បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ឌីជេ យ៉ូយ៉ូ៖ ស្រុកខ្មែរគឺជាផ្ទះទីពីររបស់ខ្ញុំ

    ឌីជេ យ៉ូយ៉ូ ដែលមានឈ្មោះពិតហៅថា Matthias គឺជាយុវជនជនជាតិបារាំងម្នាក់ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាតាំងពីអាយុ ១៨ឆ្នាំ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ ប្រពៃណី ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ យ៉ូយ៉ូ បានសម្រេចចិត្តបោះបង់អាជីព និងការសិក្សារបស់ខ្លួននៅប្រទេសបារាំង មករស់នៅដោយមានសេចក្តីសុខ ជាមនុស្សសាមញ្ញម្នាក់នៅកម្ពុជា។ ហែលឆ្លងនឹងជីវិតជាកម្មករសំណង់តាំងពីវ័យក្មេង យ៉ូយ៉ូ បានហាត់រៀននិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ មុននឹងរូបគេឈានចាប់យកអាជីពជាតារាឌីជេ និងក្លាយជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម ព្រមទាំងជាតារាបង្ហាញម៉ូតម្នាក់ផងដែរ។ រយៈពេលជាង ៦ឆ្នាំនៃការរស់នៅក្នុងប្រទេសកម្ពុជា ឌីជេយ៉ូយ៉ូ នៅតែស្រលាញ់ចូលចិត្តប្រជាជនខ្មែរ និងចាត់ទុកស្រុកខ្មែរគឺជាផ្ទះទីពីររបស់ខ្លួន៕

    7 min
  • កសិករស្រុកស្អាងសម្រេចបន្ថយផ្ទៃដីដាំដុះបន្លែ អំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ

    ប្រេងឥន្ធនៈ និងជីកសិកម្មបន្តឡើងថ្លៃ រហូតធ្វើឲ្យកសិករដាំបន្លែមួយចំនួន នៅស្រុកស្អាង ខេត្តកណ្ដាល បង្ខំចិត្តបន្ថយផ្ទៃដីដាំដុះ ចំណែកខ្លះទៀតទុកដីទំនេរចោលមួយរយៈ។ នៅចំពោះមុខវិបត្តិប្រេង និងជីកសិកម្មឡើងថ្លៃ ក្រសួងកសិកម្មបានអះអាងថា ស្ថានភាពដែលកំពុងកើតមាន នាពេលនេះ នឹងមិនប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុកឡើយ។ មិនប៉ះពាល់ ដ្បិតថា កម្ពុជាមានការកើនឡើងនៃការដាំដុះ ក្នុងផ្ទះសំណាញ់ ដែលអាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ៕

    8 min
  • ខួប១០ឆ្នាំនៃមរណភាព៖កវី ម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿនបានទទួលរូបសំណាកដូចក្តីប្រាថ្នា

    ថ្ងៃទី១៧ មេសា ឆ្នាំ២០២៦ គឺជាខួបមរណភាព១០ឆ្នាំ របស់សិល្បករកវីនិពន្ធកម្ពុជាម្នាក់គឺ លោក គង្គ ប៊ុនឈឿន។ លោក គង្គ ប៊ុនឈឿន មិនត្រឹមតែជាកវីនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះម្នាក់ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកវីនិពន្ធបទភ្លេង និពន្ធបទចម្រៀងនិងខ្សែភាពយន្តដ៏ល្បីឈ្មោះផងដែរ ក្នុងយុគសម័យមាសនៃបទចម្រៀងនិងខ្សែភាពយន្តខ្មែរនា ទសវត្សរ៍ទី៦០ និង៧០។ បទចម្រៀងនិងស្នាដៃនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ជាច្រើនត្រូវបានច្រៀងដោយអធិរាជសំឡេងមាសលោកស៊ិន ស៊ីសាមុត និងអ្នកចម្រៀងល្បីៗផ្សេងទៀតដូចជាលោកស្រីរស់ សេរីសុទ្ធា។ សម្រាប់ខួប១០ឆ្នាំនៃមរណភាពរបស់លោកគង្គ ប៊ុនឈឿន រូបសំណាករបស់កវីម្ចាស់ស្ទឹងសង្កែរូបនេះ ក៏ត្រូវបានឆ្លាក់ជាលើកដំបូងនិងដំឡើងនៅក្បែររូបសំណាកអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត តាមដងស្ទឹងសង្កែក្នុងខេត្តបាត់ដំបង តាមបណ្តាំនិងបំណងប្រាថ្នាចុងក្រោយរបស់លោក ហើយភាពយន្តឯកសារអំពីស្នាដៃនិងជីវិតចុងក្រោយរបស់លោកក៏ត្រូវបានបង្ហោះនៅតាមបណ្តាញសង្គមដោយក្រុមគ្រួសាររបស់លោកផងដែរ៕

    10 min
  • អាកាសធាតុក្ដៅហួតហែងគំរាមកំហែង ការដាំស្ដារគម្របព្រៃលិចទឹកឡើងវិញ

    ការដាំស្ដារព្រៃលិចទឹកឡើងវិញលើផ្ទៃដីព្រៃលិចទឹករេចរឹលដោយភ្លើងឆេះព្រៃ នៅសហគមន៍នេសាទអូរតាប្រុក ខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ ដើម្បីពង្រឹងប្រព័ន្ធការពារធនធានជីវៈចម្រុះ នៅតំបន់ដីសើមនៃបឹងទន្លេសាប។ តែប្រជានេសាទសហគមន៍អូរតាប្រុកបានមើលឃើញថា ការស្ដារព្រៃលិចទឹកមិនងាយស្រួលទេ ហើយលទ្ធផលក៏មិនដូចការរំពឹងទុកដែរ។ កូនឈើដាំថ្មីៗ ងាយងាប់ច្រើនជាងរស់ ក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំជាដើម៕

    8 min
  • ការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណក្នុងពិធីនគរសង្ក្រាន្តទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករ

    ប្រទេសកម្ពុជាធ្លាប់មានក្បាច់គុន និងយុទ្ធគុនចម្រុះខ្មែរបុរាណដ៏ខ្លាំងពូកែ និងល្បីល្បាញដែលជាមរតកនៃការការពារខ្លួន និងការពារប្រជាជាតិតាំងពីសម័យបុរាណកាល មុនអាណាចក្រនៃសម័យអង្គរទៅទៀត។ ជាក់ស្តែង ក្បាច់គុន និងយុទ្ធគុនខ្មែរបុរាណដ៏សម្បូរបែបត្រូវបានចារឆ្លាក់នៅលើប្រាង្គប្រាសាទនានានៃសម័យអង្គរដែលបន្តរក្សា និងបន្សល់ទុករហូតមកដល់សម័យបច្ចុប្បន្ននេះ។ នៅក្នុងការប្រារព្ធព្រឹត្តិការណ៍នគរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ ការ​សម្តែង យុទ្ធគុនចម្រុះខ្មែរបុរាណរបស់យុវជនខ្មែរជំនាន់ក្រោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ 

    10 min
  • អ្នករួចជីវិតពីសម័យខ្មែរក្រហមរម្លឹកពីសោកនាដកម្មក្នុងមន្ទីរឃុំឃាំង ម១៣ ខេត្តកំពង់ស្ពឺ

    មានមនុស្សរាប់រយនាក់បានស្លាប់នៅក្រោមការធ្វើទារុណកម្មនៅក្នុងមន្ទីរសន្តិសុខភូមិភាគពិសេស ម-១៣ ក្នុង​ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយ កាំង ហ្គេចអ៊េវ ហៅ ឌុច ចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥។ អ្នកដែលរួចរស់ជីវិតពីមន្ទីរ ម១៣ មានតែ ១០នាក់ប៉ុណ្ណោះ។ លោក ស អូន (ឬលោក ភឿង អូន) អ្នករួចជីវិតម្នាក់ពី ម១៣ បានរម្លឹកពីការចាប់ខ្លួន នៅឃុំអមលាំង ការធ្វើទារុណកម្មសួរចម្លើយ និងស្ថានភាពអ្នកទោសនៅ ម១៣៕

    10 min
  • បុណ្យចូលឆ្នាំ​ខ្មែរ៖ ពលរដ្ឋបន្តប្រពៃណីពូនភ្នំខ្សាច់ ខណៈប្រទេសជាតិកំពុងមានជម្លោះព្រំដែន

    ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ជាថ្ងៃចូលឆ្នាំថ្ងៃទី២ វារៈវ័នបត។ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនាព្រឹកនេះបានរៀបចំពិធីពិធីវេរចង្ហាន់ប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់ដែលជាពិធីតាមបែបសាសនា។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋមួយចំនួនយល់​​ថា ​ពិធីពូនភ្នំខ្សាច់មានអត្ថន័យសំខាន់សម្រាប់វប្បធម៌ប្រពៃណីខ្មែរដែលបានផ្សាភ្ជាប់ការបួងសួងសុំសេចក្តីសុខនៅក្នុងឆ្នាំថ្មី។ ទន្ទឹមនេះ​​ ពលរដ្ឋក៏បានកត់សម្គាល់​ដែរ​ថា ការ​​​រៀបចំកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះខុសប្លែកពីឆ្នាំមួយដង ដោយសារតែប្រទេសជាតិកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

    6 min
  • ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្សកំពុងក្លាយជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនាបន្ទាប់ពីការជួសជុល

    បន្ទាប់ពីការបិទបញ្ចប់ការជួសជុលជាថ្មីម្តងទៀតកាលពីចុងឆ្នាំ២០២៥ ព្រះវិហារនិងព្រះពុទ្ធអដ្ឋរស្សនៅលើកំពូលភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល បានបើកទ្វារជាលើកដំបូងឲ្យសាធារណជនចូលទស្សនា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ដែលធ្លាប់ជាទីកន្លែងសក្ការបូជាដ៏សំខាន់ សម្រាប់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ នឹងក្លាយទៅជាសារមន្ទីរវប្បធម៌ផ្នែកព្រះពុទ្ធសាសនា នាពេលខាងមុខ សម្រាប់ការសិក្សាស្រាវជ្រាវ។  ព្រះវិហារ និងព្រះពុទ្ធអដ្ឋរស្ស ក៏ជាទីកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលរក្សាទុកនូវស្នាដៃសិល្បៈខ្មែរតាំងពីសម័យកណ្តាល និងរចនាបថសម័យអង្គរផងដែរ។

    10 min
  • ពិព័រណ៍ផលិតផលខ្មែរ៖ អាជីវករកាន់តែមោទនភាពក្នុងការតាំងបង្ហាញផលិតផលថ្មីៗរបស់ខ្លួន

    ជាថ្មីម្តងទៀត ពិព័រណ៍ផលិតផលខ្មែរត្រូវបានរៀបចំធ្វើឡើងនៅក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមជ្ឈមណ្ឌល​ពិព័រណ៍កោះពេជ្រ ក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមរបស់អាជីវករប្រមាណជា ៣០០ស្តង់។ ការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរជាលើកទីបី ដើម្បីការលើកកម្ពស់ផលិតផលជាតិខ្មែរ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ទំនោរ និងសន្ទុះនៃការគាំទ្រនិងលើកកម្ពស់ផលិតផលខ្មែរ ជាពិសេសនៅក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាន់តែជំរុញចិត្តអាជីវករខ្មែរអោយកាន់តែមានមោទនភាពចំពោះការផលិតនូវផលិតផលច្នៃប្រឌិតថ្មីៗរបស់ខ្មែរ ជំនួសការនាំចូលផលិតផលមកពីក្រៅប្រទេស។ 

    9 min
  • កម្ពុជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ «នគរសង្រ្កាន្ត» ឆ្នាំ២០២៦

    ព្រឹត្តិការណ៍នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ពោលគឺពិធីបុណ្យប្រចាំឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ និងបន្តរហូត​ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ទីតាំងចំនួន៥កន្លែង ក្នុងរាជធានីភ្នំពេញ កំពុងស្ថិតក្នុងភាពមមាញឹកខ្លាំង ព្រោះមានការរៀបចំសកម្មភាពនានាដើម្បីត្រៀមខ្លួនបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីនៃ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ នគរសង្ក្រាន្ត ដែល​នឹងធ្វើឡើងកាន់តែអធិកអធមនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ដំណើរនៃការរៀបចំតុបតែងលម្អនៅតាមតំបន់នីមួយៗ កំពុងធ្វើឱ្យសាធារណជនខ្មែរ ក៏ដូចជាបរទេសមួយចំនួនចាប់ផ្តើមមានក្តីរំភើបទន្ទឹងរង់ចាំការមក​ដល់នៃព្រឹត្តិការណ៍ដ៏ពិសេសប្រចាំឆ្នាំ២០២៦ នាពេលខាងមុខនេះ៕ 

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners