាប់យុវជនដែលទៅបំពេញកាតព្វកិច្ចយោធាដោយពួកគេនឹងអាចបន្តធ្វើការងារក្នុងតួនាទីដដែលនៅក្នុងក្រុមហ៊ុនដដែល បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ បើតាមលោកនាយករដ្ឋមន្ត្រី អំឡុងពេលបំពេញកាតព្វកិច្ចយោធា រដ្ឋាភិបាលនឹងគិតគូរលើការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅបរិភោគ របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ តែពួកគេនឹងមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកវិភាគសង្គមមួយចំនួនយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តែទាមទារឲ្យមានការធានាច្បាស់លាស់ តាមរយៈការចែងនៅក្នុងច្បាប់។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners