
Sign up to save your podcasts
Or


លោក Antoine Mantovani គឺជាអ្នកថតរូបជនជាតិបារាំងវ័យក្មេងមួយរូបដែលបានចំណាយពេល ៩ឆ្នាំក្នុងការធ្វើដំណើរជិះកង់ និងជិះម៉ូតូជុំវិញប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីវប្បធម៌ខ្មែរ និងជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍អន្តរជាតិ។ សម្រាប់លោក Antoine Mantovani កម្ពុជាគឺជាប្រទេសគោលដៅទេសចរណ៍មួយដ៏សម្បូរបែបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែប្រទេសនេះមានទាំងសម្បត្តិវប្បធម៌ និងប្រាង្គប្រាសាទ ធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជីវិតរស់នៅសាមញ្ញរបស់ប្រជាជន និងជីវៈចម្រុៈដ៏អស្ចារ្យបំផុត ដូចដែលបង្ហាញនៅក្នុងសៀវភៅរូបថតមគ្គុទ្ទេសក៍ទេសចរណ៍ថ្មីរបស់លោកក្រោមចំណងជើងថា «One Month in Cambodia»។
ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលាបារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង(Alliance Française) បាននឹងកំពុងពង្រឹងការបង្រៀនភាសាបារាំងដល់សិស្សានុសិស្សកម្ពុជាបន្ថែមទៀត។ ជាក់ស្តែង ព្រឹទ្ធសភាកម្ពុជាបានផ្តល់អំណោយជាអគារសិក្សាថ្មីមួយទៀតដល់សាលាអាល្លីយ៉ង់បារាំង ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង។ អគារសិក្សាថ្មីនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងវប្បធម៌កម្ពុជា បានរៀបចំជាលើកដំបូង ការតាំងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ និងផ្សព្វផ្សាយទៅកាន់អន្តរជាតិ។ រដ្ឋលេខាធិការ និងជាអ្នកជំនាញក្នុងក្រុមការងារបច្ចេកទេសសម្លៀកបំពាក់នៃក្រសួងវប្បធម៌ លោកស្រី ឡងឌី សាន់ណារ៉ា បានលើកទឹកចិត្តឱ្យពលរដ្ឋ រួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងអំពាវនាវឲ្យពលរដ្ឋខ្មែរចងចាំពីឫសគល់នៃប្រពៃណីរបស់ខ្លួន បើទោះបីជាបច្ចុប្បន្នកម្ពុជាបានឈានចូលយុគសម័យទំនើបក៏ដោយ។
តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត និងច្បាស់លាស់ស្តីពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នកសារព័ត៌មានមួយចំនួន ដែលអ្នកកាសែតវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍សុទ្ធតែបានអះអាងស្រដៀងគ្នាថា អ្នកសារព័ត៌មានត្រូវតែរាយការណ៍ដោយផ្អែកលើការពិត មានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ ពិសេសត្រូវប្រុងប្រយ័ត្នពីការផ្សាយព័ត៌មានណា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
សូមស្វាគមន៍មកកាន់ពិព័រណ៍ «ពន្លក»។ នេះជាពាក្យពេចន៍របស់សិល្បករ លី សុខវិជ្ជា ទៅកាន់អ្នកចូលទស្សនាពិព័រណ៍ទោលលើកដំបូងរបស់ខ្លួន។ ពិព័រណ៍នេះបាននាំអ្នកទស្សនាធ្វើដំណើរឆ្លងកាត់ពិភពស្ថាបត្យកម្មវត្តអារាមខ្មែរ តាមរយៈគំនូរឌីជីថល និងការកត់ត្រាឯកសារសិល្បៈ។ ក្រៅពីបង្ហាញភាពស្រស់ស្អាតនៃមរតកវប្បធម៌ខ្មែរ ពិព័រណ៍នេះក៏បានអំពាវនាវឱ្យសាធារណជនចូលរួមថែរក្សាសំណង់ និងកេរដំណែលដែលកំពុងប្រឈមនឹងការប្រែប្រួលនៃសម័យកាលដែរ។
ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា ២០២៦ ដែលមានឈ្មោះថា យុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» ដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានចាប់ផ្តើមធ្វើកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ម្ហូបអាហារខ្មែរ ដែលមានការចូលរួមពី ចុងភៅ ម្ចាស់ អាជីវកម្ម និងសហគ្រាសចំណី អាហារ ពី គ្រប់ខេត្ត ក្រុង ចំនួនជាង ២០០ស្តង់ រៀបចំឡើងក្នុងគោលបំណង បង្រួបបង្រួម ចុងភៅ កម្ពុជា ធ្វើយ៉ាងណាលើកស្ទួយផលិតម្ហូបអាហារខ្មែរឲ្យមានគុណភាព និង សក្តានុពល ទាំងនៅក្នុង ប្រទេស និងនៅលើឆាកអន្តរជាតិ ។
គ្រូបង្រៀន និងកុមារកម្ពុជាជាច្រើនពាន់នាក់នៅតាមព្រំដែនកំពុងបន្តដក់ជាប់នូវការឈឺចាប់ លាយឡំនឹងការភ័យខ្លាចនៃភ្លើងសង្គ្រាមកម្ពុជា-ថៃកាលពីឆ្នាំ២០២៥។ តែទោះជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គ្រូបង្រៀននៅតែបន្តបេសកកម្មអប់រំសិស្សនៅជំរំភៀសសឹកតាមព្រំដែនដដែល។ ជាក់ស្តែងនៅសាលាបឋមសិក្សាជោគជ័យក្នុងភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រូបង្រៀនបន្តបង្រៀនកុមារតូចៗដោយយកចិត្តទុកដាក់ស្របតាមកម្មវិធីអប់រំរបស់ក្រសួង៕
លោកស្រី ប៊ែអាទ្រីស ម៉ុងតារីយ៉ូល (Béatrice MONTARIOL) គឺជាស្ត្រីបរទេសជនជាតិបារាំងមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាជាង៣០ឆ្នាំ ក្នុងការងារមនុស្សធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ ផ្តើមដំបូងជាអ្នកស្ម័គ្រចិត្ត ជួយដល់ជនភៀសសឹកខ្មែរតាមព្រំដែនកម្ពុជា -ថៃ លោកស្រី ប៊ែអាទ្រីស បានចូលមកធ្វើការនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩២ ក្នុងនាមជាគ្រូឧទ្ទេសនិងជាគ្រូបណ្តុះបណ្តាល ផ្នែកគរុកោសល្យអប់រំ។ ក្រោយមក លោកស្រីបានក្លាយជាអ្នកសម្របសម្រួល និងជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់អង្គការហ្វ្រង់កូហ្វូនីស៊ីប៉ា និងសហគមអឺរ៉ុបនៅកម្ពុជា។ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់លោកស្រី ប៊ែអាទ្រីស មិនត្រឹមតែអាចជួយលើកកម្ពស់ការអាន និងវិស័យ អប់រំនៅកម្ពុជា ប៉ុន្តែស្នាដៃដ៏ពិសេសពិសាលរបស់លោកស្រីក៏ធ្លាប់ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលបារាំង ជាមួយមេដាយកិត្តិយសថ្នាក់Chevalier Knight ជូនរូបគាត់ផងដែរ។
មានរយៈពេលជាង ៦ខែមកហើយដែលពលរដ្ឋចំនួន ៦១គ្រួសារត្រូវបន្តស្នាក់នៅក្នុងជំរំភៀសសឹក ដោយសារតែកងទ័ពថៃចូលកាន់កាប់ភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានដាក់ទូកុងតឺន័រ និងចូលកាន់កាប់ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង។ ពលរដ្ឋដែលកំពុងរស់នៅក្នុងជំរំភៀសសឹកបន្តទាមទារឲ្យទាហានថៃចាកចេញ និងប្រគល់ផ្ទះសម្បែងឲ្យពួកគេវិញ។
វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ បានឈានដល់ថ្ងៃបញ្ចប់ហើយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃនៅទីក្រុងភ្នំពេញ។វេទិកាលើកទី៣នេះមានអ្នកចូលរួមមិនក្រោម ២ម៉ឺននាក់ ដោយមានគោលបំណងផ្សព្វផ្សាយគោលដៅទេសចណ៍រដល់សហគមន៍មូស្លីម និងសិក្សាពីតម្រូវការទេសចរមូស្លីម។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners