បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI)ជាឧបករណ៍ការពារកម្មសិទ្ធិបញ្ញាប្រហុកសៀមរាប

    ប្រហុក​ជា​អាហា​រផ្អាប់​ ហើយត្រូវបានបម្រុងទុក​​តាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរនិយមទទួលទាន​ប្រហុ​កដោយ​ផ្ទាល់ ឬប្រើជាគ្រឿងផ្សំ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ពិសា។ ប្រហុកសៀមរាបរបស់កម្ពុជា ត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។តាមរយៈការចុះបញ្ជីនេះ ម្ចាស់សិប្បកម្មកែច្នៃប្រហុកសៀមរាប ប្ដេជ្ញាបង្កើនគុណភាពប្រហុក និងបង្កើតឱ្យមានការប្រកួតប្រជែងលើទីផ្សារ ហើយអាចឈានទៅពង្រីកទីផ្សារនាំចេញប្រហុកកម្ពុជាទៅក្រៅប្រទេស៕

    9 min
  • អាជីវករលក់ផលិតផលដាច់ស្ទើរអស់ពីស្តុកក្នុងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥

    ខណៈការធ្វើពហិការមិនប្រើផលិតផលនាំចូលមកពីប្រទេសថៃកាន់តែមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ផលិតផលក្នុងស្រុកកាន់តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រខ្ពស់ពីពលរដ្ឋខ្មែរ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អាជីវករខ្មែរមួយភាគធំបាននិយាយព្រមៗគ្នាថាពួកគាត់បានលក់ផលិតផលរបស់ខ្លួនដាច់ស្ទើរអស់ៗពីស្តុក។

    9 min
  • សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ព្យាយាមពុះពាររនាំងពាណិជ្ជកម្មអន្តរជាតិ

    លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទ​ពិសោធន៍២៥​ឆ្នាំ​ក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី ទទួលយកការ​ធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបាន​សិទ្ធិ​ពេញ​លេញ​នាំផលិតផល​ជល​ផលបឹង​ទន្លេ​សាប​ទៅទីផ្សារអឺរ៉ុប៕

    10 min
  • បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

    ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុង​​​ស្ថិតក្នុងស្ថានភាពមាន​​ជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ​ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើ​​​​ចង្ហាន់ ​រាប់បាត្រ​​ប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។

    8 min
  • អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីទាក់ទាញទាំងអ្នកធ្វើដំណើរនិងអ្នកចូលទស្សនាក្នុងស្រុក

    នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាកែវ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការ អ្នកធ្វើដំណើរជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅមកពីសឹងគ្រប់ទិសទីបានចូលទស្សនា និងបានកើតសរសើរស្នាដៃដ៏ល្អឯកនៃសំណង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាលំដាប់ពិភពលោកដែលមានលក្ខណៈធំទូលាយថ្មីប្លែក និងគួរឲ្យទាក់ទាញ៕

    9 min
  • ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បន្សល់ភាពសោកសៅឱ្យ​ទស្សនិកជន

    ភាពយន្ត​ឯកសារ “វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ” ដឹកនាំដោយ Arthur DONG ឆ្នាំ ២០១៥ ត្រូវបាន​មជ្ឈមណ្ឌល​បុប្ផា​ណា​ចាក់​បញ្ចាំងឡើងវិញ កាលពីថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០២៥។ រឿងនេះរៀបរាប់​ពីដំណើរជីវិត និងការសម្ដែងរបស់លោក ហាំង ង៉ោ មុន​ពេល​ដែល​លោក​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ឆ្នាំ​១៩៩៦។ ឃាតកម្មលើលោក ហាំង ង៉ោ បានបន្សល់ភាពសោកសៅដល់ទស្សនិកជនជាតិ និងអន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ឃាតកម្មលើលោក ហាំង ង៉ោ ជាការបាត់បង់អ្នកមានស្នាដៃឆ្នើមខ្មែរ។ ពីមជ្ឈមណ្ឌល​បុប្ផា​ណា ក្នុងរាជធានីភ្នំពេញ យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖

    7 min
  • ភាពតានតឹងព្រំដែនខ្មែរ-ថៃ ជំរុញឲ្យសិប្បកម្មធ្វើស្បែកហ្វ្រាំងម៉ូតូមានតម្រូវការខ្ពស់ក្នុងស្រុក

    ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាជនខ្មែរបាននាំគ្នាធ្វើពហិការទំនិញថៃ និងងាកមកប្រើទំនិញក្នុងស្រុក។ ការណ៍នេះបាននាំឲ្យម្ចាស់សិប្បកម្មជាច្រើនរួមមានលោក សាន វាសនា ផង បានចាប់ផ្តើមពង្រឹងការផលិតស្បែកហ្វ្រាំងម៉ូតូរបស់ខ្លួន ដើម្បីផ្គង់ផ្គង់ទីផ្សារគ្រឿងបន្លាស់ម៉ូតូក្នុងស្រុក។ ក្នុងន័យនេះ លោក សាន វាសនា ចង់ឃើញប្រជាជនខ្មែរជួយគាំទ្រផលិតផលជាតិ ដែលជាការរួមចំណែកបង្កើតការងារ និងពង្រឹងបច្ចេកទេសផលិតស្បែកហ្វ្រាំងទៅថ្ងៃខាងមុខ។

    6 min
  • សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ

    ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទាំសុខភាពមនុស្សចាស់ជរា លោកស្រីឌីផន ភិរម្យ ដែលធ្លាប់ជាគិលានុបដ្ឋាយិកាដ៏ចំណានម្នាក់ បានសម្រេចចិត្តបើកអាជីវកម្មថ្មីដំបូងគេមួយនៅកម្ពុជា គឺសេវាថែទាំសុខភាពចល័ត ដែលមានឈ្មោះថាMUCH Mobile Health Care។ លោកស្រីឌីផន ភិរម្យ បានលើកឡើងថាបច្ចុប្បន្នសេវាថែទាំសុខភាពមនុស្សចាស់កាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារយុវជនមានភាពមមាញឹកខ្លាំងនៅក្នុងការងាររបស់ខ្លួន។

    11 min
  • រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ

    នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នកនាង​ឲ្យបាន​ស្គាល់ម្ចាស់​អ្នកនិពន្ធរឿងប្រលោមលោក​ ផ្ទះត្រើយស្ទឹងម្ខាង។ ផ្ទះត្រើយស្ទឹងម្ខាង ជា​ស្នាដៃនិពន្ធប្រលោមលោក​លើកដំបូង​គេ​របស់​ហង្ស ខ្មៅ និង​​ត្រូវ​បាន​បោះពុម្ពផ្សាយ​៤លើកមកហើយនៅប្រទេស​កម្ពុជា។ តើ​​ផ្ទះត្រើយស្ទឹងម្ខាងមានសាច់រឿង​យ៉ាងដូចម្តេចខ្លះ និង​ថា តើ​អ្នកនិពន្ធ​ហង្សខ្មៅ​ជាអ្នកណា?

    12 min
  • ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន

    ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់ប្រកបរបរធ្វើសរសៃធូកក្នុងស្រុកអង្គរធំ ខេត្តសៀមរាបបានប្រាប់ថា ធូបខ្មែរមានទីផ្សារល្អ ទោះបីលក់បានក្នុងតម្លៃទាបក៏ដោយ។ ជាមួយគ្នានេះ ពួកគាត់ក៏បារម្ភពីការប្រឈមបាត់បង់របរមួយនេះ ដោយសារតែខ្វះអ្នកបន្តវេន និងវត្ថុធាតុដើម។

    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners