បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

    ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ​ឲ្យ​សាធារណជន​បាន​ស្គាល់ពីប្រវត្តិ​ប្រើប្រាស់​សំរឹទ្ធ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះទេ ប៉ុន្តែ ពិព័រណ៌​រៀបចំ​ដោយអ្នកជំនាញ​បារាំង​នៅបាន​បង្ហាញ​ឲ្យគេ​ដឹងពីដើមហេតុដែលធ្វើ​ឲ្យ​ប្រតិមាធ្វើពីសំរឹទ្ធរលាយបាត់បង់ នៅសេសសល់មិនច្រើន បើប្រៀបធៀបនឹង​ប្រតិមាថ្ម។ នៅក្នុង​បទយកការណ៍នៅថ្ងៃនេះ លោក Brice Vincent (​ប្រីស វ៉ាំងសង់)​ សាស្រ្តាចារ្យ​រង​​នៃ​សាលាចុងបូព៌ា និងជាអ្នកជំនាញខាងប្រវត្តិសំរឹទ្ធខ្មែរបន្តរៀបរាប់ពី​មូលហេតុដែលធ្វើ​ឲ្យ​ប្រតិមាធើ្វពីសំរឹទ្ធដូចជា​ព្រះវិស្ណុផ្ទំត្រូវ​បាក់បែកច្រើនបំណែក។

    11 min
  • វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរបន្តធ្វើហូលពិតាន ទោះទីផ្សារហូលចង្អៀត

    ហូលពិតានជាប្រភេទហូលបុរាណខ្មែរមួយ ដែលរំលេចពីសាច់រឿង និងរូបភាពផ្សេងៗក្នុងជំនឿសាសនា។ ប៉ុន្តែបច្ចុប្បន្នតម្បាញសូត្រនេះ ពុំសូវសម្បូរប៉ុន្មានឡើយ និងម្យ៉ាងគេត្រូវចំណាយពេលយូរក្នុងការធ្វើទៀតផង។ ទោះយ៉ាងណា វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ​ IKTT ដែលមានទីតាំងក្នុងខេត្តសៀមរាបនៅតែបន្តអភិរក្សតម្បាញហូលពិតាននេះ បើទោះបីជាទីផ្សារហូលពិតានសព្វថៃមានភាពចង្អៀតយ៉ាងណាក្តី។

    9 min
  • សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

    ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ស្រី្តនៅក្នុងវិស័យ SME ហាក់នៅជួបបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការរីកចម្រើនក្នុងអាជីវកម្មរបស់ពួកគេ និងដែលទាមទារអោយមានការរជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែម។

    12 min
  • ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

    ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។

    8 min
  • អាណាព្យាបាលចាប់ផ្តើមបង្ហាត់កូនៗឲ្យមានទម្លាប់នៃការអានតាំងពីកុមារភាព

    អំណាន ជាទម្លាប់ល្អមួយដែលអាណាព្យាបាលក្នុងពេលបច្ចុប្បន្ន ព្យាយាមជំរុញកូនៗរបស់ខ្លួនឲ្យចេះស្រលាញ់សៀវភៅ ចាប់យកការអានជាសកម្មភាពប្រចាំថ្ងៃ។ នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ Big Bad Wolf ឆ្នាំនេះ អាណាព្យាបាលដែលមានកូនតូចៗ បាននាំកូនៗរបស់ខ្លួន ទៅទិញសៀវភៅដែលពួកគេចូលចិត្ត ដើម្បីបង្ហាត់ទម្លាប់អានពីកុមារភាព។

    6 min
  • សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ

    សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេ​ស្គាល់​ជាលើកទី១ ប្រវត្តិ ​និងស្នាដៃសំរឹទ្ធខ្មែរ

    នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹង​មានរយៈពេល​២ខែ​គត់ ដែល​ព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យ​ខាងលិច​ និង​វត្ថុសិល្បៈធ្វើសំរឹទ្ធជាង​២០០​របស់​កម្ពុជា​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៌​នៅ​សារមន្ទីរជាតិបារាំង ហ្គីមេ។ ពិព័រណ៌​ដែល​មានឈ្មោះថា ព្រះរាជសំរឹទ្ធសម័យអង្គរ៖ សិល្បៈល្អឯក ជា​ឱកាស​ណែនាំ​ឲ្យ​គេ​បាន​ស្គាល់​ពីប្រវត្តិសំរឹទ្ធខ្មែរ ដែលមាន​តាំង​ពី​សម័យបុរេប្រវត្តិសាស្រ្ត។ យើងស្តាប់​ការពន្យល់​របស់​លោក Brice Vincent បុរាណវិទូ និងជា​គ្រូសន្និសីទ​របស់​សាលាបារាំង​ចុងបូព៌ាបទេស ដែលជា​អ្នកជំនាញម្នាក់​ក្នុងចំណោមអ្នកជំនាញ​រៀបចំ​ពិព័រណ៌​វត្ថុសិល្បៈខ្មែរ​ធ្វើពីសំរឹទ្ធ នៅ​ប្រទេស​បារាំង។

    11 min
  • ផលប៉ះពាល់នៃការបិទទំនិញថៃនៅលើទីផ្សារបោះដុំកម្ពុជា

    គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃត្រូវបានបិទទាំងស្រុងនៅលើទីផ្សារកម្ពុជា។ អាជីវករទទួលការបោះដុំផលិតផលមកពីប្រទសថៃ ជាពិសេសនៅផ្សារនាគមាស និងផ្សារដើមគរគឺជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ អាជីវករបានត្អូញត្អែរចំពោះការខ្វះខាតទំនិញដូចជាបន្លែ និងផ្លែឈើសម្រាប់លក់ដូរជូនអតិថិជន។ ប៉ុន្តែអាជីវករដែលនាំចូលផលិតផលក្នុងស្រុក ឬមកពីប្រទេសផ្សេងទៀត ហាក់មានការពេញចិត្តព្រោះការលក់ដូររបស់ពួកគេកាន់តែដាច់ជាងមុន។

    10 min
  • អតីតយុទ្ធជនប្រគុំភ្លេងខ្មែរនៅប្រាសាទបុរាណដើម្បីរកកម្រៃចិញ្ចឹមជីវិត

    បុរសវ័យចំណាស់ ៦នាក់ដែល​ជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។

    7 min
  • លោក អ៊ិន វិចិត្រ៖ ការបញ្ឈប់នាំចូលភាពយន្តថៃជាឱកាសថ្មីនៃការពង្រីកទីផ្សារភាពយន្តខ្មែរ

    ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។

    12 min
  • ពលរដ្ឋខ្មែរខ្លះបន្តក្រាញននៀលនៅការពារផ្ទះសម្បែង ដើម្បីគាំទ្រកងទ័ពជួរមុខ

    ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេល​កន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការ​​​ដែលមិនព្រម​រត់​ចោល​ផ្ទះ​សម្បែង​របស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners