ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើរដ្ឋាភិបាលគួរធ្វើអ្វីបន្ថែមដើម្បីទប់ស្កាត់កំណើនករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធ?

    មួយរយៈពេលចុងក្រោយនេះ មានករណីឃាតកម្មរវាងអតីតប្តី និងប្រពន្ធស្រដៀងៗគ្នាបានកើតឡើងជាបន្តបន្ទាប់នៅក្នុង​ប្រទេស​កម្ពុជា។ អ្នកតាមដានសង្គមមួយចំនួនលើកឡើងថា បញ្ហាអំពើហិង្សារវាងអតីតប្តី និងប្រពន្ធកើតមានឡើងដោយសារកង្វះវិធានការច្បាប់ និងប្រព័ន្ធការពារដែលមានប្រសិទ្ធភាពសម្រាប់ជនរងគ្រោះ។ ក្នុងន័យនេះ ពួកគេជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការការពារសន្តិសុខនៅតាមមូលដ្ឋាន ពិសេសនៅកម្រិតឃុំ សង្កាត់ រួមទាំងពង្រឹងការគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះដោយខុសច្បាប់។

    12 min
  • តើកម្ពុជា​​ដល់ពេល​កែប្រែឥរិយាបថប្រើប្រាស់ផ្លូវថ្នល់​សម្រាប់កម្មវិធីកំសាន្ត ឬយ៉ា​ងណា?

    ពលរដ្ឋមួយចំនួនបានរអ៊ូរទាំចំពោះការកកស្ទះចរាចរណ៍នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញដោយសារការបិទផ្លូវសាធារណៈមួយចំនួនសម្រាប់រៀបចំកម្មវិធីកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ អ្នកតាមដានសង្គមមិនជំទាស់នឹងការរៀបចំពិធីកម្សាន្តនៅតាមដងផ្លូវសាធារណៈទេ តែស្នើឲ្យមានការរៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណា សាលាក្រុងភ្នំពេញបានបញ្ជាក់ពីការចេញសេចក្តីជូនដំណឹងរួចហើយអំពីការបញ្ជៀសយានយន្តជាបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីបញ្ជៀសការកក់ស្ទះចរាចរណ៍៕

    10 min
  • អ្នកជំនាញ៖ កម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន ទោះជាប់ដៃក្នុងសង្រ្គាមឈ្លានពានពីប្រទេសដទៃ

    នៅថ្ងៃសៅរ៍ទី១១ខែមេសានេះ គម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសបើកការដ្ឋានដំណាក់កាលទី២ បន្ទាប់ពីគម្រោងមួយនេះបានស្ងប់ស្ងាត់អស់មួយរយៈ។ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា គម្រោងព្រែកជីកហ្វូណនមិនបានជាប់គាំងឡើយ ហើយរដ្ឋាភិបាលនៅតែបន្តគម្រោងមួយនេះទៅតាមផែនការ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយល់ថា កម្ពុជាត្រូវតែពន្លឿនគម្រោងព្រែកជីកហ្វូណន ដែលជាគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជាតាមផ្លូវទឹក។ ត្រូវតែពន្លឿនដ្បិតថា គម្រោងមួយនេះ ជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់កម្ពុជាក្នុងពេលអនាគត។ មានហេតុផលអ្វីខ្លះ ដែលកម្ពុជាត្រូវពន្លឿនគម្រោងព្រែកជីកហ្វូណន នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានដោយប្រទេសជិតខាង?

    8 min
  • តើការទទួលនាវាចម្បាំងចិនជាឧបសគ្គដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    ចិន តាមរយៈមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការពីការផ្តល់នាវាចម្បាំងចិនទីមួយឲ្យកម្ពុជា និងបានអះអាងនៅថ្ងៃទី៩ ខែមេសាថា ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជានេះមិនសំដៅគំរាមប្រទេសទី៣ណាមួយ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខតំបន់ដែរ។ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះដដែល ការផ្តល់នាវាចម្បាំងចិនឱ្យកម្ពុជាពេលនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសចិន និងកម្ពុជា។ ចំណែកអ្នកតាមដានភូមិសាស្ត្រ នយោបាយយល់ថា តាមរយៈកាដូមួយនេះ ចិនគ្មានចេតនាអ្វីក្រៅពីរឹតចំណងការទូត និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទេ និងណែនាំឱ្យរដ្ឋាភិបាលកម្ពុជាបន្តរក្សាគោលនយោបាយពហុភាគីនិយម។

    12 min
  • ព្រំដែនខ្មែរ-ថៃ៖តើកម្ពុជាអាចសង្ឃឹម និងរំពឹងអ្វីខ្លះពីជំនួបរវាងមេដឹកនាំកម្ពុជា និងបារាំង?

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសបារាំងនៅថ្ងៃពុធ ទី៨ មេសា។ នៅក្នុងសន្និសីទកាសែតពេលមកដល់កម្ពុជាវិញនាថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ លោក ហ្សង់ ហ្វ្រង់ស័្វរតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានឆ្លៀតលាតត្រដាងការពិតនៃការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជាប្រាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា នេះជាជំហានមួយទៀតដែលកម្ពុជាយកការពិតទៅប្រាប់​សហគមន៍អន្តរជាតិឲ្យជួយដឹងឮពីបញ្ហាព្រំដែនខ្មែរដែលកំពុងត្រូវបានថៃរំលោភបំពាន។ តើកម្ពុជាអាចរំពឹងបានអ្វីខ្លះពីជំនួបរវាងពីមេដឹកនាំកម្ពុជា និងបារាំងក្នុងការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ?

    15 min
  • តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអូសកថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើទឹកដីខ្មែរ?

    អង្គភាពស៊ីម៉ាក់កម្ពុជាបានបញ្ជាក់ថា ផ្ទៃដីកម្ពុជាជាង ២ ៣០០គីឡូម៉ែត្រ​ការ៉េបានស្ថិតក្នុងចំណុចវាយប្រហារដោយគ្រាប់បែកចង្កោមរបស់ថៃក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ថៃបានប្រើគ្រាប់បែកចង្កោមទម្លាក់លើទីតាំងជនស៊ីវិលកម្ពុជា តំបន់ក្បែរប្រាសាទបុរាណ និងតំបន់ផ្សេងៗទៀតនៅតាមព្រំដែនខ្មែរ-ថៃ។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថៃមានផែនការធ្វើឲ្យខូចខាតសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងតាមរយៈការប្រើគ្រាប់បែកចង្កោមដែលខុសនឹងច្បាប់អន្តរជាតិ(អនុសញ្ញាអូតាវ៉ា)។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីអាចនាំថៃឲ្យទទួលខុសត្រូវចំពោះការប្រើគ្រាប់បែកចង្កោមលើជនស៊ីវិលកម្ពុជា?

    11 min
  • ហេតុអ្វីការជួញដូរគ្រឿងញៀននៅតែអាចដំណើរការបាន ទោះមានការបង្ក្រាបជាបន្តបន្ទាប់?

    កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយបានរឹបអូសគ្រឿងញៀនជាង ២៣០គីឡូក្រាម និងឃាត់ជនសង្ស័យចម្រុះជាតិសាសន៍ ចំនួន ២២នាក់ រួមមានជនជាតិចិន វៀតណាម និងខ្មែរនៅក្នុងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ អ្នកវិភាគសង្គមមើលឃើញថា បញ្ហាគ្រឿងញៀនបានចាក់ប្ញសនៅក្នុងសង្គមកម្ពុជា និងធ្វើឲ្យប៉ះពាល់ខ្លាំងលើយុវជន។ ក្នុងន័យនេះ ពួកគេចង់ឃើញអាជ្ញាធរបន្តបង្ក្រាបបទល្មើសគ្រឿងញៀន តាមរយៈការពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ការអប់រំដល់ពលរដ្ឋ និងលុបបំបាត់អំពើពុករលួយ។ ហេតុអ្វីការជួញដូរគ្រឿងញៀននៅតែអាចដំណើរការបាន ទោះមានការបង្ក្រាបជាបន្តបន្ទាប់?

    12 min
  • តើច្បាប់ប្រឆាំងការឆបោកអនឡាញត្រូវអនុវត្តបែបណាទើបធានាបានប្រសិទ្ធភាព និងតម្លាភាព?

    សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានព្រឹទ្ធសភាកម្ពុជាបោះឆ្នោតអនុម័ត កាលពីថ្ងៃសុក្រទី០៣ ខែមេសា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជា មិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការបង្ក្រាបបទល្មើសដ៏ក្តៅគកុកមួយនេះ។ អ្នកតាមដានសង្គមយល់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ប្រឆាំងអំពើឆបោកអនឡាញនេះឲ្យតឹងរ៉ឹងជាទីបំផុត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការស្តារមុខមាត់របស់ប្រទេសជាតិឡើងវិញ។

    16 min
  • តើ​ម្ចាស់​ដែល​មាន​ទីតាំង​ជួល​គួរ​ព្រួយបារម្ភ​នឹង​ច្បាប់​ប្រឆាំង​បទល្មើស​អនឡាញ​ដែរ ឬ​ទេ?

    នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការជជែកវែកញែកដោយក្តីកង្វល់តាមបណ្តាញសង្គមលើមាត្រា១០ នៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកអនឡាញដែលចែងថា តុលាការអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុណាដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែក្តីកង្វល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញមុខពន្យល់នៅថ្ងៃទី៣ ខែមេសាថា ការរឹបអូសទ្រព្យសម្បត្តិទីតាំងដែលមានសកម្មភាពឆបោកអនឡាញធ្វើឡើងនៅពេលរកឃើញថា ម្ចាស់ទីតាំងនោះបានសមគំនិតបង្កើតឱ្យមានសកម្មភាពឆបោកអនឡាញ។ អ្នកវិភាគសង្គមខ្លះសាទរចំពោះច្បាប់ថ្មីមួយនេះ ហើយអ្នកខ្លះទៀតបានស្នើឲ្យម្ចាស់ទីតាំងទាំងអស់ប្រុងប្រយ័ត្ន មុននឹងជួលឲ្យគេ។ 

    11 min
  • អ្នកឃ្លាំមើល៖ កម្ពុជាត្រូវការពង្រឹងយន្តការឃ្លាំមើលការអនុវត្តទោសឲ្យបានត្រឹមត្រូវ

    នៅពេលនិយាយដល់ការអនុវត្តទោសទណ្ឌលើជនបង្កហេតុដែលជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិ មហាជនតែងតែមានចម្ងល់ថា តើអ្នកទាំងនោះពិតជាបានអនុវត្តទោសត្រឹមត្រូវតាមការសម្រេចរបស់តុលាការដែរ ឬយ៉ាងណា។ នេះជាសំណួរដែលអ្នកឃ្លាំមើលសង្គមមួយចំនួនបានចោទសួរដូចគ្នា ពិសេសក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងហេតុការណ៍ផ្សេងទៀតនាពេលកន្លងមក។ បើតាមអ្នកឃ្លាំមើលសង្គមខ្លះ ជនបង្កបានអនុវត្តទោសក្នុងពន្ធនាគារតិចតួចបំផុត ហើយទោសទណ្ឌដែលនៅសេសស់ត្រូវបានព្យួរ។ ក្នុងន័យនេះត្រូវបានអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា ប្រព័ន្ធច្បាប់នៅកម្ពុជាខ្វះយន្តការតាមដានការអនុវត្តទោសឲ្យបានត្រឹមត្រូវ ពិសេសលើជនបង្កដែលមានយសស័ក្តិ អំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ។

    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners