
Sign up to save your podcasts
Or


ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាខួបលើកទី៧៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ក្រោយបារាំងបានកាត់ទៅឲ្យវៀតណាម។ នៅព្រឹកថ្ងៃទី៤ មិថុនានេះដែរ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមចំពោះការបាត់បង់សេរីភាព ដែលធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម។ មិនថាពលរដ្ឋខ្មែរកណ្តាល ឬអ្នកនយោបាយ បានទទួលស្គាល់ពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម និងបានទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជាជួយស្នើទៅភាគីវៀតណាម ឲ្យវៀតណាមជួយយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោម។
កញ្ញា រិទ្ធី អេមម៉ា ត្រូវបានគេស្គាល់ថាជាកីឡាការនីប្រដាល់គុនខ្មែរដំបូងគេម្នាក់ ជាជនជាតិបារាំង ដែលមានបេះដូងជាខ្មែរ។ ស្រី្តក្លាហានវ័យ ២៤ឆ្នាំរូបនេះ បានចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួន ព្រមទាំងការតស៊ូជំនះការលំបាក និងគ្រោះថ្នាក់គ្រប់យ៉ាងដើម្បីហាត់រៀនកីឡាគុនខ្មែរអស់ពេលជិតពីរឆ្នាំមកហើយ។ សម្រាប់ រិទ្ធី អេមម៉ា ការតស៊ូនេះគឺធ្វើឡើងដោយក្តីស្រលាញ់ និងចង់ចូលរួមលើកស្ទួយស្មារតីគុនខ្មែរដែលបានបន្សល់ទុកតាំងពីសម័យអង្គរ។
កញ្ញា កឹម កែវសុជាតិ ជាសិល្បករគំនូរសហសម័យមួយរូប ដែលបានប្រើប្រាស់ទេពកោសល្យគូរគំនូរប្លែកពីគំនូរដទៃ។ រូបគំនូរនីមួយៗរបស់និស្សិតបរិញ្ញាបត្រគំនូរវិចិត្រកម្មរូបនេះ គឺតែងបានបញ្ចូលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៅក្នុងផ្ទាំងគំនូររបស់ខ្លួន ដោយផ្សារភ្ជាប់រូបគំនូរទាំងនោះឲ្យមានព្រលឹងរស់រវើកនឹងវប្បធម៌របស់ខ្មែរ។ កញ្ញា កែវ សុជាតិ រៀបរាប់ថា ការបញ្ចូលព្រលឹងទៅក្នុងរូបគំនូរ គឺប្រៀបបានជាការដាស់ស្មារតីយុវជនឲ្យរៀនចាប់អារម្មណ៍នូវអ្វីដែលដូនតាបន្សល់ទុកឲ្យ សម្រាប់ជាប្រយោជន៍តទៅអនាគត។
អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀងតាំងពីដូនតាមក បើទោះបីជាឆ្នាំនេះ នៅកម្ពុជាមានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរគ្រប់ទីកន្លែងក៏ដោយ។អ្នកភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បាននាំតុបតែងខ្លួនប្លែកៗ ដើម្បីប្រារព្ធពិធីបុណ្យដង្ហែអ្នកតាព្រីងក្អែក បំណងសុំទឹកភ្លៀង និងសេចក្តីសុខ ដល់មនុស្សសត្វទាំងឡាយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ នេះជាទម្លាប់របស់អ្នកភូមិបឹង ដែលតែងតែធ្វើពិធីបុណ្យសុំទឹកភ្លៀងតាំងពីដូនតាមក បើទោះបីជាឆ្នាំនេះ នៅកម្ពុជាមានភ្លៀងធ្លាក់យ៉ាងជោគជាំស្ទើរគ្រប់ទីកន្លែងក៏ដោយ។
យ៉ាងហោចណាស់អដ្ឋិធាតុរបស់អ្នកស្លាប់ចំនួន៤៦៤កោដ្ឋត្រូវបានប្រទះឃើញយ៉ាងអាថ៍កំបាំងនៅពីក្រោយរូបសំណាកព្រះពុទ្ធរូបមួយអង្គនៅក្នុងវត្តលង្កា នៅទីក្រុងភ្នំពេញ កាលពី១០ឆ្នាំមុន ។ កោដ្ឋទាំង៤៦៤ដែលមានទាំងសភាពបាក់បែកនិងទ្រុឌទ្រោម រីឯខ្លះទៀតនៅមានសណ្ឋានស្រស់ស្អាតនិងតម្លៃខ្ពស់ផងនោះ ត្រូវបានគេបំភ្លេចនិងបោះបង់ចោលតាំងពីសម័យកាលមុនសង្គ្រាម ក្នុងសម័យសង្គ្រាមជាពិសេសពេលជម្លៀសចេញពីទីក្រុងភ្នំពេញកាលពី៥០ឆ្នាំមុននិងមកដល់ពេលបច្ចុប្បន្ននេះ។ លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានអះអាងថាកោដ្ឋរបស់អ្នកស្លាប់ទាំង៤៦៤នេះត្រូវបានរកឃើញដោយអាថ៍កំបាំង គ្មានអត្ថសញ្ញាណនិងគ្មានសាច់ញាតិទាល់តែសោះ។
នៅចំពោះមុខមនុស្សចាស់ ជីដូន ជីតា ឪពុកម្តាយដែលលាក់កំបាំង មិននិយាយអ្វីទាក់ទងនឹងប្រវត្តិអតីតកាលរបស់គ្រួសារដែលធ្លាប់ឆ្លងកាត់សង្រ្គាមនៅកម្ពុជា កូនចៅជំនាន់ក្រោយកើតធំដឹងក្តីនៅប្រទេស កើតទុក្ខ មិនសុខចិត្ត។ ក្រោមការផ្តួចផ្តើមគំនិតរបស់សមាគមផ្សព្វផ្សាយឈ្មោះ បានមី តារាសំដែងដើមកំណើតខ្មែរ សាន សូណាឌីបានបង្កើត ដំឡើងរឿងល្ខោន មួយដែលមានចំណងជើងថា “នៅផ្ទះរបស់យើង គេមិនធ្វើអញ្ចឹងទេ”។ តើរឿងនេះមានដំណើរសាច់រឿងយ៉ាងដូចម្តេចខ្លះ?
អ្នកស្រុកកោះអន្លង់ចិន ខេត្តកណ្តាលបាននាំគ្នាដាំដំណាំស្លឹកងប់ស្ទើរតែគ្រប់ផ្ទះ។ តាមអ្នកស្រុក ដំណាំប្រភេទនេះមិនពិបាកថែទាំ តម្លៃលក់លើទីផ្សារក៏ល្អ ហើយតម្រូវការក៏មានច្រើនដែរ។ តែទោះបីជាមិនសូវប្រឈមនឹងបញ្ហាទីផ្សារក៏ដោយក៍អ្នកដាំដំណាំស្លឹកងប់ព្រួយបារម្ភខ្លះដែរនឹងការនាំចូលបន្លែប្រភេទនេះពីប្រទេសវៀតណាម។ ពីកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល សូមលោក អ្នកនាងទស្សនាបទយកការណ៍របស់ សាំ ឧត្តម
តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវបិទទ្វារជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២៥ ដោយដាក់ជំនួសមកវិញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅព្រលានអន្តរជាតិភ្នំពេញបច្ចុប្បន្នបានលើកឡើងពីក្តីបារម្ភដូចៗគ្នាចំពោះការប្រឈមនឹងការធ្លាក់ចំណូលនៅពេលមានការផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិនេះ។ បារម្ភដោយសារតែអាកាសយានដ្ឋានអន្តរជាតិតេជោមានចម្ងាយឆ្ងាយខ្លាំងពីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យមានការរៀបចំចូលទទួលភ្ញៀវនៅព្រលានអន្តរជាតិថ្មីដែលមានភាពងាយស្រួលដូចនៅព្រលានអន្តរជាតិភ្នំពេញសព្វថ្ងៃ។
លោក ព្រហ្ម វិចិត្រ ជាវិចិត្រករជើងចាស់ម្នាក់ដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងអប់រំបានរចនារូបគំនូរក្នុងសៀវភៅសិក្សាសង្គម។ អំឡុងពេលជិតចូលនិវត្តន៍ លោកបានបង្កើតអង្គការ “វិចិត្រករខ្មែរដើម្បីកុមារ” ក្នុងគោលដៅបង្រៀនគំនូរដល់កូនៗអ្នកភូមិនៅជាយក្រុងភ្នំពេញ។ សម្រាប់លោក ព្រហ្ម វិចិត្រ ការអប់រំបែបសិល្បៈគំនូរបានធ្វើឱ្យកុមារ និងយុវជនមានបំណិនជីវិត។
កោះកាពិជាឃុំមួយដែលលាតសន្ធឹងលើលំហសមុទ្រស្ថិតក្នុងខេត្តកោះកុង។ ពលរដ្ឋរស់នៅក្នុងឃុំមួយនេះអាស្រ័យផលដោយការនេសាទ។ ផ្លូវធ្វើដំណើរទៅកាន់ឃុំកោះកាពិមានភាពងាយស្រួល តែអ្នកស្រុកបានត្អូញត្អែរពីការខ្វះទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់។ ក្នុងន័យនេះ ពួកគេបានទទូចឲ្យអាជ្ញាធរជួយផ្គត់ផ្គង់ទឹកស្អាត និងភ្លើងអគ្គិសនីឲ្យបានគ្រប់គ្រាន់។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners