បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កសិករដាំចេកត្អូញត្អែរពីកង្វះទីផ្សារ ព្រោះផ្លែចេកនាំចូលពីក្រៅប្រទេសមានតម្លៃទាបជាង

    កសិករនៅភូមិកោះអន្លង់ចិន ខេត្តកណ្តាល ភាគច្រើននិយមដាំដំណាំចេក ដែលជាដំណាំហូបផ្លែមួយប្រភេទ មិនសូវពិបាកថែទាំ និងឆាប់ទទួលបានផល។ ក៏ប៉ុន្តែកសិករនៅតំបន់នោះមិនសូវសប្បាយចិត្តប៉ុន្មានឡើយនៅពេលដែលដំណាំចេករបស់ពួកគេមានទីផ្សារមិនសូវល្អ។ មិនសូវល្អដោយហេតុថាការនាំចូលកសិផលចេកពីក្រៅប្រទេសមានតម្លៃទាបជាងកសិផលចេករបស់កសិករដែលដាំនៅក្នុងស្រុក។

    7 min
  • ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

    ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។ 

    7 min
  • ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

    នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។

    7 min
  • តើចាប៉ីដងវែងខ្មែរអាចប្រឈមនឹងការបាត់បង់ ឬយ៉ាងណា?

    ស្ថិតនៅក្នុងសម័យកាលសកលភាវូបនីយកម្ម ជាពិសេសការប្រកួតប្រជែងជាមួយទំនើបកម្មកាន់តែសម្បូរបែប ចាប៉ីដងវែងខ្មែរអាចនឹងប្រឈមទៅនឹងការបាត់បង់គួរឲ្យព្រួយបារម្ភ។ ទោះយ៉ាងណាក៏ដោយ មហោស្រពសិល្បៈចាប៉ីដងវែងក៏ដូចជាកម្មវិធីសិល្បៈផ្សេងៗទៀត តែងតែត្រូវបានរៀបចំធ្វើឡើង ដើម្បីចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ខ្មែរ។ សម្រាប់អ្នកជំនាញ អ្នកប្រតិបត្តិ និងអ្នកស្រលាញ់វិស័យសិល្បៈខ្មែរ ចាប៉ីដងវែងនៅតែជាមរតកទោលដ៏កម្រមួយ ដែលដក់ជាប់នៅក្នុងក្រអៅបេះដូង ព្រលឹង និងអត្តសញ្ញាណប្រជាជាតិខ្មែរ។

    11 min
  • ពលរដ្ឋខ្មែរនៅតាមជើងភ្នំដងរែកនៃខេត្តបន្ទាយមានជ័យចាប់ផ្ដើមជីកត្រង់សេការពារគ្រាប់

    ភាពតានតឹងខាងយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជំរុញឲ្យពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅ និងប្រកបអាជីវកម្មក្បែរៗតំបន់ជាយដែនថៃ និងកម្ពុជា មានការត្រៀមលក្ខណៈដូចៗគ្នា ដើម្បីបង្ការសុវត្ថិភាពនូវការប៉ះទង្គិចជាយថាហេតុណាមួយដោយអាវុធ។ ដោយឡែកពលរដ្ឋខ្មែររស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ បានផ្ដើមនាំគ្នាជីករណ្ដៅត្រង់សេ ឬលេណដ្ឋាន នៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារសុវត្ថិភាពពីអំបែងគ្រាប់។

    9 min
  • វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាប្រកាសដំណើរការកម្មវិធីស្រាវជ្រាវ​និងវាយតម្លៃ​ជំងឺឆ្លងជិត៦០ប្រភេទ

    វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសដំណើរការកម្មវិធីសិក្សាស្រាវជ្រាវថ្មីសំខាន់ៗចំនួនពីរ គឺកម្មវិធីស្រាវជ្រាវVIRAGE អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា និងកម្មវិធីRACSMEI ដើម្បីវាយតម្លៃពីហានិភ័យនៃជំងឺឆ្លងដែលអាចរីករាលដាលដ៏គ្រោះថ្នាក់ចំនួនជិត៦០ប្រភេទ។ កម្មវិធីនៃការសិក្សាស្រាវជ្រាវខាងលើនេះនឹងមានការចួលរួមសហការរួមគ្នាពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអប់រំ ព្រមទាំងអាជ្ញាធរខេត្តក្រុងទាំង២៥ និងដៃគូស្រាវជ្រាវជាតិនិងអន្តរជាតិ ក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រការពារនិងប្រយុទ្ធប្រឆាំងនៃជំងឺឆ្លងនៅកម្ពុជា ក្នុងបរិបទនៃសុខភាពតែមួយ។

    11 min
  • គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

    កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​កុមារ​កូឡុំប៊ី​៤នាក់ដែលបាត់ខ្លួន​នៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយ​គ្រោះថ្នាក់ធ្លាក់យន្តហោះ។ ​ គួរជម្រាបជូនដែរថា ​ទិន្នន័យ ព័ត៌មាន​ពីផ្កាយរណប​របស់​ទីភ្នាក់ងារ​ESA ដែលបានចូលរួមចំណែក​ជួយ​ឲ្យ​អាជ្ញាធរ​កូឡុំប៊ី​អាច​រកឃើញ​កុមារ​ទាំង​៤នាក់​នៅក្នុង​ព្រៃ​អាម៉ាហ្សូន។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំនៃ​ការប​​​​​ង្កើតទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់​វិទ្យុបារាំង​អន្តរជាតិ​ដែលជា​ដៃគូ​ បានរៀបចំ​បទយកការណ៍ ការវិភាគ និង​បទសម្ភាសន៍​ជាច្រើនទាក់ទង​នឹង​ការងារ​ សមិទ្ធិផល​​របស់​ESA។ នៅក្នុង​បទយកការណ៍ ឈាង បុប្ផា​បានទៅជួបសម្ភាសន៍ ប្រធាន​Rescue International​ដែល​មានទីស្នាក់ការ​នៅ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ Rescue International បាន​ប្រើ​ទិន្នន័យ​របស់​ESA សម្រាប់ជួយស្វែងរក​កុមារកូឡុំប៊ី។

    11 min
  • អាជីវករខ្មែរនៅច្រកទ្វារអន្តរជាតិជប់គគីរកំពុងរងសម្ពាធពីវិវាទព្រំដែនខ្មែរ-ថៃ

    ការបន្ថយម៉ោងបើកបិទច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាជាប់នឹងខេត្តបុរីរាំរបស់ថៃបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់អាជីវករ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្បែរច្រកទ្វារព្រំដែន។ អាជីវករខ្លះ បានឲ្យដឹងថា ពួកគេចង់ឲ្យអាជ្ញាធរមូលដ្ឋានផ្តល់ដំណឹងជាបន្ទាន់ ក្នុងគ្រាមានអាសន្ន។ ការជូនដំណឹងស្តីពីគ្រាអាសន្នជាមុននេះ នឹងធ្វើឲ្យពួកគេងាយស្រួលក្នុងការបន្លាស់ទី ឬការពារគ្រោះថ្នាក់ជាយថាហេតុ។ 
     

    8 min
  • អ្នកស្រី ឡេង សារ៉ាត់ បានកែច្នៃសំបកសត្វសមុទ្រជាវត្ថុអនុស្សាវរីយ៍ដើម្បីទាញយកចំណូលពីទេសចរ

    សំបកសត្វសមុទ្រ ឬសិប្បី​សត្វសមុទ្រដូចជា សំបកខ្យង សំបកងាវ និងសំបកគ្រំជាដើម ត្រូវបានពលរដ្ឋមួយចំនួនកែច្នៃ​ធ្វើ​ជាវត្ថុ​អនុស្សាវរីយ៍តាំងលម្អក្នុងគេហដ្ឋាន និងជាគ្រឿងលម្អផ្សេងៗទៀត។ តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ចេញពីសំបកសត្វតាមឆ្នេរសមុទ្រ​ឲ្យ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅខេត្តកែប អ្នកស្រី ឡេង សារ៉ាត់  អាចរកចំណូលបានប្រហែល ២លានរៀល ក្នុងមួយខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

    8 min
  • មុនកិច្ចប្រជុំ JBC ស្ថានការណ៍នៅប្រាសាទតាមាន់បន្តមានភាពប្រក្រតី

    ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈប្រទេសទាំងពីរត្រៀមបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥។ ពលរដ្ឋខ្មែរមួយចំនួនដែលបានឡើងទៅទស្សនាប្រាសាទតាមាន់ធំបង្ហាញពីសមានចិត្តចំពោះកងទ័ពខ្មែរឈរជើងនៅទីនោះ ដោយបានលើកទឹកចិត្តកងទ័ពខ្មែរឲ្យមានស្មារតីនឹងនរក្នុងការការពារបូរណភាពទឹកដី។ សូមជម្រាបថា ប្រាសាទតាមាន់ធំត្រូវបានភាគីកម្ពុជា និងថៃ អះអាងថាជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួន ហើយបច្ចុប្បន្ននេះមានកម្លាំងប្រដាប់អាវុធឈរជើងរួមគ្នានៅលើប្រាសាទនេះ ដោយមានខ្មែរ៧នាក់ និងថៃ៧នាក់។

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners