
Sign up to save your podcasts
Or


ការទទូចចង់បានប្លង់កម្មសិទ្ធិដីធ្លី នៅលើកោះមាស នៅតែជាក្តីប្រាថ្នាធំរបស់ប្រជាជនរស់នៅលើកោះ ទោះបីជា កោះនេះត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនឯកជនរបស់ឧកញ្ញា ឃុន សៀគ្រប់គ្រងក្តី។ ពលរដ្ឋភាគច្រើនមិនយល់ព្រមលក់ដីធ្លីរបស់ពួកគេនោះទេ ព្រោះថា ក្រុមហ៊ុនផ្តល់តម្លៃដីទាបជាងទីផ្សារច្រើនពេក។ ខណៈពេលដែលនៅមិនទាន់មានដំណោះស្រាយអ្វីសោះ អ្នកភូមិមួយចំនួន នៅលើកោះមាសចាប់ផ្តើមបារម្ភ បន្ទាប់ពីឃើញក្រុមហ៊ុនរបស់ឧកញ្ញា ឃុន សៀ បញ្ចូនគ្រឿងចក្រមកឈូសឆាយដីដែលពលរដ្ឋមួយចំនួនបានលក់រួចហើយ។ ពលរដ្ឋកោះមាសថា ពួកគេនឹងនាំគ្នាទៅដាក់ញត្តិនៅផ្ទះរបស់ប្រធានព្រឹទ្ធសភា ដើម្បីស្វែងរកជំនួយ កិច្ចអន្តរាគមន៍។
ប្រជានេសាទមួយចំនួនលើកឡើងថា ទិន្នផលត្រីនៅបឹងទន្លេសាបបានកើនឡើងតិចតួច នៅឆ្នាំ២០២៥។ ប៉ុន្តែ យ៉ាងណាក៏ដោយ ពួកគេសប្បាយចិត្តចំពោះកំណើននេះ និងនៅតែចង់ឱ្យអាជ្ញាធរបន្តពង្រឹងការបង្ក្រាបបទល្មើសនេសាទ និងលុបបំបាត់អំពើពុករលួយ។ ប្រជានេសាទទាំងនោះយល់ថា ប្រសិនបើមានការពង្រឹងការអនុវត្តច្បាប់តាមបឹងទន្លេសាប នោះកម្ពុជានឹងមានត្រីកាន់តែច្រើន នៅរយៈពេល៤ ឬ៥ឆ្នាំខាងមុខ៕
កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានរៀបចំពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ជាលើកដំបូង នៅលើផ្លូវថ្មើជើង ក្នុងសង្កាត់ចតុមុខរាជធានីភ្នំពេញ ដែលពិព័រណ៍នេះ បានបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃធនធានរ៉ែ ជាច្រើនប្រភេទរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរ ដែលបានចូលទស្សនា មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខ្លាំង ក្រោយដឹងថាប្រទេសកម្ពុជា គឺជាប្រភពធនធានរ៉ែ ជាពិសេសរ៉ែមាស ដែលបច្ចុប្បន្ននេះកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មីដ៏មានសក្តានុពល។
ល្ខោនពោលស្រី គឺជាល្ខោនសម្ដែងពាក់មុខខ្មុកស្រដៀងល្ខោនខោនដែរ តែខុសគ្នាត្រង់ថា ល្ខោនពោលស្រីមានអ្នកសម្តែងសុទ្ធតែជាមនុស្សស្រី សូម្បីតែតួអង្គប្រុស យក្ស និងស្វាក៏ដោយ។ឯសិល្បករប្រុសៗ អាចដើរតួជាឥសី ត្លុកកំប្លែង និងតួអង្គសត្វផ្សេងៗដូចជាសេះជាដើម ។នៅថ្ងៃទី១៣កុម្ភៈ កម្មវិធីសម្តែងល្ខោនពោលស្រី នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាដោយការសម្តែងរឿង «ផាត់សីម្ម៉ា»។ អ្នកទស្សនា និងតួសម្ដែងបានលើកឡើងស្រដៀងគ្នាថា ពួកគេចង់អោយមានការសម្ដែងល្ខោនបុរាណប្រភេទនេះតាមទីសាធារណៈឱ្យបានច្រើន ដើម្បីបំផុសស្មារតីឲ្យក្មេងជំនាន់ក្រោយចងចាំពីវប្បធម៌ខ្មែរផ្នែកសិល្បៈល្ខោន៕
នៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ១៤ និង១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាពិសេសនៅក្នុងឱកាសទិវានៃក្តីស្រលាញ់ កម្មវិធីព្រឹត្តិការណ៍ ផ្សារផលិតផលខ្មែរ ក្រោមប្រធាទបទ ភាពគង់វង្ស និងនិរន្តភាពនៃផលិតផលខ្មែរនៅក្នុងស្រុកត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅដើមឆ្នាំ២០២៦នេះ នៅឯមជ្ឈមណ្ឌលហ្វេកតូរីភ្នំពេញ ដោយមានការចូលរួមទាំងភ្ញៀវជាតិនិងអន្តរជាតិ តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងអាជីវករ និងសិប្បករមកពីតាមបណ្តាខេត្តក្រុងនានា។ ផ្សារផលិតផលខ្មែររៀបចំឡើងក្នុងគោលបំណងជំរុញការគាំទ្រ និងលើកកម្ពស់និរន្តភាពយូរអង្វែងនៃផលិតផលក្នុងស្រុក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ និងនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
Bulac បណ្ណាល័យ សាកលវិទ្យាល័យ ភាសា និងអរិយធម៌ ជាទីតាំងតែមួយគត់ដែលមានរក្សាកាសែត ទស្សនាវដ្តីខ្មែរច្រើនជាងគេ នៅក្នុងទឹកដីបារាំង។ ជាមួយឃ្លាំងស្តុកឯកសារខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ បណ្ណាល័យBulac កំពុងមានគម្រោងធ្វើឌីជីថលដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មវិធីបញ្ញាសិប្បនិម្មិត ជាភាសាខ្មែរ។ ឈាង បុប្ផា បានចូលទៅមើលឃ្លាំងស្តុកឯកសារជាកាសែតនិងទស្សនាវដ្តី ទិនានុប្បវត្តិខ្មែរ នៅបណ្ណាល័យ Bulac។
នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បី មគ្គុទ្ទេសក៍ទេសចរ និងអ្នកលក់ដូរកំប៉ិកកំប៉ុកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ នៅតំបន់អង្គរខេត្តសៀមរាប អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានរអ៊ូរទាំពីការធ្លាក់ចំណូលដោយសារតែការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ៕
ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត្សរ៍៦០ និង៧០។ ជាង ៥០ឆ្នាំក្រោយមក តន្ត្រីករខ្លះនៃក្រុមនេះដែលបានរួចជីវិតពីរបបខ្មែរក្រហម និងកំពុងមានវ័យជរាបន្តិច ហើយសុខភាពមិនសូវមាំទាំផងនោះបានវិលមកជួបជុំគ្នាជាថ្មីដើម្បីថតបទចម្រៀងទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីរម្លឹកពីអនុស្សវរីយ៍ដែលធ្លាប់មានភាពល្បីល្បាញពីអតីតកាល។
ពលរដ្ឋខ្មែរមួយចំនួនប្រើប្រាស់ដើមកំប្លោកស្ងួតវេញធ្វើជាខ្សែអង្រឹង កន្ទេល កាបូប និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដើម្បីរកប្រាក់ចំណូល។ ពលរដ្ឋប្រមាណ ៤២គ្រួសារ រស់នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប នៅតែបន្តនាំគ្នាប្រកបរបរត្បាញកំប្លោក បើទោះបីជាខ្វះទីផ្សារ ហើយតម្លៃធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្តី៕
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា (AFD) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានចុះហត្ថលេខាគាំទ្ររួមគ្នាដល់គម្រោងដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការថែរក្សាបេតិកភ័ណ្ឌសោតទស្សន៍ និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ការផ្តល់មូលនិធិរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនេះនឹងផ្តល់ឱកាសអោយមជ្ឈមណ្ឌលបុប្ផាណា និងស្ថាប័នដៃគូអាចពង្រឹង និងលើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍នៅកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាពដល់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំផ្នែកសោតទស្សន៍ និងការចូលរួមផលិតការចងចាំប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា៕
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners