ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជាគួរមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ច ក្រោយលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញ?

    ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីពេលថ្មីៗនេះដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មអនឡាញបានបំផ្លាញសេដ្ឋកិច្ចជាតិ និងបន្សល់ទុកកេរ្តិ៍ឈ្មោះអាក្រក់សម្រាប់កម្ពុជា។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរខ្មែរបាន និងកំពុងបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យអស់ពីទូទាំងប្រទេសនៅអំឡុងខែមេសា ឆ្នាំ២០២៦ នេះ។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាមើលឃើញថា កម្ពុជាត្រូវមានយន្តការសមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ តែខ្លះទៀតនៅបន្តបារម្ភពីប្រសិទ្ធភាពនៃការលុបបំបាត់ឧក្រិដ្ឋកម្មមួយនេះ៕

    12 min
  • តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណាដើម្បីទប់ទល់ការឡើងថ្លៃប្រេងដោយសារសង្គ្រាមនៅអ៊ីរ៉ង់?

    ក្រុមអ្នកជំនាញព្រមានថា តម្លៃប្រេងនៅលើពិភពលោករួមទាំងកម្ពុជាបាន និងកំពុងហក់ឡើងថ្លៃខ្ពស់ ខណៈ​សង្គ្រាមបន្តផ្ទុះឡើង នៅតាម​បណ្តាប្រទេសក្នុងតំបន់ដើមបូព៌ា។ តាមអ្នកជំនាញ កាលណា​តម្លៃប្រេងហក់ឡើងថ្លៃខ្ពស់ នោះវារុញច្រានឲ្យតម្លៃទំនិញផ្សេងៗទៀតឡើងថ្លៃទៅតាមនោះដែរ។ នេះជាផលវិបាកមួយដែលធ្លាក់ទៅលើអ្នកប្រើប្រាស់។ តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណា ដើម្បីទប់ទល់ការឡើងថ្លៃប្រេង និងកាត់បន្ថយផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពលរដ្ឋខ្មែរ?

    10 min
  • តើជម្លោះនៅតំបន់ដើមបូព៌ាអាចជះផលវិបាកលើដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    បណ្តាប្រទេសក្នុងពិភពលោក និងស្ថាប័នព័ត៌មានអន្តរជាតិកំពុងងាកទៅចាប់អារម្មណ៍ជម្លោះនៅតំបន់ដើមបូព៌ាដែលកំពុងឡើងកម្តៅកាន់តែខ្លាំង។ អ្នកតាម​ដានភូមិសាស្ត្រនយោបាយកម្ពុជាខ្លះយល់ថា ជម្លោះព្រំដែនខ្មែរ ថៃហាក់លែងជារឿងអារម្មណ៍របស់អន្តរជាតិដូចមុនទៀតឡើយ។ តែសម្រាប់អ្នកខ្លះទៀត អ្វីដែលកំពុងកើតឡើងនៅតំបន់ដើមបូព៌ាពេលនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកខ្លាំងអាចប្រើកម្លាំងយោធា ឬឥទ្ធិពលនយោបាយដោយមិនខ្វល់ពីច្បាប់អន្តរជាតិ។ ក្នុង​ករណីនេះ អ្នកជំនាញជំរុញឲ្យកម្ពុជាពង្រឹងវិស័យការពារជាតិកាន់តែរឹងមាំ ពិសេសការពិពិធកម្មទំនាក់ទំនងការទូត និងឯកភាពជាតិ។ តើជម្លោះនៅតំបន់ដើមបូព៌ាអាចជះឥទ្ធិពលលើដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    11 min
  • តើមានសេណារីយ៉ូអ្វីខ្លះដែលនាំឲ្យមានការស្នើដកសញ្ជាតិខ្មែរពី លោក សម រង្ស៊ី?

    សហភាពអង្គការសង្គមស៊ីវិល ដែលស្និទ្ធនឹងរដ្ឋាភិបាល បានដាក់ញត្តិទៅ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ដើម្បីស្នើឲ្យដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី។ ការទាមទារនេះ ធ្វើឡើង ដោយសារតែក្រុមដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលកម្ពុជាចោទថា អតីតប្រមុខបក្សប្រឆាំងនៅកម្ពុជា បានបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា» ដោយគប់គិតជាមួយថៃ ដើម្បីមកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ តែអ្នកនាំពាក្យ «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា» យល់ថា អ្នកជំទាស់នឹងលោកសម រង្ស៊ី ខ្លាចឥទ្ធិពលរបស់លោក សម រង្ស៊ី នៅលើឆាកអន្តរជាតិ ទើបបានជាពួកគេចេញធ្វើយុទ្ធនាការទាមទារឲ្យដកសញ្ជាតិ លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតដៃគូប្រជែងនយោបាយដ៏ស្រួចស្រាល់របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

    10 min
  • តើការធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦នឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជាចំនួន៣ថ្ងៃ នាខែមីនាខាងមុខនេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកាឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦។ អ្នកជំនាញកិច្ចការអន្តរជាតិមួយចំនួនលើកឡើងថា ការដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី គឺជាឱកាសដ៏មានមោទនភាពមួយសម្រាប់ធ្វើពិពិធកម្មការទូត និងសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកជំនាញខ្លះយល់ថា កម្ពុជាអាចប្រើប្រាស់វេទិកាអន្តរជាតិមួយនេះ ដើម្បីបង្ហាញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃ​ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ តើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦?

    14 min
  • តើការដោះលែងអតីតមេដឹកនាំបក្សប្រឆាំង លោក ស៊ុន ចន្ធី បង្ហាញពីសញ្ញានៃការផ្សះផ្សាជាតិខ្មែរ?

    អតីតប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានដោះលែងឲ្យមានសេរីភាព ខណៈដែលការអនុវត្តទោសទៅតាមការសម្រេចរបស់តុលាការរយៈពេល ២ឆ្នាំ ជិតផុតកំណត់។ សកម្មជននយោបាយប្រឆាំងមួយចំនួនទៀតក៏ត្រូវបានដោះលែងដែរ ក្រោមហេតុផលអនុវត្តទោសគ្រប់តាមការកំណត់។ អ្នកតាមដានសង្គម កត់សំគាល់ថា ការដោះលែងអ្នកទោសនយោបាយ និងសកម្មជនប្រឆាំងពេលនេះ ធ្វើឡើងស្របពេលដែលមានការទទូចឲ្យមានការបង្រួបបង្រួមជាតិខ្មែរឡើងវិញ គ្រាដែលថៃកំពុងឈ្លានពានកម្ពុជា និងស្របពេលដែលកម្ពុជាកំពុងស្វែងរការគាំទ្រពីអន្តរជាតិ។ តើការដោះលែងអ្នកនយោបាយប្រឆាំងមួយចំនួននៅកម្ពុជានាពេលនេះបង្ហាញពីសញ្ញាផ្សះផ្សាជាតិ?

    11 min
  • តើសាររបស់ប្រមុខការទូតថៃចោទសួរកម្ពុជាថា «ចង់បានសន្តិភាព ឬបន្តជម្លោះ» ជាពាក្យគំរាមឬយ៉ាងណា?

    ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។

    14 min
  • តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់បន្ថយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?

    នៅក្រោមហេតុផលកាត់បន្ថយការចំណាយ ប្រមុខការពារជាតិថៃ លោក Nattaphon Nakpanich បានអះអាងកាលពីថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថាក្រសួងការពារជាតិបានស្នើទៅកាន់ក្រុមប្រឹក្សាការពារជាតិឲ្យដកកងទ័ពថៃបន្តិចម្តងៗ ដែលឈរជើង នៅតាមព្រំដែន កម្ពុជា-ថៃ។ តែទន្ទឹមគ្នានេះ លោក Nattaphon ក៏បានបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែជារឿងចាំបាច់ក្នុងការរក្សាវត្តមានយោធានៅតាមព្រំដែន ព្រោះថាព្រំដែនរវាងប្រទេសទាំងពីរនៅមិនទាន់មាន ការកំណត់ច្បាស់លាស់ ជាពិសេសនៅតំបន់ ដែលយោធាថៃដណ្តើមបានអំឡុងពេលមានការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥។ តើអ្វីទៅជាចេតនាពិតរបស់ថៃ ដែលស្នើកាត់កងទ័ពរបស់ខ្លួននៅតាមព្រំដែនជាមួយកម្ពុជា?

    11 min
  • ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃ?

    ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅលើទឹកដីអាមេរិក និងការចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកទី១ ដែលរៀបចំធ្វើនៅទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ រាល់ជំនួបរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួន និងមន្ត្រីជាន់ខ្ពស់អាមេរិក។ នៅរាល់ជំនួប ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច សន្តិសុខ និងបញ្ហាឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅលើសហរដ្ឋអាមេរិកនឹងជួយឲ្យពិភពលោកដឹងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាដែរឬទេ?

    13 min
  • តើសមហេតុផលដែរឬទេ ដែលថៃចង់លើកករណីឆបោកអនឡាញទៅប្រាប់ពិភពលោកដើម្បីសងសឹកកម្ពុជា?

    រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានព្រមានលើកយករឿងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ទៅប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាសប្តាហ៍ក្រោយនេះ។ ភាគីថៃទំនងចង់សងសឹកកម្ពុជាវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិធំៗ រួមមាន Fox News និង Reuters ថា យោធាថៃនៅតែបន្តឈរជើងកាន់កាប់ ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅតាមព្រំដែនជាច្រើនទីតាំង ក្រោយពីមានបទឈប់បាញ់។ តើវាជារឿងត្រឹមត្រូវដែរឬទេ ដែលថៃចង់លើកករណីឆបោកអនឡាញនៅកម្ពុជា ទៅប្រាប់ពិភពលោក ដើម្បីការពារទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា?

    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners