បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ក្រុមស្ត្រីរត់រ៉ឺម៉កនៅខេត្តសៀមរាប តស៊ូជំនះការរើសអើង និងការប្រមាថ

    ក្រុមស្ត្រីអ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍ បានរងការរើសអើងប្រមាថមើលងាយដោយពាក្យសំដីពីក្រុមបុរសៗមួយចំនួន ជាអ្នករត់រ៉ឺម៉កកង់បីដូចគ្នា។ តែទោះបីជាប្រឈមនឹងបញ្ហាយ៉ាងណាក្តី ក៏ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បី នៅតែព្យាយាមក្រោកឈរ តស៊ូជាមួយនឹងអាជីពមួយនេះ ប្រឹងជំនះមតិរិះគន់ ដែលថា ស្រ្តីមិនអាចធ្វើការងារដូចបុរសបាន។ 

    9 min
  • កុមាររស់ក្នុងជំរំចង់ឲ្យសង្រ្គាមឆាប់ចប់ ដើម្បីអាចទៅសិក្សារៀនសូត្រឡើងវិញ

    ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ្វារទាំងស្រុង ដោយមិនទាន់មានកាលបរិច្ឆេទបើកឡើងវិញ។ កុមារៗដែលរស់នៅក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានបាត់បង់ឱកាសសិក្សានៅតាមសាលារៀន និងត្រូវបង្ខំចិត្តស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងធ្វើលំហាត់គណិតវិទ្យាជាដើម។ កុមាររស់ក្នុងជំរំប្រាថ្នាឲ្យសង្រ្គាមឆាប់បញ្ចប់ ដើម្បីពួកគេបានត្រលប់ទៅទទួលសិក្សានៅតាមសាលារៀនឡើងវិញ។

    5 min
  • អ្នកក្រុងភ្នំពេញបន្តសាមគ្គីគ្នាប្រមូលអំណោយសប្បុរសធម៌ជូនជនភៀសសឹក និងកងទ័ពជួរមុខ

    ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃអស់រយៈពេល៥ថ្ងៃ ត្រូវបាន​បញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក្តី ចរន្តនៃការជួយឧបត្ថម្ភ និងចូលរួមជាអំណោយសប្បុរសធម៌ ដើម្បីផ្តល់ជូនទៅដល់ជនភៀសសឹក និងកងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តដដែល។ នៅទីក្រុងភ្នំពេញមនុស្សម្នា ក្មេងចាស់ ប្រុសស្រី បានសម្តែងនូវសមានចិត្ត ក្តុកក្តួលអាណិតអាសូរដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានការ​ប្រយុទ្ធគ្នា។ អ្វីដែលសំខាន់នោះគឺ ពលរដ្ឋនៅសមរភូមិក្រោយ បានបន្តចូលរួមបរិច្ចាកជាថវិកា និងសម្ភារៈ ដើម្បីជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹកជាបន្តបន្ទាប់។

    8 min
  • ជនភៀសសឹករាប់ម៉ឺននាក់ ចាកចោលផ្ទះ អំឡុងពេលផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ

    អស់រយ:ពេល៥ថ្ងៃមកហេីយ ដែលកងទ័ពថៃបានបើកការវាយប្រហារដោយអាវុធមកលើដែនអធិបតេយ្យភាពកម្ពុជា។ ពលរដ្ឋខ្មែរដែលរស់នៅតាមខេត្តជាប់ព្រំដែនថៃ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដោយក្តីអាល័យ​ និងភិតភ័យជាពន្លឹក។ ពីជំរុំភៀសសឹកបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា នៃវិទ្យុបារាំងអន្តរជាតិ ស្តីពីស្ថានភាពលំបាក និងការទទូចរបស់ពលរដ្ឋឲ្យភាគីថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជា។ 

    8 min
  • ពលរដ្ឋមួយចំនួនបារម្ភពីការបាត់បង់ផ្ទះនិងដីចម្ការ ដោយសារការផ្លាស់ប្តូរទំហំព្រែកជីក

    ស្របពេលដែលគម្រោងព្រែកជីកហ្វូណន រៀបនឹងបញ្ចប់ការបោះបង្គោលនិយាមកា ក្តីបារម្ភពីការបាត់បង់ផ្ទះសម្បែងនិងដីចម្ការរបស់ពលរដ្ឋរងគ្រោះ កំពុងចោទឡើង។ ជាក់ស្តែងពលរដ្ឋក្នុងភូមិចំនួន២ក្នុងឃុំត្រើយស្លាស្រុកស្អាង បានលើកឡើងពីក្តីបារម្ភនៃការបាត់បង់ផ្ទះសម្បែង និងដីចម្ការ ដោយសារតែគម្រោងព្រែកជីកបានពង្រីកទំហំទទឹងរហូតដល់ជាង៥០០ម៉ែត្រ។ 

    8 min
  • សត្វចំនួន ២៥០ប្រភេទ ត្រូវបានអភិរក្ស ក្នុងឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា

    កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកសម្ពោធសៀវភៅរូបភាពមួយក្បាលស្តីពី «ដំណើរស្វែងយល់អំពីពពួកសត្វនៅក្នុងឧទ្យានស្ថានទូតបារាំង»។ សៀវភៅដែលជាស្នាដៃថ្មីមួយនេះ បានបង្ហាញអំពីសត្វប្រមាណ ២៥០ប្រភេទផ្សេងៗគ្នា កំពុងរស់នៅក្នុងឧទ្យានស្ថានទូតបារាំង ដែលជាជម្រកប្រកបដោយជីវៈចម្រុះដ៏សំបូរបែបនៅចំកណ្តាលរាជធានីភ្នំពេញ។ 

    2 min
  • លោក លី ប៉េងហេង៖ ទោះបីជាខ្សត់ភ្ញៀវ ខ្ញុំមិនដែលបោះបង់ចោលសារមន្ទីរតាំងវត្ថុចាស់ៗឡើយ

    លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរវិមានសុខា ដែលដាក់តាំងបង្ហាញរបស់របរ និងវត្ថុចាស់ៗ ដ៏ធំជាងគេបង្អស់នៅលើទឹកដីនៃខេត្តសៀមរាប។ ដោយការស្រលាញ់ចូលចិត្តតាំងពីវ័យក្មេង លោក លី ប៉េងហេង ដែលត្រូវបានគេដាក់រហ័សនាមថាលោកតាឆ្កួត ឬលោកតាអេតចាយ បានចំណាយពេលជិត ៣០ឆ្នាំ ដើម្បីប្រមែប្រមូលរក្សាទុកទាំងម៉ូតូ ឡាន កង់ នាឡិកា ម៉ាស៊ីនថត ដែកកេះ លុយ ព្រមទាំងឧបករណ៍ចាស់ៗជាច្រើនរយប្រភេទផ្សេងទៀត ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែ ទោះបីជាខ្សត់ភ្ញៀវ និងរងនូវបរាជ័យម្តងជាពីរដង ចាប់តាំងពីទីក្រុងភ្នំពេញរហូតដល់ខេត្តសៀមរាបក៏ដោយ ក៏បុរសវ័យជាង៦០ឆ្នាំរូបនេះ មិនដែលបោះបង់ចោលនូវក្តីស្រមៃនៃការបង្កើតសារមន្ទីរតាំងវត្ថុចាស់ៗទាំងអស់នេះឡើយ។ 

    9 min
  • ម្ចាស់កសិដ្ឋានថា ការចិញ្ចឹមក្រួចត្រូវមានបច្ចេកទេសត្រឹមត្រូវ ទើបមានទីផ្សារល្អ

    លោក ឃុត សាវរី ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រួចនៅក្រុងកំពត បានបញ្ជាក់ថា ក្រួចសាច់មានទីផ្សារល្អ ប៉ុន្តែមានការលំបាកក្នុងការថែទាំ ក៏ព្រោះតែតម្រូវឲ្យមានបច្ចេកទេសត្រឹមត្រូវ។ តាមម្ចាស់កសិដ្ឋានរូបនេះ នៅមុនពេលសម្រេចចិត្តចិញ្ចឹមសត្វក្រួចយកសាច់ គប្បីសិក្សាស្វែងយល់ពីរបៀបថែទាំ ការឲ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឲ្យក្រួចឆាប់ធំធាត់ល្អ។ 

    6 min
  • កម្ពុជាអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ប្រទេសកម្ពុជាបានរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណែក ព្រឹត្តិការណ៍នៃការអបអរសាទរនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃ១៨ ខែកក្កដា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីអបអរសាទរនេះ ធ្វើឡើងក្នុងគោលបំណងនៃការគោរពរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះក្នុងរបបខ្មែរក្រហម និងដើម្បីគាំទ្រនិងការពារបូជនីយដា្ឋនចងចាំនៃកម្ពុជាទុកជាគំរូនៃការផ្សះផ្សា និងសន្តិភាពសម្រាប់មនុស្សជាតិនិងពិភពលោក។

    11 min
  • លោក ឃួន កៅ កែច្នៃផ្លែដូងស្តរដែលគ្មានប្រយោជន៍ទៅជារូបត្រីបែប ៣D

    ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ត្រឡោកដូង និងស្រកីដូង។ ដោយឡែក លោក ឃួន កៅ មានគំនិតច្នៃផ្លែដូងស្តរដែលមិនអាចបរិភោគបាន ទៅជារូបត្រីមានពណ៌ 3D សម្រាប់ជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនពីអតិថិជន។ អតីតវិចិត្រកររូបនេះ ក៏ចង់បង្រៀនកុមារក្រីក្រ ឬក្មេងកំព្រា ឱ្យចេះកែច្នៃផ្លែដូងស្តមិនបានការនេះ ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់តាមតំបន់ទេសចរណ៍។

    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners