
Sign up to save your podcasts
Or


ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ កំពុងត្រូវបានរៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលបុរីប៉េងហួតបឹងស្នោរ។ ប្រធានបទសំខាន់នៅក្នុងឆ្នាំនេះគឺ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក” ។ សម្រាប់ក្រសួងពាណិជ្ជកម្មកម្ពុជា គោលបំណងនៃការៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ មិនត្រឹមតែតាំងបង្ហាញនិងបង្កើនកិត្យានុភាពផលិតផល និងសេវាកម្មខ្មែរក្នុងស្រុកដែលមានគុណភាពខ្ពស់និងសម្បូរបែប ក្នុងអំឡុងពេលកម្ពុជានៅមានវិបត្តិព្រំដែនជាមួយថៃប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មឆ្នាំនេះ ក៏ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងទីផ្សារសកលលោកផ្សេងទៀតផងដែរ។
បន្ទាប់ពីយាងចូលរួមក្នុងព្រះរាជពិធីថា្វយព្រះរាជកិត្តិយសព្រះអង្គចូលជាសមាជិកសមាគតនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តឯនាយសមុទ្រ នៅទីក្រុងប៉ារីស ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រទី ៥ធ្នូ បានយាងទៅទតសមុច្ច័យកាសែត និងទស្សនាវដ្តីអំពីខ្មែរដែលស្តុកទុកនៅបណ្ណាល័យ បារាំង Bulac នៅទីក្រុងប៉ារីស។
តំបន់ការពារធម្មជាតិភ្នំណាមលៀរនៅក្នុងខេត្តមណ្ឌលគិរី មិនត្រឹមតែកន្លែងអភិរក្សសត្វព្រៃ និងសត្វស្លាបជាច្រើនប្រភេទប៉ុណ្ណោះទេ តែក៏ជាតំបន់កម្សាន្តលំហែអារម្មណ៍បែបធម្មជាតិផងដែរ។ កង្វះហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសផ្លូវទៅកាន់ភ្នំណាមលៀរ ដែលរងការខូចខាតឥតដាច់ ដោយសារភ្លៀងធ្លាក់នៅរដូវវស្សា ជាហេតុធ្វើឱ្យតំបន់ទេសចរណ៍មួយនេះខ្សត់ភ្ញៀវទៅកម្សាន្ត។ ក្នុងន័យនេះ ទាំងភ្ញៀវទេសចរ និងប្រជាសហគមន៍ចង់ឃើញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យបានទូលំទូលាយ ជាពិសេសការជួសជុលកែលម្អបណ្តាញផ្លូវតភ្ជាប់ទៅភ្នំណាមលៀរឱ្យបានល្អប្រសើរ៕
ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចបដិសេធជាថ្មី លើសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង ៥រូប ដែលជាសមាជិករបស់ចលនាមាតាធម្មជាតិ។ ទាំងក្រុមគ្រួសាររបស់សកម្មជន អ្នកគាំទ្រ និងអង្គការសង្គមស៊ីវិល សុទ្ធតែបានសម្តែងការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់តុលាការយ៉ាងដូច្នេះលើសកម្មជនវ័យក្មេង ដែលជាអ្នកស្រលាញ់ការពារធនធានធម្មជាតិ និងការពារបរិស្ថានដែលជាប្រយោជន៍រួមរបស់ជាតិ។
ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ពលករខ្មែរជាង៩សែននាក់ បានបង្ខំចិត្តនាំគ្នាចាកចេញពីការងារក្នុងប្រទេសថៃ ក្រោមហេតុផល រក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញក្នុងចំនួនដ៏ច្រើនបែបនេះ ត្រូវគេមើលឃើញថា កំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គម រងសម្ពាធគួរឲ្យព្រួយបារម្ភ។ ពលករមួយចំនួនកំពុងប្រឈមនឹងវិបត្តិបំណុលធនាគារ និងខ្វះការងារធ្វើជាដើម។ ឆ្លើយតបនឹងកង្វល់របស់ពលករ ភាគីក្រសួងការងារ និងសមាគមមីក្រូហិរញ្ញវត្ថុ បានខ្នះខ្នែងរកដំណោះស្រាយមួយចំនួន ដែលអាចជួយសម្រួលដល់ការលំបាករបស់ពួកគេ៕
នៅតែសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រគំតន្រ្តីជាប្រវត្តិសាស្រ្ត Rise for Khmerនឹងលេចមុខនៅទីក្រុងប៉ារីស ថ្ងៃទី១ ធ្នូ ២០២៥។ ការប្រគំតន្រ្តីដែលមានការចូលរួមពីតារាចម្រៀងល្បីនាំមុខគេរបស់កម្ពុជា គឺតារារ៉ែប វណ្ណដា កើតចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមយុវជនខ្មែរនៅប្រទេសបារាំងនៅក្នុងនោះមាន ក្រុមsabay sabay dara ដែលចង់បានថវិកាពីការលក់សំបុត្រដើម្បីយកទៅជួយប្រជាជនភៀសសឹកនៅតាមតំបន់ព្រំដែនខ្មែរថៃ។ នៅថ្ងៃអង្គារ ទី២៥វិច្ឆិកា ថោង ដារ៉ា ប្រធាន ក្រុមsabay sabay dara បានធ្វើដំណើរជាលើកចុងក្រោយទៅមើលទីតាំងប្រគំតន្រ្តីនៅសាល Pleyel (ភ្លេយែល) និងផ្ទាំងបដាផ្សព្វផ្សាយពាណិជ្ជកម្មបិទនៅតាមរូងរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីស។ ឈាង បុប្ផាមានបទយកការណ៍ពីរឿងនេះ។
ខ្សែជីវិតរបស់ «រាជិនីសំឡេងមាស» ប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺអ្នកស្រី រស់ សិរីសុទ្ធា ត្រូវបានគេយកទៅសម្តែងជាល្ខោនតន្រ្តី។ ល្ខោនតន្រ្តីនេះរៀបរាប់ពីវីរភាពតស៊ូ និងជីវិតជូរចត់របស់អ្នកស្រី រស់ សិរីសុទ្ធា ដែលបានរងការប្រមាថមើលងាយ និងរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត។ សម្រាប់ក្រុមសិល្បៈករ ឈុតឆាកនៃល្ខោនតន្ត្រី «រាជិនីសំឡេងមាស» នឹងក្លាយជាចំណីអារម្មណ៍ថ្មីមួយសម្រាប់ទស្សនិកជន និងជាផ្នែកមួយលើកតម្កើងវិស័យសិល្បៈនៅកម្ពុជា។
អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ទំនាក់ទំនងប្រវត្តិសាស្ត្រកម្ពុជា-ចិន ត្រូវបានស្តែងឡើង តាមរយៈវត្ថុសិល្បៈ សំណង់ធ្វើអំពីឈើ និងទីសក្ការៈបូជារបស់ចិន ព្រមទាំងវត្តមានរបស់ជនជាតិចិននៅលើចម្លាក់ជញ្ជាំងសម័យអង្គរ ដូចជានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។ សមុច្ច័យនៃសិល្បៈវប្បធម៌ចិនដែលប្រទះឃើញនៅក្នុងស្រុកខ្មែរដ៏កម្រតាំងពីសតវត្សទី៦ មុនសម័យអង្គរ រហូតដល់សតវត្សទី១៩ កំពុងត្រូវបានដាក់តាំងបង្ហាញជូនសាធារណជនជាលើកដំបូង ដើម្បីសិក្សាស្វែងយល់អំពីចិន នៅឯសារមន្ទីរជាតិកម្ពុជា តាំងពីថ្ងៃទី១៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។
យុវជន តុង លេន ជនជាតិដើមភាគតិចពូនង និងជាអ្នកថតរូបឯករាជ្យបានប្រើប្រាស់ជំនាញចាប់យករូបភាពតាមរយៈកញ្ចក់កាមេរ៉ា ដើម្បីរក្សាអត្តសញ្ញាណវប្បធម៍ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ ចំពោះយុវជន តុង លេន រូបថតនីមួយៗមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសកម្មភាពផ្សេងៗរបស់ជនជាតិដើមភាគតិច ពិសេសការចូលរួមអភិរក្សធនធានធម្មជាតិ។ ក្នុងន័យនេះ តុង លេន ចង់ឃើញរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលគោរពសិទ្ធិ និងគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច៕
ក្រោយពីបានជោគជ័យកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍«ផ្សារបារាំង»ដែលមានការតាំងពិព័រណ៍ និងលក់ផលិតផល សេវាកម្ម ព្រមទាំងម្ហូបអាហារបែបបារាំងត្រូវបានរៀបចំធ្វើឡើងសាជាថ្មី ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា នៅក្នុងបរិវេណស្ថានទូតបារាំង នាទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មិនត្រឹមតែបានទាក់ទាញសាធារណជនកាន់តែច្រើននិងសប្បាយជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាបាននូវទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-បារាំង ជាពិសេស នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួននៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហៅថាហ្វ្រង់កូហ្វូនី។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners