
Sign up to save your podcasts
Or


ថ្ងៃទី២០មីនា គឺជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដែលក្រុមប្រទេសនិយាយភាសាបារាំង មានប្រជាជនជិត៤០០លាននាក់តែងនាំគ្នាប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ កម្ពុជាដែលជាសមាជិក និងជាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី ក៏តែងតែប្រារព្ធទិវាអន្តរជាតិនេះជារៀងរាល់ឆ្នាំដែរ។ ប៉ុន្តែទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងប្រកបដោយអត្ថន័យ និងសារៈសំខាន់បន្ថែមទៀត ដោយសារកម្ពុជាកំពុងជំរុញ និងលើកកម្ពស់ភាសាបារាំងទៅដល់សិស្ស-និស្សិត ជាពិសេសយុវជនកម្ពុជា។ ជាការជំរុញ ក្នុងទិសដៅអបអរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋាភិបាល និងសមាជិកនៃប្រទេសនិយាយភាសាបារាំងចំនួនជាង៩០៕
យុវតី១៦នាក់ ដែលមួយចំនួនធំជាកូនកាត់ខ្មែរបានជាប់ក្នុងបញ្ជីឈ្មោះបេក្ខនារីដែលត្រូវប្រកួតប្រជែងដណ្តើមម្កុដបវរកញ្ញាខ្មែរនៅប្រទេសបារាំង។ ចំពោះអ្នករៀបចំកម្មវិធី បវរកញ្ញាខ្មែរនៅប្រទេសបារាំងមានអត្ថន័យលើសពីសម្រស់ រូបរាងល្អផូផង់ពីខាងក្រៅ។ ក្រៅតែពីចង់អភិរក្ស ជំរុញវប្បធម៌ខ្មែរនៅទឹកដីបរទេស ការរៀបចំកម្មវិធីបវរកញ្ញាខ្មែរនៅបារាំង ជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តឲ្យយុវជនកូនចៅខ្មែរកើតទៅនៅទឹកដីបរទេសអាចចងភ្ជាប់ខ្លួនជាមួយអត្តសញ្ញាណ ប្រទេសកំណើតរបស់ឪពុកម្តាយ និងជីដូនជីតា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅផ្ទះលំហែក្នុងទីក្រុង ឡា លូប ជាទីដែលបេក្ខនារីបវរកញ្ញាខ្មែរនៅប្រទេសបារាំងហាត់សម ត្រៀមឡើងឆាកផ្លូវការដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ មីនា។
Comic Book ឬ Manga ដែលជាប្រភេទសៀវភៅនិទានរឿងបែបរូបភាព ពុំសូវមានអ្នកផលិតច្រើនឡើយនៅក្នុងប្រទេសកម្ពុជា។ លោក សុន សុភាបញ្ញា ដែលមានចំណង់ចំណូលចិត្តគូរគំនូរតាំងពីកុមារភាព បានចាប់ផ្តើមដំណើរជីវិតក្នុងវិស័យសៀវភៅនិទានរឿងបែបរូបភាព Comic Book តាំងពីឆ្នាំ ២០១៦មក។ ទោះបី Comic Book មិនទាន់ទូលំទូលាយនៅកម្ពុជា និងជួបបញ្ហាប្រឈមជាច្រើនក្តី យុវជនរូបនេះនៅតែបន្តការងារច្នៃប្រឌិត និងបង្កើតស្នាដៃថ្មីៗដើម្បីលើកកម្ពស់ការអាន និងបំផុសគំនិតសិល្បៈ តាមរយៈការនិពន្ធសៀវភៅនិទានរឿងបែបរូបភាព Comic Book។
បុគ្គលិកដេរកាបូបទាំងអស់នៅក្នុងសិប្បកម្មមេត្រី គឺជាជនមានពិការភាព។ សម្រាប់ម្ចាស់សិប្បកម្មមេត្រី ទោះបីជាពួកគេជាជនមានពិការភាពក៏ពួកគេមានសមត្ថភាពបំពេញការងារបានយ៉ាងល្អ។ សម្រាប់ជនមានពិការភាពវិញ ការងារនៅសិប្បកម្មមេត្រីបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មី ពិសេសគេចពីការរើសអើង និងការមើលងាយពីអ្នកដទៃ៕
ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។
ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិងឆ្លងកាត់នូវជីវិតផ្ទាល់ខ្លួនក្នុងសង្គ្រាមតាមព្រំដែនតាំងពីកុមារភាព។ ធ្លាប់ហែលឆ្លងនូវការភ័យខ្លាច ការបាក់ស្បាត ជីវិតឯកោ ការជួញដូរ និងភាពក្រីក្រ ហោ សីហា បានតស៊ូប្រយុទ្ធនឹងជីវិតរហូតបានក្លាយជាវិចិត្រករគំនូរដ៏ល្បីល្បាញម្នាក់នាពេលសព្វថ្ងៃនេះ។ វិចិត្រកររូបនេះ គឺជាអ្នកមានទំនោរបែបធម្មជាតិ និងវិទ្យាសាស្ត្រនិយម ប៉ុន្តែស្នាដៃគំនូរពណ៌ចុងក្រោយរបស់លោក បានផ្តោត និងឧទ្ទិសសំខាន់ ជាលើកដំបូងទៅលើបទពិសោធជីវិតផ្ទាល់ខ្លួន ជម្លោះ និងការលំបាកដែលបង្កឡើងដោយសារសង្គ្រាមនៅតាមព្រំដែន។
បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា ទិវាជាតិអំណានលើកទី១១ បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៦។ ទិវាជាតិអំណានលើកទី១១នេះ ជាវេទិកា ដែលផ្តល់ឱកាសកាន់តែទូលំទូលាយដល់អ្នកនិពន្ធ អ្នកអាន និងគ្រឹះស្ថានបោះពុម្ពផ្សាយ បានជួបគ្នា និងយល់អំពីគ្នាច្រើនជាងមុន។ អ្នកនិពន្ធសៀវភៅ និងអ្នកបោះពុម្ពផ្សាយបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារពួកគេបានស្ដាប់មតិយោបល់ និងយល់ចិត្តអ្នកអានបានច្រើនជាងមុន។ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់ទាំងការអាន ទាំងការសរសេរ៕
មានវត្តមានជាង២០ឆ្នាំនៅទីក្រុងប៉ារីស សាលារៀនខ្មែរដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់សមាគមវប្បធម៌បារាំងខ្មែរ បានបង្រៀនភាសាខ្មែរដល់កូនខ្មែរដែលកើតធំដឹងក្តីនៅបារាំង និងជនជាតិបារាំងជាច្រើនពាន់នាក់។ នៅពេលកូនសិស្សមួយចំនួនចាប់អារម្មណ៍រៀនភាសារបស់ឪពុកម្តាយដើម្បីស្វែងយល់ពីឫសគល់វប្បធម៌ខ្មែរ មួយចំនួនផ្សេងទៀតស្វែងរកជំនួយថ្នាក់រៀនខ្មែរនៅចុងសប្តាហ៍ដើម្បីទុកគ្រាន់ជាសំពាយនៅពេលបំពេញបេសកកម្ម ការងារនៅប្រទេសកម្ពុជា។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងជារមណីយដ្ឋាននៅបឹងទន្លេសាបដ៏ស្រស់ស្អាត។ តែបែរជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាកម្សាន្តប៉ុន្មានទេ។ មគ្គុទេសក៍ទេសចរណ៍ និងសហគមន៍បានមើលឃើញដូចគ្នាថា សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះមានភូមិសាស្ដ្រនៅឆ្ងាយដាច់តែឯងពីក្រុងសៀមរាប និងខ្វះការផ្សព្វផ្សាយ៕
នៅក្រោយបទឈប់បាញ់ ផ្ទះពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ ២ពាន់ខ្នង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងយោធាថៃបំផ្លិចបំផ្លាញ និងកាន់កាប់ដោយការរាយបន្លាលួស និងហ៊ុព័ទ្ធដោយទូកុងតឺន័រ។ ទង្វើរំលោភបំពានរបស់យោធាថៃទាំងនេះបានបង្ខំឱ្យពលរដ្ឋខ្មែរជាង ៣ពាន់គ្រួសារ ស្មើនឹងជាង ១ម៉ឺននាក់ត្រូវបាត់បង់ផ្ទះសម្បែង មុខរបរ និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាង។ ពួកគេបានបង្ហាញនូវការឈឺចាប់ និងស្នើសុំអោយអន្តរជាតិបន្តជួយស្វែងរកយុត្តិធម៌។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners