បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បណ្ណាគារជប៉ុន Tsutaya ដ៏ល្បីល្បាញធំជាងគេក្នុងលោក មកបង្កើតទីតាំងនៅកម្ពុជា

    មិនដែលធ្លាប់មាននៅកម្ពុជា បណ្ណាគាររបស់ជប៉ុនឈ្មោះ Tsutaya ដែលជាបណ្ណាគារដ៏ធំ ល្បីឈ្មោះក្នុងពិភពលោក បានមកបង្កើតទីតាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ ហាងលក់សៀវភៅដែលមានរចនាបថបែបជប៉ុនមួយនេះបាននាំយកសៀវភៅរហូតដល់ទៅប្រមាណ ៧ម៉ឺនចំណងជើង មកតាំងលក់ ព្រមទាំងមានហាងកាហ្វេ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ពលរដ្ឋខ្មែរ ដែលវិទ្យុបារាំងអន្តរជាតិ RFI បានសម្ភាសន៍ បានលើកឡើងពីក្តីរំភើបនៅពេលឃើញមានបណ្ណាគារប្រភេទនេះ ដែលសម្បូរសៀវភៅចម្រុះបែប ឲ្យអ្នកចូលចិត្តសៀវភៅអាចជ្រើសរើសបាន។ បន្ថែមពីនេះ ពួកគេចង់ឃើញបណ្ណាគារបែបនេះបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅបរទេស។ 

    8 min
  • បដិមាព្រះវិស្ណុផ្ទំដ៏ល្អអស្ចារ្យនឹង​បង្អួតសម្រស់នៅក្នុង​ពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំងGuimet

    នៅទីបំផុត រូបព្រះវិស្ណុផ្ទំ​ដែលទទួលបានការជួសជុលសំអាត​ជាច្រើនខែ ​បានមកដល់​សារមន្ទីរសិល្បៈអាស៊ី ហ្គីមេ​ Guimetក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដើម្បី​ចូលរួម​ក្នុងពិធីតាំងពិព័រណ៌​ដ៏ធំ ដែល​រៀបចំឡើង​​ដោយ​សារមន្ទីរសិល្បៈអាស៊ីហ្គីមេ ពីចុងខែ​មេសា រហូត​ដល់​ខែកញ្ញាឆ្នាំ ២០២៥។ នៅមុន​ការដាក់តាំងបង្ហាញជា​សាធារណៈ​នៅសប្តាហ៍ក្រោយ ព្រះវិស្ណុផ្ទំដែលជាបដិមាធ្វើពីសំរឹទ្ធបុរាណធំជាងគេ​បង្អស់ក្នុងប្រទេស​កម្ពុជា ឬ​នៅអាស៊ីអាគ្នេយ៍ បានទទួលការជួសជុសយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសបារាំង អស់រយៈពេល​៣ខែ នៅ​មន្ទីរពិសោធន៍ឯកទេស ឈ្មោះ អាក់ កង់ទិក Arc’Antique ក្នុងទីក្រុង ណង់ Nantes​ ភាគពាយ័ព្យ​នៃប្រទេសបារាំង។ ឈាង បុប្ផា​បានទៅធ្វើបទយកការណ៍នៅពេល​រូបព្រះវិស្ណុ​ផ្ទំត្រូវបានដឹក និង​យកទៅដំឡើង​នៅ​សារមន្ទីរ​សិល្បៈអាស៊ីហ្គីមេ កាលពី​សប្តាហ៍មុន។

    16 min
  • គ្រួសារសកម្មជនមាតាធម្មជាតិហាក់អស់សង្ឃឹមលើប្រព័ន្ធតុលាការកម្ពុជា

    នៅព្រឹកថ្ងៃពុធទី២៣មេសានេះ តុលាការកំពូលបានបើកការសវនាការលើការស្នើសុំរបស់សកម្មជនមាតាធម្មជាតិ ដើម្បីនៅក្រៅឃុំ។ សវនាការដែលចាយពេលអស់មួយព្រឹក នៅមិនទាន់មានការសម្រេចអ្វីឡើយ ដោយចៅក្រមអះអាងថា នឹងប្រកាសសាលដីកា នៅថ្ងៃទី៣០មេសាខាងមុខ។ នៅចំពោះមុខនៃការទន្ទឹងរង់ចាំលទ្ធផលក្រុមគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ បង្ហាញក្តីអស់សង្ឃឹមលើប្រព័ន្ធតុលាការ ដ្បិតថាការស្នើសុំនៅក្រៅឃុំកន្លងមកតែងតែបរាជ័យ។

    12 min
  • លោក Roland Neveu ម្ចាស់រូបថតដ៏ល្បីល្បាញ ពេលទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា

    នៅពេលចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចង់កាត់ផ្តាច់ប្រទេសកម្ពុជាចេញពីពិភពលោកខាងក្រៅ តាមរយៈការបណ្តេញជនបរទេសដែលនៅសេសសល់ចេញពីប្រទេសរបស់កម្ពុជា។ កាលពី៥០ឆ្នាំមុន លោក Roland Neveu គឺជាអ្នកថតរូបរបស់កាសែតបារាំងម្នាក់ ដែលស្ថិតនៅក្នុងចំណោមជនបរទេសចុងក្រោយគេ ដែលត្រូវបានគេជម្លៀសចេញពីស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃចុងក្រោយបង្អស់គឺ ថ្ងៃទី៨ ឧសភា ឆ្នាំ១៩៧៥។ ជាសាក្សីដ៏កម្រនៃសោកនាដកម្មមួយរបស់កម្ពុជា លោក Roland Neveu បានផ្តិតយករូបភាពជាច្រើនសន្លឹកដែលជានិមិត្តរូបជាប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ 

    9 min
  • លោក សេង ផល្លី ចាត់ទុកការការពារព្រៃក្បាលខ្លាប្រៀបបាននឹងការថែទាំម្ដាយ

    ក្បាលខ្លាជាព្រៃសហគមន៍មួយស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលធ្លាប់រងការទន្ទ្រានយកដីដើម្បីដាំដំណាំ និងជាទីសម្រាប់បរបាញ់សត្វព្រៃ។ តែដោយមានការខិតខំប្រឹងប្រែងតស៊ូរបស់ប្រជាសហគមន៍ទាំងអស់ ក្នុងនោះមានលោក សេង ផល្លីម្នាក់ផង ព្រៃក្បាលខ្លាបានក្លាយជាតំបន់ការពារធម្មជាតិ។ ជាសកម្មជនម្នាក់ការពារព្រៃឈើ លោកសេង ផល្លីមានមហិច្ឆតាប្រែក្លាយព្រៃក្បាលខ្លាទៅជាតំបន់អេកូទេសចរណ៍ដែលអាចរួមចំណែកកាត់បន្ថយបទល្មើសព្រៃឈើ និងផ្តល់ចំណូលឲ្យពលរដ្ឋក្នុងសហគមន៍។ 

    9 min
  • ប្រជាសហគមន៍ក្បាលខ្លាព្យាយាមដាំកូនឈើឡើងវិញនៅលើដីដែលដកហូតពីជនល្មើស

    ប្រជាសហគមន៍បានចាត់ទុកការដាំកូនឈើឡើងវិញនៅទីតាំងដី ដែលដកហូតពីជនល្មើសថា ជារឿងដ៏សំខាន់ ដើម្បីរក្សាគំរបព្រៃឈើឲ្យបានដូចដើម និងផ្តល់ប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឲ្យស្គាល់ឈើប្រណិតៗដូចជា ធ្នង់ ផ្ចឹក សុក្រំ កកោះ គ្រញូង និងបេងជាដើម។ តែលោក មីង នី សមាជិកគណៈកម្មាការព្រៃសហគមន៍ក្បាលខ្លាបានអះអាងថា កូនឈើដែលដាំថ្មីៗបានងាប់ច្រើនជាងរស់។ នេះក៏ព្រោះតែបញ្ហាអាកាសធាតុក្ដៅហួតហែង ភ្លើងឆេះព្រៃ និងកង្វះការថែទាំ។

    9 min
  • ខួប៥០ឆ្នាំ៖ ពលរដ្ឋខ្មែររំលឹកព្រឹត្តិការណ៍ជម្លៀសចេញពីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥

    ថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ គឺជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់បានរំលឹកហេតុការណ៍កាលពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដោយអ្នកខ្លះបានបាត់បង់ក្រុមគ្រួសារ និងបងប្អូនដែលមិនអាចវិលត្រឡប់វិញបាន។ តែសម្រាប់យុវជនជំនាន់ក្រោយ ពួកគេចង់ឃើញប្រទេសកម្ពុជាមានការរួបរួមសាមគ្គី និងសិក្សាពីប្រវត្តិសាស្ត្រដើម្បីជៀសវាងការកើតឡើងវិញនូវរបបដ៏ខ្មៅងងឹតដូចកាលពី ៥០ឆ្នាំមុន។

    7 min
  • លោកឆាំង យុ ប្រែក្លាយពីជនរងគ្រោះក្នុងរបបខ្មែរក្រហមទៅជាអ្នកស្វែងរកការពិត

    ថ្ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ នេះជាខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានពួកខ្មែរក្រហមបណ្តេញចេញពីផ្ទះ និងបំបែកចេញពីគ្រួសារ ពិសេសរងនូវភាពអត់ឃ្លាន ការបង្ខំអោយធ្វើការហួសកម្លាំង ការបង្អត់អាហារ និងការធ្វើទារុណ្ឌកម្មនៅក្នុងមន្ទីរសន្តិសុខខ្មែរក្រហម។ ក្រោយរួចជីវិតពីរបបវាលពិឃាត លោកក៏បានបន្តការសិក្សានៅសហរដ្ឋអាមេរិក និងវិលមកស្រុកកំណើតដើម្បីស្រាវជ្រាវចងក្រងឯកសារ និងស្វែងរកការពិតពីរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត។

    10 min
  • សភាពការណ៍ថ្ងៃ១៧ មេសា ១៩៧៥ ដែលខ្មែរ​ក្រហមឡើង​កាន់​អំណាច

    នៅ​ថ្ងៃ​ទី ១៧ មេសា ឆ្នាំ ១៩៧៥ កាលពី៥០​ឆ្នាំ​មុន ទីក្រុង ភ្នំពេញ បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ខ្មែរក្រហម​ បន្ទាប់ពី ពួក​នេះ បាន​ឃោសនាថា ពួក​គេ នាំ សន្តិភាព មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ។ ប៉ុន្តែ​តាម​ការពិត គឺ​ជា​ការ​ចាប់​ផ្តើម​​បោស​សំអាត​មួយ​បែប​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​ ក្រឡាប់ចក្រ​ស្លាប់​មនុស្សអស់​ជិត២លាននាក់​ត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​៨​ខែ និង​២០ថ្ងៃ។

    9 min
  • ខួប ៥០ឆ្នាំ៖ ផ្ទះ និងផ្នូររបស់ប៉ុល ពត ជាកេរដំណែលបន្សល់ទុកចុងក្រោយនៃរបបខ្មែរក្រហម

    ថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ ជាខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ សាឡុត ស ឬ ប៉ុល ពត គឺជាបងធំទី១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលបានដឹកនាំកម្ពុជាឲ្យធ្លាក់ចូលជ្រោះដ៏ងងឹត និងបានធ្វើឲ្យប្រជាជនខ្មែរស្លាប់ជិត ២លាននាក់តែក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ៥០ឆ្នាំក្រោយមក ផ្ទះ និងផ្នូររបស់ប៉ុលពតនៅលើខ្នងភ្នំដងរែក គឺជាកេរដំណែលមួយដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ផ្ទះ និងផ្នូររបស់ប៉ុល ពតបានក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្រ្ត និងជាភស្តុតាងនៃជីវិតចុងក្រោយរបស់មេដឹកនាំខ្មែរក្រហម។

    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners