
Sign up to save your podcasts
Or


សាលាសិល្បៈសម្ដែងថ្មីមួយដែលមានឈ្មោះ The Acting Art Academy កំពុងរួមកិច្ចសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា និងFactory Phnom Penh ដើម្បីត្រៀមបង្កើតមហោស្រពសិល្បៈសម្ដែងទស្សនីយភាព Golden (R)Age ឆ្នាំសូន្យ ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ។ មហោស្រពសិល្បៈសម្ដែង Golden (R)Age ដែលមានរួមបញ្ចូលស្នាដៃសិល្បៈទស្សនីយភាពថ្មីៗបែបចម្រុះចំនួន ៧ នឹងធ្វើការសម្តែងនៅទីក្រុងភ្នំពេញក្នុងរយៈពេល ២អាទិត្យចាប់ពីថ្ងៃទី២៨ ខែមិនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
នៅថ្ងៃទី២២មីនា ពិធីបុណ្យអាហារឆ្នាំ ២០២៥ដែលរៀបចំឡើងនៅផ្លូវថ្មើរជើងក្នុងក្រុងភ្នំពេញបានដាក់តាំងបង្ហាញម្ហូបអាហារជាច្រើនមុខពីបណ្ដាប្រទេសនៅតាមតំបន់ទន្លេមេគង្គ និងទន្លេគង្គា។ ក្នុងនោះមានអាហារឡាវ ភូមា ថៃ វៀតណាម កម្ពុជា និងឥណ្ឌាជាដើម។ អ្នកទេសចររីករាយនឹងការទទួលទានអាហារក្នុងឱកាសបែបនេះ តែពួកគេចង់ឱ្យមានការរៀបចំតុ និងកៅអីសម្រាប់អ្នកទទួលទានឱ្យបានគ្រប់គ្រាន់ បើសិនមានពិព័រណ៍អាហារបែបនេះលើកក្រោយ។
ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន និងកំពុងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៨ មីនា ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ ពិព័រណ៌នេះមានបង្ហាញនូវរូបថតរាប់សិបសន្លឹកដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីទិដ្ឋភាពសង្គមនៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងពីការចំណាយពេលវេលា និងការសិក្សាបានច្បាស់លាស់ពីបច្ចេកទេសនៃការកាន់កាមេរ៉ាថត។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្តរួមគ្នា ស្ដារគម្របព្រៃឡើងវិញ បន្ទាប់ពីព្រៃឈើនៅកម្ពុជារងការបំផ្លិចបំផ្លាញ។ នៅក្នុងការចូលរួមស្ដារគម្របព្រៃឈើក្នុងឆ្នាំ២០២៥នេះ សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ពួកគេនឹងកៀរគរ កម្លាំងយុវជនឱ្យចូលរួមថែរក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់ ពិសេសចែកចាយកូនឈើទៅកាន់តំបន់ដែលរងភាពរិចរិល។ ចំណែកក្រសួងបរិស្ថានអះអាងថា ក្រសួងនឹងអនុវត្តផែនការដាំដើមឈើឱ្យបានយ៉ាងហោចណាស់១លានដើមក្នុងមួយឆ្នាំ។
សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនឲ្យចូលរួមនៅក្នុងកម្មវិធីបោះជំរំពីថ្ងៃទី ១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០២៥ នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការចូលរួមរបស់យុវជន សហគមន៍ និងអាជ្ញាធរដើម្បីអភិរក្ស និងការពារព្រៃឈើ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ រាជធានីភ្នំពេញបានទៅតាមដានលិខិតអន្តរាគមន៍នៅសាលាក្រុងស្តីពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងថ្មី។ ពួកគេបានអះអាងថា ការឡើងមកតាមដានលិខិតដល់សាលាក្រុងនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានសំណងខូចខាតនៅឡើយ ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ។ តែរដ្ឋបាលសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរបានចុះទៅសិក្សាពីផលប៉ះពាល់ ដោយសន្យាដោះស្រាយសំណងតាមការស្នើសុំរបស់ពលរដ្ឋ៕
ស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ វាលពិឃាតជើងឯកក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានក្លាយជាទីតាំងសិក្សាប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដោយមានឈ្មោះជាផ្លូវការថា «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក»។ទីតាំងនេះត្រូវបានរៀបចំឡើង កាលពីឆ្នាំ១៩៨០ និងមានអដិ្ឋធាតុជនរងគ្រោះរាប់ពាន់នាក់។ លោកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា វាលពិឃាតជើងឯកបាននិងកំពុងបើកទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពលរដ្ឋកម្ពុជា ដែលត្រូវពួកខ្មែរក្រហមសម្លាប់យ៉ាងរង្គាលកាលពី៥០ឆ្នាំមុន។
ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅក្នុងសហគមន៍ ក្រុមយុវជនកម្ពុជាមួយក្រុមកំពុងបង្កើតកម្មវិធីវេទិកា ”សិទ្ធិខ្ញុំ” ដែលនឹងមានការសម្តែងសិល្បៈទស្សនីយភាពល្ខោនបុរាណខ្មែររឿង “ប៊ុត សុម៉ាលី មុន្នីវត្តី” និងក៏មានការពិភាក្សាលើប្រធានបទច្បាប់ស្តីពី ”ការព្រមព្រៀង” នៅក្នុង និងក្រៅចំណងអាពាហ៍ពិពាហ៍។ គម្រោងទស្សនីយភាពនេះនឹងត្រូវសម្តែងជាសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីតាំង MC Park រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន២២៨ បាននាំចូលពូជមាន់បរទេសច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក ក្នុងនោះមានមាន់ជើងធំម្យ៉ាងពីប្រទេសវៀតណាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គេកម្រឃើញពូជមាន់ប្រភេទនេះណាស់ នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា មាន់នេះមានតម្លៃថ្លៃ និងតម្រូវឲ្យមានបច្ចេកទេសបង្កាត់ពូជត្រឹមត្រូវ។ លោក ប៉ិល សម្បត្តិពន្យល់ថា ទីផ្សារមាន់ជើងធំនៅកម្ពុជាបច្ចុប្បន្ន មានភាពតូចចង្អៀតនៅឡើយ ហើយភាគច្រើន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋានជាដើម។
ក្រុមរបាំព្រះរាជទ្រព្យបានបញ្ចប់ការសម្តែងចុងក្រោយរបស់ខ្លួននៅទីក្រុងម៉េស Metzភាគកើតប្រទេសបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១៣មីនា។ ការវិលត្រលប់មកបង្ហាញខ្លួនសាជាថ្មីនៅប្រទេសបារាំងបានទទួលការស្វាគមន៍ពីទស្សនិកជន ភាគច្រើនជាជនជាតិបារាំងដែលបានទិញសំបុត្រចូលមើលយ៉ាងកុះករបាំព្រះរាជទ្រព្យកម្ពុជា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍ផ្ទាល់នៅទីក្រុងម៉េស ក្បែរព្រំដែនជាមួយប្រទេសលុចសំបួរ និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
សិល្បករកម្ពុជាទាំង២២រូបត្រូវត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃសៅរ៍ទី១៥មីនាបន្ទាប់ពីបញ្ចប់បេសសកម្មរយៈពេល១០ថ្ងៃនៅប្រទេសបារាំង ជាមួយការសម្តែងចំនួន៤លើកនៅទីក្រុងខេត្តចំនួន៣ គឺបារីស ខេត្ត បរដូរ (Bordeaux) និងខេត្ត និងម៉េស (Metz) ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners