បទសម្ភាស

បទសម្ភាស

By RFI ខេមរភាសា / Khmer
Download on the App Store

បទសម្ភាស episodes

  • លោក គង់ ពុទ្ធិការ៖ ការសង្គ្រោះប្រាសាទព្រះវិហារមិនបានលុបបំបាត់ស្លាកស្នាមនៃការបំផ្លិចបំផ្លាញពីយោធាថៃ

    អាជ្ញាធរជាតិព្រះវិហារបាន និងកំពុងសង្គ្រោះប្រាសាទព្រះវិហារដែលរងគ្រោះដោយការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ។ ការងារអាទិភាព ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសង្គ្រោះនោះគឺ ការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទ ការប្រមូលបំណែកថ្ម និងវត្ថុសិល្បៈដែលបាក់បែក ការស្តារប្រព័ន្ធធារាសាស្ត្របុរាណ និងការថតរូបភាព ៣D ដើម្បីទុកជា​ឯកសារសម្រាប់ការជួសជុល និងអភិរក្សនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ការងារអាទិភាពក្នុងការសង្គ្រោះប្រាសាទព្រះវិហារ មិនបានលុបបំបាត់ស្លាកស្នាមដែលជាភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់យោធាថៃកន្លងមកនោះឡើយ៕

    12 min
  • លោក ម៉ម រិទ្ធី៖ ក្រសួងទេសចរណ៍ត្រូវអន្តរាគមន៍ជាបន្ទាន់ដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ

    យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបានកើនឡើងជាង ២០លាននាក់ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៦។ តែប្រតិបត្តិករក្នុងវិស័យមួយបែរជាបានលើកឡើងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានធ្លាក់ចុះទៅវិញ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រទី២៦ មិថុនានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាបានអះអាង​ថា ចរន្តភ្ញៀវទេសចរបានធ្លាក់ចុះដែលបណ្តាលឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបន្តបិទទ្វារជាហូរហែ។ ក្នុងន័យនេះ និងដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ លោក ម៉ម រិទ្ធី បានបានស្នើឲ្យក្រសួងទេសចរណ៍ចូលខ្លួនអន្តរាគមន៍ជាបន្ទាន់ ពិសេសបើកវគ្គបណ្តុះបណ្តាលដល់អ្នកដែលរកចំណូលបានពីវិស័យមួយនេះ។

    14 min
  • លោក កែវ រតនៈ៖ តម្លៃប្រេងនៅកម្ពុជាមិនអាចធ្លាក់ចុះភ្លាមៗ តាមតម្លៃប្រេងអន្តរជាតិបានឡើយ

    ប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះនៅត្រឹមចន្លោះ ៧០ និង៧៥ដុល្លារក្នុងមួយធុងបារ៉ែល។ តែនៅកម្ពុជា តម្លៃប្រេងលក់រាយនៅកម្ពុជាតាមស្ថានីយ៍ និងដេប៉ូចែកចាយនានាមិនទាន់ធ្លាក់ចុះភ្លាមៗឡើយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពន្យល់ថា ការដែលតម្លៃលក់រាយមិនអាចធ្លាក់ចុះ ឬកើនឡើងភ្លាមៗតាមតម្លៃប្រេងឆៅអន្តរជាតិបានព្រោះតែប្រេងឆៅទាំងនោះត្រូវការពេលដើម្បីចម្រាញ់។ ម៉្យាងទៀត និងបើតាម​លោក កែវ រតនៈ ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងទាំងអស់ក៏ត្រូវការពេលដើម្បីបញ្ចេញស្តុកប្រេងចាស់ដែលទិញក្នុងតម្លៃទាប ឬខ្ពស់ មុនទទួលស្តុកថ្មី។

    17 min
  • បណ្ឌិត គិន ភា៖ ក្នុងជម្លោះព្រំដែនខ្មែរ ថៃ កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ

    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ។ អំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងមានជំនួបជាមួយមេដឹកនាំចិនសំខាន់ៗ ដូចជាប្រធានាធិបតី លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈាង និងប្រធានសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាចង់ឃើញចិនដើរតួនាទីបន្ថែមទៀតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ តែថា កម្ពុជាមិនអាចប្រើចិនឲ្យដាក់សម្ពាធលើថៃបានទេ៕

    15 min
  • បណ្ឌិត សុខ ទូច៖ កម្ពុជាចាំបាច់ត្រូវលើករឿងជម្លោះខ្មែរ-ថៃនៅក្នុងជំនួបទ្វេភាគីជាមួយរុស្ស៊ី

    នៅថ្ងៃទី១៧ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កម្ពុជាចាំបាច់លើកពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយមេដឹកនាំរុស្ស៊ីនៅក្នុងជំនួបទ្វេភាគី តែមិនអាចលើករឿងនេះនៅក្នុងកិច្ចប្រជុំពហុភាគីបានទេ។ មិនបានដោយហេតុថា រុស្ស៊ីបានប្រឡាក់ដៃរឿងឈ្លានពានអ៊ុយក្រែន៕

    13 min
  • លោក កន សាវាង្ស៖ ការបើកលំហសេរីភាពដល់សកម្មជននយោបាយជារឿងដ៏ល្អសម្រាប់ការបោះឆ្នោតខាងមុខ

    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះក៏មិនភ្លេចដាក់ក្តីសង្ឃឹម នៅបន្ទាប់ពីមានការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលនឹងផ្តល់ការលើកលែងទោសដល់សកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ ដើម្បីពួកគេមានសេរីភាពពេញលេញ ចូលរួមក្នុងការបោះឆ្នោតដោយសេរី៕

    12 min
  • លោក កើត វិជ្ជា៖ គណបក្សខ្មែរខ្លាំងនឹងទៅធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច

    កាលពីថ្ងៃទី១៣ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់សញ្ញាសម្គាល់របស់គណបក្សខ្មែរខ្លាំង។ គណបក្សមួយនេះទើបត្រូវបានបង្កើតឡើងដោយលោក កើត វិជ្ជា អតីតមន្ត្រីនៃគណបក្សកម្លាំងជាតិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី២២ ខែឧសភានេះ លោក កើត វិជ្ជា បានបញ្ជាក់ថា ការសម្រេចចិត្តចេញពីគណបក្សកម្លាំងជាតិមកបង្កើតគណបក្សថ្មីដោយខ្លួនឯងពេលនេះ គឺមកពីលោកមើលឃើញថា គណបក្សប្រឆាំងតែងតែឆ្លៀតឱកាសវាយប្រហារគណបក្សកាន់អំណាចមិនឈប់ឈរ។ បើតាមលោក កើត វិជ្ជា គណបក្សខ្មែរខ្លាំងនឹងធ្វើការដោយចុះសម្រុងជាមួយគណបក្សកាន់អំណាច។

    15 min
  • លោកបណ្ឌិត ឌុច ដារិន្ទ៖ កម្ពុជាមិនទាន់រងហានិភ័យពីកំណើនអតិផរណាទំនិញទេ

    ធនាគារជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ចេញផ្សាយថ្មីៗនេះថា អតិផរណាទំនិញនៅកម្ពុជាគិតត្រឹមខែមេសា ឆ្នាំ២០២៦ បានកើនឡើងក្នុងរង្វង់ ៥.៧៩%។ កំណើននេះបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកល ការកើនឡើងតម្លៃដឹកជញ្ចូន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នារសៀលថ្ងៃទី២១ ខែឧសភា លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការកើនឡើងអតិផរណាទំនិញដូចសព្វថ្ងៃនេះមិនទាន់ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាទេ។ តែលោកទទួលស្គាល់ថា ពលរដ្ឋខ្មែរដែលមានប្រាក់ចំណូលទាប និងមធ្យមត្រូវប្រឈមនឹងជីវភាពរស់នៅមួយផ្នែកដែលទាមទារឱ្យរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល។

    15 min
  • លោក អ៊ឹម ក្រាវង្ស៖ មន្ត្រី និងនិស្សិតកម្ពុជាមានសមត្ថភាពប្រើភាសាបារាំងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

    ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) បានបណ្តុះបណ្តាលមន្ត្រីក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រួមទាំងនិស្សិតស្ម័គ្រចិត្តមកពីគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាចំនួន ៣៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំ២០២៦នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជាបានថ្លែងថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល ៦ខែ ដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៦ នេះ កម្ពុជាមានធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ភាសា​បារាំងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ ២០២៦ នេះ៕

    15 min
  • ឧកញ៉ា តែ តាំងប៉៖ យុទ្ធនាការ «ថៃជួយថៃ» មិនប៉ះពាល់ដល់ការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរ

    ថ្មីៗនេះ មេដឹកនាំថៃបានបង្ហាញរូបភាពយុទ្ធនាការ«ថៃជួយថៃ» ដើម្បីជួយគាំទ្រពលរដ្ឋថៃក្នុងការសម្រួលដល់ការរស់នៅរបស់ពួកគេ ដោយសារទំនិញឡើងថ្លៃ និងអាចមកពីការបិទព្រំដែនជាមួយកម្ពុជា។ សកម្មភាពរបស់មេដឹកនាំថៃធ្វើឡើង ស្របពេលពលរដ្ឋកម្ពុជាកំពុងបន្តពហិការទំនិញថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Fasmec) បានបញ្ជាក់ថា ទីផ្សារខ្មែរបច្ចុប្បន្នបានគ្របដណ្តប់ដោយទំនិញខ្មែរចំនួន ៣០%។ បើតាមលោកឧកញ៉ា តែ តាំងប៉ យុទ្ធនាការ «ថៃជួយថៃ» ដែលបង្កើតឡើងដោយមេដឹកនាំថៃគ្មានឥទ្ធិពលអ្វីលើការធ្វើពហិការទំនិញថៃពីពលរដ្ឋខ្មែរទេ៕

    12 min

About បទសម្ភាស

From the publisher's feed

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

More shows like បទសម្ភាស

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners