
Sign up to save your podcasts
Or


ក្នុងបរិបទនៃសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាកំពុងប្រឈមនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការផ្គត់ផ្គង់ពីទីផ្សារដែលខ្លួនធ្លាប់នាំចូលកន្លងមក។ បច្ចុប្បន្ន និងដើម្បីអាចបន្តបំពេញតម្រូវការរបស់ខ្លួន កម្ពុជាកំពុងស្វែងរកការនាំចូលប្រេងឥន្ធនៈបន្ថែមពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ គួរជម្រាបជូនថា កម្ពុជានៅមិន ទាន់មានរោងចក្រចម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ។ តែក្រុមអ្នកវិភាគយល់ថា កម្ពុជាគួរចាប់ផ្តើមពិចារណាសិក្សាពីលទ្ធភាពបង្កើតរោងចក្រចម្រាញ់ប្រេងឱ្យបានឆាប់ដើម្បីបញ្ជៀសវិបត្តិប្រេងឥន្ធនៈដូចដែលកំពុងកើតមាននៅលើពិភពលោកពេលនេះ។
ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថា ធនាគារមួយនេះអាចប្រឈមនឹងការអាជ្ញាប័ណ្ណដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញលិខិតអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញអ្វីទេ។ ចំណែកធនាគារជាតិកម្ពុជា តាមរយៈអគ្គទេសាភិបាល លោកស្រី ជា សិរី បានបញ្ជាក់ក្នុងថ្ងៃទី១៦ មីនាថា នៅពេលអតិថិជននាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់របស់ខ្លួនចេញពីគណនីនៅធនាគារនឹងនាំឲ្យមានការរាំងស្ទះ ព្រោះធនាគារមិនអាចបង្វិលប្រាក់ទាន់ពេលទេ និងថា ការណ៍នេះក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។ ដើម្បីបញ្ជៀសក្តីបារម្ភរបស់អតិថិជន តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានជឿទុកចិត្តលើប្រព័ន្ធធនាគារ?
ថ្មីៗនេះ មានការចែកចាយវីដេអូដែលបង្ហាញយុវតីសិស្សសាលា ៣នាក់នៃវិទ្យាល័យព្រះយុគន្ធរបានប្រើអំពើហិង្សាទៅលើយុវតីម្នាក់ទៀតដែលជាមិត្តរួមថ្នាក់។ តាមរយៈវីដេអូនោះ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងពីក្តីបារម្ភចំពោះសីលធម៌សង្គមរបស់សិស្សសាលា និងបានទាមទារឲ្យរឹតបន្តឹងការអប់រំបន្ថែមទៀត។ សម្រាប់អ្នកវិភាគ សីលធម៌សង្គមរបស់យុវជនខ្មែរមួយចំនួនបាន និងកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញការតាមដានបន្ថែមពីសំណាក់អាណាព្យាបាលសិស្ស ពិសេសគឺការចូលរួមយ៉ាងសកម្មរបស់ក្រសួងអប់រំ។
នៅក្នុងវេទិកាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនចូលរួមបានកត់សម្គាល់ថា បញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាដែលកើតចេញពីបុគ្គលផង និងពីការអនុវត្តគោលនយោបាយផងនោះត្រូវការ ការវះកាត់ជាបន្ទាន់ ពិសេសនៅក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ។ សម្រាប់អ្នកវិភាគសង្គម ហេតុផលដែលនាំឱ្យប្រព័ន្ធអភិបាលកិច្ចកម្ពុជាបន្តមានបញ្ហា ក៏ព្រោះតែលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធនីតិរដ្ឋស្ទើរ រលត់បាត់ពីកម្ពុជា។ ក្នុងន័យនេះ អ្នកវិភាគបានស្នើឲ្យរដ្ឋាភិបាលវះកាត់មន្ត្រីដែលប្រៀបបាននឹងត្រីស្អុយក្នុងកន្ត្រក បើមិនដូច្នោះទេ កម្ពុជានឹងរងវិបត្តិនិទណ្ឌភាពក្នុងសង្គមកាន់តែខ្លាំង។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់ សាំ ឧត្តម
សង្គ្រាមនៅមជ្ឈិមបូព៌ាបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃ និងបានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃនៅគ្រប់ប្រទេសលើលោក ក្នុងនោះក៏មានកម្ពុជាមួយដែរ។ ការឡើងថ្លៃប្រេងឥន្ធនៈ សម្រាប់កម្ពុជាដែលមានសេដ្ឋកិច្ចទន់ខ្សោយនៅឡើយបានជះឥទ្ធិពលអវិជ្ជមានដល់វិស័យជាច្រើន ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីរក្សាស្ថិរភាពទេសចរណ៍ក្នុងពេលប្រេងឥន្ធនៈឡើងថ្លៃ?
នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តនាពេលរាត្រី។ យុទ្ធនាការនេះចាប់ផ្តើមឡើងវិញ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងនៅតែបន្តមាន។ អ្នកតាមដានសង្គមចង់ឃើញការអនុវត្តច្បាប់ និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តជាប្រចាំ។ ចំណែកអ្នកជំនាញចង់ឲ្យមានច្បាប់ស្តីពីគ្រឿងស្រវឹងទន្ទឹមគ្នានឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្ត។
វិបត្តិសង្គ្រាមនៅដើមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជាប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង។ ជាការប្រែប្រួលតម្លៃប្រេង មុនកាលកំណត់ ដែលតែងតែធ្វើឡើងក្នុងចន្លោះ ១០ថ្ងៃម្តង។ នេះបើតាមការបញ្ជាក់របស់លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប។ ការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងនៅកម្ពុជាបែបនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរក្នុងវិស័យផលិតកម្ម និងដឹកជញ្ជូន។ ទន្ទឹមគ្នានេះ អ្នកជំនាញព្រមានពីអតិផរណា ទំនិញឡើងថ្លៃ ដែលនឹងនាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយចុះជាងមុន។ តើការកើនឡើងតម្លៃប្រេងឥន្ធនៈពេលនេះនឹងជះផលប៉ះពាល់អ្វីខ្លះដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅកម្ពុជា?
ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមអង្គការអភិវឌ្ឍន៍មួយចំនួនដែលធ្វើការងារជាមួយជនភៀសសឹក បានលើកឡើងថា ស្ត្រី និងកុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហានៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ន។ បញ្ហាទាំងនោះរួមមានស្ថានភាពរស់នៅ ការមើលថែទាំកូន ការអប់រំ កង្វះបង្គន់អនាម័យ និងបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះ អង្គការទាំងនោះក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពឯកជនរបស់ស្ត្រី ដែលរស់នៅក្នុងជំរំជនភៀសសឹកមានលក្ខខណ្ឌមិនសូវសមស្រប។ ដោយឡែកស្រ្តីទីមួយកម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុក និងគាំទ្រដល់ជនភៀសសឹកគ្រប់រូបជាពិសេសសម្រាប់ស្រី្ត និងកុមារ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម បានព្រមានប្រើវិធានរដ្ឋបាល និងផាកពិន័យចំពោះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលលក់ប្រេងឥន្ធនៈថ្លៃជាងការកំណត់របស់ក្រសួងពាណិជ្ជកម្ម នៅគ្រាដែលតម្លៃប្រេងពិភពលោកហក់ឡើង ដោយសារតែសង្គ្រាមនៅតំបន់ដើមបូព៌ា។ ការព្រមាននេះ ធ្វើឡើង ខណៈដែលតម្លៃប្រេងសាំងធម្មតា លក់រាយនៅតាមស្ថានីយតូចតាច និងការលក់រាយនៅតាមផ្ទះខ្លះ ត្រូវបានជនឆ្លៀតឱកាសដំឡើងថ្លៃរហូតដល់ចន្លោះពី៦ ទៅ៧ពាន់រៀលក្នុង ១លីត្រ។ តែក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យលក់ប្រេងសាំងធម្មតាក្នុងតម្លៃ ៣៨៥០រៀលក្នុង ១លីត្រ ចាប់ថ្ងៃទី១ ដល់ ថ្ងៃទី១០មីនា ឆ្នាំ២០២៦។ តើគួរមានយន្តការអ្វីខ្លះដើម្បីចាត់វិធានការទៅលើអ្នកលក់ប្រេងឥន្ធនៈ ដែលលក់ថ្លៃជាងការកំណត់របស់រដ្ឋ?
សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅទីក្រុងភ្នំពេញ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ តែការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះមិនត្រូវបានរៀបចំឡើងលក្ខណៈធំដុំ សប្បាយទ្រហឹងអឺងកងអ្វីឡើយ ពោលគឺគ្មានការប្រគុំតន្ត្រី និងគ្មានការលេងបាញ់ទឹកកម្សាន្តដូចរាល់ឆ្នាំឡើយ។ ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានពន្យល់ថា ការមិនរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះឱ្យហ៊ឹកហ៊ាក់ដូចសព្វមួយដង ក្រោមហេតុផលគិតគូដល់ទុក្ខលំបាករបស់ជនភៀសសឹក និងកងទ័ពជួរមុខកម្ពុជា។ អ្នកវិភាគសង្គម គាំទ្រចំពោះគំនិតដែលបន្តរៀបចំសង្ក្រាន្តឆ្នាំនេះ តែពួកគេចាត់ទុកថា ការហាមប្រាមមិនឱ្យលេងបាញ់ទឹកកម្សាន្តអាចពិបាកទៅរួច ខណៈសកម្មភាពកម្សាន្តមួយនេះបានដក់ជាប់ក្នុងផ្នត់គំនិតពលរដ្ឋ និងយុវជនខ្មែរទៅហើយ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners