បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោ​ក ញឿន រ៉ាដែន៖យើងតែងនឹកឃើញសម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃរឿងប្រាសាទព្រះវិហារ

    ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះគឺជាខួប ១៣ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ក្នុងពេលដែលកម្ពុជាកំពុងមានជម្លោះជាមួយថៃជាថ្មីសព្វថ្ងៃ គណបក្សហ៊្វុនស៊ិនប៉ិចបាននឹកឃើញនូវស្នាព្រះហស្តរបស់សម្តេចឪដែលព្រះអង្គបានឈ្នះក្តីថៃនៅក្នុងសំណុំរឿងប្រាសាទព្រះវិហារកាលពីទសវត្សរ៍ឆ្នាំ៦០៕

    10 min
  • ឧកញ៉ា គីម ហ៊ាង៖ កម្ពុជាឈប់ប្រើសម្ភារៈសំណង់របស់ថៃ និងជំនួសដោយប្រទេសផ្សេង

    ការបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃមិនបង្កឲ្យប៉ះពាល់ធំដុំដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាទេ ទោះកម្ពុជាមានទម្លាប់ប្រើប្រាស់សម្ភារៈសំណង់គ្រប់ប្រភេទដែលផលិតដោយប្រទេសថៃក៏ដោយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាងបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលចាប់ពីកម្ពុជា-ថៃមានជម្លោះនឹងគ្នារឿងព្រំដែនមក អ្នក​សាងសង់​ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការប្រើប្រាស់សម្ភារៈសំណង់របស់ថៃ និងជំនួសដោយសម្ភារៈសំណង់របស់ចិន វៀតណាម ម៉ាឡេស៊ី អឺរ៉ុប និងសម្ភារៈមួយចំនួនដែលផលិតក្នុងស្រុក៕

    10 min
  • លោក សោ សុវណ្ណ៖ ពលរដ្ឋខេត្តប៉ៃលិនផ្លាស់ប្តូរស្ទើរ១០០%ពីចាយលុយបាតមកចាយលុយរៀល

    តបតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពលរដ្ឋខ្មែរនៅក្នុងខេត្តប៉ៃលិនជាប់នឹងព្រំដែនថៃ បាននាំគ្នាចាប់ផ្តើមប្ដូរប្រាក់បាតរបស់ថៃទៅជាប្រាក់រៀល ឬប្រាក់ដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនបានផ្ទុះកំហឹងចំពោះការប្រមាថរបស់ថៃមកលើថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាឈប់ទូទាត់ទំនិញជាលុយបាត រួមទាំងពហិការក្នុងការប្រើប្រាស់គ្រប់ទំនិញរបស់ថៃទៀតផង៕

    11 min
  • លោក លឹង សុផុន៖ ពលករខ្មែរខ្លះនៅថៃមិនចង់ចូលស្រុកព្រោះបារម្ភរឿងរកការងារធ្វើ និងបាត់ចំណូល

    គិតត្រឹមថ្ងៃពុធ ទី៨តុលានេះ និងចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក មានពលរដ្ឋ និងពលករខ្មែរចំណាកស្រុកសរុបជិត ១លាននាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥នេះ លោក លឹង សុផុន មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានប្រាប់ថា មានពលករខ្មែរមួយចំនួនបានសម្រេចចិត្តមិនចង់ត្រឡប់ចូលប្រទេសកម្ពុជាវិញទេ។ មិនចង់វិលត្រឡប់ ដោយសារតែពួកគេមាននិរន្តរភាពការងារនៅថៃផង និងបារម្ភពីការបាត់បង់ប្រាក់ចំណូលជាប្រចាំនៅពេលផ្លាស់ប្តូរការងារពីថៃមកកម្ពុជាផង៕

    11 min
  • លោក ស៊ីន ចាន់សិរីវុត្ថា៖ វត្តមានក្រុមហ៊ុនអាកាសចរណ៍ Etihad ជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក

    កាលពីចុងសប្តាហ៍កន្លងទៅ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍កំរិតពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការតភ្ជាប់រវាងទីក្រុងអាប៊ុយដាប៊ី និងក្រុងភ្នំពេញ តាមរយៈក្រុមហ៊ុន Etihad Airways ជាសញ្ញាណមួយ ដែលបង្ហាញពីស្ថិរភាពផ្លូវអាកាស និងជាការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក៕

    12 min
  • លោក លី ធុជ៖ ការដោះមីនតាមខេត្តចំនួន៦ ជាប់ព្រំដែនថៃមិនពាក់ព័ន្ធនឹងការដោះមីនមនុស្សធម៌ទេ

    នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីនរវាងអាជ្ញាធរមីនជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម រួមនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គោលដៅគឺដើម្បីប្រតិបត្តិការដោះមីនលើផ្ទៃដីចំការមីនទំហំជាង៤១ គីឡូម៉ែត្រការ៉េនៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ក្រោមការគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលមានទឹកប្រាក់ ៥ លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានបញ្ជាក់ថា គម្រោងបោសសម្អាតមីនខាងលើនេះមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដោះមីនមនុស្សធម៌រវាងកម្ពុជា និងថៃទេ៕

    10 min
  • លោក សុទ្ធ គឹមកុលមុនី៖ខេត្តចំនួន១១ និងប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់

    កម្ពស់ទឹកទន្លេនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនជាប់ដងទន្លេមេគង្គ និងទន្លេសាបបន្តឡើងឥតឈប់ឈរ។ នៅក្នុងខេត្តខ្លះ កម្ពស់ទឹកបានហក់ឡើងក្បែរកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ខេត្តចំនួន១១ មានផ្ទះចំនួនជាង២ម៉ឺនខ្នង និងប្រជាជនជាង ៣ម៉ឺនគ្រួសារ បាន និងកំពុងរងផលប៉ះពាល់ពីទឹកជំនន់។

    7 min
  • លោកយ៉ែម បុញ្ញឫទ្ធិ៖ បក្សប្រជាធិបតេយ្យជឿនលឿន នឹងក្លាយជាប៉ូលនយោបាយថ្មីចំពោះអ្នកប្រជាធិបតេយ្យ

    នៅថ្ងៃអាទិត្យទី២៨ខែកញ្ញានេះ គណបក្សកម្ពុជានិយម បានធ្វើសមាជវិសាមញ្ញមួយ ដើម្បីប្តូរឈ្មោះគណបក្ស។ សមាជបានសម្រេចប្តូរឈ្មោះគណបក្សកម្ពុជានិយម ទៅជា «គណបក្សប្រជាធិបតេយ្យជឿនលឿន» ដោយបានបោះឆ្នោតគាំទ្រលោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណារាស្ត្ររបស់អតីតគណបក្សសង្រ្គោះជាតិឲ្យធ្វើជាប្រធានគណបក្ស។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការប្តូរឈ្មោះគណបក្សនេះ គឺដើម្បីកៀរគរ អ្នកប្រជាធិបតេយ្យឲ្យចូលរួមក្នុងដំណើរបោះឆ្ពោះទៅមុខ។

    9 min
  • លោក ញឹក ប៊ុនឆៃ៖ អូរតាមបណ្តោយព្រំដែនជាភស្តុតាងបញ្ជាក់ថា ថៃកំពុងទន្រ្ទានចូលទឹកដីខ្មែរ

    នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា លោក ញឹក ប៊ុនឆៃ ដែលជាអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ លោក ញឹក ប៊ុនឆៃ បានផ្តល់កំណត់សម្គាល់ចំនួន ៧ចំណុច ស្តីពីទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ពីលេខ៤១ ដល់លេខ៤៩ ក្បែរស្ពានប៉ោយប៉ែត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កញ្ញានេះ លោក ញឹក ប៊ុនឆៃបានឲ្យដឹងថា លោកអាចធ្វើជាសាក្សីជូនរដ្ឋាភិបាលកម្ពុជាថា សកម្មភាពរបស់ទាហានថៃបច្ចុប្បន្ន គឺជាសកម្មភាពទន្ទ្រានចូលអធិបតេយ្យភាពកម្ពុជា។ តាម​លោក ញឹក ប៊ុនឆៃ អូរតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដែលភាគីថៃបានជីកក្រោយឆ្នាំ ១៩៧៩ ជាភស្តុតាងបញ្ជាក់បានថា ថៃកំពុងវាតទីចូលក្នុងដីរបស់ខ្មែរ។

    14 min
  • បណ្ឌិត គិន ភា៖ វត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងមហាសន្និបាត អ.ស.ប មានទម្ងន់ធ្ងន់

    ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប.)។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការចូលរួមមហាសន្និបាត អ.ស.ប. របស់លោក ប្រាក់ សុខុន នឹងនាំមកនូវការតស៊ូមតិខាងការទូតប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែលោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា វត្តមានរបស់ប្រមុខរដ្ឋាភិបាលនឹងមានទំងន់ធ្ងន់ជាង ត្បិតមហាសន្និបាត អ.ស.ប. គឺជាវេទិកា ការទូតសកល ដែលមានទម្ងន់ធ្ងន់ជាងគេបំផុត ក្នុងចំណោមវេទិកាការទូតដទៃទៀត៕

    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners