បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ការ​ប្រណាំងរទេះសាឡីគោលឿន​ជាការអភិរក្សទម្លាប់​ខ្មែរបុរាណមួយបែបនៅខេត្តកំពង់ស្ពឺ

    កាលពីថ្ងៃទី០៥ មេសា ឆ្នាំ២០២៦ អាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនចំនួន៨០នឹម។ ក្នុងនោះគោនឹមតូចមានចំនួន៥០នឹម និងគោនឹមធំចំនួន៣០នឹម។ វត្ថុបំណងដ៏សំខាន់នៃកម្មវិធីនេះ គឺដើម្បី​ជួយអភិរក្ស និងថែរក្សាឲ្យបានគង់វង្សនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿនរបស់ប្រជាជននៃខេត្តកំពង់ស្ពឺ។ គណៈកម្មការរៀបចំការប្រណាំងគោលឿនបានឱ្យដឹងថា ការ​ប្រណាំង​រទេះ​សាឡី​គោ​លឿនខេត្តកំពង់ស្ពឺ មានលក្ខណៈខុសគ្នាពីខេត្តដទៃ។ ខុសគ្នានៅត្រង់ថា ខេត្តកំពង់ស្ពឺប្រណាំងគោដើរ មិនមែនប្រណាំងដោយបំបោលគោឱ្យរត់លឿនោះទេ៕

    9 min
  • ដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ

    ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញខ្មែរ និង បារាំង បានជួសជុល និង ផ្គុំឡើងវិញ បានដោយជោគជ័យ ។ នៅក្នុងសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ប្រតិមាដ៏ធំមហិមានេះ បានដួលរលំបាក់បែកជាច្រើនបំណែក ។ ក្រោយមកទៀត នៅក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ជនឧក្រិដ្ឋមួយចំនួន បានចូលមកវាយបំបែកប្រតិមានេះ ដើម្បីយកទៅជួញដូរដោយខុសច្បាប់ ។ ជាលទ្ធផល រូបចម្លាក់ទេពជាទីសក្ការៈ ដែលមានអាយុជាង ១ ពាន់ឆ្នាំនេះ បានបែកខ្ចាត់ខ្ចាយជាង ១ ម៉ឺនបំណែក ។ លោក អេរ៉ិច បួកដូណូ (Éric Bourdonneau) សាស្ត្រាចារ្យរងនៅសាលាបារាំងចុងបូព៌ា និង ជាប្រធានបេសសកម្មនៃគម្រោងជួសជុសប្រតិមានេះ ចាត់ទុកដំណើររស់ឡើងវិញនៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភា្ជប់ចំណងរវាងប្រជាជនខ្មែរ និង បុព្វបុរស ពីសម័យបុរាណ ។ បច្ចុប្បន្ននេះ រូបចម្លាក់ទេពព្រហ្មញ្ញសាសនា កំពុងស្ថិតនៅក្រោមការថែទាំខ្ពស់ និងត្រៀមតម្កល់ទុកនៅកន្លែងជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់ខាងមុខ។

    13 min
  • គ្រូរបាំបុរាណមកពីគ្រប់សមាគមខ្មែរនៅបារាំង​សម្តែងរួមគ្នា​នៅក្នុង​រឿងរាមកេរ្តិ៍

    ចាកឆ្ងាយពីប្រទេសកំណើត ឃ្លាតឆ្ងាយ​ពីឆាកសម្តែង អតីត​នាដកាដែលសព្វថ្ងៃជាគ្រូបង្រៀនរបាំបុរាណខ្មែរ​នៅប្រទេស​បារាំង បាន​ត្រលប់មក​ឡើង​ឆាកសាជាថ្មី។ នៅក្នុងអំឡុង​កម្មវិធី​ប្រកួតបវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង កាលពី​ថ្ងៃសៅរ៍​សប្តាហ៍មុន សាស្រ្តាចារ្យ៤រូប រួមទាំង​អតីត​នាដការបាំបុរាណខ្មែរ២រូបទៀត នៅក្រោម​ការគ្រប់គ្រង​ចាត់ចែង​របស់​អ្នកគ្រូ វ័ន សាវ៉ៃបានរួមគ្នា​សម្តែង​ជាលើកទី១ រឿង រាមកេរ្តិ៍ ដើម្បីបង្ហាញ​ដល់​ទស្សនិកជនបារាំងខ្មែរ។ រួមគ្នា​រាំដើម្បី ការពារ​ ថែរក្សាវប្បធម៌ ក្បាច់របាំបុរាណខ្មែរកុំឲ្យភ្លេច​នៅក្នុង​ចំណោម​សហគមន៍ខ្មែរ​នៅប្រទេស​បារាំង។

    19 min
  • កម្ពុជារៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីត្រៀមខ្លួនចូលរួម «កិច្ចប្រជុំកំពូលសុខភាពតែមួយ» នៅប្រទេសបារាំង

    ជាលើកដំបូង ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីជុំវិញពិភពលោកជួបជុំគ្នាដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការ និងការអនុវត្តវិធីសាស្ត្ររួមគ្នាលើ «សុខភាពតែមួយ» សម្រាប់ទាំងសុខភាពមនុស្ស សត្វ និងបរិស្ថាននៅលើពិភពលោក។ ដោយឡែក ប្រទេសកម្ពុជាក៏កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី១ និងទី២ ខែមេសានេះ ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំកំពូលពិភពលោកស្តីពី «សុខភាពតែមួយ» នៅទីក្រុងលីយ៉ុង ប្រទេសបារាំង នៅថ្ងៃទី៦ និងទី៧ ខែមេសាខាងមុខនេះ។ «កិច្ចប្រជុំកំពូលសុខភាពតែមួយ» របស់ពិភពលោកនៅប្រទេសបារាំង គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយបន្ថែមទៀតរវាងបារាំង-កម្ពុជាដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញទៅចូលរួមផងដែរ។ 

    11 min
  • សំណល់គ្រាប់បែកចង្កោមថៃបន្តគំរាមជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន

    យ៉ាងហោចណាស់គ្រាប់បែកចង្កោមប្រមាណ ១២ ទៅ ១៣ម៉ឺនគ្រាប់ ដែលផ្ទុកគ្រាប់បែកតូចៗប្រមាណពីជាង៦ ទៅ ៧លានគ្រាប់ ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) សន្និដ្ឋានថាបានបន្សល់ទុក និងបន្តរាយប៉ាយនៅក្នុងខេត្ត​ចំនួន ៧ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល ២១ថ្ងៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។ ខេត្តទាំង៧នោះមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ដោយខេត្តទាំងនេះ នៅតែជាតំបន់កំពុងបន្តគំរាម​កំហែងដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅទីនោះ។ តាមស៊ីម៉ាក់ តំបន់ដែលរងផលប៉ះពាល់នេះ មាននៅក្នុងភូមិចំនួន៣៧១ ស្មើនឹងពហុកោនចំនួន ៣ ៦០០ទីតាំង គិតជាផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡា។ 

    សូមស្តាប់និងទស្សនាបទយកការណ៍របស់ចាន់ លីដា ពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    8 min
  • កញ្ញា ក្លារ៉ា ម៉ូណូរី ត្រូវបានជ្រើសរើស​ជា​បវរកញ្ញាឯក​ខ្មែរនៅប្រទេស​បារាំង

     

    សហគមន៍ខ្មែរនៅប្រទេស​បារាំងរកឃើញ​បវរកញ្ញាឯកខ្មែរ​ដើម្បីតំណាង​ប្រទេស​កម្ពុជា​នៅទឹកដីបារាំង។ នៅក្នុងកម្មវិធីប្រឡង​ជ្រើសរើស​បវរកញ្ញាខ្មែរ​នៅប្រទេស​បារាំង នៅ ប៉ាវីយ៉ុង បាល់តា​ កាលពី​យប់​ថ្ងៃ​សៅរ៍ទី​២៨ មីនា ដែលមានការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស​បារាំង គណៈមេប្រយោគ​១០រូប​ បាន​ជ្រើសរើស​កញ្ញា​ក្លារ៉ា ម៉ូណូរី កូនកាត់បារាំង​ខ្មែរ​ ជាបវរកញ្ញាឯកខ្មែរ​ប្រចាំប្រទេស​បារាំង។

    9 min
  • ស្នាដៃភាពយន្តលោកស្រី អួង កន់ធួក ត្រូវបានរម្លឹក និងឧទ្ទិសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាCIFF

    ដើម្បីឧទ្ទិសរម្លឹកដល់ស្នាដៃ និងកេរដំណែលដ៏អស្ចារ្យក្នុងយុគសម័យមាសនៃវិស័យភាពយន្តខ្មែរ ស្នាដៃ របស់លោកស្រី អួង កន់ធួក ដែលជាសមិទ្ធករភាពយន្តស្រ្តីខ្មែរដ៏ឆ្នើមក្នុងទសវត្សទី៦០ និង៧០ ត្រូវបានជ្រើសរើសយកមកចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១៥ ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ទោះជាលោកស្រី អួង កន់ធួក បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសបារាំង តែស្នាដៃភាពយន្តរបស់លោកស្រីនៅតែរស់រវើក។ កញ្ញា Ambre Rama ចៅស្រីបារាំងរបស់លោកស្រី  អួង កន់ធួក ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងយល់ពីមរតកភាពយន្តរបស់ជីដូន មានក្តីរំភើប និងរំជួលចិត្តខ្លាំងដោយឃើញស្នាដៃរបស់លោកស្រី អួង កន់ធួក នៅតែមានឥទ្ធិពល និងមានការចងចាំពីទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

    10 min
  • អ្នកស្រី ឃន ខន តស៊ូជាង ១៥ឆ្នាំ ដើម្បីទាមទារដីស្រែ ដែលបាត់បង់ដោយអយុត្តិធម៌

    អ្នកស្រី ឃន ខន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋមួយចំនួន ដែលបានអះអាង​ពីការបាត់ដីក្នុងឧហ្សាហកម្មស្ករអំពៅ នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមអ្នកស្រី ឃន ខន អ្វីដែលអ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូជាង ១៥ឆ្នាំកន្លងមកនេះ គឺយុត្តិធម៌សម្រាប់ខ្លួនឯង និងពលរដ្ឋក្រីក្រដទៃទៀត។ ចំពោះអ្នកស្រី ឃន ខន ពលរដ្ឋពិតជាចង់បានការអភិវឌ្ឍមួយ ដែលមិនត្រូវរំលោភបំពាន និងប៉ះពាល់លើដីស្រែចំការរបស់ពលរដ្ឋទេ។

    10 min
  • ការងារស្ម័គ្រចិត្តគឺជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា

    កម្ពុជាគឺជាប្រទេសសំខាន់មួយដែលជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ២នៅលើពិភពលោកដែលមានអ្នកស្ម័គ្រចិត្តបារាំងច្រើនជាងគេរហូតដល់ជាង ២០០នាក់ជារៀងរាល់ឆ្នាំ។ ក្រៅពីការងារស្ម័គ្រចិត្តបារាំងមកកម្ពុជា ក៏មានយុវជនកម្ពុជាបានចាកចេញទៅបំពេញបេសកកម្ម និងអនុវត្តការងារស្ម័គ្រចិត្តនៅប្រទេសបារាំងវិញដែលធ្វើអោយការងារស័្មគ្រចិត្តក្លាយទៅជាបេះដូងនៃទំនាក់ទំនងរវាងបារាំង និងកម្ពុជា។ នាពេលថ្មីៗនេះ លោក Yan Delaunay អគ្គនាយកនៃអង្គការ France Volontaire បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសាមគ្គីភាពបន្ថែមទៀត និងដើម្បីធ្វើអោយកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះឈានមុខគេ សម្រាប់ការផ្លាស់ប្តូរអន្តរជាតិ និងសាមគ្គីភាពរបស់អ្នកស្ម័គ្រចិត្តនៅអាស៊ី។ 

    10 min
  • សហគមន៍ព្រៃឈើប្រាំបីមុំជោគជ័យការពារដីព្រៃ ប៉ុន្តែបារម្ភពីការបាត់បង់សត្វព្រៃ

    ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង់ស្ពឺ គឺជាកន្លែងការពារព្រៃឈើ និងអភិរក្សសត្វព្រៃច្រើនប្រភេទដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស ល្មូនកម្រៗ សត្វស្លាប និងហ្វូងសត្វទន្សោងជាដើម។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុំប្រាប់ឱ្យដឹងថា ហ្វូងសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជកំពុងរងការគំរាមកំហែងពីការបរបាញ់ក្រៅដែនសហគមន៍៕

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners