
Sign up to save your podcasts
Or


ការប្រារព្ធពិធីបុណ្យប្រ៉ាយរបស់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាបានប្រព្រឹត្តិទៅកាន់តែទាក់ទាញកាលពីថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា អង្គការសង្គមស៊ីវិល សាធារណជនព្រមទាំងអ្នកគាំទ្រជាច្រើនរយនាក់។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់អ្នកស្រលាញ់ភេទដូចគ្នា ដែលរួមមានទាំងការរត់ប្រណាំង ការដើរបង្ហាញម៉ូដ ដំណើរមោទកភាព ការប្រកួតរាជនីប្រ៉ាយ ព្រមទាំងការប្រគុំតន្ត្រីនិងឌីជេជាដើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់នៃការអបអរនិងការលើកកម្ពស់សមភាព សេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា និងលុបបំបាត់ការរើសអ៉ើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា។
ខេត្តកោះកុង៖ កាពិត្រូវបានគេផលិតចេញពីសត្វសមុទ្រម៉្យាងមានឈ្មោះ សត្វគី។ ជារៀងរាល់ដើមរដូវវស្សា ពលរដ្ឋរស់នៅតាមឆ្នេរសមុទ្រក្នុងឃុំកោះកាពិ ស្រុកកោះកុង តែងមមាញឹកប្រមូលយកសត្វគីមកធ្វើផ្អកគី ឬហៅ កាពិ។ តាមអ្នកភូមិកោះកាពិ មុខរបរផលិតកាពិធម្មជាតិមួយនេះត្រូវមានចិត្តអំណត់អត់ធន់ ខណៈដែលសត្វគីក្នុងសមុទ្រកំពុងខ្សត់ទៅៗ។
នៅចំពោះមុខការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទJN.1 នៅក្នុងលោក និងនៅប្រទេសក្បែរខាងកម្ពុជា អាជីវករលក់ដូរបន្លែផ្លែឈើ រួមទាំងអ្នកដឹកជញ្ចូនម្ហូបអាហារផ្តើមប្រុងប្រយ័ត្នដោយរក្សាអនាម័យជាប់ជាប្រចាំដូចជាពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាដើម។ តែទន្ទឹមគ្នានេះ ពួកគេក៏បានសម្តែងក្តីបារម្ភជុំវិញមុខរបររកស៊ីរបស់ពួកគេ ប្រសិនបើជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីផ្ទុះឡើងខ្លាំងរហូតគ្រប់គ្រងមិននោះ ខណៈការលក់ដូរសព្វថ្ងៃហាក់មិនសូវកាក់កបរួចស្រេចទៅហើយ។
កោះកុងក្រៅ ជាតំបន់ឆ្នេរសមុទ្របែបធម្មជាតិដែលស្ថិតក្នុងខេត្តកោះកុង។ តំបន់ឆ្នេរមួយនេះទើបផ្ទុះការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរនាប៉ុន្មានឆ្នាំចុងក្រោយសម្រាប់ទិដ្ឋភាពដ៏ត្រកាលនៃឆ្នេរខ្សាច់ដ៏ស ក្បុស និងសម្រស់ព្រៃភ្នំដ៏ខៀវស្រងាត់។ បច្ចុប្បន្ន កោះកុងក្រៅបានក្លាយជាទីលំហែ និងឱសថព្យាបាលទុក្ខកង្វល់របស់ទេសចរក្នុងស្រុក ពិសេសអ្នកនិយមស្រលាញ់ភាពស្ងប់ស្ងាត់ និងការដើរកម្សាន្តបែបធម្មជាតិ។
សម្រាប់ខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម ទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំធ្វើយ៉ាងអធិកអធមនៅសារមន្ទីរវាលពិឃាតប្រល័យពូជសាសន៍ជើងឯកដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សនិសិ្សត ព្រះសង្ឃ មន្ត្រីរាជការ និងបុគ្គលិកមកពីស្ថាបន័រដ្ឋ និងឯកជនជិត ៧ ០០០នាក់។ អ្នកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានលើកឡើងថា ទិវាជាតិនៃការចងចាំឆ្នាំនេះមិនត្រឹមតែធ្វើឡើងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ តែក៏ជាការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងបន្ថែមទៀតពីអំពើប្រល័យពូជសាសន៍ដល់ក្មេងៗជំនាន់ក្រោយដែរ។
ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ឧសភា មានយុវជនប្រមាណជាង ៤០នាក់ បានចូលរួមបោះជំរុំនៅតំបន់ទេសចរណ៍ធម្មជាតិកោះកុងក្រៅដើម្បីស្វែងយល់ពីកិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមនិស្សិតដែលមកពីបណ្តារាជធានី ខេត្តផ្សេងគ្នាយល់ថា យុវជនគួរចំណាយពេលចុះសិក្សាស្វែងយល់ពីការងារការពារតំបន់ធនធានធម្មជាតិដែលកម្ពុជាមាន។
ក្នុងឱកាសរំលឹកខួប៥០ឆ្នាំ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ស្នាដៃតន្ត្រី“បង្សុកូល” ដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលដឹកនាំនិពន្ធនិងសម្តែងដោយក្រុមសិល្បកររបស់លោកបណ្ឌិតហ៊ឹម សុភី និងសមិទ្ធិករលោកប៉ាន់ រិទ្ធី កំពុងត្រៀមខ្លួនចាកចេញទៅសម្តែងថ្នាក់ពិភពលោកជាថ្មី នៅក្នុងមហោស្រពសិល្បៈកម្ពុជា នាទីក្រុងម៉ុងរ៉េអាល់។ ការប្រគំតន្ត្រី“បង្សុកូល” ដែលរួមមានការសម្តែងជាមួយសិល្បករអន្តរជាតិផ្សេងៗទៀត ក្នុងគោលបំណងឧទ្ទិសវិញ្ញាណក្ខន្តដល់ជនរងគ្រោះខ្មែរក្នុងរបបខ្មែរក្រហមនិងការរស់ឡើងវិញនៃតន្ត្រីកម្ពុជា នឹងត្រូវរៀបចំធ្វើឡើងជាថ្មីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដោយអង្គការសិល្ប:ខ្មែរអមត:រួមសហការជាមួយអង្គការ Connexion Champa របស់សហគមន៍ខ្មែរនៅប្រទេសកាណាដា។
លោក ហ្សង់មីសែល ហ្វីលីពី គឺជាសាស្ត្រាចារ្យជនជាតិបារាំងផ្នែកភាសាវិទ្យាដែលមានជំនាញខាងការសិក្សាភាសាខ្មែរ និងភាសាជនជាតិដើមភាគតិចផ្សេងៗទៀតនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍។ ជាបណ្ឌិតនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញ លោកហ្សង់មីសែល ហ្វីលីពីបញ្ជាក់ប្រាប់ថា ភាសាជនជាតិដើមភាគតិចនៅកម្ពុជាកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ ក្នុងនោះភាសាស្អូចឈានទៅរកការបាត់បង់ខ្លាំងជាងគេបំផុត។
នៅឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកានទី៧៨ គ្មានវត្តមានរបស់ខ្សែភាពយន្តខ្មែរក៏ពិតមែន ប៉ុន្តែ កម្ពុជានៅតែមានជនជាតិរបស់ខ្លួនចូលរួមនៅក្នុងមហោស្រព។ បន្ទាប់ពីបានអាហារូបករណ៍ពីមូលនិធិកានដើម្បីថ្នាក់បណ្តុះបណ្តាលអ្នកដឹកនាំរឿងរយៈពេល៤ខែកន្លះកាលពីឆ្នាំមុន សាន ដានិច សមិទ្ធិករស្រ្តីខ្មែរវ័យក្មេងបានវិលត្រឡប់ទៅមហោស្រពភាពយន្តកានសាជាថ្មី ក្នុងក្របខ័ណ្ឌនៃសិក្ខាសិលារបស់កម្មវិធី La Fabrique Cinéma រៀបចំឡើងដោយវិទ្យាស្ថានបារាំង ដៃគូរបស់វិទ្យុបារាំងអន្តរជាតិ។
ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអ្នកប្រកបរបរចម្លាក់ស្ពាន់ជាច្រើនបានបោះបង់របរមួយនេះចោល។ លោក វ៉ាន់ ស៊ីថា ម្ចាស់សិប្បកម្មភ្ញីទេសដែលមានទីតាំងនៅជិតស្ពានព្រែកក្តាមបានអះអាងថា សព្វថ្ងៃនេះ ផលិតផលធ្វើពីស្ពាន់ដែលឆ្លាក់ដោយដៃកំពុងប្រឈមបញ្ហាខ្វះទីផ្សារ ព្រោះអតិថិជនមួយចំនួនធំបានងាកទៅប្រើប្រាស់របស់ដែលផលិតចេញពីរោងចក្រ និងនាំចូលពីប្រទេសក្រៅ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners