
Sign up to save your podcasts
Or


តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត។ នេះជាលើកដំបូងដែលសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃទាបជាង ៥០០០រៀល បន្ទាប់ពីមានតម្លៃជាង ៥០០០រៀលអស់រយៈពេលជាជាច្រើនសប្តាហ៍។ ដោយឡែក តម្លៃឧស្ម័ន LPG ឬហ្គាសមានតម្លៃ ២៩០០រៀល ក្នុង១លីត្រ។ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បីឥណ្ឌាបានសាទរនឹងការធ្លាក់ថ្លៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ តែទោះជាយ៉ាងណា ពួកគេចង់ឃើញតម្លៃប្រេងឥន្ធនៈ និងឧស័្មនត្រឡប់ទៅរកតម្លៃដូចមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។
ពលរដ្ឋចំនួន ២៦គ្រួសាររស់នៅភូមិក្តីកណ្តាល ក្រុងអរិយក្សត្រ ខេត្តកណ្តាល បន្តស្នើសុំការអន្តរាគមន៍លើទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអ្នកឧកញ៉ា ឃុន សៀ។ បើតាមការអះអាងរបស់ពលរដ្ឋ ក្រុមហ៊ុន អ្នកឧកញ៉ា ឃុន សៀ បានលើកទំនប់បិទផ្លូវចូលទៅកាន់ដីចម្ការអាស្រ័យផលរបស់ពួកគេ ដោយការផ្តល់សំណងក្នុងតម្លៃទាប។ អ្វីដែលក្រុមពលរដ្ឋនេះចង់គឺ ការបញ្ឈប់ការលើកទំនប់ជាបណ្តោះអាសន្ន រហូតដល់ការទូទាត់សំណងដែលអាចទទួលយកបាន។
នៅជុំវិញពិភពលោក ការតស៊ូមតិទៅលើបញ្ហាសុខភាពអនាម័យ ពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរួមចំណែក បំបែកភាពស្ងៀមស្ងាត់ បញ្ឈប់ការរើសអើង បំបាត់ភាពក្រីក្រ ភាពខ្មាស់អៀន ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើស្ត្រីនិងក្មេងស្រីក្នុងពេលមករដូវ។ រហូតមកដល់ពេលសព្វថ្ងៃនេះ តាមរយៈទិវាអនាម័យពេលមករដូវ ២៨ឧសភា សាធារណជនចាប់ផ្តើមមើលឃើញថាការមករដូវជារឿងធម្មជាតិនិងជាបញ្ហាសុខភាពសកល ដែលមិនមែនជារឿងខ្មាស់អៀនអ្វីឡើយ។ ទោះជាយ៉ាងណា បញ្ហាអនាម័យក្នុងពេលមករដូវរបស់ស្ត្រីនិងក្មេងស្រីនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ ហាក់នៅតែជាបញ្ហារស៊ើបនិងនៅតែមានភាពរឹតត្បិតនៅឡើយ។
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕
អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស បានកើតមានកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយយោងទៅតាមប្រភេទ និងតាមប្រទេសនីមួយៗ ទាំងអាហារូបករណ៍ពេញថ្លៃ និងអាហារូបករណ៍មិនពេញថ្លៃ។ ប៉ុន្តែ ក្តីស្រមៃនៃការចាប់យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ហាក់នៅមានកម្រិតនៅឡើយ សម្រាប់សិស្ស-និស្សិតកម្ពុជាមួយចំនួនធំ ដែលចង់បន្តការសិក្សានៅក្រៅប្រទេស។ ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេសឆ្នាំ២០២៦ អតីតនិស្សិតកម្ពុជា ដែលធ្លាប់ទទួលបានអាហារូបករណ៍នៅក្រៅប្រទេស បានរួបរួមគ្នាបង្ហាញផែនទី និងឱកាសនៃការទទួលបានអាហារូបករណ៍ផ្សេងៗគ្នានៅជុំវិញពិភពលោក៕
«ការចងចាំ» គឺជាពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនី កើ ស្រីពៅ ដែលរៀបរាប់អំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងប្រពៃណីនៃសហគមន៍ចាម្ប៍ ខេត្តកំពង់ឆ្នាំង។ តាមរយៈកម្រងស្នាដៃគំនូរពណ៌អាគ្រីលិកទាំង ២១ផ្ទាំង កញ្ញា កើ ស្រីពៅ សង្ឃឹមថា ទស្សនិកជនអាចស្វែងយល់ ចងចាំ និងអភិរក្សអត្តសញ្ញាណជនជាតិចាម្ប៍ ជាពិសេសសម្រាប់សហគមន៍ចាម្ប៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
មនុស្សរស់នៅក្នុងសំណង់ខ្មោចអគារធំខ្ពស់ៗដែលមានព្រៃដុះស៊ុបទ្រុប។ ខណៈអគារប្រណិតស្ងាត់ជ្រងំ ខ្វះមនុស្សនៅ។ រូបភាពនេះមាននៅក្នុងសាច់រឿង Promises spaces របស់សមិទ្ធិករស៊ែប៊ី លោកអ៊ីវ៉ាន ម៉ាកូវិក។ ខ្សែភាពយន្តដែលថតនៅស្រុកខ្មែរ និងមានអ្នកសំដែងជាជនជាតិខ្មែរត្រូវបានជ្រើសរើសសម្រាប់ចាក់បញ្ចាំងនៅមហោស្រពភាពយន្តកាន ក្នុងក្របខ័ណ្ឌACID។ ប្រមូលផ្តុំដោយសមិទ្ធិករ១៣រូប អាស៊ីដ ACID ជាសមាគមជួយរកទីផ្សាចែកចាយឲ្យខ្សែភាពយន្តរបស់ផលិតកម្មតូចៗ ដែលគុណភាព ប៉ុន្តែ ខ្វះមធ្យោបាយផ្សព្វផ្សាយ។ មានវត្តមានផ្ទាល់នៅមហោស្រពភាពយន្តអន្តរជាតិកាន ឈាង បុប្ផាបានជួបសម្ភាសក្រុមការងារថតរឿង Promises spaces។
លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហាសមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហាសមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។
នៅរៀងរាល់ល្ងាច ទូកទេសចរណ៍ជាច្រើនបានចតដើម្បីរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងជិះកម្សាន្តមើលទេសភាពថ្ងៃលិចតាមដងទន្លេចតុមុខ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។ សកម្មភាពជិះទូកលំហែនេះកំពុងក្លាយជាជម្រើសកម្សាន្តដ៏ពេញនិយមមួយសម្រាប់អ្នកចង់សម្រាកលំហែ យកខ្យល់អាកាស និងគយគន់សម្រស់រាជធានីភ្នំពេញតាមដងទន្លេ។
ចាកចេញពីកម្ពុជានៅអាយុ៦ឆ្នាំ និងបានព្យាយាមរៀនសូត្រនៅឧត្តមសិក្សារហូតដល់ក្លាយជាសាស្ត្រាចារ្យផ្នែកប្រវត្តិសិល្បៈនៅ សកលវិទ្យាល័យបារាំង បារីសទី៨ លោកស្រីសូកូ ផៃ ដែលមានឈ្មោះខ្មែរថា ផៃ សុគន្ធា ជាអ្នកស្រាវជ្រាវដើមកំណើតខ្មែរដំបូងគេដែលផ្តោតទៅលើការជាប់ទាក់ទងគ្នារវាងការងារសិល្បៈ និងប្រវត្តិសាស្រ្តខ្មែរក្រហម។ លោកស្រីបានបង្ហាញថា ស្នាដៃរបស់សិល្បករខ្មែរជាផ្នែកមួយនៃឧបសគ្គ រារាំងមិនឲ្យគេបំភ្លេច លុបដាននៃអំពើឧក្រិដ្ឋកម្ម កើតឡើងនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងថ្ងៃសម្ពោធសៀវភៅរបស់លោកស្រីនៅទីក្រុងប៉ារីស លោកស្រីសូកូ ផៃភ្ញាក់ផ្អើលដែលឃើញមានមនុស្សច្រើនចាប់អារម្មណ៍មកចូលរួមស្តាប់បទបង្ហាញសៀវភៅរបស់លោកស្រី។ សៀវភៅរបស់លោកស្រីសូកូផៃ ដែលមានចំណងជើងថា កម្ពុជា សិល្បៈនៅចំពោះមុខអំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធីរហូតដល់យុវជនជំនាន់ក្រោយ ចេញផ្សាយដោយគ្រឹះស្ថានបោះពុម្ពបារាំង Naima។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners