បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ពិព័រណ៌រូបថតរបស់Micheline Dulin បង្ហាញពីប្រជាជនកម្ពុជាមុនសម័យខ្មែរក្រហម

    វិចិត្រករ​បារាំង​លោកស្រី ណូស៊ីកា (Nausicaa Favart Amouroux)​ បាន​បញ្ចេញរូបថត​កម្ពុជាដែលជា​ស្នាដៃ​របស់​ម្តាយ​​​​​ នៅក្នុង​ពិព័រណ៌រូបថតមួយ​នៅ​ទីក្រុង​អូលណេ ស៊ូ ប័រ (Aulnay sous bois) ជាយក្រុង​ប៉ារីស។ ម្តាយ​របស់​លោកស្រី ណូស៊ីកា គឺ​លោកស្រី​ Micheline Dullin ​ធ្លាប់​ជា​អ្នកថតរូបផ្លូវការ​របស់​ព្រះបរមកោដ្ឋ ព្រះបាទសម្តេច​នរោត្តម សីហនុ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៦០។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នៃ​ការចូលកាន់កាប់ទីក្រុង​ភ្នំពេញ ពីសំណាក់​ទាហាន​​ខ្មែរក្រហម កូនស្រី​របស់​អ្នកថតរូបបារាំង​បានរួមគ្នា​ជាមួយ​ជនរងគ្រោះនៃ​របបខ្មែរក្រហមដើម្បី​រៀបចំ​ពិព័រណ៍​ផ្ទេរការចងចាំ។

    10 min
  • អ្នកភូមិព្រៃចាន់រស់នៅដោយភ័យខ្លាច តែបន្តក្រាញននៀលដើម្បីការពារផ្ទះសម្បែង

    ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃមានចម្ងាយជាង ៤០០គីឡូម៉ែត្រ ភាគពាយ័ព្យប្រទេសកម្ពុជា។ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃបានព័ទ្ធយកដី និងផ្ទះ រួចបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅដ្ឋានរបស់ពួកគេដោយបង្ខំ។ តែពួកគេបានបន្តក្រាញននៀល មិនចាកចេញពីលំនៅឋានតាមការចង់បានរបស់ថៃឡើយ ទោះបីបានរងការគំរាមដល់អាយុជីវិត ចាប់ដាក់ពន្ធនាគារ និងរំខានដោយសំឡេងខ្លាំងៗគ្រប់បែបក៏ដោយ៕

    11 min
  • សំណង់អគារអង្គរមានជ័យ អាយុកាល៧៥ឆ្នាំ កំពុងត្រូវបានវាយកំទេចចោល

    នៅទីបំផុត អគារអង្គរមានជ័យ ដែលជាសំណង់អគារវ័យចំណាស់ជាងគេមួយ នៅចំកណ្តាលរាជធានីភ្នំពេញ កំពុងត្រូវបានវាយកំទេចចោល។ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម លោក ខៀវ បូរិន្ទ បានលើកឡើងថា ការសម្រេចវាយកំទេចសំណង់អគារ អាយុកាលជាង ៧៥ឆ្នាំមួយនេះធ្វើឡើង បន្ទាប់ពីមានការជូនដំណឹងជាមុនរាប់ខែរួចមកហើយ។ តាមគម្រោង ដំណើរការនៃការវាយកំទេចសំណង់អគារវ័យចំណាស់មួយនេះធ្វើឡើង ក្នុងរយៈពេល ៤៥ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋម្ចាស់ផ្ទះចំនួន១ ឬ២គ្រួសារទៀត នៅមិនទាន់យល់ព្រមទទួលយកសំណងឡើយ។

    9 min
  • ពលរដ្ឋសហគមន៍ពង្រសែនជ័យទទូចឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ

    សៀវភៅស្នាក់នៅជាឯកសារសំខាន់មួយដែលពលរដ្ឋប្រើដើម្បីចុះសំបុត្រកំណើតឱ្យកូន ចុះឈ្មោះធ្វើសៀវភៅគ្រួសារ ចុះឈ្មោះបោះឆ្នោត និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ រហូតមកដល់ពេលនេះ ពលរដ្ឋចំនួន១៥៤ គ្រួសារ នៅសហគមន៍ពង្រសែនជ័យ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែពុំទាន់មានសៀវភៅស្នាក់នៅសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ពួកគេទទូចស្នើសុំឱ្យអាជ្ញាធរធ្វើសៀវភៅស្នាក់នៅ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គេ។

    10 min
  • ការច្នៃវល្លិ៍ផ្ដៅធ្វើគ្រឿងសង្ហារិម គឺដើម្បីការពារព្រៃឈើ និងបង្កើនជីវភាពអ្នកខេត្តតាកែវ

    ជាទូទៅ ភាគច្រើននៃគ្រឿងសង្ហារិម រួមមាន តុ ទូ សាឡុង ឬកៅអីជាដើមត្រូវបានធ្វើឡើងពីឈើបេង នាងនួន ឬឈើប្រណីតផ្សេងៗទៀត។ ប៉ុន្តែនៅខេត្តតាកែវ លោក ចឹក ធុចបែរជាយកវល្លិ៍ផ្ដៅច្នៃធ្វើជាគ្រឿងលម្អនៅតាមផ្ទះ និងជាគ្រឿងសង្ហារិមនៅតាមហាងកាហ្វេ។ ជម្រើសការប្រើវល្លិ៍ផ្តៅជំនួសការប្រើឈើប្រណិតៗត្រូវបានលោក ចឹក ធុច ពន្យល់ថា គឺជាការចូលរួមកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងជួយដោះស្រាយជីវភាពអ្នកនៅតាមជនបទ ក្រៅពីការធ្វើស្រែចំការ។ 

    9 min
  • កម្ពុជានៅតែជាប្រទេសម្ចាស់ផ្ទះធំទីពីរសម្រាប់អ្នកស្ម័គ្រចិត្តបារាំង

    ជារៀងរាល់ឆ្នាំ ទិវាអ្នកស័្មគ្រចិត្តបារាំងតែងតែរៀបចំប្រារព្ធធ្វើឡើង ជាមួយនឹងការចូលរួមពីមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ ទិវានេះមានគោលដៅសំខាន់ក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិឲ្យមកធ្វើការក្នុងសហគមន៍តាមបណ្តាប្រទេសនានា។ កម្មវត្ថុសំខាន់មួយទៀតនៃការប្រារព្ធទិវានេះ គឺជំរុញឲ្យមានការផ្លាស់ប្តូរអ្នកស្ម័គ្រចិត្តអន្តរជាតិ ដើម្បីពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានៅតែត្រូវបានចាត់ទុកថាជាប្រទេសម្ចាស់ផ្ទះធំទីពីរ សម្រាប់អ្នកស្ម័គ្រចិត្តបារាំង ដែលមានចំនួនរហូតដល់ជិត២០០នាក់ក្នុងមួយឆ្នាំៗ។ ពួកគេបានមកធ្វើការនៅលើវិស័យសំខាន់ៗដូចជាវិស័យអប់រំ កសិកម្ម និងបរិស្ថាន។ ដោយឡែកអ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចាកចេញទៅប្រទេសបារាំង​ក៏មានការកើនឡើងរហូតដល់៤២នាក់ផងដែរ ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥នេះ។

    11 min
  • លោកស្រី​Véronique Lourme៖ លោកLouis DELAPORTE​មិនបាន​លួចប្លន់​វត្ថុសិល្បៈខ្មែរ

    ទីក្រុង​Loches ​លាតត្រដាង​ប្រវត្តិជីវិត ការងារ​ស្រាវជ្រាវ និង​ការងប់ស្រឡាញ់​វត្ថុសិល្បៈខ្មែរ​របស់លោក​Louis Delaporte ​​នៅក្នុង​ឱកាស​ខួប​១០០ឆ្នាំនៃ​មរណភាព​របស់​អ្នករុករកបារាំងរូបនេះ។ នៅសប្តាហ៍មុន លោកអ្នកនាង​បាន​ទស្សនាបទយកការណ៍​និយាយ​ពី​ការវិលត្រលប់​របស់​លោក​ Louis Delaporteទៅប្រទេស​កម្ពុជា បន្ទាប់ពី​លង់នឹង​សម្រស់​ប្រាសាទអង្គរ។ នៅថ្ងៃនេះ លោកអ្នកនាងនឹង​បានដឹង​ពីការប្រែងប្រែង តស៊ូ​ជំនះ​របស់​លោក​ Louis Delaporte ​​ដើម្បី​ឲ្យ​សាធារណជនបារាំង​ចាប់អារម្មណ៍ និងឲ្យតម្លៃដល់វប្បធម៌ ​សិល្បៈខ្មែរដូចដែលគេ​ផ្តល់ទៅ​ឲ្យ​អរិយធម៌វប្បធម៌អេហ្ស៊ីប។

    12 min
  • ធូរស្រាលក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្តហោះ ពលរដ្ឋទំនប់៩៤ត្រូវមកប្រឈមនឹងបញ្ហាផ្ទះទឹកលិច

    ក្រោយពីព្រលានយន្តហោះអន្តរជាតិតេជោបើកដំណើរការបានជាង ១ខែមក ពលរដ្ឋទំនប់៩៤ ដែលមានវិវាទជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ ចាប់ផ្តើមធូរស្រាលចិត្តបន្តិចមកវិញ ព្រោះពួកគេលែងរងការរំខានពីក្រុមហ៊ុនព្រលានយន្តហោះដូចមុន។ ថ្វីបើបានធូរស្រាលពីរឿងវិវាទដីធ្លី ពលរដ្ឋទំនប់ ៩៤ ជាច្រើនគ្រួសារបែរជាមកប្រឈមនឹងបញ្ហាផ្ទះទឹកជន់លិច ក្នុងរដូវវស្សាឆ្នាំនេះវិញ។

    10 min
  • សិស្សនិស្សិតសាលារចនារៀបចំពិធីសំពះគ្រូ មុនផ្លាស់សាលាទៅទីតាំងថ្មី

    នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ សិស្សនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬហៅ សាលារចនាបានជួបជុំគ្នារៀបចំពិធីបុណ្យគុណព្រះគ្រូដើម្បីសំពះដឹងគុណដល់សាស្រ្តាចារ្យដែលបានបង្ហាត់បង្រៀន។ តែអ្វីជាការកត់សម្គាល់នៅក្នុងពិធីសំពះគ្រូឆ្នាំ ២០២៥នេះ គឺការកោះហៅអញ្ជើញអស់គ្រូបាអាចារ្យ និងការលាគ្នាចុងក្រោយពីទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មុននឹងផ្លាស់ទៅទីតាំងថ្មីនៅឆ្នាំ ២០២៦។ សម្រាប់សិស្សនិស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន។

    9 min
  • រូបគំនូរដែលបាត់បង់ និងរកឃើញឡើងវិញនៃព្រះវិហារព្រះកែវមរកត

    អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គេបានជឿថា ផ្ទាំងគំនូរផ្នែកខាងក្នុងនៃព្រះវិហារព្រះកែវមរកត ឬហៅថា ព្រះវិហារប្រាក់នៅក្នុងព្រះបរមរាជវាំង ត្រូវបានខូចខាត និងបាត់បង់ទាំងស្រុង។ ប៉ុន្តែរឿងដ៏គួរអោយអស្ចារ្យបំផុត ក្នុងពេលថ្មីៗនេះ ផ្ទាំងគំនូរទាំងនេះត្រូវបានគេរកឃើញឡើងវិញ តាមរយៈរូបថតចម្លងហ្វីលកញ្ចក់របស់ប្រទេសអង់គ្លេស និងការសិក្សាស្រាវជ្រាវរបស់ជនជាតិបារាំង។ ការរកឃើញថ្មីនេះបានក្លាយជាលទ្ធផលនៃការតាំងពិព័រណ៍ថ្មីមួយរបស់សារមន្ទីរ ស.ស.រ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកបេតិកភ័ណ្ឌគំនូរខ្មែរដែលបានបាត់បង់ និងរកឃើញវិញដោយកម្រ និងចែករំលែកការស្វែងយល់ពីស្នាដៃដ៏ល្អឯករបស់វិចិត្រករខ្មែរ នាដើមសតវត្សរ៍ទី២០។

    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners