
Sign up to save your podcasts
Or


យ៉ាងហោចណាស់ពលរដ្ឋខ្មែររងគ្រោះចំនួន៦គ្រួសារក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះបាត់បង់ដីធ្លីនិងផ្ទះសម្បែង ដោយការរាយលួសបន្លានិងដាក់កង់ឡានពីសំណាក់កងកម្លាំងថៃនៅតាមព្រំដែន។ នៅចំពោះមុខផលវិបាកនេះ ពលរដ្ឋខ្មែរទទួចឲ្យភាគីថៃរុះរើរបងបន្លាលួសចេញជាបន្ទាន់ បន្ទាប់ពីភាគីថៃបានផ្តើមព័ទ្ធយកទីតាំងនេះ តាំងពីថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥។ នាពេលសព្វថ្ងៃនេះ ប្រជាពលរដ្ឋរងគ្រោះទាំង៦គ្រួសារត្រូវបង្ខំចិត្តរស់នៅជាបណ្តោះអាសន្នក្នុងតង់ក្រោមកំដៅថ្ងៃនិងមេឃភ្លៀងនៅលើទីតាំងក្បែរៗនោះ។
នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរមិនថាក្មេង ឬចាស់ បានចូលរួមកម្មវិធីបរិច្ចាគឈាមមួយ ដើម្បីជួយដល់ពលរដ្ឋ និងកងទ័ព អំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពតានតឹងនៃបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ដោយទឹកចិត្តមិនរួញរា អ្នកស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់យល់ថា ការបរិច្ចាគឈាមក្នុងកាលៈទេសៈនេះ មានប្រយោជន៍កាត់ថ្លៃមិនបាន សម្រាប់តម្រូវការដល់កងទ័ពកម្ពុជាដែលបានរងរបួសក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។
យ៉ាងហោចណាស់គ្រាប់ផ្លោងចំនួនជាងមួយពាន់គ្រាប់ ត្រូវបានប្រទះឃើញ ជាបន្តបន្ទាប់ នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ។ ជាគ្រាប់ដែលបន្សល់ទុកពីការបាញ់របស់កងទ័ពថៃមកលើទឹកដីកម្ពុជាក្នុងរយៈពេល៥ថ្ងៃកន្លងទៅ គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នាតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានឈានទៅដល់ការប្រើប្រាស់អាវុធទំនើបៗពីសំណាក់យោធាថៃ ក្នុងនោះមានការប្រើគ្រាប់បែកចង្កោម ដែលខុសនឹងច្បាប់អន្តរជាតិ និងការប្រើកាំភ្លើងធំគ្រប់ប្រភេទ។ ទង្វើរបស់យោធាថៃបែបនេះ មិនត្រឹមតែបានបំផ្លិចបំផ្លាញ ទីតាំងប្រវត្តិសាស្ត្រ វប្បធម៌សំខាន់ៗរបស់កម្ពុជានោះទេ ប៉ុន្តែក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម និងជាពិសេសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាច្រើនរយខ្នងផងដែរ។
ស្លឹកត្នោត មានអត្ថប្រយោជន៍សម្រាប់ដេរប្រក់លំនៅដ្ឋាន ត្បាញកន្ទេល ដេរមួក ធ្វើកន្ត្រក និងខ្ចប់ស្ករផែនជាដើម។ ដោយឡែកលោក រឿម ប៊ុនហាក់ ជាវិចិត្រករខ្មែរតែម្នាក់គត់ មានគំនិតប្រើដែកដុតកម្ដៅទៅរោលកម្លោច(ឬឆ្លាក់)លើបណ្ដូលស្លឹកត្នោតឱ្យចេញជារូបភាពផ្សេងៗ ដែលហៅថា សិល្បៈគំនូរកម្លោចស្លឹកត្នោត។ ក្រោយមានបទពិសោធន៍ជិត ២០ ឆ្នាំ និងកេរ្តិ៍ឈ្មោះល្បីផ្នែកវិចិត្រកម្មដ៏កម្រនេះ លោក រឿម ប៊ុនហាក់ អាចលក់គំនូររបស់លោកបានចាប់ពី ៣០ ដុល្លារទៅដល់ ៣០០ ដុល្លារ ក្នុង១ផ្ទាំង។
នៅក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកកម្ពុជា មួយចំនួនធំ បានផ្តើមវិលត្រឡប់ចូលលំនៅដ្ឋាននិងកន្លែងធ្វើការរបស់ខ្លួនវិញជាហូរហែរ។ ជាក់ស្តែងស្ថិតនៅតាមតំបន់កៀកព្រំដែនខ្មែរ-ថៃ ក្នុងទីតាំងផ្សារថ្ម ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានចំងាយមិនដល់១គីឡូម៉ែត្រផងពីព្រំដែនថៃ ប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តវិលចូលលំនៅដ្ឋាននិងកន្លែងរកស៊ីរបស់ខ្លួនវិញ ទាំងនៅភ័យខ្លាច បន្ទាប់ពីការវាយប្រហារពីកងទ័ពថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ស្តាប់បទយកការណ៍របស់ចាន់ លីដា ពីភូមិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
ល្ខោនស្រមោលស្បែកធំជាទម្រង់សិល្បៈបុរាណខ្មែរមួយ ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក និងសម្តែងជាឈុតឆាកសំខាន់ៗតាមលំនាំរឿងរាមកេរ្តិ៍។ លោក ជៀន សុផាន ជាសិល្បករមានបទពិសោធន៍សម្ដែងល្ខោនស្បែកជាង ២៥ឆ្នាំ បានសម្រេចចិត្ត បើកបង្ហាត់បង្រៀនល្ខោនស្បែកធំក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ។ មូលហេតុដែលជំរុញឲ្យសិល្បករទម្រង់ល្ខោនបុរាណរូបនេះបើកសាលាបង្ហាត់ ក៏ព្រោះតែលោកចង់ចូលរួមថែរក្សា និងផ្សព្វផ្សាយល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ។
មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។
ទោះបីជាការផ្ទុះអាវុធនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃត្រូវបានបញ្ចប់ភ្លាមៗក្រោយកិច្ចព្រមព្រៀងនៃកិច្ចឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពកាន់តែតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ បានបង្ខំចិត្តឲ្យជនភៀសសឹកខ្មែរមកពីតំបន់កៀកព្រំដែនផ្ទាល់ បន្តស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាពនានា ទោះបីជាពួកគេអះអាងថាចង់វិលត្រឡប់ទៅរកផ្ទះសម្បែងរបស់ខ្លួនវិញឆាប់ៗយ៉ាងណាក៏ដោយ។
កាលពីរសៀលថ្ងៃទី២និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ខេត្តឧត្តរមានជ័យបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនវីរជនកងទ័ពជួរមុខដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធការពារទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នានេះបានធ្វើអោយវីរជនកងទ័ពជួរមុខកម្ពុជាបានពលីបាត់បង់ជីវិតនិងរបួសជាច្រើនរូប។ ឪពុកម្តាយវីរជនកងទ័ពជួរមុខ ជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ទោះបីជាមានភាពក្តុកក្តួលក្នុងចិត្តខ្លាំងដោយសារការបាត់បង់និងឃ្លាតចាកកូនជាទីស្រលាញ់ ប៉ុន្តែទឹកចិត្តពួកគាត់នៅតែមានមោទនភាពចំពោះកូនដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីខ្មែរ។
រយៈពេលជាង ១ឆ្នាំមកហើយ ដែលអ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាត្រូវរ៉ាប់រងជីវភាពគ្រួសារម្នាក់ឯង។ ធ្លាប់តែមានស្វាមីជាខ្នងបង្អែក អ្នកស្រី គង់ សុដា ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងផ្ទះដើម្បីសងបំណុលគេ។ បច្ចុប្បន្នជាអ្នកស៊ីឈ្នួលបោកគក់ខោអាវ អ្នកស្រី គង់ សុដា នៅតែទទូចឲ្យតុលាការដោះលែងស្វាមី ដើម្បីអាចត្រឡប់មករួមរស់ជាមួយគ្រួសារវិញ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners