
Sign up to save your podcasts
Or


លោក ប៉ិល សម្បត្តិ ម្ចាស់កសិដ្ឋាន២២៨ បាននាំចូលពូជមាន់បរទេសច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក ក្នុងនោះមានមាន់ជើងធំម្យ៉ាងពីប្រទេសវៀតណាម។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គេកម្រឃើញពូជមាន់ប្រភេទនេះណាស់ នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា មាន់នេះមានតម្លៃថ្លៃ និងតម្រូវឲ្យមានបច្ចេកទេសបង្កាត់ពូជត្រឹមត្រូវ។ លោក ប៉ិល សម្បត្តិពន្យល់ថា ទីផ្សារមាន់ជើងធំនៅកម្ពុជាបច្ចុប្បន្ន មានភាពតូចចង្អៀតនៅឡើយ ហើយភាគច្រើន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋានជាដើម។
ក្រុមរបាំព្រះរាជទ្រព្យបានបញ្ចប់ការសម្តែងចុងក្រោយរបស់ខ្លួននៅទីក្រុងម៉េស Metzភាគកើតប្រទេសបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ១៣មីនា។ ការវិលត្រលប់មកបង្ហាញខ្លួនសាជាថ្មីនៅប្រទេសបារាំងបានទទួលការស្វាគមន៍ពីទស្សនិកជន ភាគច្រើនជាជនជាតិបារាំងដែលបានទិញសំបុត្រចូលមើលយ៉ាងកុះករបាំព្រះរាជទ្រព្យកម្ពុជា។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍ផ្ទាល់នៅទីក្រុងម៉េស ក្បែរព្រំដែនជាមួយប្រទេសលុចសំបួរ និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
សិល្បករកម្ពុជាទាំង២២រូបត្រូវត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃសៅរ៍ទី១៥មីនាបន្ទាប់ពីបញ្ចប់បេសសកម្មរយៈពេល១០ថ្ងៃនៅប្រទេសបារាំង ជាមួយការសម្តែងចំនួន៤លើកនៅទីក្រុងខេត្តចំនួន៣ គឺបារីស ខេត្ត បរដូរ (Bordeaux) និងខេត្ត និងម៉េស (Metz) ។
លោក ឡេង កុកអានជាប្រធានផ្នែកអភិរក្សសាស្ត្រាស្លឹករឹតនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ដែលមានទីតាំងក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លោកជាបុគ្គលចម្បងមួយរូបដែលមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងសាស្ដ្រាស្លឹករឹត និងបានចងក្រងសាស្ដ្រាស្លឹករឹត នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកស្រាវជ្រាវ លោកឱ្យតម្លៃសាស្ដ្រាស្លឹករឹតស្មើនឹងតម្លៃនគរទាំងមូល ព្រោះវាបានបង្ក្រប់នូវកម្រងក្បួនច្បាប់បុរាណខ្មែរ ដែលទាក់ទងដល់ ជាតិ សាសនា និងព្រះមហាក្សត្រ។
ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤នឹងរៀបចំធ្វើជាថ្មីម្តងទៀតនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ។ ខ្សែភាពយន្តជាតិ និងអន្តរជាតិចំនួន១៥១រឿង ក្នុងនោះមានភាពយន្តខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចលនឹងត្រូវចាក់បញ្ចាំងដោយឥតគិតថ្លៃនៅតាមរោងភាពយន្តធំៗទាំង១០ នៅទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍មហោស្រពភាពយន្តនេះជាព្រឹត្តិការណ៍សំខាន់មួយដែលអ្នករៀបចំរំពឹងថាអាចជួយបង្កើនវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ពិសេសលើកកម្ពស់ដល់វិស័យវប្បធម៌ និងភាពយន្តកម្ពុជា។
ការចូលរួមចំណែកការពារព្រៃឈើនៅកម្ពុជាត្រូវបានគេចាត់ទុក ជាបេសកកម្មមួយដ៏លំបាក និងអាចប្រឈមគ្រោះថ្នាក់។ ទោះជាយ៉ាងនេះក្តី នៅតែមានមនុស្សមួយចំនួនបន្តស្ម័គ្រចិត្តតស៊ូធ្វើការងារមួយនេះដោយមិនរុញរា។ លោក ពេជ្រ សារឿន ប្រធានសហគមន៍ព្រៃឈើ ឈើទាលព្រឹស បានបង្ហាញអារម្មណ៍តូចចិត្តដែលបានបរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែ លោកនៅតែប្ដេជ្ញាចិត្តថា ដរាបណាព្រៃឈើនៅតែមាន លោកនៅតែបន្តការពាររហូតដល់ជីវិតចុងក្រោយ ៕
ប្រជាកសិករក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងបានលើកឡើងពីបញ្ហាកង្វះបច្ចេកទេសដាំដុះ និងថែទាំដំណាំម្រេចដែលបង្កឲ្យដើមម្រេចងាប់ និងមានជំងឺជាប្រចាំ។ ពួកគេបានអះអាងថា ចំណេះដឹងដាំម្រេចរបស់ពួកគេសព្វថ្ងៃ គឺជាចំណេះដឹងចែករំលែក តៗគ្នា។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យក្រសួងកសិកម្មចុះត្រួតពិនិត្យ និងជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ។
អ្នកស្រី សូ ភីណា ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ពផ្សាយដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា។ អ្នកស្រីបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធចាប់តាំងពីឆ្នាំ ២០១៣ និងបានបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរានៅក្នុងឆ្នាំ២០១៥ ព្រមទាំងបានបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរនៅតាមបណ្តាខេត្តនានានៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៧។ ជាអ្នកតំណាងឲ្យសម្លេងស្ត្រីខ្មែរនៅក្នុងវិស័យតែងនិពន្ធ អ្នកស្រី ភីណា តែងត្រូវបានគេអញ្ញើញឲ្យចូលរួមនៅក្នុងសន្និបាត ឬមហោស្រពអក្សរសិល្ប៍នានានៅបរទេស។
ផ្ទះបុរាណមួយខ្នងសង់អំពីឈើ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានអាយុកាលជាង ១០០ឆ្នាំមកហើយ ប៉ុន្តែសភាពផ្ទះទាំងមូលនៅតែរឹងមាំ និងមានសោភ័ណភាពដូចដើមស្ទើរតែ ១០០%។ លោក យី សារិទ្ធ ជាម្ចាស់ផ្ទះជំនាន់ទី៣ បានបញ្ជាក់ថា ផ្ទះរបស់លោកមានលេខ មុខ ក្រោយ ខុសគ្នា។ ផ្ទះលេខ១ មានអាយុកាល ១១៨ ឆ្នាំ និងផ្ទះលេខ២ មានអាយុកាល ១៣៥ឆ្នាំ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនាជាហូរហែ និងបានជួយបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារលោកមួយកម្រិតថែមទៀត តាមរយៈការបង់វិភាគទានពីភ្ញៀវម្នាក់ ២$។
បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅ។ ទិវាជាតិអំណាន និងការដាក់តាំងពិព័រណ៌សៀវភៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨មីនាដល់ថ្ងៃទី១១មីនាប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ អ្នកចូលរួមក្នុងពិព័រណ៌សៀវភៅបានបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារតែវាឱកាសមួយសម្រាប់ទិញសៀវភៅដែលពួកគេចូលចិត្ត។ ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ក៏ដូចជាការរៀបចំបណ្ណាល័យដែលអាចចូលអានសៀវភៅឥតគិតថ្លៃ។
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រី បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៤។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានាដែលស្ត្រីនៅបន្តជួបប្រទះនៅក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកអនុសាសន៍១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners