ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការសម្រេចរបស់តុលាការកំពូល បញ្ជាឲ្យលុបពន្ធគយជាសកលរបស់សហរដ្ឋអាមេរិក ជះឥទ្ធិពលយ៉ាងណាដល់កម្ពុជា?

    តុលាការកំពូលអាមេរិក នៅថ្ងៃសុក្រទី២០កុម្ភៈ បានចេញសាលក្រមបញ្ជាឲ្យលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លើគ្រប់ប្រទេសក្នុងពិភពលោក ដោយរាប់ទាំងកម្ពុជាផង ដែលត្រូវជាប់ក្នុងអត្រាពន្ធ១៩%។ ប្រតិកម្មតបនឹងសាលក្រមរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រដដែលបានប្រកាសភ្លាមៗពីការដាក់ចេញ អត្រាពន្ធថ្មី១០% លើបណ្តាប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមើលឃើញថា ការលុបពន្ធគយជាសកលរបស់អាមេរិកពីសំណាក់តុលាការកំពូល ជាឱកាសទាក់ទាញការវិនិយោគ និងបង្កើនផលិតកម្មនៅក្នុងប្រទេស។ តើសាលក្រមរបស់តុលាការកំពូល និងការប្រកាសអត្រាពន្ធថ្មី១០% ជះឥទ្ធិពលអ្វីខ្លះលើកម្ពុជា?

    13 min
  • តើកម្ពុជាអាចចំណេញអ្វីពីការនិយាយប្រាប់សារព័ត៌មានអន្តរជាតិស្តីពីការឈ្លានពានរបស់ថៃ?

    ឆ្លៀតឱកាសចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខឱ្យស្ថាប័នព័ត៌មានអន្តរជាតិ Reuters និង Fox News ដោយលើកឡើងពីការបន្តកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់យោធាថៃ ទោះជាមានបទឈប់បាញ់ក៏ដោយ។ អ្វីដែលលោក ហ៊ុន ម៉ាណែត បានធ្វើនេះត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិនានាយល់ថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកដ៏មានប្រសិទ្ធភាព និងដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងពីការពិតនៃជម្លោះព្រំដែនខ្មែរ-ថៃដែលបានបិទបាំងដោយឥទ្ធិពលនយោបាយក្នុងតំបន់។

    13 min
  • តើកម្ពុជាគួរប្រកាន់យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

    ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters និងសារព័ត៌មានកូរ៉េ Chosun បានចុះផ្សាយផ្ទួនៗគ្នាដោយកត់សម្គាល់ឃើញថា កម្ពុជាកំពុងបត់បែនគោលនយោបាយការបរទេសរបស់ខ្លួនដើម្បីស្វែងរកទំនាក់ទំនងល្អឡើងវិញជាមួយអាមេរិក។ បើតាម Chosun កម្ពុជាបានងាករកអាមេរិកដោយសារចិនមិនបានអើពើនឹងកម្ពុជាទាល់តែសោះនៅពេលមានសង្រ្គាមព្រំដែនជាមួយថៃ។ តែនៅក្នុងបទសម្ភាស​ជាមួយ Reuters លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនជ្រើសអ្នកណាទេរវាងអាមេរិក និងចិន។ អ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា អ្វីដែលកម្ពុជាកំពុងធ្វើពេលនេះគឺជាការធ្វើពិពធកម្មគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងបរិបទនៃភាពតានតឹងព្រំដែន។ តើកម្ពុជាគួរប្រកាន់​យកគោលនយោបាយការបរទេសបែបណានៅក្នុងបរិបទជម្លោះព្រំដែនជាមួយថៃ?

    14 min
  • តើវត្តមានលោក ហ៊ុន ម៉ាណែត នៅបរទេសជាឱកាស ឬជាឧបសគ្គដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?

    នៅថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីអាមេរិក លោក ហ៊ុន ម៉ាណែត នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរហូតដល់ចុងខែកុម្ភៈ។ អ្នកវិភាគខ្លះមើលឃើញថា ដំណើរទៅកាន់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនរបស់លោក ហ៊ុន ម៉ាណែត ជាឱកាសដ៏ល្អរបស់កម្ពុជា ដើម្បីប្រាប់អន្តរជាតិពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ តែអ្នកវិភាគខ្លះទៀតយល់ឃើញថា វត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅបរទេសពេលនេះទំនងជាយឺតយ៉ាវបន្តិច ដើម្បីប្រាប់អន្តរជាតិពីជម្លោះព្រំដែនខ្មែរ-ថៃ៕

    14 min
  • តើ​គម្រោង​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​មាន​គុណប្រយោជន៍​ និង​ផលប៉ះពាល់​អ្វី​ខ្លះ?

    លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃទី ១៥ ខែកុម្ភៈ​នាឱកាសកម្មវិធីពិព័រណ៍ផលិតផលរ៉ែប្រចាំឆ្នាំ២០២៦ ថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធធ្វើការបូមខ្សាច់នៅកណ្តាលទន្លេសាបចាប់ពីចំណុច​ស្ពានជ្រោយចង្វារទៅដល់ខេត្តកំពង់ឆ្នាំង និងនៅទន្លេមេគង្គចាប់ពីតំបន់រកាកោងក្នុងខេត្តកណ្តាលទៅដល់ខេត្តកំពង់ចាម។ កម្មវត្ថុ គឺដើម្បីបើកផ្លូវទឹកសម្រាប់កប៉ាល់ធំៗអាចដឹកទំនិញចេញ-ចូលតាមព្រែកជីកហ្វូណន។ បើតាមលោក កែវ រតនៈ ការបូមខ្សាច់នឹងមិនធ្វើឲ្យបាក់ច្រាំងទន្លេទេ។ តែអ្នកជំនាញបរិស្ថានបារម្ភពីផលប៉ះពាល់ ពិសេសការបាក់ច្រាំងទន្លេ ប្រសិនបើមិនបានសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់។ តើគម្រោងបូមខ្សាច់ចេញពីទន្លេមានគុណប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

    11 min
  • តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

    ថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គមស្តីពីគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ក្រុមអ្នកជំនាញខ្លះយល់ថា លទ្ធផលនៃការវាយតម្លៃនេះមានលក្ខណៈល្អប្រសើរបន្តិច បើធៀបនឹងលទ្ធផលនៃការវាយតម្លៃកាលពីឆ្នាំ២០១៧។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញទាំងនេះចង់ឃើញរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាឲ្យកាន់តែប្រសើរជាងនេះ តាមរយៈការរិះរកបច្ចេកទេសបង្រៀនថ្មីៗ និងជំរុញឲ្យសិស្សចេះធ្វើស័្វយសិក្សាដោយខ្លួនឯង។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណែទម្រង់អ្វីខ្លះដើម្បីបង្កើនគុណភាពនៅក្នុងវិស័យអប់រំ?

    16 min
  • តើច្បាប់រៀបការសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នាអាចជួយដល់សេដ្ឋកិច្ចសង្គមខ្មែរ?

    នៅថ្ងៃសុក្រទី១៣កុម្ភៈ អង្គការសហគមន៍ឥណ្ទធនូកម្ពុជា បានបង្ហាញការសិក្សាស្រាវជ្រាវថ្មី​ ដោយរកឃើញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា អាចជួយបង្កើនចំណូលសេដ្ឋកិច្ច និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម។ អង្គការសង្គមស៊ីវិលមួយចំនួន បង្ហាញជំនឿចិត្តថា​ តាមរយៈការសិក្សានេះ រដ្ឋាភិបាលនឹងពន្លឿនការផ្តល់អាទិភាពទទួលស្គាល់អាពាហ៍ពិពាហ៍របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។ តើការទទួលស្គាល់សមភាពច្បាប់រៀបការសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ពិតជាផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសង្គម?

    12 min
  • ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?

    មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើសេចក្តីរាយការណ៍ និងយកព័ត៌មានពីបញ្ហាសង្គម បទល្មើសឆបោកអនឡាញ និងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកសារព័ត៌មានខ្លះទទួលបានការដោះលែងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា និងលុបរូបថត វីដេអូចោល ហើយអ្នកខ្លះទៀតបានរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ សមាគម និងក្លឹបអ្នកសារព័ត៌មានបង្ហាញការខកចិត្ត និងព្រួយបារម្ភខ្លាំងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ តែទន្ទឹមនឹងការព្រួយបារម្ភ សមាគមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកបានស្តីបន្ទោសសមត្ថកិច្ចដែលមិនយល់ច្បាស់ពីការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដោយបានប្រើច្បាប់ព្រហ្មទណ្ឌជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មានទៅវិញ។

    15 min
  • បើកម្ពុជាឲ្យសច្ចាប័ន UNCLOS តើអាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

    ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងកម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?កម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

    12 min
  • ហេតុអ្វីកម្ពុជាបន្តជាប់ឈ្មោះជាប្រទេសមួយដែលមានអំពើពុករលួយខ្លាំង?

    នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៥ ស្តីពីស្ថានភាពអំពើពុករលួយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងលោក ដែលចេញផ្សាយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការតម្លាភាពអន្តរជាតិហៅកាត់ CPI បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅ​លេខរៀងទី១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨២។ ចំណាត់ថ្នាក់ក្នុងឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជាបានធ្លាក់ដុនដាបខ្លាំងជាងឆ្នាំ២០២៤ ដែលកម្ពុជាឈរនៅលេខរៀងទី១៥៨ ក្នុងចំណោម ១៨០ប្រទេស។ អ្នកតាមដានសង្គមនានាបានទទួលស្គាល់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅ​តែបន្តរួមរឹតដោយអំពើពុករលួយ ជាពិសេសការចាក់ឫសយ៉ាងជ្រៅនៃបក្សពួកនិយមទៅក្នុងស្ថាប័នសាធារណៈ។ តែរដ្ឋាភិបាលបានច្រាន​ចោលរបាយការណ៍របស់ CPI និងបានបង្ហាញពីការប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់អំពើពុករលួយ។

    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners