បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • រឿងរ៉ាវដ៏អស្ចារ្យរបស់ លី ណារី៖ ពីនារីវិទ្យាសាស្រ្ត មកជាកីឡាការនី រត់ម៉ារ៉ាតុង

    លី ណារី ជាស្រ្តីខ្មែរម្នាក់ដែលព្យាយាមចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ជីវិតដល់អ្នកដទៃ។ បាត់បង់កុមារភាពនៅក្នុងសម័យខ្មែរក្រហម និងត្រូវព្រាត់ប្រាស់គ្រួសារមកក្លាយជាក្មេងកំព្រា រស់នៅក្នុងគ្រួសារបារាំងដែលមានជីវភាពមិនសូវធូរធា លី ណារីបានជួប និងជំនះគ្រប់ឧបសគ្គ ជាមួយគំនិតសុទិដ្ឋិនិយមជាប់ជានិច្ច។ រឿងរ៉ាវដ៏អស្ចារ្យរបស់ លី ណារី។ នេះជាចំណងជើងសៀវភៅដែល លោកស្រី លី ណារីផលិតឡើងដើម្បីកុមារ ក្មេងជំទង់ ដោយដកស្រង់ចេញពីសៀវភៅខ្នាតវែងសម្រាប់មនុស្សចាស់។ បកប្រែជាបីភាសារួចហើយ គឺ អង់គ្លេស បារាំង និងអេស្ប៉ាញ សៀវភៅសម្រាប់កុមារនឹងមានចេញផ្សាយជាភាសាខ្មែរនៅក្នុងពេលឆាប់ៗខាងមុខ ក្រោមការសហការបោះពុម្ពផ្សាយរបស់អង្គការស៊ីប៉ា។

    10 min
  • ខួប២២ឆ្នាំលោក ជា វិជ្ជា៖ សហជីពរំលឹកវីរៈភាពនៃការតស៊ូដើម្បីសិទ្ធិកម្មករ

    ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជាខួប២២ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ លោក ជា វិជ្ជា ដែលត្រូវបានគេស្គាល់ជាមេដឹកនាំសហជីពដ៏សកម្ម និងលេចធ្លោក្នុងការទាមទារអត្ថប្រយោជន៍ឲ្យកម្មករ។ ថ្ងៃរំលឹកខួបថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ ២០២៦ នេះ គណបក្សនយោបាយក្រៅរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល សហជីព និងប្រជាពលរដ្ឋប្រមាណ ១៥០នាក់បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំលឹកពីវីរៈភាពរបស់លោក ជា វិជ្ជា នៅមុខរូបសំណាករបស់លោកក្បែរវត្តលង្កា។ ពួកគេនៅតែយល់ថា ការបាត់បង់លោក ជា វិជ្ជា គឺជាការបាត់បង់អ្នកហ៊ានការពារ និងលើកស្ទួយសិទ្ធិកម្មករ៕

    12 min
  • វិចិត្រករបារាំងប្រកាសលក់គំនូរផែនទីកម្ពុជាដើម្បីរៃអង្គាសថវិកាជួយជនភៀសសឹក

    លោក Raphaël Seyfried គឺជាអ្នកធ្វើដំណើរផ្សេងព្រេងម្នាក់ឆ្លងពីប្រទេសមួយទៅប្រទេសមួយរហូតមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៥។ វិចិត្រករដែលធ្លាប់មានប្រវត្តិជាស្ថាបត្យករមកពីប្រទេសបារាំងរូបនេះបានជាប់ចិត្តរស់នៅ និងបង្កើតស្នាដៃគំនូរសិល្បៈប្រភេទថ្មីនៅប្រទេសកម្ពុជា។ គំនូរសិល្បៈដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងបានលើកកម្ពស់ដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាលពីជាង១០ឆ្នាំមុន គឺគំនូរលើផែនទីប្រទេសកម្ពុជា និងសៀវភៅកំណត់ហេតុអំពីការធ្វើដំណើររបស់លោកដែលមានឈ្មោះថា «Travel Roll»។ គំនូរលើផែនទីកម្ពុជារបស់វិចិត្រករបារាំងរូបនេះត្រូវបានបោះពុម្ពផ្សាយ និងប្រកាសដាក់លក់ជាថ្មីក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

    9 min
  • វិចិត្រករសិល្បៈអារស្ពាន់ស្រមៃចង់យកស្នាដៃរបស់ខ្លួនទៅតាំងបង្ហាញនៅតាមវិចិត្រសាល

    សិល្បៈអារស្ពាន់គឺជាការច្នៃប្រឌិតថ្មីមួយដោយយកបន្ទះលោហៈស្ពាន់ទៅបង្កើតជាផ្ទាំងគំនូរប្លែកៗដែលភាគច្រើនត្រូវបានគេយកទៅដាក់តាំងនៅតាមទីវត្តអារាម។ លោក ឈឹម សុវណ្ណវិបុល ដែលស្នាក់នៅក្នុងវត្តមជ្ឈឹមវ័ន រាជធានីភ្នំពេញបានបង្កើតស្នាដៃគំនូរអារស្ពាន់នេះក្នុងអំឡុងឆ្នាំ ២០០៩។ ទោះមិនទទួលបានការគាំទ្រច្រើន តែវិចិត្រករអារស្ពាន់រូបនេះស្រមៃចង់យកស្នាដៃរបស់ខ្លួនទៅតាំងបង្ហាញនៅតាមវិចិត្រសាលនានាក្នុងប្រទេសកម្ពុជា៕

    6 min
  • ៤ឆ្នាំកន្លងទៅ ក្រុមកូដករណាហ្គាមួយចំនួនបន្តក្រាញននៀលតស៊ូមតិទាមទារយុត្តិធម៌

    គិតមកដល់ឆ្នាំ២០២៦ នេះមានរយៈពេល៤ឆ្នាំហើយដែលក្រុមកូដករណាហ្គាវើលដ៍មួយចំនួនបន្តតស៊ូទាមទារយុត្តិធម៌របស់ខ្លួន ក្រោយមានការបញ្ឈប់ពីការងារពីសំណាក់ថៅកែក្រុមហ៊ុន។ ទោះមានកម្លាំងកាន់តែតិចជាងមុនក៏ក្រុមកូដករណាហ្គាមួយចំនួនបន្តសាមគ្គីគ្នា តស៊ូទាមទារយុត្តិធម៌របស់ពួកគេ។

    9 min
  • អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់ផ្តើមបញ្ជូនគ្រូបង្រៀនស្ម័គ្រចិត្តមកកម្ពុជា

    កាលពីរសៀលថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ កម្ពុជាបាន​បើក​សម្ពោធជាផ្លូវការនូវការទទួលស្វាគមន៍គ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីជាលើក​ដំបូងចំនួន​១៣នាក់មកពីប្រទេសនិយាយភាសាបារាំងចំនួន៩ ដែលជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី។ កម្មវិធីនៃការបម្លាស់ទីគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅកម្ពុជានាដើមឆ្នាំ២០២៦ នេះ គឺជាកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីលើកកម្ពស់ភាសាបារាំងក្នុងវិស័យអប់រំនៅកម្ពុជា។ កម្ពុជាដែលត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦។ 

    11 min
  • Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

    ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងសង្ហារឹមអន្តរជាតិ។ នៅក្នុងពិព័រណ៌ឈ្មោះ Maison &Objet ប្រែជាភាសាខ្មែរថា ផ្ទះ និងវត្ថុតាំងលំអ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទទី១៩មករា លោកស្រីលី សារ៉ានីដែលជាម្ចាស់ក្រុមក្រុមហ៊ុនបាន​នាំយកផលិតផលសិប្បកម្ម​តម្បាញ ជាង​២០មុខ ដូចជា កន្ទេល ក្រមាចម្រុះ និងវត្ថុសិប្បកម្មត្បាញចម្រុះពណ៌ឆើតល្អទៅតាំងលក់ជូនភ្ញៀវអន្តរជាតិ នៅ​ទីក្រុងប៉ារីស។ យើងស្តាប់បទយកការណ៍របស់ ឈាង បុប្ផា។

    12 min
  • លោក ជា សុជាតិ៖ វត្ថុបុរាណជាពូជពង្សរបស់ខ្មែរ និង​ភស្តុតាងប្រវត្តិសាស្ត្រ

    សារមន្ទីរ​ជាតិ​កម្ពុជាមិនត្រឹមតែជាឃ្លាំង​​រក្សាទុក ​និង​ដាក់​តាំង​បង្ហាញ​មរតក​បុរាណ​ស្ទើរ​គ្រប់​សម័យកាលឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាប៉ុណ្ណោះទេ តែសារមន្ទីរ​ជាតិក៏បាន​បណ្តុះបណ្តាល​អ្នកជំនាញ និង​បង្កើត​រោង​ជាង ដើម្បី​ថែទាំ​បុរាណវត្ថុ​ទាំងនោះផងដែរ។ លោក ជា សុជាតិ ប្រធានការិយាល័យអភិរក្សនៃនាយកដ្ឋានសារមន្ទីរ​​ចាត់ទុកចម្លាក់ថ្ម​ជាពូជពង្សរបស់ខ្មែរ និង​ជាភស្តុតាង​ប្រវត្តិសាស្ត្រ៕

    9 min
  • អាជីវករ​ខ្លះ​រារែកទទួលយកតូបលក់ដូរនៅផ្សារដើមគរថ្មី

    រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជីវករ​បញ្ឃប់ការ​លក់ដូរ​នៅ​បរិវេណផ្សារដើមគរចាស់ ចាប់​ពីថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២៦តទៅ។ ជាថ្នូរនឹងការចាកចេញពីផ្សារដើមគរចាស់ អាជ្ញាធរបានរៀបចំតូបលក់ដូរនៅផ្សារដើមគរថ្មីដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តែទាំងអ្នកលក់ខ្លះ​​ហាក់រារែកទទួលយកតូបលក់បន្លែនៅផ្សារដើមគរថ្មីនេះ ​ដោយសារបារម្ភពីការលក់មិនដាច់ដូចពេលមុន៕

    10 min
  • កីឡាករបារាំងមានបេះដូងខ្មែរ ឈឺចាប់ខ្លាំងពេលឃើញថៃឈ្លានពានកម្ពុជា

    លោក ប៊ីដូ ដេរ៉េក ឬហៅថា ចាន់ ឬទ្ធិស័ក្តិ ជាកីឡាករ និងជាគ្រូបង្វឹកប្រដាល់សេរី និងគុណខ្មែរដែលរស់នៅកម្ពុជារយៈពេលជាង ១៥ឆ្នាំមកហើយ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសចូលចិត្តក្បាច់គុណបុរាណខ្មែរ កីឡាករបារាំង ដែលមានសញ្ជាតិខ្មែររូបនេះបានសំដែងនូវអារម្មណ៍ឈឺចាប់ខ្លាំង នៅពេលឃើញថៃឈ្លានពានកម្ពុជា។ សម្រាប់លោក ចាន់ ឬទ្ធីស័ក្តិ ថៃមិនត្រឹមតែបានរំលោភបំពានមកលើអធិបតយ្យភាពប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ប៉ុន្តែថៃក៏បានរំលោភបំពានវប្បធម៌ ប្រាសាទ និងជាពិសេសប្រវត្តិសាស្ត្រកម្ពុជា៕

    4 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners