
Sign up to save your podcasts
Or


ខ្វះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចំពោះមុខ នោះបើទោះបីជាអាជ្ញាធរធ្លាប់បានអះអាងពីការចុះ រៀបចំសណ្តាប់ធ្នាប់កន្លងមកក៏ដោយ។ ជារឿយៗ ពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញបានត្អូញត្អែរ រអ៊ូរទាំពីភាពរញ៉េរញ៉ៃ នៅតាមចិញ្ចើមផ្លូវ ដោយសារតែខ្សែផ្លូវដើរសម្រាប់អ្នកថ្មើរជើង បានប្រែក្លាយទៅជាទីតាំងធ្វើអាជីវកម្ម ឬជាចំណតយានយន្តជាដើម។ អ្នកតាមដានបញ្ហាសង្គមនានា មើលឃើញថា ការបន្តឱ្យបាត់សណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងភ្ញៀវទេសចរ។ ក្នុងន័យនេះ អ្នកជំនាញស្នើឱ្យរដ្ឋពិចារណារៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវឡើងវិញ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព។ តើអ្វីទៅជាដំណោះស្រាយក្នុងការរំដោះចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ?
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និងដង់ស៊ីតេប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួនមន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។
ភាគីថៃនៅតែបន្តសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីខ្មែរ ដែលយោធាថៃបានកាន់កាប់នៅក្រោយបទឈប់បាញ់។ ភាគីកម្ពុជាមិនបានរារាំងសកម្មភាពរបស់ភាគីថៃដោយផ្ទាល់ទេ តែជាបន្តបន្ទាប់ក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជាបានចេញលិខិតតវ៉ា ឲ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ តែភាគីថៃហាក់នៅតែផ្គើន ដោយពីមួយថ្ងៃទៅមួយថ្ងៃ បានប្រែក្លាយតំបន់ជម្លោះ តាមរយៈការសាងសង់របងថ្ម ជីកប្រឡាយ និងរាយបន្លាលួស នៅលើទឹកដីកម្ពុជា។ តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ភាគីថៃបន្តទៀត?
កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមការងាររបស់ខ្លួន ដោយជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងសប្តាហ៍នេះ។ តាមកូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ភាគីទាំងពីរបានលើកឡើងអំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ(EBA)ពីកម្ពុជា២០% តាំងពីឆ្នាំ២០២០ បន្ទាប់ពីចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។ តើបេសសកម្មរបស់កញ្ញា កឹម មនោវិទ្យា អាចធ្វើឲ្យសហភាពអឺរ៉ុបផ្តល់EBA ២០%មកវិញ និងជួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឬទេ?
នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗខ្លះ ចាត់ទុកថាជាវប្បធម៌សន្ទនាមួយដ៏ល្អមួយ តែអ្នកខ្លះទៀតថា ខ្វះភាពស្មោះត្រង់។
បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុកតាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នកតាមដានសង្គម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការរឹតបន្តឹងទៅលើជនបរទេសដែលរកស៊ីរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា។ តើគេត្រូវបារម្ភពីកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជាដែរឬទេ?
មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្ពុជា និងភូមា សុទ្ធសឹងជាប្រទេសដែលមានព្រំដែនជាប់គ្នាជាមួយថៃ និងកំពុងមានជម្លោះជាមួយថៃដូចគ្នា។ អ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយនានា មើលឃើញថា របៀបវារៈនៃការគំរាមកំហែងរបស់ថៃទៅលើកម្ពុជា និងភូមា អាចនឹងត្រូវលើកយកមកពិភាក្សាក្នុងជំនួបមេដឹកនាំប្រទេសទាំងពីរ។ តើមេដឹកនាំកម្ពុជា និងភូមា អាចនឹងជជែកពីយុទ្ធសាស្ត្ររួមឬទេ ដើម្បីទប់ទល់ជាមួយថៃ ដែលបានបង្កជម្លោះតាមព្រំដែនជាមួយប្រទេសជិតខាងទាំងពីរ?
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំងឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួននៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់ហ៊ុន ម៉ាណែត។
ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ?
ប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធដើរតួជាដើមបណ្តឹង ប្តឹងអ្នកជេរប្រមាថនៅតាមបណ្តាញសង្គម ឡើងទៅកាន់តុលាការ។ មួយថ្ងៃក្រោយមក ប្រធានព្រឹទ្ធសភារូបនេះ បានអំពាវនាវបន្ថែមឲ្យតុលាការពន្លឿនចាត់ការលើសំណុំរបស់អ្នកស្រី សំ សុខា ដែលធ្លាប់ជេរប្រមាថតាមបណ្តាញសង្គម និងទើបតែបានសុំទោសជាសាធារណៈកាលពីពេលថ្មីៗនេះ។ អ្នកតាមដានសង្គមមួយចំនួន បានគាំទ្រឲ្យមានចំណាត់ការលើអ្នកជេរប្រមាថតាមបណ្តាញសង្គម តែពួកគេចង់ឃើញចំណាត់ការនោះធ្វើឡើងដោយស្មើភាពគ្នា។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners