ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើតម្លៃប្រេងឥន្ធនៈកាន់តែហក់ឡើងពេលនេះមិនមែនកំពុងរឹត ក អ្នកក្រីក្រទេ ឬយ៉ាងណា?

    កម្ពុជាក៏ដូចជាប្រទេសមួយចំនួនធំលើលោកកំពុងប្រឈមនឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្លាំង។ នៅកម្ពុជាគិតត្រឹមថ្ងៃទី១ មេសានេះ សាំងធម្មតាមានតម្លៃ ៥ ៤៥០រៀលក្នុង១លីត្រ និង ៧ ៥០០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ចំណែកតម្លៃហ្គាសឡើង ជិត៤ ០០០រៀលក្នុង ១លីត្រ ឬអាចលើសពីនេះនៅតាមទីតាំងផ្សេងៗគ្នា។ ស្ថានភាពនេះកំពុងប៉ះពាល់ខ្លាំងលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសអ្នកបំរើសេវាដឹកជញ្ជូន និងអ្នកលក់ដូរចំណី អាហារតូចតាច។

    11 min
  • តើពលរដ្ឋខ្មែរទទួលបានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះពីលំហូរវិនិយោគិនចិននៅកម្ពុជា?

    ថ្មីៗនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញផ្សាយទិន្នន័យដោយរកឃើញថា លំហូរវិនិយោគិនចិននៅកម្ពុជាមិនបានហុចប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរឡើយ។ មិនផ្តល់ប្រយោជន៍ធំដុំដល់ពលរដ្ឋខ្មែរ ព្រោះវិនិយោគិនចិនបាននាំយកវត្ថុធាតុដើមពីប្រទេសចិនផ្ទាល់ និងបានយកកម្មករជំនាញជាជនជាតិចិនឲ្យមកធ្វើការនៅកម្ពុជា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ស្របតាមទិន្នន័យរបស់ CSIS តែមន្ត្រីរដ្ឋាភិបាលបានបដិសេធដោយអះអាងផ្ទុយទៅវិញថា ការវិនិយោគរបស់ជនជាតិចិននៅកម្ពុជាបានហុចប្រយោជន៍ការងារជាច្រើនដល់ពលរដ្ឋខ្មែរ។

    11 min
  • តើការលុបស្ថាប័នរដ្ឋជិត ៣០ គ្រប់គ្រាន់សម្រាប់កំណែទម្រង់ក្នុងប្រទេសកម្ពុជា?

    នៅក្នុងការរៀបចំឡើងវិញរបស់ក្រសួងស្ថាប័នរដ្ឋចំនួន ១៣​ នាពេល​កន្លងមកនេះ នឹងមានការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦។ នេះជាការថ្លែងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦។ អ្នកតាមដានសង្គមស្វាគមន៍ ការលុបអគ្គនាយកដ្ឋាន និងនាយកដ្ឋានជិត ៣០នេះ តែថាពលរដ្ឋចង់បានការបង្រួមក្រសួងមួយចំនួន និងកាត់បន្ថយ​មន្ត្រីក្របខណ្ឌនយោបាយផងដែរ៕

    13 min
  • តើការផ្តន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ លើអ្នកសារព័ត៌មាន២រូប អាចប៉ះពាល់ដល់សេរីភាពសារព័ត៌មានកម្ពុជា?

    សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២៦មីនា បានតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងខេត្តសៀមរាប ដែលកាត់ទោសឲ្យអ្នកសារព័ត៌មាន២រូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឲ្យជាប់ពន្ធនាគារចំនួន ១៤ឆ្នាំ ពីបទផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសទាក់ទងនឹងការការពារជាតិ។ បណ្តាអង្គការជាតិ និងអន្តរជាតិ ដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំង លើការចោទប្រកាន់លើអ្នកសារព័ត៌មានដ៏ធ្ងន់ធ្ងរយ៉ាងដូច្នេះ។ ក្រុមអ្នកជំនាញយល់ថា ការតម្កល់ទោសជាប់ពន្ធនាគារ ១៤ឆ្នាំលើអ្នកសារព័ត៌មានទាំង២រូប នឹងធ្វើឲ្យបរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែធ្លាក់ចុះ។

    13 min
  • ប្រេងម៉ាស៊ូតឡើងថ្លៃ នឹងធ្វើឲ្យរាំងស្ទះដល់ចរន្តសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណា?

    នៅប្រទេសកម្ពុជា ប្រេងម៉ាស៊ូតបានឡើងថ្លៃដល់ ៧ ១០០រៀល ក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៥ ៤៥០រៀល ក្នុង១លីត្រ។ ប្រេងម៉ាស៊ូតឡើងថ្លៃខ្ពស់មិនធ្លាប់មានដូចនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យភស្តុភារកម្ម ព្រោះថារថយន្តធុនធ្ងន់ដែលដឹកទំនិញចេញចូលស្ទើរតែទាំងអស់ប្រើប្រាស់ប្រេងម៉ាស៊ូត។ អ្នកជំនាញសេដ្ឋកិច្ច និងផ្នែកដឹកជញ្ជូននានាមើលឃើញថា តម្លៃប្រេងម៉ាស៊ូតដែលឡើងថ្លៃរហូតជាង ៨០% ធៀបទៅនឹងពេលមុនសង្គ្រាមនៅមជ្ឈិមបូព៌ា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងពិតប្រាកដ។ តើការឡើងថ្លៃប្រេងម៉ាស៊ូតនៅកម្ពុជានឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជាកំរិតណា?

    14 min
  • អ្វីទៅជាច្រកចេញសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ បើ MOU ឆ្នាំ២០០០ ត្រូវបានថៃលុបចោល?

    នៅថ្ងៃទី២៦ មីនា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឆ្លើយតបដោយចាត់ទុកសំណើលុបចោល MOU ឆ្នាំ២០០០ ពីសំណាក់សមាជិកព្រឹទ្ធសភាថៃថាគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយពីច្បាប់អន្តរជាតិ។ គួររម្លឹកជូនថា MOU ឆ្នាំ២០០០ ជាកិច្ចព្រមព្រៀងស្តីពីការវាស់វែង និងខណ្ឌសីមាគោករវាងប្រទេសកម្ពុជា និងថៃ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា បើរដ្ឋាភិបាលថៃលុបចោល MOU ជាមួយកម្ពុជាមែន នោះវិបត្តិព្រំដែនគោករវាងប្រទេសទាំងពីរនឹងកាន់តែរ៉ាំរ៉ៃ និងស្មុគស្មាញ។ ដូច្នេះអ្វីទៅជាច្រកចេញសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ បើ MOU ឆ្នាំ ២០០០ត្រូវបានថៃលុបចោល?

    15 min
  • ហេតុអ្វីពលរដ្ឋរងគ្រោះមួយចំនួនរារែកក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌?

    របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគម​អាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ៩២% នៃជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌ទេ។ បើតាមអាដហុក ការមិនដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្មានទំនុកចិត្តលើសមត្ថកិច្ច ភ័យខ្លាច និងភាពស្មុគស្មាញនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា។ អ្នកតាមសង្គមយល់ស្របតាមរបាយការណ៍របស់អាដហុក និងថា បញ្ហានេះបានឆ្លុះបញ្ចាំងពីស្ថានភាពមួយជ្រុងនៃសង្គមកម្ពុជាបច្ចុប្បន្ន។ តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីឲ្យពលរដ្ឋរងគ្រោះគ្រប់រូបទទួលបានយុត្តិធម៌?

    10 min
  • តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?

    ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ  បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ ពោលគឺមិនមែនជាបុរសម្នាក់ ស្រវឹងជោគ ដែលជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាមៗ នៅពេលកើតហេតុនោះទេ។ តើសមត្ថកិច្ចជំនាញត្រូវធ្វើដូចម្តេច ដើម្បីជម្រះមន្ទិលមហាជនទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ?

    13 min
  • ការនាំទំនិញថៃចូលកម្ពុជាតាមគោលការណ៍WTO ប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរដែរឬទេ?

    ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតកាលពីពេលថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានទទួលស្គាល់ថា ទំនិញរបស់ថៃមួយចំនួននៅតែបន្ត ហូរចូលមកកម្ពុជា តាមច្រកព្រំដែនឡាវ ព្រោះកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សេដ្ឋកិច្ចវិទូមួយចំនួនយល់ថា ការលើកឡើងរបស់អភិបាលខេត្តស្ទឹងត្រែង អាចប៉ះពាល់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្វើពហិការទំនិញរបស់ថៃ និងខ្លះទៀតថា ការបកស្រាយរបស់អភិបាលខេត្តធ្វើឡើង ដោយមិនត្រូវតាមកាលៈទេសៈ។ តើការបន្តនាំចូលទំនិញថៃមកកម្ពុជា តាមគោលការណ៍ WTO ពិតជាធ្វើឲ្យប៉ះពាល់ដល់ស្មារតីពហិការរបស់ពលរដ្ឋខ្មែរ?

    13 min
  • ហេតុអ្វីត្រូវរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីនៅតាមជំរំជនភៀសសឹក?

    ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ឬស.ស.យ.កនឹងរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅជំរំជនភៀសសឹកក្នុងខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ។ ការសម្រេចយ៉ាងដូច្នេះត្រូវបានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាពន្យល់ថាជាការយកចិត្តទុកដាក់លើពលរដ្ឋភៀសសឹកនៅក្នុងកាលៈទេសៈលំបាក។ អ្នកវិភាគសង្គមខ្លះយល់ថា គំនិតរៀបចំកម្មវិធីចូលឆ្នាំថ្មីនៅជំរំជនភៀសសឹកជាគំនិតខ្វះការពិចារណាវែងឆ្ងាយ និងខ្វះសីលធម៌។ តែអ្នកខ្លះទៀតបានបង្ហាញការគាំទ្រដោយចាត់ទុកជាការរួមចំណែកផ្តល់ការសប្បាយ និងភាពកក់ក្តៅសម្រាប់ជនភៀសសឹក។

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners