បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ពលរដ្ឋកោះមាសខកចិត្តនឹងអាជ្ញាធរខេត្តកណ្ដាលដែលបដិសេធការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី

    ប្រជាពលរដ្ឋ​ប្រមាណជាង ៥០នាក់ តំណាង​ឱ្យ ១៦៨គ្រួសារ រស់នៅ​តំបន់​កោះមាស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ​ស្រុក​កៀនស្វាយ និងស្រុកល្វាឯម នៃខេត្តកណ្តាល បានសម្តែងការខកចិត្តនឹងអាជ្ញាធរខេត្តកណ្តាល ដែលបានបដិសេធការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់នៅលើកោះមាស។ នេះក៏ព្រោះតែពួកគេ មិនយល់ព្រមនឹងគោលនយោបាយទូទាត់សំណងតម្លៃដីពី៥ ទៅ៨ដុល្លា ក្នុងមួយមែត្រការ៉េ ជាថ្នូរនឹងការចាកចេញ៕

    9 min
  • សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា

    ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុសប្លែកពីឆ្នាំកន្លងទៅ ការប្រារព្ធបុណ្យណូអែលនៅទីក្រុងភ្នំពេញនៅឆ្នាំនេះ មិនមានសកម្មភាពគួរឲ្យកត់សម្គាល់ទេ ពោលគឺការតុបតែងលម្អ ឬការលក់ដូរវត្ថុអនុស្សាវរីយ៍មានសភាពសោះកក្រោះ។ នេះក៏ដោយសារតែបរិបទនៃសង្រ្គាមព្រំដែនរវាងកម្ពុជា-ថៃ បានរុញច្រានឲ្យពិធីបុណ្យណូអែលត្រូវប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់។

    7 min
  • ខ្មែគ្រប់និន្នាការនៅបារាំងរួមគ្នាធ្វើបាតុកម្ម​ថ្កោលទោសថៃធ្វើសង្រ្គាមឈ្លានពានកម្ពុជា

    បន្ទាប់ពីខកខានមិនបានធ្វើបាតុកម្មប្រឆាំងសង្រ្គាមឈ្លានពានរបស់ថៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនខ្មែរនៅប្រទេសបារាំងបានទៅជួបជុំគ្នាយ៉ាងច្រើនកកកុញនៅទីលានសិទ្ធិមនុស្ស ត្រូកាដេរ៉ូ ក្នុងទីក្រុងប៉ារីស។ ក្រោមតំណក់ទឹកភ្លៀងរលឹមមិនឈប់ ប្រជាជនខ្មែរ មកពីគ្រប់និន្នាការគណបក្សបានរួមគ្នាធ្វើបាតុកម្ម ស្រែកថ្កោលទោស និងទាមទារឲ្យថៃឈប់ធ្វើសង្រ្គាមវាយប្រហារទៅលើកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគេ។ បើតាមប៉ូលិសបារាំង មនុស្សប្រមាណ១៨០០នាក់បានចូលរួមធ្វើបាតុកម្មនៅទីលានត្រូកាដេរ៉ូ កាលពីថ្ងៃអាទិត្យទី២១ធ្នូម្សិលមិញ។

    11 min
  • អ្នកទស្សនាភាពយន្តឯកសារ«​រង់ចាំកម្ពុជា»រំពឹងថាអន្តរជាតិនឹងជួយបញ្ចប់ជម្លោះព្រំដែនខ្មែរ-ថៃ

    ៤៥ឆ្នាំមុន ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនថៃ គេចពីសង្គ្រាមស៊ីវិលក្នុងស្រុក ប៉ុន្តែជាអកុសលឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង៥០ម៉ឺននាក់ បានរងទុក្ខនិងភៀសខ្លួនចេញពីផ្ទះសំបែងដោយពុំបានត្រៀមខ្លួនជាមុន ដោយសារការវាយប្រហាររបស់ថៃ។ អ្នកទស្សនាភាពយន្តឯកសារ«រង់ចាំកម្ពុជា»ចង់ឃើញសហគមន៍អន្តរជាតិលូកដៃជួយធ្វើអន្តរាគមន៍បញ្ចប់សង្គ្រាមតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ ជាការបញ្ចប់សង្គ្រាមដែលអាចបើកផ្លូវឱ្យជនភៀសសឹកខ្មែរបានវិលត្រលប់ទៅលំនៅឋាន និងជួបជុំគ្រួសារដូចកាលពី៤៥ឆ្នាំមុ​ន៕

    9 min
  • រោងចក្រសូកូឡានៅសៀមរាប ទទូចឱ្យពលរដ្ឋគាំទ្រផលិតផលសូកូឡាក្នុងស្រុក

    រោងចក្រផលិតសូកូឡានៅក្នុងខេត្តសៀមរាប​ឈ្មោះ WAT Chocolate Cambodia កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស។ គាំទ្រដោយសារតែ សូកូឡាដែលផលិតចេញពីរោងចក្រសូកូឡា WAT Chocolate Cambodia មានគុណភាពល្អ អនាម័យ និងមានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ ប្រធានផ្នែកផលិតសូកូឡារបស់រោងចក្រផលិតសូកូឡា WAT Chocolate Cambodia បានបង្ហាញក្តីរំភើបដែលរោងចក្ររបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជន។ លោកស្រីអះអាងថា រោងចក្រសូកូឡាដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនបារាំងមួយនេះនឹងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ពិសេសចំពេលដែលពលរដ្ឋខ្មែរពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ។

    7 min
  • ជនភៀសសឹកស្នើឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រដាប់អាវុធតាមព្រំដែនខ្មែរ-ថៃ

    បន្ទាប់ពីការផ្ទុះសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជាលើកទី២ យោធាថៃបានប្រើប្រាស់អាវុធធន់ធ្ងន់ ដូចជាការទម្លាក់គ្រាប់ផ្លោងតាមយន្តហោះ F-16 ជាដើម​ចូលមូលដ្ឋានស៊ីវិលរបស់កម្ពុជា។ ការណ៍នេះ​បានបង្ខំឱ្យជនភៀសសឹកកម្ពុជាប្រមាណជាង ៤២ម៉ឺននាក់ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ទៅរកតំបន់មានសុវត្ថិភាព។ ក្នុងកាលៈទេសៈនេះដែរ ជនភៀសសឹកកម្ពុជាមួយចំនួន​កំពុងជួបប្រទះនឹងកង្វះខាតតម្រូវការប្រចាំថ្ងៃរួមមាន កន្លែងស្នាក់នៅ អាហារ ទឹកស្អាតប្រើប្រាស់ ព្រមទាំងការខកខានការសិក្សារបស់ក្មេងៗ​ជាដើម។ ប្រឈមនឹងផលវិបាកទាំងនេះ ជនភៀសសឹកកម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចជួយបញ្ចប់សង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ដើម្បីឱ្យពួកគេបានវិលត្រលប់ទៅលំនៅឋាន ជួបជុំគ្រួសារ និងប្រកបមុខរបរស្រែចម្ការឡើងវិញ។ 

    7 min
  • សាលារចនាធ្វើពិធីបួងសួងដាស់ព្រលឹងបុព្វបុរសខ្មែរឲ្យជួយថែរក្សាវីរកងទ័ពកម្ពុជា

    ចាប់តាំងពីវេលាម៉ោង៦រសៀលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទាំងសិស្ស-និស្សិត គ្រូបង្រៀន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់បានមកជួបជុំគ្នា នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬហៅថាសាលារចនា ដើម្បីរៀបចំពិធីបួងសួងដាស់ព្រលឹងបុព្វបុរសដូនតាខ្មែរ និងបួងសួងដល់បុណ្យបារមីវត្ថុស័ក្ដិសិទ្ធិ ដ៏មានឫទ្ធិអំណាច ជួយថែរក្សាប្រោសព្រំពរជ័យដល់វីរកងទ័ពខ្មែរ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមោះមុតនៅឯសមរភូមិមុខ។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅពេលដែលប្រទេសកម្ពុជាតែងតែពើបប្រទះនូវភ្លើងសង្គ្រាម ជាពិសេសសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ 

    10 min
  • លេណដ្ឋានតាមផ្ទះជាជម្រើសចុងក្រោយ សម្រាប់ពលរដ្ឋក្រាញននៀលការពារទ្រព្យ

    ប្រឈមនឹងការបាញ់គ្រាប់ផ្លោងពីសំណាក់ភាគីថៃចូលទឹកដីកម្ពុជា ការជីកលេណដ្ឋានតាមផ្ទះសម្បែង ជាជម្រើសតែមួយគត់ សម្រាប់ពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលបន្តស៊ូទ្រាំក្រាញននៀលមិនចាកចេញទៅរកកន្លែងសុវត្ថិភាព។ ពលរដ្ឋមួយចំនួនតាមបន្ទាត់ព្រំដែនបានប្រើប្រាស់លេណដ្ឋាន ដែលធ្លាប់ជីកកាលពីផ្ទុះសង្គ្រាមលើកមុន ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។ រីឯពលរដ្ឋខ្លះទៀត ក៏ចាប់ផ្តើមជីកលេណដ្ឋាន ដើម្បីធ្វើជាជម្រកការពារសមាជិកគ្រួសារ ក្នុងពេលមានអាសន្នជាថ្មី។

    7 min
  • ភរិយាយុទ្ធជនពលី៖ «ប្តីខ្ញុំបានធ្វើអ្វី ដែលគាត់បាននិយាយហើយ»

    «ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឲ្យគ្រួសារអ្នកបូជា...»  នេះជាប្រយោគដែលលោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់និយាយមុនចេញ ទៅតតាំងសង្រ្គាមជាមួយភាគីថៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ ជាអកុសល នៅអំឡុងការប៉ះទង្គិចជាថ្មីគ្រានេះ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា បានលះបង់ជីវិតនៅសមរភូមិប្រាសាទតាមាន់ នៅយប់ថ្ងៃពុធ ទី១០ ខែធ្នូ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា។ ភរិយាយុទ្ធជនពលីរូបនេះ បានថ្លែងដោយក្តីសោកសង្រេងជាពន់ពេកថា សា្វមីរបស់ខ្លួនបានបូជាសាច់ស្រស់ ឈាមស្រស់ ដូចអ្វីដែលលោកធ្លាប់បាននិយាយ។ 

    8 min
  • ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជារួមគ្នាបរិច្ចាគឈាមជូនកងទ័ពជួរមុខ និងពលរដ្ឋ

    នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅឯសកលវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ រាជធានីភ្នំពេញ យុវជន ពលរដ្ឋ និងកងកម្លាំងយោធាគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះកររួបរួមគ្នាមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាជនដែលរស់នៅតាមព្រំដែន។ កម្មវិធីបរិច្ចាគឈាមមួយនេះត្រូវបានរៀបចំភ្លាមៗ នៅក្រោយជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃចាប់ឡើងកម្តៅជាថ្មី កាល​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយបណ្តាលអោយកងទ័ព និងប្រជាជនខ្មែរជាយដែន យ៉ាងហោច ៤នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស៕ 

    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners