
Sign up to save your podcasts
Or


សាលារាជធានីភ្នំពេញបានចាប់ផ្ដើមរៀបចំតុបតែងសង្រ្កាន្តវត្តភ្នំដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅប៉ុន្មានថ្ងៃខាងមុខ។ ការរៀបចំតុបតែងនេះមានការធ្វើប៉ាណូខ្លោងទ្វា ការរៀបចំដាក់គោមអមដោយភ្លើងពណ៌ផ្សេងៗ ព្រមទាំងការដាក់តាំងម្កុដអប្សរាដ៏ធំមួយជាដើម។ លោកស្រី ណម ណារីន ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញបានបញ្ជាក់ថា សង្រ្កាន្តវត្តភ្នំឆ្នាំនេះ គឺផ្តោតសំខាន់លើវប្បធម៌ប្រពៃណីខ្មែរជាមួយនឹងការសម្តែងទស្សនីយភាពផ្សេងៗ។ ទន្ទឹមគ្នានេះ អាជ្ញាធរក៏បានត្រៀមកម្លាំងដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរដែរ។
សហគមន៍ក្បាលខ្លាបានព្រួយបារម្ភពីកំណើនសកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ ក្រោយពីការផ្ដាច់ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក USAID ។ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារព្រៃឈើជួរមុខ ដោយប្រើប្រាស់បច្ចេកវិទ្យា SMART Connect ដែលជាប្រព័ន្ធទិន្នន័យផ្កាយរណបសម្រាប់ត្រួតពិនិត្យតាមដានព្រៃឈើទាន់ហេតុការណ៍។ តែលោក សេង ផល្លី អនុប្រធានសហគមន៍ក្បាលខ្លាសង្ឃឹមថា អង្គការដៃគូពាក់ព័ន្ធនានាដែលធ្វើការផ្នែកការពារធនធានធម្មជាតិនឹងមិនបោះបង់សហគមន៍ក្បាលខ្លាទេ។
ក្នុងរយៈពេល២ថ្ងៃពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កម្មវិធីសង្ក្រានសាលាមធ្យមវិចិត្រសិល្បៈក្នុងសង្កាត់ភ្នំពេញថ្មីដែលមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ កម្មវិធីពិព័រណ៌ ការលេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការប្រគុំតន្រ្តី និងរបាំទំនើបចម្រុះបានបើកសម្ពោធយ៉ាងអធិកអធមតាំងពីព្រឹកថ្ងៃទី១ មេសាដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក ញ៉ឹម ឆាយឡុង និស្សិតកំពុងសិក្សាជំនាញមេកានិកបានឆ្លៀតពេលទំនេរពីការសិក្សាដើម្បីគូរគំនូររូបត្លុកនៅខាងមុខព្រះបរមរាជវាំងនៅរៀងរាល់ចុងសប្តាហ៍។ លោកចូលចិត្តគូរគំនូរបែបនេះតាំងពីក្មេងដោយសិក្សាស្វែងយល់ខ្លួនឯងបន្ថែមតាមរយៈការមើលវីដេអូក្នុងយូធូប។ សម្រាប់លោក ញ៉ឹម ឆាយឡុង ការគូរគំនូរត្លុកនេះបង្ហាញពីសេរីភាពដែលកើតចេញពីគំនិតច្នៃប្រឌិត។ តែលោករំពឹងនឹងទទួលបានការគាំទ្រច្រើនពីសាធារណជន។
ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុខអគាររដ្ឋសភាកាលពីថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧។ ព្រឹត្តិការណ៍កាលណោះបានបណ្តាលឲ្យស្លាប់មនុស្ស ១៦នាក់ និងរបួសជាង ១០០នាក់។ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២៥ដែលជាខួបគម្រប់ ២៨ឆ្នាំ មានការជួបជុំគ្នាតាមបែបព្រះពុទ្ធសាសនាដូចរៀងរាល់ឆ្នាំនៅមុខចេតិយមួយកន្លែងក្បែរវត្តបទុមវតីដែលជាទីតម្កល់អដិ្ឋធាតុជនរងគ្រោះ។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលើកឡើងថា ពួកគេមិនអាចភ្លេចព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧ និងបន្តអំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកឃាតករទៅកាត់ទោស។
អ្នកឧកញ៉ា សំ សុខនឿន គឺជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group ដែលវិនិយោគលើអចនទ្រព្យនៅកម្ពុជា។ លោកចាប់ផ្តើមចូលប្រឡូកក្នុងវិស័យនេះ តាំងពីអំឡុងឆ្នាំ២០០៨ ពោលតាំងពីនៅសិក្សាថ្នាក់បរិញ្ញាបត្រនៅឡើយ។ មានអាយុ៣៨ឆ្នាំ លោក សំ សុខនឿន បានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសអង់គ្លេស និងទទួលបានជោគជ័យផ្នែកអចលនទ្រព្យ ដោយចាប់ផ្តើមតាំងពីជិះទូកដើរទិញដី។
ប្រជាសហគមន៍ក្បាលខ្លាក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំបានចំណាយពេលវេលាការពារព្រៃឈើដើម្បីទុកជាមរតកធម្មជាតិ និងវប្បធម៌សម្រាប់ជនជាតិដើមភាគតិចកួយជំនាន់ក្រោយ។ លោក គង់ សុខា សមាជិកគណៈកម្មការព្រៃសហគមន៍ក្បាលខ្លាបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សហគមន៍មានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ការណ៍នេះបានធ្វើឲ្យជនល្មើសខ្លាចរអា និងបទល្មើសព្រៃឈើមានការថយចុះច្រើន៕
នៅសល់រយៈពេលតែ១ខែគត់ សារមន្ទីរជាតិបារាំងហ្គីមេនៅទីក្រុងប៉ារីសនឹងបើកពិព័រណ៌ដ៏ធំ ដែលមានប្រតិមាព្រះវិស្ណុផ្ទំធ្វើពីសំរិទ្ធិជាតួអង្គឯក។ នៅក្រោយការសិក្សាវិភាគ នៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់សារមន្ទីរនៃប្រទេសបារាំងក្នុងទីក្រុងប៉ារីស និងជួសជុលនៅ មន្ទីរពិសោធន៍ អាក់ កង់ទិកArc’Antique ព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យខាងលិចនឹងត្រូវដាក់តាំងបង្ហាញជាមួយវត្ថុបុរាណធ្វើពីសំរិទ្ធចំនួន១២៦ ផ្ញើមកពីសារមន្ទីរជាតិកម្ពុជា នៅក្នុងសារមន្ទីជាតិបារាំង ហ្គីមេ។ ហ្គីមេជាសារមន្ទីរតាំងវត្ថុបុរាណអាស៊ី សំខាន់ ធំជាងគេនៅទឹកដីអឺរ៉ុប។ ហ្គីមេក៏ជាសារមន្ទីរធំជាងគេនៅទឹកដីបរទេស ដែលមានវត្ថុបុរាណ ប្រតិមាខ្មែរច្រើនជាងគេ។ ដូច្នេះ សារមន្ទីររបស់បារាំងមួយនេះ ជៀសមិនផុតពីភ្លើងហ្វារិះគន់ ឬលឺពាក្យសំដីដែលទាមទារឲ្យសារមន្ទីរត្រូវប្រគល់វត្ថុបុរាណទៅឲ្យប្រទេសដើម គឺកម្ពុជា។ បើតាមលោកព្យែរ បាទីស្ទ ប្រវត្តិវិទូ និងជា ប្រធានអភិរក្សនៅសារមន្ទីរហ្គីមេ សារមន្ទីរបារាំងមិនអាចប្រគល់វត្ថុបុរាណខ្មែរទៅឲ្យកម្ពុជាវិញបានទេ។ តើអ្វីជាមូលហេតុ? យើងស្តាប់បទយកការណ៍ ដែលនៅក្នុងនោះ ឈាង បុប្ផាបានជួបសម្ភាសន៍ លោកព្យែរ បាទីស្ទ នៅសារមន្ទីរហ្គីមេ ក្នុងទីក្រុងប៉ារីស
នៅខេត្តបាត់ដំបង ផ្សារមួយកន្លែងឈ្មោះ «ផ្សារប្រហុក» គឺជាទីតាំងកែច្នៃត្រីប្រហុក ផ្អកធំជាងគេសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អាជីវករលក់ផ្អកត្រីប្រាក្នុងផ្សារប្រហុកបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកអាចលក់ផ្អកពាក់កណ្តាលសម្រេចបានប្រមាណពី ២ ទៅ៣តោនក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងនេះក្តី ពួកគេបានលើកឡើងពីទីផ្សារលក់ផ្អកហាក់នៅមានកម្រិត និងបានអំពាវនាវឲ្យពលរដ្ឋជួយទិញគាំទ្រ និងទិញផលិតផលក្នុងស្រុក។
កសិករនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានត្អួញត្អែរពីការធ្លាក់ចុះនូវទិន្នផលផ្កាម្លិះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមកសិករ ការធ្លាក់ចុះនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតបំផ្លាញ។ តែកសិករថា ទោះទិន្នផលផ្កាធ្លាក់ចុះក៏តម្លៃផ្កាបានកើនឡើងខ្ពស់ និងមិនខ្វះទីផ្សារលក់ចេញដែរ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners