បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជួយលើកកម្ពស់ការថែរក្សាសោតទស្សន៍ និងប្រវត្តិសាស្ត្រនៅកម្ពុជា

    កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា (AFD) និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានចុះហត្ថលេខាគាំទ្ររួមគ្នាដល់គម្រោងដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការថែរក្សាបេតិកភ័ណ្ឌសោតទស្សន៍ និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ការផ្តល់មូលនិធិរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនេះនឹងផ្តល់ឱកាសអោយមជ្ឈមណ្ឌលបុប្ផាណា និងស្ថាប័នដៃគូអាចពង្រឹង និងលើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍នៅកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាពដល់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំផ្នែកសោតទស្សន៍ និងការចូលរួមផលិតការចងចាំប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា៕

    10 min
  • ស្នាដៃរបស់ទិត្យ កន្និដ្ឋា លេចមុខ ​នៅក្នុង​ពិព័រណ៌​សិល្បៈអន្តរជាតិ​ក្នុង​ក្រុង​ប៉ារីស

    ​ភាពមិន​នឹងន និង​សេរីភាព នេះជាអត្ថន័យ​ដែលមាន​បង្កប់នៅក្នុង​ស្នាដៃ​របស់​សិល្បករ ទិត្យ​កន្និដ្ឋា។ មានឈ្មោះថាLiving in Coiled Time ស្នាដៃ​របស់​ទិត្យ កន្និដ្ឋាបាន​​​បង្ហាញខ្លួន ​នៅ​ក្នុង​ពិព័រណ៌​សិល្បៈ​អន្តរជាតិក្នុងទីក្រុង​ប៉ារីស ជាទី​ដែល​វិចិត្រសាលល្បីៗ​ក្នុង​ពិភពលោកបាន​ចូលរួម និង​វិនិយោគ​យ៉ាងច្រើន​សម្បើម​ដើម្បី​ទាក់ទាញ​អតិថិជន​ដែលស្នេហាសិល្បៈ ដ៏មាន​សក្តានុពល។

    9 min
  • អ្នកស្រី ហេង នួន៖ សារមន្ទីរទន្លេសាបបង្ហាញពីជីវិតអ្នកនេសាទក្នុងអតីតកាល

    សារមន្ទីរទន្លេសាបដែលស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបមានដាក់តាំងសម្ភារៈចាស់ៗទាក់ទិននឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតាមដងទន្លេ។ សម្ភារៈចាស់ៗទាំងនោះមានដូចជា ឧបករណ៍ធ្វើស្រែ ចំការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងឧបករណ៍នេសាទ។ តែសម្ភារៈចាស់ៗទាំងនេះបាន និងកំពុងបាត់បង់បន្តិចម្តងៗ។ ក្នុងន័យនេះ អ្នកស្រី ហេង នួនដែលជាស្ថានិក​សារមន្ទីរ​មួយនេះបានខិតខំប្រមែប្រមូល និងរក្សាទុកសម្ភារៈចាស់ៗទាំងនេះដើម្បីឱ្យអ្នកទស្សនាយល់ដឹងពីកេរ្តិ៍ដំណែលរបស់ជីវិតអ្នកនេសាទនៅបឹងទន្លេសាប៕

    9 min
  • អ្នកស្រីយ៉ាន់ វឿន៖ ពលរដ្ឋភៀសសឹកកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត និងបញ្ហាជីវភាពប្រចាំថ្ងៃ

    អស់រយៈពេលជិតពីរខែមកហើយ ដែលពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ អ្នកស្រី យ៉ាន់ វឿន អាយុ ៦៤ឆ្នាំ ក៏ដូចជាក្រុមគ្រួសារ និងពលរដ្ឋភៀសសឹកជាង ១០ម៉ឺននាក់ផ្សេងទៀត នៅតែបន្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្ននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់គាត់ ត្រូវបានបំផ្លិចបំផ្លាញដោយ​គ្រាប់ផ្លោងរបស់យោធាថៃ កាលពីអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃ លើកទីពីរ ដែលមានរយៈពេល២១ថ្ងៃ។ បច្ចុប្បន្ននេះ ទោះបីជាស្ថានភាពព្រំដែនហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅពេលរំលឹកដល់ព្រឹត្តិការណ៍នៃការវាយប្រហាររបស់យោធាថៃ អ្នកស្រី យ៉ាន់ វឿន និងពលរដ្ឋភៀសសឹកឯទៀត ដែលកំពុងរស់នៅក្នុងជំរំសុវត្ថិភាព នៅតែមានអារម្មណ៍ភ័យខ្លាច និង តក់ស្លុតខ្លាំងនៅឡើយ។

    13 min
  • យុវជន អ៊ុំ ដានុត វ័យ១៧ឆ្នាំមានគំនិតច្នៃប្រឌិតគ្រឿងយន្តមេកានិកប្លែកៗ

    ជាយុវជនម្នាក់ក្នុងចំណោមយុវជនខ្មែរផ្សេងទៀត អ៊ុំ ដានុត ដែលទើបមានអាយុ ១៧ឆ្នាំ មានគំនិតច្នៃប្រឌិតផ្នែកគ្រឿងយន្តមេកានិក។ យុវជនរូបនេះ បានបង្កើតស្នាដៃផ្ទាល់ខ្លួនជាច្រើន ដូចជា ស៊ីក្លូ ម៉ូតូ ឡាន ទូក និងយន្តហោះ ហើយចុងក្រោយនេះ គឺដ្រូន ដែលអាចទម្លាក់គ្រាប់បែកបាន។ ទន្ទឹមគ្នានេះ អ៊ុំ ដានុត ក៏មានក្ដីស្រមៃចង់ក្លាយជាវិស្វករមេកានិកដ៏ចំណានម្នាក់នាពេលអនាគត បន្ទាប់ពីប្រឡងបាក់ឌុបក្នុងឆ្នាំ ២០២៦នេះ៕

    8 min
  • លោក ឈាន់ ចំរើន៖ កាំបិតផ្គាក់នៅតែមានតម្រូវការ

    ផ្គាក់ដែលជាគ្រឿងសស្រ្តាវុធសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុននៅតែបន្តមានវត្តមាននៅក្នុងសង្គមខ្មែរ។ លោក ឈាន់ ចំរើន សិប្បករធ្វើផ្គាក់ ឬកាំបិតផ្គាក់ កត់សម្គាល់ឃើញថាបច្ចុប្បន្ន កាំបិតផ្គាក់ត្រុវបានគេ​បន្ត​ប្រើសម្រាប់ត្រួសត្រាយ កាប់ចំការ ឬកាប់វល្លិ៍បន្លាជាដើម។ តែសិប្បករធ្វើកាំបិតផ្គាក់រូបនេះបែរជាបារម្ភថា ជំនាញដំដែកផលិតកាំបិតផ្គាក់អាចនឹងបាត់បង់នៅថ្ងៃខាងមុខ ព្រោះវាជាជំនាញដែលប្រើកម្លាំងបាយ និងបានចំណូលតិច៕

    7 min
  • អ្នកថតរូបកាសែត John Vink បង្កើតគម្រោងរូបថត ដើម្បីជួយជនភៀសសឹកកម្ពុជា

    នៅពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទី២ នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកកម្ពុជាប្រមាណជាង ៦៤ម៉ឺននាក់ត្រូវបង្ខំចិត្តជាថ្មីម្តងទៀត ចេញពីលំនៅឋានដ៏កក់ក្តៅរបស់គេទៅរកទីទួលសុវត្ថិភាពទាំងការភ័យខ្លាច និងគ្មានអ្វីសោះ។ ជាអ្នកថតរូបកាសែតអាជីព ដែលមានបទពិសោធន៍ ៤០ឆ្នាំ នៅក្នុងការថតរូបជនភៀសសឹកសង្គ្រាមនៅលើពិភពលោក លោក John Vink បានតាមស្វែងរកជនភៀសសឹកកម្ពុជាដើម្បីបន្តចងក្រងឯកសារ និងបង្កើតគម្រោងរូបថតភៀសសឹកមួយដែលមានចំណងជើងថា « Their Name is PIEHSAK» ឬជាភាសាខ្មែរ «ឈ្មោះរបស់ពួកគេ គឺភៀសសឹក» ។ គម្រោងរូបថតអំពីជនភៀសសឹករបស់លោក John Vink ដែលរួមមានការបោះពុម្ពផ្សាយសៀវភៅ ការតាំងពិព័ណ៍ ការចាក់បញ្ចាំងរូបថត ព្រមទាំងការជជែកពិភាក្សាគ្នា ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ នៅតាមទីកន្លែងផ្សេងៗ។ លោក John Vink បង្កើតគម្រោងរូបថតមួយនេះឡើងដើម្បីផ្សព្វផ្សាយអំពីជីវិតតស៊ូ និងការលំបាករបស់ជនភៀសសឹកកម្ពុជា ដោយសារតែវិបត្តិព្រំដែន និងដើម្បីរៃអង្គាសប្រាក់ជួយពួកគេនៅតាមជំរំនានា។ សូមទស្សនាបទយកការណ៍របស់ ចាន់ លីដា

    12 min
  • ជំនួយដើម្បីជនភៀសសឹក និងកងទ័ពធ្លាក់ថយចុះខ្លាំង បន្ទាប់ពីមានបទឈប់បាញ់ខ្មែរ-ថៃ

    ខុសប្លែកពីខែមុនៗ ស្បៀងអាហារ និងជំនួយដែលជារបស់របរចាំបាច់សម្រាប់ជនភៀសសឹកតាមតំបន់ព្រំដែនហាក់ធ្លាក់ ថមថយខ្លាំង។ ធ្លាប់តែស្តុកទុកជំនួយហូរហៀ នៅក្នុងអំឡុងសង្រ្គាមប្រយុទ្ធគ្នានៅតាមព្រំដែនខ្មែរ-ថៃ ទីតាំងទទួលជំនួយ Eat More បានប្រែជាស្រក លែងសូវសម្បូរជំនួយដូចមុន។ អ្នករៀបចំកម្មវិធីទទួលជំនួយប្រាប់វិទ្យុបារាំងអន្តរជាតិថា ការផ្តល់ជំនួយបានធ្លាក់ថយចុះ បន្ទាប់ពីកម្ពុជា-ថៃសម្រេចអនុវត្តបទឈប់បាញ់ និងបន្ទាប់ពីពលរដ្ឋភៀសសឹកខ្មែរមួយចំនួនធំ បានវិលត្រឡប់ទៅលំនៅឋានវិញ។ 

    8 min
  • ផ្សារដើមគថ្មីមានភាពស្ងប់ស្ងាត់ ខណៈមានអាជីវករតិចតួចទៅលក់ដូរ

    តាមគម្រោង ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ អាជីវករលក់ដូនៅផ្សារដើមគ និងផ្សារឈូកមាស ត្រូវផ្លាស់ប្តូរទីផ្សារលក់របស់ខ្លួនទៅទីតាំងផ្សារដើមគថ្មី ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប៉ុន្តែ មានអាជីវករតិចតួចណាស់ដែលសម្រេចចិត្តទៅលក់នៅទីតាំងថ្មី ខណៈអាជីវករភាគច្រើនរអ៊ូរទាំថា ទីតាំងផ្សារដើមគថ្មីមានចម្ងាយឆ្ងាយ និងពិបាកធ្វើដំណើរ។ អាជីវករខ្លះដែលបានទៅលក់នៅទីតាំងថ្មីកត់សម្គាល់ថា ផ្សារថ្មីនេះ មានទំហំធំ ងាយស្រួលលក់ដូរជាងមុន និងមានតម្លៃសមរម្យជាងមុន។ តែបញ្ហានៅត្រង់ថា ការលក់ដូរនាគ្រាចាប់ផ្តើមដំបូងនេះ មិនសូវជារលូនដូចការចង់បានឡើយ ពោលគឺត្រូវការពេលវេលាបន្ថែមទៀតដើម្បីឱ្យមានអាជីវករលក់ដូរកាន់តែច្រើន ទើបមានអតិថិជនចូលមកទិញច្រើនដែរ។

    11 min
  • អ្នកទស្សនា៖ស្នាដៃសិល្បៈ សេរ៉ា ជាសាក្សីនៃការឈឺចាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជា

    ពិព័រណ៍ "សេរ៉ា អ្នកគូររូប ខ្សែស្នាមរបួសអតីតកាល និងការចងចាំ" នៅវិទ្យាស្ថានបារាំង បានរម្លឹកឡើងវិញនូវការចងចាំពីកុមារភាពអំពីការ​បែកបាក់ព្រាត់ប្រាស​ឪពុក ដែល​បង្កការឈឺចាប់ និងកំហឹង​គ្មានទីបញ្ចប់ របស់​លោក ​អ៊ីង ភូសេរ៉ា វិចិត្រករកូនកាត់ខ្មែរបារាំង។ អ្នកទស្សនាពិពរណ៍យល់ថា ស្នាដៃលោក សេរ៉ា  គឺជាសាក្សីនៃពិភពលោកសហសម័យ ព្រោះលោកបានឆ្លងកាត់រឿងរ៉ាវជូរចត់ជាច្រើនដំណាក់កាលដោយផ្ទាល់ទាំងនៅប្រទេសកម្ពុជា និងបារាំង៕

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners