បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ប្រជានេសាទត្រៀមខ្លួនសម្រាប់ការនេសាទនៅរដូវត្រីត្រូវ

    ទឹកជន់មិនទាន់ស្រក ជាបញ្ហាដែលអ្នកប្រកបរបរនេសាទត្រីកំពុងប្រឈម ហើយមិនអាចចាប់ត្រីបានច្រើនតាមការពេញចិត្តរបស់ពួកគេ។ ប្រជានេសាទនៅកណ្តាលទីក្រុងភ្នំពេញ ហាក់ចម្លែកចិត្ត ដោយសាររាល់ឆ្នាំកន្លងទៅ ទឹកចាប់ផ្តើមស្រកតាំងពីដើមខែវិច្ឆិកានេះមកម្ល៉េះ។ ក៏ប៉ុន្តែមកដល់ពេលនេះ កម្រិតទឹកនៅខ្ពស់គួរសមនៅឡើយ។ ទោះយ៉ាងណាពួកគេបានត្រៀមខ្លួនសម្រាប់ការប្រមូលផលត្រីនៅក្នុងពេលឆាប់ៗខាងមុខនេះ។

    5 min
  • ការ៉ូថ្មភ្នំជញ្ជាំង ក្លាយជាគ្រឿងតុបតែងលម្អផ្ទះយ៉ាងល្អប្រណិត

    សិប្បកម្ម​​កែច្នៃថ្មធ្វើជាគ្រឿងតុបតែងលម្អផ្ទះ គឺ​ជារបរប្រពៃណីដ៏ពេញនិយម​មួយ​របស់ពលរដ្ឋនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សិប្បករអាច​កែច្នៃថ្មភ្នំ​​ទៅជាការ៉ូ ឬគ្រឿងតុបតែងលម្អយ៉ាងល្អប្រណិត​ ព្រោះតែសាច់ថ្មនោះ​អំណោយផលពីធម្មជាតិ ដែល​មើលទៅដូចជាគំនូរ​​ និង​មានសណ្ឋានដូចឈើបេងដ៏មានតម្លៃ​។ បច្ចុប្បន្ននេះ ថ្មភ្នំស្រុកព្រះនេត្រព្រះ ត្រូវបានគេកែច្នៃធ្វើជាការ៉ូក្រាល ឬការ៉ូបិទជញ្ជាំង ដែលមានតម្លៃខ្ពស់។

    8 min
  • កូនខ្មែរប្រមូលគ្នារត់ម៉ារ៉ាតុងនៅប៉ារីស ជាមួយ​មោទនភាពទង់ជាតិកម្ពុជា

    កាលពីថ្ងៃសៅរ៍ទី ២វិច្ឆិកា ប្រជាជនខ្មែរ ដែលមួយចំនួនជាកូនកាត់បារាំងខ្មែរបានចូលរួមគ្នារត់ ក្នុងព្រឹត្តិការណ៍ ម៉ារ៉ាតុង Ekiden de Paris រៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងបារាំង Maif។ ក្រោមគំនិតផ្តួចផ្តើម និងការជំរុញលើកទឹកចិត្តពីលោកស្រី លី ណារី ប្រជាជនខ្មែរបានលើកបង្ហាញទង់ជាតិកម្ពុជានៅ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៅទីក្រុងប៉ារីស។

    12 min
  • កម្មវិធីប្រណាំងទូកមិត្តភាពខ្នាតតូច ក្នុងខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

    ទោះបីជាកម្ពុជាបានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ដែលត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែការប្រារព្ធពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តមួយចំនួននៅបន្តធ្វើឡើងជាទ្រង់ទ្រាយតូចដើម្បីរក្សាភ្ជាប់វប្បធម៌ និងអរិយធម៌វ័យចំណាស់មួយនេះ។ នៅក្នុងខេត្តសៀមរាប កម្មវិធីនៃការប្រណាំងទូកមិត្តភាពខ្នាតតូចបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ 

    9 min
  • ពិព័រណ៍ការងារឆ្នាំ២០២៥៖ យុវជនចង់បានការតម្រង់ទិសវិជ្ជាជីវៈ និងឱកាសការងារ

    ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១ និងទី​២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យុវជនជាច្រើន​បានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ក្នុងគោលបំណង​ស្វែងរកការងារធ្វើ ទៅតាមក្តីស្រមៃ និងតាម​ជំនាញរបស់ខ្លួន​។ ដើម្បីអាចសម្រេចទៅបាន ពួកគេ​ចង់ឱ្យ​មាន​​សិក្ខាសាលាតម្រង់ទិសសិស្សនិស្សិតនៅ​​តាមសកលវិទ្យាល័យ​​៕

    10 min
  • ល្ខោនពោលស្រីប្រឹងរស់ទាំងត្រដាបត្រដួស

    ល្ខោនពោល​ស្រី គឺជា​ល្ខោន​មួយ​នៃ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែលអ្នកសម្ដែងសុទ្ធតែស្រី។បន្ទាប់ពីឈប់សម្ដែងអស់រយៈពេលជាង ៤០ឆ្នាំ  ល្ខោនពោលស្រី ស្ទើរតែគ្មានអ្នកស្គាល់។​មរតកមនុស្សរស់ លោកស្រី គិន យិន និងព្រឹទ្ធាចារ្យលោកស្រី ជា មុត បានលះបង់កម្លាំងកាយចិត្តស្ទើរតែពេញមួយជីវិត ដើម្បីអភិរក្ស និងផ្ទេរចំណេះដឹងល្ខោនពោលស្រីដល់យុវជនជំនាន់ក្រោយ៕

    12 min
  • លោក យ៉ូន មុនដែត៖ អ្នកចម្រៀងរ៉េបតំណាងសំឡេងជនជាតិដើមភាគតិចដំបូងគេ

    នៅក្នុងវ័យ២៧ឆ្នាំ សិល្បករ យ៉ូន មុនដែត គឺជាអ្នកចម្រៀងរ៉េប ជនជាតិព្រៅ ដំបូងគេម្នាក់ ដែលតំណាងឲ្យសំឡេងជនជាតិដើមភាគតិចនៅកម្ពុជា។ សិល្បកររូបនេះបានចាប់អារម្មណ៍ទៅលើការផលិតនិងការតែងនិពន្ធបទភ្លេង និងបទចម្រៀងដែលមានទំនាក់ទំនងនឹងជនជាតិដើមភាគតិច ជាពិសេសនៅក្នុងសម័យទំនើបនេះ ក្នុងគោលបំណងនៃការអភិរក្សភាសា និងអត្តសញ្ញាណជនជាតិដើមភាគតិចកុំឲ្យបាត់បង់ ហើយក៏ដើម្បីផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យស្គាល់ពីជនជាតិដើមភាគតិចតាមរយៈវិស័យសិល្បៈផងដែរ។

    9 min
  • នៅពេល​មនុស្សជំនាន់ក្រោយស្នងបន្តវេន​ចលនា​តស៊ូនៅក្រៅប្រទេស

    កាលពីថ្ងៃសៅរ៍កន្លងទៅ លោកសមរង្ស៊ី​បាន​ប្រកាស​បង្កើត​ជាផ្លូវការ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា។ ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥០០នាក់​ដែលមានវត្តមាន​នៅក្នុង​សាលប្រជុំ​រៀបចំ​ក្នុងទីក្រុង​ប៉ារីស​ មាន​អ្នកចូលរួម​ជិត​១០០នាក់​ដែលបានធ្វើដំណើរ​មកពីបរទេស ដូចជា ស៊ុយអែត ស្វ៊ីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ ជប៉ុន និង​កូរ៉េខាងត្បូង។ នៅមុនធ្វើដំណើរ​ត្រលប់ទៅប្រទេស​ដែលខ្លួនរស់នៅ ក្រុមប្រតិភូខ្មែរ​ដែលមួយចំនួន​ជា​សមាជិក​របស់​រដ្ឋាភិបាល​ក្រៅប្រទេស​បាន​ធ្វើដំណើរ​ទៅ​ធ្វើទស្សនកិច្ច​នៅ​វត្ត​ពោធិ៍វង្ស ជាយក្រុង​ប៉ារីស។ តើអ្នកចូលរួម​ក្នុង​រដ្ឋាភិបាល​កម្ពុជាឯករាជ្យ​២៣​តុលា​ជាអ្នកណា ហើយហេតុអ្វីបាន​ជាពួកគេ​ទាំងនោះ​សម្រេចចិត្ត​ចូលរួម​ក្នុង​រដ្ឋាភិបាលក្រៅប្រទេស? យើងស្តាប់​បទយកការណ៍​របស់​ឈាង បុប្ផាដែល​​បានទៅជួបសម្ភាសន៍នៅ​វត្ត​ពោធិវង្ស។

    15 min
  • ពលរដ្ឋតំបន់អង្គរមិនដាច់ចិត្តផ្លាស់ប្តូរទីលំនៅ តែក៏មិនជំទាស់នឹងសំណើអាជ្ញាធរដែរ

    ពលរដ្ឋរស់នៅក្នុងតំបន់អង្គរជាច្រើនគ្រួសារនៅពុំទាន់ទទួលយកការដោះដូរដីដោយស្ម័គ្រចិត្ត ដែលអាជ្ញាធរបានរៀបចំឲ្យនៅឡើយទេ។ ការមិនដាច់ចិត្តរើទៅទីតាំងថ្មីដោយពួកគេយល់ថា ទីតាំងបច្ចុប្បន្នអាចឱ្យពួកគេប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ បើធៀបនឹងតំបន់រុនតាឯកដែលអាជ្ញាធរផ្តល់ជូន។ ពលរដ្ឋមិនព្រមចាកចេញមើលឃើញថា តំបន់រុនតាឯកគ្មានដង្ហើមសេដ្ឋកិច្ចទេ។ តែទន្ទឹមគ្នានេះ ពួកគេក៏មិនហ៊ានជំទាស់នឹងសំណើរបស់អាជ្ញាធរក្នុងការរុះរើផ្ទះ ដោយត្រឹមហ៊ានលើកពីកង្វល់ផ្លូវច្បាប់។

    12 min
  • ក្រដាសកាសែតត្រូវបានសិប្បកម្ម«ចាយ៉ាវ អាត» កែច្នៃជាចម្លាក់សិល្បៈខ្មែរ

    «ចាយ៉ាវ អាត» ជាសិប្បកម្មមួយដែលប្រើក្រដាសកាសែតដើម្បីកែច្នៃជារូបចម្លាក់បុរាណ និងសម័យយ៉ាងស្រស់ស្អាតសម្រាប់តាំងលម្អ។ លោក ស៊ាប រតនៈ ម្ចាស់សិប្បកម្ម «ចាយ៉ាវ អាត» បានចាប់ផ្តើមសិប្បកម្មមួយនេះនៅឆ្នាំ២០១៧ ដោយបានប្រើក្រដាសកាសែតដែលគេបោះចោល។ សម្រាប់លោក ស៊ាប រតនៈ ការប្រើក្រដាសកាសែតធ្វើជារូបចម្លាក់មិនត្រឹមតែជាការការពារបរិស្ថានប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយរក្សាទម្រង់ចម្លាក់សិល្បៈខ្មែរ និងផ្សព្វផ្សាយទៅកាន់បរទេសដែរ។

    6 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners