បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ប្រជានេសាទងាកទៅចិញ្ចឹមត្រីឆ្ពង់ ស្របពេលផលនេសាទសមុទ្រធ្លាក់ចុះ

    ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានងាកទៅចិញ្ចឹមត្រីឆ្ពង់សមុទ្រវិញ ស្របពេលផលនេសាទពីសមុទ្រកាន់តែធ្លាក់ចុះ។ មូលហេតុមួយទៀត ដែលធ្វើឲ្យពលរដ្ឋនៅទីនោះងាកទៅចិញ្ចឹមត្រីឆ្ពង់ គឺពួកគេលែងចង់ប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារខ្យល់ព្យុះនៅពេលចេញទៅនេសាទលើលំហសមុទ្រ។ ប្រជានេសាទរំពឹងថា ការចិញ្ចឹមត្រីឆ្ពង់នឹងអាចជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរឡើងថែមទៀត៕

    9 min
  • យុវជនអាស៊ី « រួមគ្នាដើម្បីការអប់រំ » តាមរយៈការប្រកួតសិល្បៈគំនូរ

    ក្នុងគោលបំណងលើកកំពស់រួមគ្នាដើម្បីការអប់រំទាំងអស់គ្នា ជាពិសេសផ្តោតសំខាន់លើការអប់រំរបស់ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ក្រុមសកម្មភាពយុវជនអាស៊ី ហៅកាត់ថា(AYA) បានសហការជាមួយអង្គការសីលការកម្ពុជានិងអង្គការAFSC បង្កើតវេទិកានៃការប្រកួតប្រជែងសិល្បៈគំនូរ កាលពីថ្ងៃ៣ឧសភា ក្រោមប្រធានបទ « រួមគ្នាដើម្បីការអប់រំ »។

    10 min
  • លោក សាវិន ហ្វីលីព៖ ធ្វើផែនការជីវិតត្រឹមត្រូវ ទើបអ្នកសិល្បៈអាចមានជីវិតប្រសើរបាន

    លោក សាវិន ហ្វីលីព គឺ​ជា​តារា​ភាព​យន្ត​ល្បី​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​បាន​ថត​កុន​លំដាប់​ពិភព​លោក​ជាច្រើន​ផង​ដែរ​។ ​ជា​អតីត​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ផ្កាយ​៥ ជា​តារា​ភាព​យន្ត និង​ជា​អ្នក​បង្កើត​មាតិកា​សង្គម ​លោក សាវិន ហ្វីលីព ដែល​មាន​ឈ្មោះ​ដើម​ តូ យោធិន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​កំពុង​ទទួល​ជោគ​ជ័យ​ទាំង​ការ​ងារ និង​គ្រួសារ​។​ ក្នុង​ពេល​ចែក​រំលែក​បទពិ​សោធន៍​ជីវិត​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ​លោក​ សាវិន​ ហ្វីលីព ថ្លែង​ថា ​ភាព​ជោគ​ជ័យ​របស់​លោក​គឺ​ដោយ​សារ​តែ​ការ​ធ្វើ​ផែន​ការ​ជីវិត​បាន​ច្បាស់​លាស់​។

    13 min
  • សហគមន៍នេសាទ”កំពង់សាមគ្គី” ក្លាយជាសហគមន៍ទេសចរណ៍មួយក្នុងខេត្តកំពត

    តំបន់សហគមន៍នេសាទ”កំពង់សាមគ្គី” ដែលជាកន្លែងការពារព្រៃកោងកាងបានប្រែខ្លួនទៅជាសហគមន៍អេកូទេសចរណ៍មួយក្នុងខេត្តកំពតតាំងពីឆ្នាំ ២០១៩។ បច្ចុប្បន្ន សហគមន៍មួយនេះ អាចរកបានចំណូលបន្ថែមសម្រាប់សហគមន៍។តាមរយៈចំណូលនេះ សហគមន៍អាចបង្កើនប្រសិទ្ធិភាពក្នុងការងារអភិរក្សធនធានធម្មជាតិ៕

    9 min
  • ទិវាពលកម្មអន្តរជាតិ ២០២៥ ត្រូវបានប្រារព្ធក្នុងរូបភាពផ្សេងគ្នារវាងសហជីព និងរដ្ឋាភិបាល

    ទិវាពលកម្មអន្តរជាតិថ្ងៃ១ ឧសភាក្នុងឆ្នាំ២០២៥ នេះ គឺជាខួបលើកទី១៣៩។ ក្នុងឱកាសនេះ បណ្តាសហជីព និងកម្មកររាប់រយនាក់បានជួបជុំគ្នាសម្តែងមតិដោយលើកឡើងពីបញ្ហាប្រឈម និងកង្វល់ដើម្បីឲ្យរដ្ឋាភិបាលបានដឹង ឮ និងជួយដោះស្រាយ។ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កម្មករនៅតែជាបញ្ហារសើបបំផុតដែលបណ្តាសហជីពបានលើកឡើង។ ពីជ្រុងរដ្ឋាភិបាលវិញបានអះអាងពីការប្តេជ្ញាខ្ពស់ដើម្បីជួយលើកកម្ពស់ជីវភាពកម្មករ។

    9 min
  • លោកគង់ វន សរសេរសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនដើម្បីលក់យ​ថវិកាជួយសិស្សខ្មែរក្រីក្រ

    លោកគង់ វន ជាអតីតអ្នកកាសែតរបស់ទីភ្នាក់ងារជប៉ុននៅសម័យសង្គ្រាមលន់ នល់ ក្នុងទសវត្ស ៧០ រហូតដល់ខ្មែរក្រហមវាយយកក្រុងភ្នំពេញនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីបានភៀសខ្លួនទៅរស់នៅប្រទេសជប៉ុនជិត២០ឆ្នាំ លោកក៏បានសម្រេចចិត្តវិលត្រឡប់ចូលប្រទេសកំណើតមកសរសេរសៀវភៅស្តីពីខ្សែជីវិតផ្ទាល់ខ្លួនដើម្បីស្វែងរកថវិកា និងបរិច្ចាកជីវិតចុងក្រោយជួយដល់សិស្សខ្មែរក្រីក្រនៅទីជនបទ។

    14 min
  • លោកស្រី ភឿង សកុណា៖ ស្ថិតក្នុងបញ្ជីក្រហម នេះជាលើកចុងក្រោយ ដែល​រូបព្រះវិស្ណុផ្ទំ តាំងនៅទឹកដីបរទេស

    នៅប្រទេស​បារាំង សារមន្ទីសិល្បៈអាស៊ី​ ហ្គីមេ Guimet នៅទីក្រុង​ប៉ារីស​បាន​បើកសម្ពោធ​ពិព័រណ៌រូបព្រះវិស្ណុផ្ទំ​មកពីប្រាសាទមេបុណ្យខាងលិច កាលពីល្ងាច​ថ្ងៃ​ចន្ទទី ២៨ មេសាម្សិលមិញ។ អមដំណើរដោយ​លោកហង់ពៅ អគ្គនាយក​អាជ្ញាធរអប្សរា ​លោកស្រី ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​កម្ពុជា​បានធ្វើដំណើរ​ទៅចូលរួមដោយផ្ទាល់នៅក្នុង​ពិធីសម្ពោធ​ការតាំងពិព័រណ៌​វត្ថុសិល្បៈធ្វើពីសំរឹទ្ធ​របស់ប្រទេស​កម្ពុជា​នៅ​សារមន្ទីរជាតិបារាំង​ហ្គីមេ។ មានឈ្មោះ Bronzes royaux d'Angkor, un art du divin បកប្រែក្រៅផ្លូវការថា សិល្បៈសម្រាប់ទេព​របស់រាជបដិមាសំរឹទ្ធនៅអង្គរ ពិព័រណ៌​នៅទីក្រុង​ប៉ារីស​នឹង​បើកទ្វារទទួល​សាធារណជនចាប់ពីថ្ងៃទី ៣០មេសា រហូត​ដល់​ថ្ងៃទី ៨ កញ្ញាឆ្នាំ ២០២៥។ ឈាង បុប្ផា​បានចុះ​ទៅ​យកព័ត៌មានផ្ទាល់​នៅសារមន្ទីរហ្គីមេ។ យើងស្តាប់បទយកការណ៍របស់គាត់។

    11 min
  • សមាគមខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម

    នៅព្រឹកថ្ងៃអង្គារ ទី២៩ មេសានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមបានដង្ហែក្បួនតាមដងផ្លូវឆ្ពោះទៅកាន់ក្រសួងការបរទេសដើម្បីដាក់ញត្តិស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា។ ញត្តិរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមបន្តទទូចឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់នឹងពួកគេដែលមានអ្នកខ្លះបានរងការបង្រ្កាប និងចាប់ខ្លួនពីសំណាក់អាជ្ញាធរវៀតណាម។ អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវជួយឈឺឆ្អាលរឿងសុខទុក្ខពលរដ្ឋខ្មែរក្រោមដូចដែលវៀតណាមតែងតែស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជា។

    9 min
  • មជ្ឈមណ្ឌលបុប្ផាណារំឭកខួប៥០ឆ្នាំរបស់ខ្មែរក្រហមដើម្បីបន្លឺការចងចាំនិងបង្កើនការអប់រំសម្រាប់អនាគត

    មជ្ឈមណ្ឌលបុប្ផាណា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីបង្សុកូលរំឭកខួប៥០ឆ្នាំនៃការឡើងកាន់អំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមកាលពីឆ្នាំ១៩៧៥។ កម្មវិធីនៃការរំឭកខួប៥០ឆ្នាំនេះមានទាំងការតាំងពិព័រណ៍ ការរំឭកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងសម័យខ្មែរក្រហម ព្រមទាំងកិច្ចពិភាក្សាដ៏សំខាន់មួយរវាងអ្នករស់រានមានជីវិតនិងអ្នកចូលរួមវ័យក្មេងជំនាន់ក្រោយ ដើម្បីបន្លឺការចងចាំ រំឭកពីអតីតកាលនិងដើម្បីអប់រំសម្រាប់អនាគត។

    11 min
  • ហូលល័ក្ដខ្មែរពេញនិយម ប៉ុន្តែប្រឈមនឹងការបាត់បង់ប្រពៃណីធ្វើល័ក្ដ

    ល័ក្ដធម្មជាតិតាមក្បួនបុរាណខ្មែរ ឬល័ក្ដគីមី ត្រូវបានគេប្រើប្រាស់ជាចាំបាច់សម្រាប់ជ្រលក់ពណ៌ក្នុងការងារតម្បាញហូល។ថ្វីបើហូលត្បាញដោយសរសៃសូត្រជ្រលក់ល័ក្ដធម្មជាតិកំពុងពេញនិយម និងមានតម្លៃខ្ពស់ ប៉ុន្តែសិប្បករប្រើសរសៃសូត្រជ្រលក់ល័ក្ដខ្មែរកាន់តែខ្សត់ទៅៗ។ កញ្ញា អ្នក សម្ផស្ស បុគ្គលិកក្រុមហ៊ុនសូត្រពណ៌បានអះអាងថា សូត្រពណ៌ព្យាយាមអភិរក្ស ស្រាវជ្រាវបង្កើតពណ៌ធម្មជាតិ និងបង្រៀនរបៀបធ្វើល័ក្ដធម្មជាតិដល់សហគមន៍តម្បាញនៅខេត្តតាកែវតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners