
Sign up to save your podcasts
Or


ថ្មីៗនេះ ប្រាសាទបន្ទាយឆ្មារក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យទើបបើកសម្ពោធឲ្យភ្ញៀវទេសចរទៅទស្សនាថែវប្រាសាទឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់។ តាមមន្រ្តីរដ្ឋាភិបាល ប្រាសាទបុរាណមួយនេះនឹងដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ។ តែភ្ញៀវទេសចរបានស្នើឲ្យជួសជុលបន្ថែម ពិសេសថ្មប្រាសាទដែលដួលរលំដើម្បីបង្កើនភាពទាក់ទាញ។
ពលរដ្ឋរស់លើភ្នំដងរែកជិតច្រកព្រំដែនកម្ពុជា-ថៃជាំស្រងាំបានត្អូញត្អែរពីការលំបាកដោយសារតែគ្មានទឹកស្អាតប្រើប្រាស់ និងភ្លើងអគ្គិសនីគ្រប់គ្រាន់។ ពួកគេបានអះអាងពីការចំណាយលុយ ១៥ ០០០រៀលក្នុងមួយថ្ងៃដើម្បីទិញទឹកពីស្រះក្នុងវត្តនៅភូមិដែលពួកគេរស់នៅ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យមើលលទ្ធភាពក្នុងការរៀបចំតភ្ជាប់ប្រព័ន្ធទឹកស្អាត និងបណ្តាញភ្លើងអគ្គិសនីត្រឹមត្រូវ។
ហ្វុងគីដែលមានឪពុកម្តាយដើមកំណើតខ្មែរបានកើតនៅក្នុងប្រទេសបារាំង និងរស់នៅធំដឹងក្តីនៅក្នុងប្រទេសកាដាណា។ មានឈ្មោះពិតថា យ៉ាវ៉ាណា ហ្វុងគីធ្លាប់ជាសិល្បករគំនូរលើជញ្ជាំងតាមដងផ្លូវ ឬហៅ Graffiti នៅក្នុងទីក្រុងម៉ុងរ៉េអាល់ មុននឹងធ្វើដំណើរស្វែងរកឫសគល់ពីវប្បធម៌ប្រពៃណីខ្មែរចេញពីចម្លាក់ប្រាសាទអង្គរវត្ត។ លោកបង្កើតបានជាស្នាដៃសិល្បៈផ្ទាល់ខ្លួនថ្មីមួយ គឺគំនូរក្បាច់ដៃខ្មែរនៅលើជញ្ជាំងដែលទទួលបានការចាប់អារម្មណ៍ និងភាពល្បីល្បាញយ៉ាងខ្លាំង។ សព្វថ្ងៃ ហ្វុងគីបានក្លាយជាស្ថាបនិកវិចិត្រសាលដ៏ធំមួយឈ្មោះ FT Gallery នៅ Factory ភ្នំពេញ។
ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅតែនាំគ្នាបន្តប្រកបរបរធ្វើចន្លុះបូតដោយដៃ ដើម្បីបានជាកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅតែពីធ្វើស្រែចម្ការ ពលរដ្ឋអះអាងថា មុខរបរធ្វើចន្លុះបានជួយឲ្យអ្នកភូមិរកបានប្រាក់ចំណូលទៀងទាត់ គេចផុតពីការធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ ប៉ុន្តែបញ្ហាប្រឈមធំរបស់ពួកគេ គឺសុខភាពផ្លូវដង្ហើម។
វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។
ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្លមៗ កាលពីខែមករាកន្លងទៅ ពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេដែលរស់នៅក្បែរតំបន់នោះ។ ប្រជាជនភាគច្រើន មានចំការដំណាំអាស្រ័យផលនៅក្បែរតំបន់ដែលអាជ្ញាធរ CMAC កំពុងបំពេញប្រតិបត្តិការរុករកគ្រាប់មីនមិនទាន់ផ្ទុះ។ ក្នុងន័យនេះពួកគេអំពាវនាវឲ្យអាជ្ញាធរ CMAC បង្កើនការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។
រយៈពេលជិត ២ឆ្នាំដែលសិល្បករអ្នកថតរូបជនជាតិខ្មែរលោក ឃុន វណ្ណៈបានរួមសហការជាមួយដៃគូជនជាតិបារាំងលោក Emmanuel Pezard ក្នុងការផ្តួចផ្តើមគំនិតបង្កើតកម្មវិធី « ដំណើរទេសចរណ៍ទីក្រុងភ្នំពេញ ឬហៅ Phnom Penh Insolite »។ តាមលោក ឃុន វណ្ណៈ កម្មវិធីដំណើរទេសចរណ៍ថ្មើរជើងថ្មីនៅតាមដងផ្លូវតូចៗក្នុងទីក្រុងភ្នំពេញមានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឲ្យស្គាល់ពីប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅពិតក្នុងសង្គមខ្មែរ ស្គាល់ពីវប្បធម៌សិល្បៈ អរិយធម៌ខ្មែរ និងក៏អាចឆ្លៀតភ្លក់រសជាតិអាហារតាមបែបប្រពៃណីផងដែរ។
តាំងពីក្រោយមានជំងឺឆ្លងរាតត្បាតកូវីដ១៩មក ពលរដ្ឋប្រកបរបររត់ម៉ូតូឌុបនៅច្រកព្រំដែនកម្ពុជា-ថៃ អូស្មាច់រកចំណូលមិនសូវបានដោយសារតែខ្សត់ភ្ញៀវទេសចរ។ តាមពួកគេ រកចំណូលនៅច្រកព្រំដែនអូស្មាច់នេះចេះតែថមថយពីមួយថ្ងៃទៅមួយថ្ងៃ ដោយថ្ងៃខ្លះអាចរកបានត្រឹមតែ២-៣ម៉ឺនរៀលប៉ុណ្ណោះ។ គឺជាចំណូលមួយដែលពិបាកក្នុងការទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ពលរដ្ឋរស់នៅលើទំនប់៩៤ ក្បែរព្រលានយន្តហោះអន្តរជាតិថ្មីកាន់តែព្រួយបារម្ភពីការបណ្តេញចេញ បន្ទាប់ពីមានសកម្មភាពឈូសឆាយដីរបស់ក្រុមហ៊ុន។ សកម្មភាពទាំងនេះ បានធ្វើឱ្យពលរដ្ឋត្អូញត្អែរថា ការរស់នៅសព្វថ្ងៃ របស់ពួកគេមានការលំបាកខ្លាំង ហើយផ្លូវធ្វើដំណើរចូលភូមិក៏ត្រូវបានកាត់ផ្តាច់កាលពីអំឡុងទឹកជំនន់ និងមិនទាន់ត្រូវបានអាជ្ញាធរជួសជុលឡើងវិញនៅឡើយទេ។
ជារៀងរាល់ឆ្នាំ ចំនួនកុមារដែលមានបញ្ហាដោនស៊ីនដ្រូម មានអូទីស្សឹម និងខ្សោយសតិបញ្ញាមានកាន់តែច្រើនឡើងៗ និងត្រូវការ ការអប់រំពិសេស។ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ « សាលារៀនទន្សាយ » កំពុងប្រឈមនឹងការខ្វះខាតទាំងគ្រូបង្រៀន និងថ្នាក់រៀនដោយសារតែតម្រូវការ ការអប់រំពិសេស និងចំនួនសិស្សសុំចុះឈ្មោះចូលរៀនបានកើនឡើងទ្វេដង។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners