
Sign up to save your podcasts
Or


ព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកយ៉ាងតិចពីរដងផ្ទួនៗគ្នាដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ផ្តាច់ស្ពានអូរជីក ក្នុងភូមិសាស្ត្រនៃស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់នៃស្រុកស្រីស្នំខេត្តសៀមរាប ប្រទេសកម្ពុជា បានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរៗនោះ។ ទិដ្ឋភាពនៃការទម្លាក់គ្រាប់បែកដ៏សាហាវ និងគ្មានគោលដៅ ដែលចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ចម្ងាយដល់ជិត៨០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្រ្តីនិងកុមារនៅតាមភូមិនីមួយៗ នៅតែមានការតក់ស្លុត និងភ័យរន្ធត់ខ្លាំងរហូតដល់សព្វថ្ងៃនេះ៕
ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅក្នុងពិធីសម្ពោធក្រោមទឹកភ្លៀងរលឹមជោគជាំ កាលពីថ្ងៃព្រហស្បតិ៍ទី៨មករា ក៏មានការចូលរួមពីសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងចៅហ្វាយក្រុង Fère-en-Tardenoisផ្ទាល់ ដែលជាអ្នកស្នើគំនិតឲ្យបង្កើតសួនច្បារ នរោត្តមសីហនុ។
ខេត្តកំពត៖ សិប្បកម្មកែច្នៃបង្គាក្រៀមមួយកន្លែងកំពុងមមាញឹកផលិតបង្គាក្រៀមដើម្បីផ្គត់ផ្គង់តម្រូវការផ្សារក្នុងស្រុក។ ម្ចាស់សិប្បកម្មកែច្នៃបង្គាក្រៀម អ្នកស្រី គូ សុផល បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើពហិការផលិតផលពីប្រទេសថៃមក ការលក់បង្គាក្រៀមផលិតចេញពីសិប្បកម្មរបស់អ្នកស្រីមានចំនួនកើនឡើងជាងសព្វមួយដង៕
រយៈពេលមួយខែគត់ដែលពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យបានមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពមួយក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ថៃ។ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ មក ជនភៀសសឹកទាំងនោះហាក់ធូរចិត្តឡើងវិញបន្តិច។ តែទោះជាយ៉ាងណា ពួកគេនៅតែមិនទាន់អាចវិលត្រឡប់ចូលផ្ទះសម្បែងរបស់ពួកគេវិញបាននៅឡើយ។
សាជីមានរាងមូលក្រឡូម ស្រួចខាងលើ ជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងពេលចាំបាច់ណាមួយទៅតាមប្រពៃណីនិងទំនៀមទម្លាប់របស់ជនជាតិចាម្ប៍។ សាជីនៅតែដើរតួនាទីយ៉ាងសំខាន់នៃវប្បធម៌ជនជាតិចាម្ប៍ក្នុងពិធីបុណ្យស្រាយបួស និងពិធីមង្គលការ។ បើតាមអ្នកស្រី ម៉ៃ ណះ គ្រូបង្គោលធ្វើសាជី អះអាងថា ពលរដ្ឋខ្មែរឥស្លាមគាំទ្រសាជីច្រើន ប៉ុន្តែបច្ចុប្បន្ន មុខរបរធ្វើសាជីនេះកំពុងប្រឈមនឹងការបាត់បង់ ដោយសារទទួលបានចំណូលតិច ហើយក្មេងជំនាន់ក្រោយពុំសូវចាប់អារម្មណ៍៕
ស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែជនភៀសសឹកកម្ពុជាជាច្រើនម៉ឺននាក់ផ្សេងទៀត ជាពិសេសស្ត្រីនិងកុមារដែលមកពីបន្ទាត់ព្រំដែនក្នុងតំបន់ក្រហម នៅតែមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ប្រឈមមុខនឹងភាពតានតឹងអារម្មណ៍នៅក្នុងពេលភៀសសឹកសង្គ្រាមជាបណ្តោះអាសន្ននេះ ស្រ្តីភៀសសឹកមួយចំនួនក្នុងជំរំសុវត្ថិភាពនៃខេត្តសៀមរាប បានសម្រេចចិត្តជ្រើសរើសយកការរៀនជំនាញថ្មីៗបន្ថែម ដូចជាការរៀនធ្វើភេសជ្ជៈ ការរៀនកាត់សក់និងសាឡនជាដើម តាមរយៈអង្គការក្នុងស្រុកកល្យាណមិត្តសៀមរាប ដើម្បីបង្កើនមុខរបរក្នុងពេលអាសន្ននិងជាពិសេសដើម្បីកាត់បន្ថយភាពភ័យខ្លាចនិងការបាក់ស្បាតខ្លាំងដែលបង្កឡើងដោយផលប៉ះពាល់នៃការវាយប្រហាររបស់យោធាថៃចំនួន២លើកចុងក្រោយនេះ។
ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីកសិកម្មក្នុងភូមិ ដើម្បីចង្អុលបង្ហាញនូវវិធីសាស្ត្រនៃការដាំដុះបន្លែដល់ជនភៀសសឹក ដែលពុំទាន់បានចាកចេញពីជំរំសុវត្ថិភាពនៅឡើយ។ ចលនានៃការរួបរួមគ្នាធ្វើកសិកម្ម ដោយការដាំដុះដំណាំសម្រាប់ជនភៀសសឹក នៅតាមវត្តអារាមនិងជំរំសុវត្ថិភាពនានានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺទី១ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងទី២ ដើម្បីបើកផ្លូវឲ្យពលរដ្ឋរៀនរស់ដោយខ្លួនឯងក្នុងអំឡុងពេលមានសង្គ្រាម ជាពិសេសនៅពេលដែលពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ៕
ប្រទេសកម្ពុជា និងថៃ សម្រេចបាននូវកិច្ចព្រមព្រៀងលើបទឈប់បាញ់មួយ តាមរយៈយន្តការគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈបទឈប់បាញ់នេះ ប្រជាជនជាជនភៀសសឹកកម្ពុជា ដែលមកស្នាក់អាស្រ័យនៅក្នុងជំរំភៀសសឹកក្នុងខេត្តសៀមរាប បានសម្រេចចិត្តត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ជាការវិលត្រឡប់ ដែលដិតដាមដោយអារម្មណ៍ភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងការបារម្ភចំពោះការផ្ទុះសង្គ្រាមព្រំដែនជាថ្មី។ ជាមួយគ្នានោះដែរ ក៏មានប្រជាជនភៀសសឹកមួយចំនួនធំផ្សេងទៀត នៅតែបន្តស្នាក់នៅនៅក្នុងជំរំភៀសសឹកជាបណ្តោះអាសន្ននៅឡើយ ដោយសារតែការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយសង្គ្រាមរយៈពេល២០ថ្ងៃកន្លងមកនេះ។
នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកប្រកបរបធាក់ស៊ីក្លូជាង ១០០នាក់នៅភ្នំពេញ បានជួបជុំគ្នាធ្វើយុទ្ធនាការជិះស៊ីក្លូ ដើម្បីសន្តិភាព ដើម្បីរ៉ៃអង្គាសជួយដល់ជនភៀសសឹកតាមរយៈអង្គការ ធី.ភី.អូ. កម្ពុជាជាពិសេសការគាំទ្រផ្លូវចិត្ត។ យុទ្ធនាការជិះស៊ីក្លូនេះ ធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអ្នកចូលរួមសង្ឃឹមថា សកម្មភាពរបស់ពួកគេ នឹងជួយរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង និងរំពឹងថាជនភៀសសឹកអាចវិលត្រលប់ទៅកាន់ផ្ទះសម្បែងវិញក្នុងពេលឆាប់ៗ៕
ពលរដ្ឋមួយចំនួនធំនៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប្រកបមុខរបរធ្វើត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់ទៅតាមបណ្ដាខេត្តផ្សេងៗ ទាំងរដូវប្រាំង និងរដូវវស្សា។ក្នុងកាលៈទេសៈ កម្ពុជាជួបប្រទះនឹងការវាយប្រហារពីកងទ័ពថៃ តម្រូវការត្រីឆ្អើរមានការកើនឡើងច្រើនទ្វេដង។ បើទោះជាមុខរបរមួយនេះ ត្រូវនៅជិតកម្ដៅភ្លើងស្ទើរពេញមួយថ្ងៃ ចំណាយកម្លាំងច្រើន និងទទួលបានប្រាក់ចំណេញតិចតួចក្ដី ក៏អាជីវករលក់ត្រីឆ្អើរមួយចំនួនបានលក់បញ្ចុះតម្លៃពិសេស សម្រាប់អ្នកទិញបរិច្ចាគជនភៀសសឹក និងកងទ័ពជួរមុខ៕
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners