
Sign up to save your podcasts
Or


ក្រោយពេលវិលត្រឡប់មកពីទីជម្រកសុវត្ថិភាពមួយក្នុងខេត្តបន្ទាយមានជ័យ នៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកស្រី ចាន់ សុភាព កំពុងរស់នៅជាមួយកូនៗ តូចធំចំនួន ៦នាក់ នៅក្នុងផ្ទះខ្ទមតូចមួយ ដំបូលលិចទឹក ស្ថិតនៅឯជាយដែន ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែ ទោះការប្រយុទ្ធគ្នាតាមព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់ដោយបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី ចាន់ សុភាព រហូតមកដល់បច្ចុប្បន្ននេះ ហាក់នៅតែពុំទាន់មានដំណឹងណាមួយពីស្វាមី ជាកងទ័ពជួរមុខនៅឯសមរភូមិមុខនៅឡើយ។ និយាយទាំងការសម្រក់ទឹកភ្នែក អ្នកស្រីចាន់ សុភាព នៅតែទន្ទឹងរង់ចាំដំណឹងស្វាមីរបស់ខ្លួន និងសង្ឃឹមផងដែរថាសង្គ្រាមកម្ពុជា-ថៃ នឹងបិទបញ្ចប់ទៅ ទាំងស្រុងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។
លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ្លើងឆក់កាលពី ១៥ឆ្នាំមុន។ ទោះបីជួបរឿងរ៉ាវដ៏អាក្រក់ប៉ះទង្គិចផ្លូវចិត្តក្នុងជីវិតយ៉ាងណាក្ដី ក៏វិចិត្រកររូបនេះ មិនអស់សង្ឃឹមនឹងជីវិតឡើយ។ ផ្ទុយទៅវិញ លោក ម៉ន ជា បានប្រើជំនាញគូរគំនូរសហសម័យ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងត្រូវធ្វើឡើងចំនួន២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ មិនខុសពីឆ្នាំមុនៗទេ សិស្សានុស្សិសជាច្រើន ដែលត្រៀមប្រឡងបាក់ឌុប បាននាំគ្នាមកបន់ស្រន់នៅព្រះអង្គដង្កើ នៅខាងមុខព្រះបរមរាជវាំង ដើម្បីបន្ធូរស្ថានភាពផ្លូវចិត្ត។ ក្នុងកាលៈទេសៈដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន បណ្តាសិស្សដែលត្រៀមប្រឡងបាក់ឌុបមួយចំនួន បានអះអាងថា ពួកគេមានស្ថានភាពមិនសូវនឹងនរ ពិបាកផ្តោតលើការសិក្សា ដោយសារបារម្ភពីស្ថានភាពប្រទេសជាតិ។
ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរជាច្រើនម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃជាបន្តបន្ទាប់តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាពិសេសនៅក្រោយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាន់តែមានសភាពធ្ងន់ធ្ងរឡើងរហូតឈានដល់ការរើសអើង និងការប្រើអំពើហឹង្សាផ្សេងៗ។ ប្រឈមនឹងស្ថានភាពនេះ រដ្ឋបាលខេត្តជាប់ព្រំដែន សហការជាមួយសាលារាជធានីភ្នំពេញ ជាពិសេសអាជ្ញាធរដែនដី ក្រសួង និងស្ថាបន័ពាក់ព័ន្ធតាមបណ្តាខេត្តនានា បានជួយសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរ ដូចជាការផ្តល់ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានការងារ និងជាពិសេសផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងពីព្រំដែនដល់លំនៅឋានរបស់ពលករដោយឥតគិតថ្លៃ។
ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជាមួយរសជាតិ គុណភាព អនាម័យ និងការវេចខ្ចប់ បានធ្វើឲ្យសិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិទទួលបានការគាំទ្រពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា ជាលើកដំបូងដោយមានការចូលរួមពីសប្បុរសជនពីគ្រប់ទីជិតឆ្ងាយនិងមានការសម្តែងស្នាដៃសិល្បៈរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាព្រមទាំងសិល្បករសិល្បការនីរួមអាជីពផ្សេងៗទៀត។ គោលបំណងសំខាន់នៃការរួមគ្នាសម្តែងសិល្បៈសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីខ្មែរ និងក៏ដើម្បីរួមចំណែកក្នុងគ្រាលំបាកជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។
ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រកបរបរដាំដើមម្លិះ ជាពិសេសនៅជុំវិញផ្ទះ ដែលមានដីទំនេរ។ ថ្វីបើទាមទារការថែទាំច្រើនបន្តិចមែន តែអ្នកភូមិកោះក្របីទាញចំណូលបានច្រើន និងជាប់ជាប្រចាំពីរបរដាំផ្កាម្លិះ ក៏ព្រោះថា ដំណាំម្លិះហ៊ុចផលជារៀងរាល់ថ្ងៃ ពិសេសនៅរាល់មុនថ្ងៃសីលចូលមកដល់។ អ្នកដាំផ្កាមិ្លះចាត់ទុករបរមួយនេះថា ជាឆ្នាំងបាយកៀនផ្ទះដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។
រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួនពី៥០០ ទៅ១០០០នាក់ផ្សេងទៀត នៅតែបន្តសម្រុកចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ការវិលត្រឡប់នេះ ត្រូវបានពលករខ្មែរភាគច្រើនអះអាងថាពួកគេកាន់តែមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា-ថៃ និងជាពិសេសពលករខ្មែរក៏មានការខឹងសម្បារចំពោះការប្រមាថមើលងាយរបស់ភាគីថៃ។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនពលករចំណាកស្រុកខ្មែរសរុប ដែលវិលត្រឡប់ចូលមកកម្ពុជាវិញមានចំនួនប្រមាណ ១លាននាក់។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners