
Sign up to save your podcasts
Or


ការផ្ទេរការចងចាំស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហមមិនកំណត់ព្រំដែនត្រឹមកូនក្មេងខ្មែរជំនាន់ក្រោយ។ ក្នុងប្រទេសបារាំង នៅទីក្រុងឡូញដែលមានសហគមន៍ខ្មែររស់នៅច្រើន អតីតជនភៀសខ្លួនខ្មែរម្នាក់ គឺ លោកស្រី គ្រីស្ទីន ដារ៉ាវី ប៉ុន បានសហការជាមួយគ្រូបង្រៀនប្រវត្តិវិទ្យាដើម្បីបង្កើនចំណេះដឹង ជាពិសេសប្រវត្តិរឿងរ៉ាវក្នុងរបបខ្មែរក្រហម នៅក្នុងចំណោមសិស្សសាលា។
ជនភៀសសឹករាប់ពាន់គ្រួសារទទួលបានដីធ្លី និងលំនៅឋានពីរដ្ឋាភិបាលនៅមណ្ឌលបណ្តោះអាសន្នស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ តែទោះទទួលបានលំនៅឋាន និងការគាំពារផ្នែកមូលនិធិពីរដ្ឋាភិបាលក៏ដោយ ក៏មានជនភៀសសឹកមួយចំនួនបានអះអាងថា ជម្រកថ្មីបណ្តោះអាសន្នមិនទាន់អាចជំនួសលំនៅឋានចាស់របស់ពួកគេបានឡើយ។ ក្នុងពេលរង់ចាំរដ្ឋាភិបាលទាមទារដីពីថៃត្រឡប់វិញ ពលរដ្ឋភៀសសឹកមួយចំនួនបានអះអាងពីការពិបាករកចំណូលចិញ្ចឹមជីវិត និងពីភាពមិនច្បាស់លាស់សម្រាប់អនាគត៕
ស្ថិតនៅជើងភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ វត្តតាមាន់សែនជ័យបានរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារគ្រាប់កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់ទម្លាក់ពីលើយន្តហោះ F16 និងដ្រូនយោធាថៃ អំឡុងពេលផ្ទុះសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ព្រះចៅអធិការស្ដីទី វត្តតាមាន់សែនជ័យ ព្រះនាម ឡាយ លន មានសង្ឃដីកាថា គណៈកម្មការវត្ត នឹងសាងសង់សាលាឆាន់ថ្មីមួយទៀត ដើម្បីតម្កល់ពុទ្ធបដិមា។ ចំណែកឯ សាលាឆាន់រងការខូចខាត ត្រូវបានគណៈកម្មាការវត្ត រក្សាទុកជាសារមន្ទីរ ដោយគ្មានការជុសជុលឡើយ៕
នៅថ្ងៃអង្គារ ទី១៦ មិថុនា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិកសេរីភាព ២៥០ ដើម្បីអបអរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាមេរិក។ ដើម្បីរម្លឹកខួបមួយនេះ ស្ថានទូតអាមេរិកបានបើកពិព័រណ៍នេះជាសាធារណៈនៅឯមជ្ឈមណ្ឌល AmCam Exchange ដែលស្ថិតក្នុងផ្សារទំនើប Exchange Square។ ពិព័ណ៍នេះមានការដាក់តាំងបង្ហាញក្រុមស្ថាបនិកជាតិ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសរបស់អាមេរិកឲ្យមហាជនខ្មែរបានស្គាល់។
កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុងនាមជាប្រធានក្រុមបេសកកម្មយោធាបារាំងវ័យក្មេង ដែលដំណើរពេលនោះ ធ្វើឲ្យលោកជាប់ចិត្តខ្លាំងទៅនឹងប្រទេសតូចមួយនេះ។ ប៉ុន្តែនឹកស្មានមិនដល់ ២០ឆ្នាំក្រោយមក លោកអូលីវីយែ ឡឺក្រង់ កាន់តែមានមោទនភាពជាថ្មីម្តងទៀត ដែលបានក្លាយជាទីប្រឹក្សាយោធា និងជាប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំងប្រចាំនៅកម្ពុជា។ សម្រាប់លោកវរសេនីយ៍ទោ អូលីវីយេ ឡឺក្រង់ បេសកកម្មក្នុងកិច្ចសហប្រតិបត្តិការយោធាបារាំង-កម្ពុជា គឺជាកិច្ចសហប្រតិបត្តិការជាលក្ខណៈមិត្តភាពប្រវត្តិសាស្ត្រ ដែលមានអាយុកាល ៨០ឆ្នាំមកហើយ ពោលនៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងទៅទៀត។
ពិពណ៌ «១០ឆ្នាំជាមួយយូនីសេហ្វ» ត្រូវបានតាំងបង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ គោលដៅនៃពិពណ៌ គឺអបអរសាទរខួប ១០ឆ្នាំនៃការងារថតរូបរបស់លោក អង់ត្វាន រាប (Antoine Raab) និងដើម្បីរៃអង្គាសថវិកាជួយកុមារភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ។ អង្គការយូនីសេហ្វ កត់សម្គាល់ឃើញថា មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានរីកចម្រើន ខាងជួយគាំពារសិទ្ធិកុមារ។ ប៉ុន្តែអង្គការអន្តរជាតិមួយនេះ នៅតែយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវការការវិនិយោគលើអនាគតកុមារបន្ថែមទៀត ដើម្បីប្រាកដថា កុមារកម្ពុជាទទួលបានការអប់រំល្អប្រសើរ ចៀសផុតពីជម្ងឺខ្វះអាហារូបត្ថម្ភ និងគ្មានអំពើហិង្សា៕
បង្កើតឡើងនៅឆ្នាំ១៩៧៦ ដោយឱសថការីខ្មែរបីរូបដែលជាប់គាំង មិនអាចត្រឡប់ចូលកម្ពុជាព្រោះតែខ្មែរក្រហមចូលកាន់អំណាច សមាគមមិត្តឱសថនិស្សិត និងឱសថការីខ្មែរនៅប្រទេសបារាំង ហៅកាត់ជាភាសាបារាំងថាAEPK មានអាយុ៥០ឆ្នាំគត់នៅឆ្នាំនេះ។ ជាមួយកម្លាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ សមាគមបានរៀបចំរាត្រីសមោសរមួយយ៉ាងអធិកអធម កាលពីថ្ងៃសៅរ៍ទី ៦ ខែ មិថុនា។ រាត្រីសមោសរ នៅប៉ាវីយ៉ុងក្នុងសង្កាត់ទី១៦ក្នុងក្រុងប៉ារីស សបញ្ជាក់ពីសមត្ថភាព និងជោគជ័យរបស់ជនជាតិខ្មែរនៅក្នុងវិស័យឱសថសាស្រ្តក្នុងទឹកដីបារាំង។
សត្វព្រៃនៅតែប្រឈមនឹងការលួចបរបាញ់ និងដាក់អន្ទាក់នៅតាមសហគមន៍ព្រៃឈើមួយចំនួន។ ដើម្បីជួយសង្រ្គោះសត្វព្រៃពីការគំរាមកំហែងទាំងនេះ អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ ដោយមានលោក ទ្រី ស៊ីថេង ជាប្រធាន។ សត្វព្រៃ ដែលពលរដ្ឋចិញ្ចឹមតាមផ្ទះ បានបរិច្ចាគឱ្យអង្គការស្ដារលទ្ធភាពរស់នៅ និងដោះលែងមានសេរីភាពឡើងវិញ។លោក ទ្រី ស៊ីថេង សង្កត់ធ្ងន់ថា ប្រសិនបើចង់ឱ្យបទល្មើសសត្វព្រៃថយចុះ មន្ត្រីត្រូវតែពង្រឹងការអនុវត្តច្បាប់៕
ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ដោយបានបញ្ជូនកងកម្លាំងទាហានមួកខៀវរបស់ខ្លួនសរុបជាង ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង៨០០នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសដែលប្រឈមនឹងហានិភ័យចំនួន១០ប្រទេស។ តែនារយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ កងកម្លាំងមួកខៀវកម្ពុជាចំនួន ១៤រូប បានពលីជីវិត និង ១៩រូបផ្សេងទៀតបានរងរបួសនៅក្នុងបុព្វហេតុការពារសន្តិភាពពិភពលោក។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ដដែលដោយថ្មីៗនេះបានបន្តបញ្ជូនកងទ័ពមួកខៀវសរុប ៤៧១នាក់ទៅបន្តបេសកកម្មនៅក្រៅប្រទេស។
នៅអំឡុងពេលស្ថានភាពព្រំដែនបានធូរស្រាល ពលរដ្ឋមួយចំនួន ដែលរស់នៅកៀកព្រំដែនអូរស្មាច់បានសម្រេចចិត្តត្រលប់ទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគេនៅតែដិតដាមស្នូរសំឡេងផ្ទុះអាវុធ និងសំឡេងយន្តហោះទម្លាក់គ្រាប់ ដែលបង្កជាការរំខានដល់សុវត្ថិភាពផ្លូវចិត្តរបស់ពួកគេទាំងថ្ងៃទាំងយប់។ បើទោះជាត្រលប់មកប្រកបរបរចិញ្ចឹមជីវិតធម្មតាហើយពិតមែនក្តី តែផ្ទះសម្បែងរបស់ពលរដ្ឋនៅតំបន់អូរស្មាច់មួយចំនួនមានតែសំបកផ្ទះ និងសម្ភារៈបន្តិចបន្តួចសម្រាប់រស់នៅប៉ុណ្ណោះ។ មានតែសំបកផ្ទះ និងសម្ភារៈតិចតួច ព្រោះថាពួកគេបានត្រៀមចិត្តត្រលប់ទៅជំរំសារជាថ្មី ប្រសិនបើស្ថានភាពព្រំដែនតានតឹងខ្លាំង៕
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners