ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ?

    នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ករណីក្មេងទំនើងដែល​តែងតែបង្កការអុកឡុកនៅក្នុងសង្គម អាចត្រូវបានពិចារណាចាប់បញ្ជូនពួកគេទៅកាន់សមរភូមិមុខ ឲ្យធ្វើការ​ងារមួយចំនួន ដូចជា ជីកលេណដ្ឋាន ជាដើម។ អ្នកវិភាគមួយចំនួន បានគាំទ្រគំនិតនេះ តែអ្នកខ្លះទៀត ចាត់ទុកថានេះ«គ្រាន់តែនយោបាយ​ផ្គាប់ចិត្តមហាជន»។ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

    11 min
  • តើកម្ពុជាអាចផ្តាច់ឬសគល់ឧក្រិដ្ឋកម្មអនឡាញទាំងស្រុងបានទេ?

    រដ្ឋាភិបាលកម្ពុជា បានដាក់ការប្តេជ្ញាចិត្តជាថ្មីថា នឹងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញឲ្យអស់ពីប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ តែនៅទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលទើបតែចង្អុលឈ្មោះអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ថាជាស្តេចឧក្រិដ្ឋកម្មឆបោកអនឡាញមួយរូប។ អ្នកវិភាគយល់ថា កម្ពុជាពិបាកស្វែងរកការគាំទ្រ និងការជឿជាក់ពីសហគមន៍អន្តរជាតិ ប្រសិនបើរដ្ឋាភិបាលមិនហ៊ានអារសាច់ ឬបង្ហាញភស្តុតាងបំភ្លឺថា អ្នកមានឥទ្ធិពលធំៗ មិនមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញ។ តើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យដល់ ឬសគល់អាចធ្វើទៅរួចទេ?

    14 min
  • តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់ និងបន្ទាន់យ៉ាងណាសម្រាប់កម្ពុជា?

    នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រៀមបញ្ចូនទៅរដ្ឋសភាដោយច្បាប់នេះត្រូវប្រកាសជាការប្រញាប់។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ទាហាន ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ អ្នកវិភាគគាំទ្រការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនខ្មែរ។ តែទន្ទឹមគ្នានេះ ក៏មានការបារម្ភពីភាពលម្អៀង និងអំពើពុករលួយក្នុងការអនុវត្តកាតព្វកិច្ចយោធានេះ។ តើច្បាប់ស្តីពីកាតព្វកិច្ចយោធាមានភាពចាំបាច់យ៉ាងណាសម្រាប់វិស័យការពារជាតិកម្ពុជា ស្របពេលដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយថៃ?

    13 min
  • តើកិច្ចប្រជុំ ២+២ រវាងកម្ពុជា-ចិន នឹងអាចជួយរកដំណោះស្រាយឲ្យជម្លោះព្រំដែនខ្មែរ-ថៃ បានឬទេ?

    នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានទាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ អំឡុងពេលមានវត្តមាននៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃផងដែរ។ តើកិច្ចប្រជុំ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជានិងចិន ជាឱកាសជួយរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែរឬទេ?

    14 min
  • តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា?

    កម្ពុជាបានចេញកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃមកលើទឹកដីកម្ពុជា ពោលគឺតាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥។ តែភាគីថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ។ ការឈ្លានពានរបស់ថៃបានកើនឡើងដល់ជាង២០ទីតាំង រាប់ទាំង៦ទីតាំងថ្មី ចុងក្រោយ ដែលកងទ័ពថៃបានពង្រីកការកាន់កាប់ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។ ក្រៅពីការតវ៉ាតាមកំណត់ទូតផ្លូវការ តើកម្ពុជាគួរធ្វើអ្វីទៀតដើម្បីទប់ស្កាត់សកម្មភាពបន្តឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជា?

    11 min
  • តើរដ្ឋាភិបាលគួរមានវិធានការបែបណា ដើម្បីឆ្លើយតបនឹងការឡើងថ្លៃទំនិញជាបន្តបន្ទាប់?

    នាពេលថ្មីៗនេះ មានការជជែក និងពិភាក្សាគ្នា លើបណ្តាញសង្គមអំពីស្តង់ដារនៃការរស់នៅ (Living Standard) ក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងពីការចំណាយលើម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ និងការជួលកន្លែងស្នាក់ ក្នុងតម្លៃកាន់តែខ្ពស់ ខណៈពេលដែលចំណូល និងប្រាក់ខែដែលទទួលបាន មិនសមាមាត្រនឹងការកើនឡើងនៃការចំណាយប្រចាំថ្ងៃ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគសង្គមកម្ពុជាមើលឃើញថា ការកើនឡើងតម្លៃទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា គឺបណ្តាលមកពីកត្តាវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ តាមការវាយតម្លៃរបស់អ្នកជំនាញ ស្ថានការណ៍នេះទាមទារឲ្យរដ្ឋាភិបាលរៀបចំ និងអនុវត្តគោលនយោបាយសមស្រប ដើម្បីរក្សាតម្លៃទំនិញក្នុងស្រុកឲ្យមានស្ថិរភាព និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អ្នកជំនាញក៏បានណែនាំឲ្យប្រជាពលរដ្ឋរៀបចំផែនការចំណាយឲ្យបានហ្មត់ចត់ ដើម្បីសម្របខ្លួនទៅនឹងបរិបទនៃការកើនឡើងថ្លៃទំនិញជាបន្តបន្ទាប់នៅលើទីផ្សារ។

    13 min
  • តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើងកុំឲ្យកម្រើកឡើងវិញ?

    នាអំឡុងពេលបុណ្យឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ មានករណីក្មេងទំនើងជាច្រើនក្រុមបានវាយកាប់ចាក់គ្នា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅតាមផ្លូវសាធារណៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ករណីវាយក្មេងទំនើងវាយរថយន្តមួយគ្រឿងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង ១៦ករណី ដោយបាន​ឃាត់ខ្លួនជនសង្ស័យ ៨៤នាក់បញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ ហេតុអ្វីមួយរយៈចុងក្រោយនេះ សកម្ម​ភាព​​របស់​ក្មេងទំនើងហាក់ដូចជាកម្រើកឡើងវិញ?

    12 min
  • អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់ចំពោះបុគ្គលដែលបន្តលួចនាំចូលទំនិញថៃ

    នៅក្នុងសារសំឡេងនាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានបុគ្គលដែលបន្តលួចនាំទំនិញថៃចូលកម្ពុជាត្រូវតែឈប់ជាបន្ទាន់ ហើយថា កម្ពុជាមានទំនិញផ្ទាល់ខ្លួនប្រើប្រាស់គ្រប់គ្រាន់។ អ្នកវិភាគសង្គមគាំទ្រចំពោះការព្រមានរបស់ លោក ហ៊ុន សែន តែទន្ទឹមគ្នានេះ ពួកគេក៏បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ដោយសារតែមានបុគ្គល ឬក្រុមមួយចំនួនដែលបន្តលួចនាំចូលទំនិញថៃចូលកម្ពុជាមិនមែនជាពលរដ្ឋធម្មតា។

    12 min
  • អ្នកជំនាញ៖ ការរៀបចំពិធីកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីតាមរាជធានី-ខេត្តបានទាក់ទាញភ្ញៀវទេសចរ

    បណ្តារាជធានី-ខេត្តក្នុងប្រទេសកម្ពុជាបានរៀបចំទីតាំងសម្រាប់ការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ រាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលបានទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យដើរកម្សាន្តជាង ១លាននាក់។ អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឈ្លានពានរបស់ថៃក៏ដោយក៏ការរៀបចំពិធីជួបជុំនានាក្នុងពេលបុណ្យចូលឆ្នាំថ្មីបានជួយមួយផ្នែកដល់កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

    10 min
  • តើសាររបស់លោក ហ៊ុន សែន ស្តីពីការប្រារព្ធពិធីនគរសង្ក្រាន្តឆ្លុះបញ្ចាំងបែបណាក្នុងបញ្ហាព្រំដែន?

    នៅថ្ងៃទី១៤ ខែមេសា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារប្រតិកម្មទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសដែលបានរិះគន់រដ្ឋាភិបាលជុំវិញការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសជិតខាង។ « របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ » នេះជាសារដែលលោក ហ៊ុន សែនដែលចង់សំដៅថា បញ្ហាព្រំដែនមិនគួរធ្វើឱ្យបង្អាក់សកម្មភាពសេដ្ឋកិច្ចសង្គមដោយមិនរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនោះទេ។ សម្រាប់អ្នកវិភាគនយោបាយ សារបែបនេះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្ត។ តែសម្រាប់អ្នកនាំពាក្យព្រឹទ្ធសភា ពលរដ្ឋខ្មែរបានយល់ច្បាស់អំពីអត្ថន័យនៃសារនោះ។

    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners