
Sign up to save your podcasts
Or


ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលពង្រឹងតួប៉មឥដ្ឋខាងត្បូងនៃប្រាសាទព្រះគោ។ បើតាមបុរាណវិទូ លោក សារាយ គឹមហួល ការជួសជុលប្រាសាទធ្វើពីឥដ្ឋ មានការលំបាក និងស្មុគស្មាញដោយសារតែឥដ្ឋសម័យបុរាណ និងឥដ្ឋបច្ចុប្បន្នមានភាពខុសគ្នាទាំងទំហំ គុណភាព និងពណ៌ឥដ្ឋ។ យ៉ាងណាមិញ បន្ទាប់ពីការជួសជុល ប្រាសាទនីមួយៗត្រូវការឲ្យអ្នកជំនាញតាមដានសុខភាពឥដ្ឋបុរាណជាប្រចាំ ដើម្បីធានាឱ្យប្រាង្គប្រាសាទអាចឈរគង់វង្សយូរអង្វែង។
សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ ក្នុងរយៈពេល២ថ្ងៃបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យទី២៦ មករានេះ។ នាឱកាសនោះ បក្សប្រជាជនកម្ពុជាបានវាយតម្លៃលើវិស័យសេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនងការបរទេសថា មានភាពល្អប្រសើរ និងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអាទិត្យទី២៦ មករានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា សន្និបាតបានវាយតម្លៃនូវជោគជ័យខ្ពស់របស់រដ្ឋាភិបាលឈាមថ្មីដែលទើបចេញដំណើរបាន ១ឆ្នាំ និង៧ខែ។
ការចងក្រងសហគមន៍តម្បាញនៅតំបន់ក្បែរប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនារយៈពេល ២៥ឆ្នាំមកនេះអាចជួយឱ្យស្ត្រីខ្មែរជាច្រើនគេចផុតពីការធ្វើការចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ។ សព្វថ្ងៃ សហគមន៍ស្ត្រីតម្បាញក្រមាសូត្រ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Soieries du Mekong (ស័ររីឌុយមេគង្គ) មានបុគ្គលិកសរុបជិត ៦០នាក់។ ស្ត្រីអ្នកតម្បាញក្រមាសូត្រអះអាងថា ពួកគេពេញចិត្តនឹងជ្រើសយករបរមួយនេះដែលអាចផ្តល់ចំណូល និងលក្ខខណ្ឌរស់នៅល្អប្រសើរជាជាងចំណាកស្រុក។
អង្គុយសំកុកក្រោមកម្តៅថ្ងៃ រង់ចាំសំឡេងកក់សេវាដឹកជញ្ជូន ជាបញ្ហាប្រឈមរបស់អ្នករត់តាក់ស៊ីក្រៅប្រព័ន្ធ ដែលអះអាងថា កំពុងរងការរើសអើង នៅក្នុងព្រលានអន្តរជាតិសៀមរាបអង្គរ។ ដើម្បីតែអាចរកចំណូល អ្នករត់តាក់ស៊ីក្រៅប្រព័ន្ធមានតែបង្ខំធ្វើដូច្នេះ ទើបអាចប្រជែងនឹងសមាគមដឹកជញ្ជូនដែលទទួលសិទ្ធិផ្តាច់មុខ ដឹកជញ្ជូនភ្ញៀវទេសចរពីខាងក្នុងព្រលាន។ អ្វីដែលជាសំណូមពររបស់ក្រុមអ្នកតាក់ស៊ីក្រៅប្រព័ន្ធ ពួកគេចង់បានម្លប់សម្រាប់ជ្រកដូចអ្នករត់តាក់ស៊ីក្នុងសមាគម រួមទាំងការប្រកួតប្រជែងគ្នាដោយស្មើភាពចំពោះការកក់សេវាដឹកជញ្ជូនពីសំណាក់ភ្ញៀវទេសចរ។
របរក្រងស្បូវជារបរបន្ទាប់បន្សំមួយរបស់ពលរដ្ឋវ័យចំណាស់រស់ក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ តាមរយៈរបរមួយនេះ ពលរដ្ឋវ័យចំណាស់ទាំងនោះអាចរកចំណូលបានតិចតួច ក្រៅពីការធ្វើស្រែចម្ការ និងមើលថែទាំចៅៗ ខណៈម្តាយឪពុករបស់ពួកគេចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ។ តែទោះជាទទួលបានចំណូលតិច និងត្រូវប្រឈមហានិភ័យ ដូចជាមុតដាច់រលាត់ជើងដៃដោយសារស្បូវក៏ពួកគេនៅតែអះអាងមិនបោះបង់ចោលដែរ។
នៅពេលសុខភាពអំណោយផល វ័យចូលនិវត្តជាវ័យដែលលោកស្រី កែម អ៊ីឡេងអាចសម្រេចក្តីស្រមៃរបស់ខ្លួន។ ជាអតីតបុគ្គលិកជាន់ខ្ពស់របស់ផ្ទះច្នៃម៉ូដដ៏ល្បីមួយរបស់បារាំង Maison Pierre Cardin លោកស្រីបានយកចំណេះជំនាញដែលលោកស្រីធ្លាប់រៀនធ្វើក្នុងរយៈពេលជាង៣០ឆ្នាំ មកបូកផ្សំជាមួយចំណង់ចំណូលចិត្តខាងផ្នែកសិល្បៈ ដើម្បីកែច្នៃរំលេចតម្លៃក្រណាត់សូត្រ ក្រមាខ្មែរ។ ឈាង បុប្ផាបានទៅជួបលោកស្រីកែម អ៊ីឡេងនៅផ្ទះរបស់គាត់នៅភាគខាងជើងជាយក្រុងប៉ារីស។
លោកស្រី ម៉ុត កោះសុម៉ាលី ជាអ្នករបាំមួយរូប និងជាគ្រូបង្រៀនរបាំស្ម័គ្រចិត្តដល់ក្មេងៗនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ក្នុងខេត្តបន្ទាយមានជ័យ។ តែលោកស្រី ម៉ុត កោះសុម៉ាលីត្រូវធ្វើដំណើរពីផ្ទះទៅមណ្ឌលកុមារកព្រានោះក្នុងចម្ងាយផ្លូវ ៤០គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ក្រោមក្តីរំពឹងថា ក្មេងៗជំនាន់ក្រោយ ពិសេសក្មេងៗនៅតាមទីជនបទក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃបានស្គាល់ច្បាស់ពីរបាំខ្មែរ។
ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នេះជាខួបទី ២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពការពារសិទ្ធិសេរីភាពកម្មករខ្មែរដ៏ល្បីឈ្មោះមួយរូបកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៤ ក្នុងរាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត ពួកគេនៅតែបន្តទាមទារឲ្យស្វែងរកការពិត និងយុត្តិធម៌ពិតប្រាដកជូនលោក ជា វិជ្ជា។
ពិព័រណ៍ «ដីមាស» ជាស្នាដៃសិល្បៈគំនូរថ្មីចុងក្រោយគេបង្អស់មួយរបស់សិល្បករគំនូរសហសម័យដ៏ល្បីឈ្មោះ គឺលោកលាង ស៊ីកន។ លោកធ្លាប់មានស្នាដៃសិល្បៈតាំងបង្ហាញជាច្រើនលើកច្រើនសារនៅក្នុងសារមន្ទីរផ្សេងៗលើពិភពលោក។ តែអ្វីដែលធ្វើឲ្យលោកស៊ីកនសប្បាយចិត្ត និងមានមោទនភាពខ្លាំង គឺការតាំងបង្ហាញស្នាដៃគំនូរ «ដីមាស» នៅសារមន្ទីរក្នុងទីក្រុងភ្នំពេញ។ តាមលោកលាង ស៊ីកន ស្នាដៃ «ដីមាស» នេះជាការដឹងគុណទឹកដីសុវណ្ណភូមិ និងសម្បតិ្តវប្បធម៌ខ្មែរ។
ក្រោយពីបានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានពលរដ្ឋខ្មែរមួយចំនួនបានយកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅប្រកបអាជីវកម្មផ្ទាល់ខ្លួន បង្ហាត់បង្រៀន និងបង្កើតការងារនៅក្នុងសហគមន៍។ ជាក់ស្តែង លោក ហង្ស សុឃឿន អតីតពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសថៃបានប្រើជំនាញច្នៃប្រឌិតទៅបង្កើតសិប្បកម្មកែច្នៃកាបូបស្បែកសត្វលក់នៅលើតាមបណ្ដាញសង្គម។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners