
Sign up to save your podcasts
Or


នៅលើផ្លូវថ្មើរជើងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំង មានរថយន្តតូចដែលជាបណ្ណាល័យចល័ត ដាក់តាំងសៀវភៅជាច្រើនប្រភេទដើម្បីឲ្យសាធារណជន អាចយកទៅអាន ដោយឥតគិតថ្លៃ។ បណ្ណាល័យចល័តនេះរៀបចំឡើងដោយអង្គការបារាំងឈ្មោះ «ស៊ីប៉ា» ក្នុងគោលបំណងលើកកម្ពស់ការអានរបស់កុមារ ក្នុងរូបភាពជាច្រើន ដូចជាការនិទានរឿង និងការគូរគំនូរដោយផ្ទាល់ជាដើម។
អាណាព្យាបាលរបស់កុមារសំដែងក្តីត្រេកអរ សប្បាយចិត្តនៅពេលឃើញមានបណ្ណាល័យចល័តបែបនេះនៅក្នុងទីក្រុង ព្រោះថាពួកគេកម្រឃើញការដាក់តាំងសៀវភៅបែបនេះតាមទីសាធារណៈ។ ក្នុងន័យនេះ ពួកគេស្នើឲ្យអាជ្ញាធរគិតគូរពីការរៀបចំបណ្ណាល័យចល័តបែបនេះបន្ថែមទៀត ដើម្បីទាក់ទាញសាធារណជនឲ្យអានកាន់តែច្រើន។ ពីផ្លូវថ្មើរជើងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ យើងទស្សនាបទយកការណ៍របស់ស៊ឹម ចាន់សំណាង ដោយមានជំនួយបច្ចេកទេសពីឈា ប៊ុណ្ណារិទ្ធ៖
ខ្សែភាពយន្តឯកសារខ្នាតខ្លីដែលនិយាយពីបុណ្យអុំទូក និងនំបញ្ចុកបានទទួលរង្វាន់លេខ២ និងលេខ៣ នៅក្នុងមហោស្រពភាពយន្តនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា។ ស្ថិតនៅទីក្រុងរ៉ង់ហ្គូន ប្រទសមីយ៉ាន់ម៉ា នៅក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ យុវផលិតករភាពយន្តឯកសារខ្នាតខ្លីរបស់កម្ពុជាចំនួនពីរក្រុម បាននាំយកខ្សែភាពយន្តឯកសារស្តីពីម្ហូបអាហារ និងល្បែងប្រជាប្រិយខ្មែរ ទៅចូលរួមប្រកួតនៅក្នុងមហោស្រពភាពយន្តឯកសារMekong Creative Film Festival ថ្នាក់តំបន់ទន្លេមេគង្គ។
ក្រោយពីមានការបង្កកជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ USAID សហគមន៍ការពារព្រៃឡង់បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃនឹងអាចកើនឡើង។ ចំពោះសហគមន៍ការពារព្រៃឈើ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ និងការអភិរក្សសត្វព្រៃ។ ដូច្នេះពួកគេសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងពិចារណាឡើងវិញចំពោះការបន្តជំនួយ USAID ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់សកម្មភាពការពារព្រៃឈើ។
កាផា ជាឧបករណ៍ប្រើប្រាស់ម្យ៉ាងដែលធ្វើពីឫស្សីបិតស្តើងៗ សម្រាប់ដាក់របស់របរប្រើប្រាស់របស់ជនជាតិដើមភាគតិច។ សព្វថ្ងៃនេះ ជនជាតិដើមភាគតិចនៅតែនិយមប្រើកាផា សម្រាប់ដាក់សម្ភារៈទៅស្រែចម្ការដដែល ក៏ប៉ុន្តែ មានមនុស្សតិចណាស់ដែលនៅប្រកបរបរត្បាញកាផានេះ។ ជនជាតិដើមភាគតិចចារ៉ាយ នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានសម្ដែងការព្រួយបារម្ភ នៅពេល តម្បាញកាផាបានថយចុះ។
លោក ប៉ិល សម្បត្តិ ជាម្ចាស់កសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជក្ងានលេខ១មកពីក្រៅប្រទេស។ លោកថា បច្ចុប្បន្នសត្វក្ងានពូជល្អ មានតម្លៃខ្ពស់ តែលោករំពឹងថា ២ឆ្នាំទៅមុខទៀត ទីផ្សារពូជក្ងានអាចនឹងធ្លាក់ចុះបន្តិច ព្រោះការចិញ្ចឹម និងបង្កាត់ពូជមានចំនួនច្រើនឡើង។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋាន២២៨ មិនគិតថា តម្លៃអាចនឹងធ្លាក់ចុះខ្លាំងពេកនោះទេ ដ្បិតថា ភាគច្រើនសត្វក្ងាន គេយកទៅចិញ្ចឹមជាសត្វលម្អតាមផ្ទះ រីសត សណ្ឋាគារ និងរមណីយដ្ឋាន។ ពីកសិដ្ឋាន២២៨ ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមរីករាយទស្សនាបទយកការណ៍របស់ សាំ ឧត្តម
កាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ប្រហែលជាង ៣៥០នាក់ បានប្រារព្ធបុណ្យព្រៃឡង់ ដើម្បីឧទ្ទិស និងរំឭកគុណព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្សយូរអង្វែងតរៀងទៅ។ គង់វង្សដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ បន្ថែមពីនោះ បណ្ដាញសហគមន៍ព្រៃឡង់សង្ឃឹមថា ការបំបួសដើមឈើនឹងធ្វើឱ្យអ្នកដែលតែងតែកាប់បំផ្លាញ មានការញញើត និងមិនហ៊ានកាប់បន្ដ ពេលឃើញមានស្បង់ជាប់ដើមឈើយ៉ាងដូច្នេះ។
នៅខេត្តឧត្តរមានជ័យ តម្លៃដំឡូងមីបានបន្តធ្លាក់ចុះនៅដើមឆ្នាំ ២០២៥នេះ។ សព្វថ្ងៃ តម្លៃដំឡូងមីស្រស់ក្នុង ១គីឡូក្រាមមានតម្លៃចន្លោះពី ១៨០ ទៅ២២០រៀល ហើយតម្លៃដំឡូងមីក្រៀមមានតម្លៃចន្លោះពី ៥៥០ ទៅ ៦៥០រៀលក្នុង ១គីឡូក្រាម។ ប្រជាកសិករដាំដំឡូងមីនៅសង្កាត់កូនគ្រៀលបានអះអាងថា បើដំឡូងមីនៅតែមានតម្លៃថោកយ៉ាងនេះ ពួកគេលែងមានទឹកចិត្តដាំ និងសុខចិត្តទុកដីឲ្យនៅទំនេរ។
នៅប្រទេសបារាំង ភោជនីយដ្ឋានរបស់មេចុងភៅដើមកំណើតខ្មែរដែលទទួលបានផ្កាយពី guide Michelin មានមិនច្រើននោះទេ។ ភោជនីយដ្ឋាន Tomy & Co ដែលមានលោកTomy Gousset (អាន តូមី ហ្គូសេ) ជនជាតិបារាំង ដើមកំណើតខ្មែរជាអ្នកបង្កើតគ្រប់គ្រង៨ឆ្នាំមកហើយ បានទទួលនិមិត្តសញ្ញាផ្កាយមួយពី guide Michelin។ guide Michelinជាក្រុមអ្នកដាក់ពិន្ទុវាយតម្លៃគុណភាពស្នាដៃមុខម្ហួបរបស់ភោជនីយដ្ឋាន។ ពីអ្នកដែលមិនចេះធ្វើម្ហូប កាន់កាំបិតក្នុងចង្រ្កានបាយ លោកតូមី ហ្គូសេក្នុងវ័យ ៤៤ឆ្នាំ មានភោជនីយដ្ឋាន ចំនួន ៣ ក្នុងទីក្រុងប៉ារីស។ តើលោកតូមី ហ្គូសេមានដំណើរជីវិតយ៉ាងណាមុននឹងទទួលបានជោគជ័យក្នុងអាជីពដែលលោកមិនធ្លាប់ស្រមៃសោះតាំងពីក្មេង? ឈាង បុប្ផាបានទៅជួបលោកតូមី ហ្គូសេនៅភោជនីយដ្ឋាន Tomy & Co ដែលស្ថិតនៅក្នុងសង្កាត់ទី៨ ក្បែរអគារតួអេហ្វែល។
មជ្ឈមណ្ឌលបុប្ផាណា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៤ កុម្ភៈ បានចាក់បញ្ចាំងភាពយន្តឯកសារចំនួន២ ដែលនិយាយអំពីការបំបែកបំបាក់ទំនាក់ទំនងស្នេហានៅក្នុងខ្មែរក្រហម។ នេះជាការរំឭកដល់ខួប៥០ឆ្នាំនៃជ័យជម្នះការចូលកាន់អំណាចរបស់ក្រុមកុម្មុយនីស្តខ្មែរក្រហម កាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ សម្រាប់យុវជន និងសាធារណជន ដែលចូលរួមទស្សនាការបញ្ចាំងភាពយន្តស្តីពីរបបកម្ពុជាប្រជាធិបតេយ្យនេះ ពួកគេ បានស្វែងយល់ និងទទួលបានចំណេះដឹងបន្ថែមពីហេតុការណ៍ផ្សេងៗដែលធ្លាប់កើតមានក្នុងរបបដ៏ខ្មៅងងឹត ដោយបានសម្លាប់ និងពង្រាត់ពលរដ្ឋខ្មែររាប់លាននាក់។
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ក្នុងនោះមានអង្គការសហគមន៍ឥន្ទធនូកម្ពុជា សមាជិកក្រុមអ្នកស្ម័គ្រចិត្ត បណ្តាញអង្គការជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិយេនឌ័រ និងអ្នកស្រលាញ់ភេទដូចគ្នាសរុបប្រមាណ ២៧០នាក់បានប្រារព្ធពិធីអបអរសាទរទិវានៃក្តីស្រលាញ់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ ២០២៥។ កម្មវត្ថុនៃការរៀបចំពិធីនេះគឺដើម្បីបង្កើនកិច្ចសន្ទនា និងបន្តស្វែងរកកិច្ចគាំទ្របន្ថែមលើច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners